គណបក្សកម្ពុជាប្រជាធិបតេយ្យ
គណបក្សកម្ពុជាប្រជាធិបតេយ្យ Parti du Kampuchéa démocratique | |
---|---|
អង្គលេខាធិការបក្ស | ប៉ុល ពត (១៩៨១–១៩៨៥) ខៀវ សំផន (១៩៨៥–១៩៩៣) |
បង្កើត | ធ្នូ ១៩៨១ |
រំលាយ | ១៩៩៣ |
បក្សមុន | បក្សកុម្មុយនិស្តកម្ពុជា |
បក្សស្នង | គណបក្សសាមគ្គីជាតិកម្ពុជា |
ស្លាបយោធា | ទ័ពជាតិកម្ពុជាប្រជាធិបតេយ្យ |
មនោគមវិជ្ជា | សង្គមនិយមប្រជាធិបតេយ្យ[១][២] |
គោលជំហរនយោបាយ | ឆ្វេងនិយម[១][២] |
ទំនាក់ទំនងជាតិ | រណសិរ្សប្រជាធិបតេយ្យស្នេហាជាតិនៃមហាសាមគ្គីជាតិកម្ពុជា |
នយោបាយនៅកម្ពុជា គណបក្សនយោបាយ ការបោះឆ្នោត |
គណបក្សកម្ពុជាប្រជាធិបតេយ្យ គឺជាគណបក្សនយោបាយមួយនៅក្នុងប្រទេសកម្ពុជា, បង្កើតឡើងជាគណបក្សស្នងឱ្យបក្សកុម្មុយនិស្តកម្ពុជានៅខែធ្នូ ឆ្នាំ១៩៨១។[៣] នៅពាក់កណ្តាលសតវត្សឆ្នាំ១៩៨០, មនោគមវិជ្ជាគណបក្សកម្ពុជាប្រជាធិបតេយ្យគឺសង្គមនិយមប្រជាធិបតេយ្យ[១]ដែលត្រូវបានប្រកាស់ឱ្យដឹងជាសាធារណៈ, បន្ទាប់ពីបានលះបង់គំនិតម៉ាក្ស–លេនីននិយមចោល។[២]
ប្រវត្តិសាស្រ្ត
យោងទៅតាមគណបក្សនេះ, ការរំលាយគណបក្សCPKនិងការបង្កើតគណបក្សកម្ពុជាប្រជាធិបតេយ្យ(PDK)ថ្មីបានជុំរុញឱ្យមានតម្រូវការក្នុងការសាមគ្គីគ្នាដើម្បីប្រឆាំងនឹងវៀតណាម, កម្លាំងសាមគ្គីភាពនេះអាចនឹងធ្វើឱ្យខ្សែគំនិតកុម្មុយនិស្តពិតមានភាពស្មុកស្មាញ។ ទ័ពជាតិនៃកម្ពុជាប្រជាធិបតេយ្យគឺជាស្លាបយោធាកងប្រដាប់អាវុធរបស់បក្សនិងរណសិរ្សប្រជាធិបតេយ្យស្នេហាជាតិនៃមហាសាមគ្គីជាតិកម្ពុជាគឺជាអង្គការមួយគ្រប់គ្រងដោយបក្ស។
អង្គលេខាធិការបក្សដំបូងនាពេលនោះគឺប៉ុល ពត, ដូចច្នេះគណបក្សនេះត្រូវបានដឹកនាំដោយរដ្ឋាភិបាលនៃរបបកម្ពុជាប្រជាធិបតេយ្យដែលទើបនឹងដួលរលំ។ អ្នកដែលគាំទ្រPDKជាទូទៅត្រូវបានគេហៅថាខ្មែរក្រហមដដែល។
នៅក្នុងពេលដែលកំពុងបង្កើតគណបក្ស PDK នេះ, កងកម្លាំងខ្មែរក្រហមត្រូវរដ្ឋាភិបាល KPRP ដែលគាំទ្រដោយវៀតណាមបានរុនច្រានទៅទិសពាយព្យរហូតដល់ព្រំដែនប្រទេសថៃ។ ពួក PDK ក៏បានចាប់ផ្តើមធ្វើសហប្រតិបត្តិការជាមួយបក្សពួកក្រុមទាំងឡាយណាដែលប្រឆាំងនឹងវៀតណាមនៅតំបន់នោះហើយក៏បានបង្កើតចេញជារដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យក្នុងឆ្នាំ១៩៨២។
