Jump to content

ការរុករករបស់លោកគ្រីស្តុបកូឡុំ

ពីវិគីភីឌា
កំណែ​នៅ ម៉ោង០៧:៣៩ ថ្ងៃសៅរ៍ ទី១៨ ខែមេសា ឆ្នាំ២០២០ ដោយ 146.198.9.14 (ការពិភាក្សា) (មិន​ធ្វើ​វិញ​នូវ​កំណែ​ប្រែ 233125 ដោយ​ Snsqr (ការពិភាក្សា​))
ការដំនើររុករករបស់លោកគ្រីស្តុបគូឡុំនៅលើពិភពលោកយើងនេះ
ការដំនើររុករករបស់លោកគ្រីស្តុបគូឡុំនៅលើពិភពលោកយើងនេះ

លោកគ្រីស្តុប កូឡុំរស់នៅទីក្រុងសេនូ។ លោកមានគោលដៅច្បាស់លាស់។ លោកយកថាពិភពលោក ពិភពលោកដ៏មានវិសាលភាពទូលំទូលាយនេះមានរាង មានសណ្ឋាមូល។ ការយកឃើញរបស់មានទំនាស់និងទស្សនៈ ក្នុងសម័យកាលនោះខ្លាំងណាស់។ ព្រោះគេយល់ឃើញថា លោកដែរឃើញអាស្រ័យនៅនេះ មានសណ្ឋានសំប៉ែត។ តែលោកគ្រីស្តុប កូឡុំយល់ថា បើធ្វើដំណើរចេញពីអឺរុប ដោយបែរមុខចេញទៅទិសខាងកើត ពេលត្រឡប់មកកាន់ទីដើមវិញ និងមានទិសបស្ចិម។ ក្នុងដំណើរដូចគ្នានេះដែរ បើចេញដំណើរទៅកាន់ទិសបស្ចិម នៅទីបំផុតក៏ត្រឡប់មកទីដើមវិញពីទិសខាងកើត។ លោគ្រីស្តុប កូឡុំមានសេចក្តីសង្ឃឹមយ៉ាងមាំក្នុងចិត្តថា ត្រូវតែធ្វើការរុករកពិភពលោកនេះ ដើម្បីបញ្ជាក់ទ្រឺស្តីរបស់ខ្លួន។ តែលោកកូឡុំគ្មានមូលធនផ្ទាល់ខ្លួនសំរាប់ធ្វើដំណើរសោះ។ ដោយហេតុថា ដើម្បីធ្វើដំណើររុករក លោកត្រូវមាននាវាយ៉ាងធំ រួមទាំងកម្មករនាវាជាច្រើននាក់ ព្រមទាំងត្រូវមានស្បៀងអាហារគ្រប់គ្រាន់ ។ លោកកូឡុំ កំនត់លោកត្រូវតែខិតខំព្យាយាមត្រឹះរិះរកមធ្យោបាយធ្វើដំណើររុករក តាមផែនការរបស់លោក។ គ្រីស្តុប កូឡុំក៏បានក៏ខំប្រឹងសរសេរគំរោង នៃការរុករកតាមផ្លូវសមុទ្រ អោយបានសព្វគ្រប់ឡើង។ អំពើទាំងនេះ គឺសុំអង្វរករសុំសេចក្តីអនុគ្រោះ ពីបុគ្គលមានធនធាន និងអ្នកធំៗក្នុងជួររដ្ឋាភិបាល។ ដំបូងលោកគ្រឹប កូឡុំបានសុំជំនួយពីជនសំខាន់ៗ ក្នុងប្រទេសរបស់លោក។ តមកទើបលោកធ្វើលិខិតស្នើជំនួយព័រទុយកាល់ អេស្បាញ និងសភាអង់គ្លេស។ តែគំរោងរបស់លោកបានទទួលការចំអកឡកឡឹយ ផ្តោះផ្តងមើញងាយពីមហាជនយ៉ាងខ្លាំង។ ជនទាំងបានតិះដៀល កូឡុំថា ជាមនុស្សឆ្កូតជាមនុស្សលលាមិនបានការ។ គំនោះពិតជាទៅមិនរួចទេ។ ដោយហេតុនេះហើយ ទើបលោកមិនបានទទួលការឧបត្ថម្ភទំនុបបំរុងសូម្បីតែបន្តិចបន្តួចឡើយ។ ដូចនេះលោកគ្រីស្តុប កូឡុំមានសេចក្តីសៅម៉ងចិត្តសំបើមណាស់ នៅពេលត្រូវបានទទួលការមើលងាយយ៉ាងខ្លាំងគួរអោយឈឺចាប់បំផុតនោះ។ ទោះដូចនោះក៏ដោយ លោកនៅតែពុំទាន់អស់សង្ឃឹម ក្នុងការសំរេចគោលដៅរបស់ខ្លួនឡើយ។ នៅទីបំផុតលោកបានទៅរកមិត្តរបស់លោកម្នាក់ ដែរជាបុគ្គលសំខាន់មានកេរ្តិ៍ឈ្មោះ ក្នុងសភាទីព្រឹក្សារាជការអេស្ប៉ាញ។ នេះអាចថាជាជោគវាសនា រឺការមិនព្រមរាថយ ក្នុងការរុករក របស់ក៏បានដែរ ព្រោះពេលនោះផែនការរបស់លោក គ្រីស្តុប កូឡុំ ត្រូវបានជាទីសព្វព្រះរាជហឫទ័យ នៃព្រះនាងអេលីសាបេលឡា។ ព្រះនាងបានប្រោសប្រទាន អោយសព្វគ្រប់ គឺនាវាដើរសមុទ្រ ៣គ្រឿង រួមទាំងកម្មករនាវា ១២០០ នាក់ ហើយនិងគ្រឿងសំភារៈដែរចាំបាច់ផ្សែងៗ ទៀតសំរាប់ធ្វើដំនើរពិភពផែនដី។ ដោយឆន្ទៈដ៏មោះមុត លោកគ្រីប កូឡុំ ពុះពារចេញដំនើររហូត ដល់ទៅបួនលើកគឺ៖

  • លើកទី១ ឆ្នាំ១៤៩២-១៤៩៣
  • លើកទី២ ឆ្នាំ១៤៩៣-១៤៩៦
  • លើកទី៣ ឆ្នាំ១៤៩៨-១៥០០
  • លើកទី៤ ឆ្នាំ១៥០២-១៥០៤

ក្នុងដំនើររុករកទាំងបួនលើក លោកគ្រីស្តុប កូឡុំបានរកឃើញកោះបាហាម៉ា ហៅគាណាហានី (តាមអ្នកស្រុកហៅសាំង សាវ៉ាដ័រ) កោះគូបា កោះហាអីទី មួយផ្នែកប្រទេសវេនីស៊ុយអេឡា គឺប្រទេសហុង ឌុយ រ៉ាស់។ នៅទីបំផុតលោកគ្រីស្តុប កូឡុំ បានជោបជ័យ។ ដោយសារការរុករករបស់លោក នាំ អោយលោកប្រទះឃើញទ្វីបថ្មីមួយ គឺទ្វីបអាមេរិច[[ឯកសារ:]]សព្វថ្ងៃនេះឯង។