ទោះជាប៉ុល ពតបានបោះបង់តំណែងជាមេដឹកនាំបក្សទៅឱ្យលោកខៀវ សំផនក្នុងឆ្នាំ១៩៨៥ក្តី តែប៉ុល ពតនៅតែដើរតួយ៉ាងសំខាន់នៅរាល់សកម្មភាពរបស់គណបក្សនេះជានិច្ច។
មុនការបោះឆ្នោតឆ្នាំ១៩៩២/១៩៩៣, គណបក្សសាមគ្គីជាតិកម្ពុជា(CNUP)[៤]ដែលត្រូវជាបក្សស្នងរបស់គណបក្ស PDK បានប្រកាសជាសាធារណៈក្នុងគោលបំណងចង់ចូលរួមក្នុងពិធីបោះឆ្នោតក៏ប៉ុន្តែជាចុងក្រោយក៏បានប្តូរគំនិតមិនចូលរួមក្នុងពិធីបោះឆ្នោតហើយថែមទាំងប្តេជ្ញាចិត្តថានឹងបញ្ញប់(គំទិច)ពិធីបោះឆ្នោតនេះទៅវិញ។ ក្រោយមក, អ៊ុនតាក់ (UNTAC)ក៏បានសម្រេចថានឹងមិនធ្វើការបោះឆ្នោតនៅក្នុងតំបន់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ PDK នោះទេ (ពោលគឺតំបន់ភាគពាយព្យនៃប្រទេសកម្ពុជា)។[៥] នៅពេលនោះដែល, គេបានប៉ានស្មានថាចំនួនប្រជាជនកម្ពុជាប្រហែល៦%ត្រូវកំពុងរស់នៅក្រោមការដឹកនាំរបស់ PDK។[៦]
PDK ត្រូវគេប្រកាសថាជាគណបក្សខុសច្បាប់នៅក្នុងប្រទេសកម្ពុជានៅខែកក្កដា ឆ្នាំ១៩៩៤។ បន្ទាប់ពីនេះមក, សកម្មភាពរបស់បក្ស PDK ត្រូវបានបន្តនៅក្រោមឈ្មោះគណបក្សសាមគ្គីជាតិកម្ពុជានិងរដ្ឋាភិបាលបណ្តោះអាសន្ននៃសហភាពជាតិនិងសង្គ្រោះជាតិកម្ពុជា។[៧]
សូមមើលផង
ឯកសារយោង
- ↑ ១,០ ១,១ ១,២ Alan John Day, Richard German, and John Campbell (Ed.). Political Parties of the World. 1996. New York: Stockton. p. 109.
- ↑ ២,០ ២,១ ២,២ Bogdan Szajkowski (Ed.). Revolutionary and Dissident Movements of the World. John Harper Publishing. 2004. p. 54.
- ↑ Glossary - Thai / Cambodia Border Refugee Camps Website
- ↑ Arthur S. Banks, Thomas C. Muller, William Overstreet, Sean M. Phelan, Hal Smith (Ed.). Political Handbook of the World 1999. 2000. p. 154.
- ↑ CAMBODIA (Radhsphea Ney Preah Recheanachakr Kampuchea - National Assembly)
- ↑ CPSR - document_view
- ↑ The Europa World Year Book Volume I. Europa Publications Limited. 1997. p. 775.
![]() |
អត្ថបទនេះអំពីគណបក្សនយោបាយមួយគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |