អភិធម្មត្ថសង្គហ
ដោយភិក្ខុមង្គលរក្ខិតោ៖ ឃឹម សាលីម
- អភិធម្មត្ថសង្គហៈ
- បណាមគាថា
- សម្មាសម្ពុទ្ធមតុលំ សសទ្ធម្មគណុត្តមំ
- អភិវាទិយ ភាសិស្សំ អភិធម្មត្ថសង្គហំ។
- តត្ថ វុត្ថាភិធម្មត្ថា ចតុធា បរមត្ថតោ
- ចិត្តំ ចេតសិកំ រូបំ និព្វានមីតិ សព្វថា៕
- ខ្ញុំឈ្មោះអនុរុទ្ធាចារ្យ សូមនមស្សការថ្វាយបង្គំនូវព្រះសម្មាសម្ពុទ្ធជាម្ចាស់រកបុគ្គលដទៃប្រាកដស្មើរមិនបាន មួយអន្លើដោយព្រះសទ្ធម្ម និងប្រជុំនៃព្រះអរិយសង្ឃទាំង៨ពួក
ដ៏ប្រសើរខ្ពង់ខ្ពស់ដោយគោរព ហើយនិងពោលនូវគម្ពីរព្រះអភិធម្មត្ថសង្គហៈ គឺកិរិយាបំព្រួញនូវសេចក្តីនៃព្រះអភិធម្ម។
- រីអត្ថនៃព្រះអភិធម្ម ដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ត្រាស់ទុកក្នុងអភិធម្មទាំង៧គម្ពីរនោះ ដោយសេចក្តីសុខុមល្អិតក្រៃពេក ដោយចំណែកធម៌៤ប្រការគឺ ចិត្ត១ ចេតសិក១
រូប១ និព្វាន១ ត្រូវជា៤។
- បរិច្ឆេទទី១
ចិត្តសង្គហវិភាគ
- លំដាប់នេះ នឹងពោលនូវចិត្តជាមុន។ ចិត្តនោះមាន៤ប្រការគឺ កាមាវចរចិត្ត១ រូបាវចរចិត្ត១ អរូបាវចរចិត្ត១ លោកុត្តរចិត្ត១។ បណ្តាចិត្តទាំង៤នោះ លើកទុកចិត្ត៣សិន នឹង
ពោលនូវកាមាវចរចិត្តជាមុន។ កាមាវចរចិត្តមានជូចម្តេច?
កាមាវចរចិត្ត៥៤ដួង
- កាមាវចរចិត្តនោះមាន៥៤ គឺអកុសលចិត្ត១២ កុសលចិត្ត៨ អព្យាកតចិត្ត៣៤។
អកុសលចិត្ត១២ដួង
- អកុសលចិត្ត១២ ចាត់ជាមូល៣គឺ លោភមូល៨ ទោសមូល២ មោហមូល២។
លោភមូលចិត្ត៨ដួង៖
- សោមនស្សសហគតំ ទិដ្ឋិគតសម្បយុត្តំ អសង្ខារិកំ លោភចិត្តប្រកបដោយសោមនស្សវេទនា និងព្រមដោយទិដ្ឋិ២ប្រការគឺ ឧច្ឆេទទិដ្ឋិ សេចក្តីឃើញថា សត្វមានខ្លួននៅក្នុងខ្លួន
គឺស្លាប់ហើយសួន្យទៅ មិនកើតទៀត១ សស្សតទិដ្ឋិ សេចក្តីឃើញថា សត្វលោកទៀង គឺសត្វស្លាប់ហើយកើតទៀត ធ្លាប់កើតយ៉ាងណា ក៏មកកើតជាយ៉ាងនោះទៀត១ មិនប្រកបដោយសង្ខារ
គឺមិនមានបុគ្គលមកដឹកនាំ (ក្លៀវក្លាដោយធម្មតាខ្លួនឯង)។
- សោមនស្សសហគតំ ទិដ្ឋិគតសម្បយុត្តំ សសង្ខារិកំ លោភចិត្តប្រកបដោយសោមនស្សវេទនា និងព្រមដោយទិដ្ឋិទាំង២ប្រការដូចគ្នា ប្រកបដោយសង្ខារ គឺមានបុគ្គលមកដឹកនា
(មិនក្លៀវក្លាដោយធម្មតាខ្លួនឯង)។
- សោមនស្សសហគតំ ទិដ្ឋិគតវិប្បយុត្តំ អសង្ខារិកំ លោភចិត្តប្រកបដោយសោមនស្សវេទនា តែប្រាសចាកទិដ្ឋិទាំង២ប្រការ មិនប្រកបដោយសង្ខារ គឺមិនមានបុគ្គលមកដឹកនាំ
(ក្លៀវក្លាដោយទំនើងខ្លួនឯង)។
- សោមនស្សសហគតំ ទិដ្ឋិគតវិប្បយុត្តំ សសង្ខារិកំ លោភចិត្តប្រកបដោយសោមនស្សវេទនា តែប្រាសចាកទិដ្ឋិទាំង២ប្រការដូចគ្នា ប្រកបដោយសង្ខារ គឺមានបុគ្គលមកដឹកនាំ
(មិនក្លៀវក្លាដោយទំនើងខ្លួនឯង)។
- ឧបេក្ខាសហគតំ ទិដ្ឋិគតសម្បយុត្តំ អសង្ខារិកំ លោភចិត្តប្រកបដោយឧបេក្ខាវេទនា និងព្រមដោយទិដ្ឋិទាំង២ប្រការ មិនប្រកបដោយសង្ខារ គឺមិនមានបុគ្គលមកដឹកនាំ
(ក្លៀវក្លាដោយទំនើងខ្ួនឯង)។
- ឧបេក្ខាសហគតំ ទិដ្ឋិគតសម្បយុត្តំ សសង្ខារិកំ លោភចិត្តប្រកបដោយឧបេក្ខាវេទនា និងព្រមដោយទិដ្ឋិទាំង២ប្រការ ប្រកបដោយសង្ខារ គឺមានបុគ្គលមកដឹកនាំ
(មិនក្លៀវក្លាដោយទំនើងខ្ួនឯង)។
- ឧបេក្ខាសហគតំ ទិដ្ឋិគតវិប្បយុត្តំ អសង្ខារិកំ លោភចិត្តប្រកបដោយឧបេក្ខាវេទនា តែប្រាសចាកទិដ្ឋិទាំង២ប្រការ មិនប្រកបដោយសង្ខារ គឺមិនមានបុគ្គលមកដឹកនាំ
(ក្លៀវក្លាដោយទំនើងខ្លួនឯង)។
- ឧបេក្ខាសហគតំ ទិដ្ឋិគតវិប្បយុត្តំ សសង្ខារិកំ លោភចិត្តប្រកបដោយឧបេក្ខាវេទនា តែប្រាសចាកទិដ្ឋិទាំង២ប្រការ ប្រកបដោយសង្ខារ គឺមានបុគ្គលមកដឹកនាំ
(មិនក្លៀវក្លាដោយទំនើងខ្ួនឯង)។
ទោសមូលចិត្ត២ដួង៖
- ទោមនស្សសហគតំ បដិឃសម្បយុត្តំ អសង្ខារិកំ ទោសចិត្តប្រកបដោយទោមនស្សវេទនា និងព្រមដោយបដិឃៈ គឺសេចក្តីថ្នាំងថ្នាក់ចិត្ត មិនប្រកបដោយសង្ខារ។
- ទោមនស្សសហគមំ បដិឃសម្បយុត្តំ សសង្ខារិកំ ទោសចិត្តប្រកបដោយទោមនស្សវេទនា និងព្រមដោយបដិឃៈ គឺសេចក្តីថ្នាំងថ្នាក់ចិត្ត តែប្រកបដោយសង្ខារ។
មោហមូលចិត្ត២ដួង៖
- ឧបេក្ខាសហគតំ វិចិកិច្ឆាសម្បយុត្តំ មោហចិត្តប្រកបដោយឧបេក្ខាវេទនា និងព្រមដោយវិចិកិច្ឆា គឺសេចក្តីសង្ស័យ។
- ឧបេក្ខាសហគតំ ឧទ្ធច្ចសម្បយុត្តំ មោហចិត្តប្រកបដោយឧបេក្ខាវេទនា និងព្រមដោយឧទ្ធច្ចៈ គឺសេចក្តីរាយមាយ។
- អដ្ឋធា លោភមូលានិ ទោសមូលានិ ច ទ្វិធា
- មោហមូលានិ ច ទ្វេតិ ទ្វាទសាកុសលា សិយុំ៕
- អកុសលចិត្តមាន១២ គឺលោភមូលចិត្ត៨ ទោសមូលចិត្ត២
- មោហមូលចិត្ត២ រួមគ្នាត្រូវជាអកុសលចិត្ត១២ដួង៕
អហេតុកចិត្ត១៨ដួង
- អហេតុកចិត្ត គឺដែលមិនមានហេតុបានដល់ លោភហេតុ ទោសហេតុ និងមោហហេតុ ផ្នែកខាងអកុសល។ អលោភហេតុ អទោសហេតុ និង
អមោហហេតុ ផ្នែកខាងកុសលនិងអព្យាក្រិត។ អហេតុកចិត្តមាន៣ប្រភេទគឺ អកុសលវិបាកចិត្ត៧ កុសលវិបាកចិត្ត៨ និងកិរិយាចិត្ត៣ រួមគ្នាត្រូវជា១៨ដួង។
អកុសលវិបាកអហេតុកចិត្ត៧ដួងគឺៈ
- ឧបេក្ខាសហគតំ ចក្ខុវិញ្ញាណំ ចិត្តដឹងច្បាស់នូវអនិដ្ឋារម្មណ៍ គឺអារម្មណ៍មិនជាទីប្រាថ្នាក្នុងចក្ខុទ្វារ ប្រកបដោយឧបេក្ខាវេទនា។
- ឧបេក្ខាសហគតំ សោតវិញ្ញាណំ ចិត្តដឹងច្បាស់នូវអនិដ្ឋារម្មណ៍ គឺអារម្មណ៍មិនជាទីប្រាថ្នាក្នុងសោតទ្វារ ប្រកបដោយឧបេក្ខាវេទនា។
- ឧបេក្ខាសហគតំ ឃានវិញ្ញាណំ ចិត្តដឹងច្បាស់នូវអនិដ្ឋារម្មណ៍ គឺអារម្មណ៍មិនជាទីប្រាថ្នាក្នុងឃានទ្វារ ប្រកបដោយឧបេក្ខាវេទនា។
- ឧបេក្ខាសហគតំ ជិវ្ហាវិញ្ញាណំ ចិត្តដឹងច្បាស់នូវអនិដ្ឋារម្មណ៍ គឺអារម្មណ៍មិនជាទីប្រាថ្នាក្នុងជិវ្ហាទ្វារ ប្រកបដោយឧបេក្ខាវេទនា។
- ទុក្ខសហគតំ កាយវិញ្ញាណំ ចិត្តដឹងច្បាស់នូវអនិដ្ឋារម្មណ៍ គឺអារម្មណ៍មិនជាទីប្រាថ្នាក្នុងកាយទ្វារ ប្រកបដោយទុក្ខវេទនា។
- ឧបេក្ខាសហគតំ សម្បដិច្ឆន្នំ ចិត្តសម្រាប់ទទួលនូវអនិដ្ឋារម្មណ៍ក្នុងទ្វារទាំង៥ ប្រកបដោយឧបេក្ខាវេទនា។
- ឧបេក្ខាសហគតំ សន្តីរណំ ចិត្តសម្រាប់ពិចារណានូវអនិដ្ឋារម្មណ៍ក្នុងទ្វារទាំង៥ ប្រកបដោយឧបេក្ខាវេទនា។
កុសលវិបាកអហេតុកចិត្ត៨ដួងគឺៈ
- ឧបេក្ខាសហគតំ ចក្ខុវិញ្ញាណំ ចិត្តដឹងច្បាស់នូវឥដ្ឋារម្មណ៍ គឺអារម្មណ៍ជាទីប្រាថ្នាក្នុងចក្ខុទ្វារ ប្រកបដោយឧបេក្ខាវេទនា។
- ឧបេក្ខាសហគតំ សោតវិញ្ញាណំ ចិត្តដឹងច្បាស់នូវឥដ្ឋារម្មណ៍ គឺអារម្មណ៍ជាទីប្រាថ្នាក្នុងសោតទ្វារ ប្រកបដោយឧបេក្ខាវេទនា។
- ឧបេក្ខាសហគតំ ឃានវិញ្ញាណំ ចិត្តដឹងច្បាស់នូវឥដ្ឋារម្មណ៍ គឺអារម្មណ៍ជាទីប្រាថ្នាក្នុងឃានទ្វារ ប្រកបដោយឧបេក្ខាវេទនា។
- ឧបេក្ខាសហគតំ ជិវ្ហាវិញ្ញាណំ ចិត្តដឹងច្បាស់នូវឥដ្ឋារម្មណ៍ គឺអារម្មណ៍ជាទីប្រាថ្នាក្នុងជិវ្ហាទ្វារ ប្រកបដោយឧបេក្ខាវេទនា។
- សុខសហគតំ កាយវិញ្ញាណំ ចិត្តដឹងច្បាស់នូវឥដ្ឋារម្មណ៍ គឺអារម្មណ៍ជាទីប្រាថ្នាក្នុងកាយទ្វារ ប្រកបដោយសុខវេទនា។
- ឧបេក្ខាសហគតំ សម្បដិច្ឆន្នំ ចិត្តសម្រាប់ទទួលនូវឥដ្ឋារម្មណ៍ក្នុងទ្វារទាំង៥ ប្រកបដោយឧបេក្ខាវេទនា។
- សោមនស្សសហគតំ សន្តីរណំ ចិត្តសម្រាប់ពីចារណានូវឥដ្ឋារម្មណ៍ក្នុងទ្វារទាំង៥ ប្រកបដោយសោមនស្សវេទនា។
- ឧបេក្ខាសហគតំ សន្តីរណំ ចិត្តសម្រាប់ពិចារណានូវឥដ្ឋារម្មណ៍ក្នុងទ្វារទាំង៥ ប្រកបដោយឧបេក្ខាវេទនា។
- ត្រង់កុសលវិបាកទី៦ ចំណែកខាងកុសលកើតអំពីហទយវត្ថុសម្រាប់ទទួលនូវឥដ្ឋារម្មណ៍ក្នុងទ្វារទាំង៥។
- ត្រង់កុសលវិបាកទី៧ ចំណែកខាងកុសលកើតអំពីហទយវត្ថុសម្រាប់ពិចារណានូវឥដ្ឋារម្មណ៍ និងអតិឥដ្ឋារម្មណ៍ គឺអារម្មណ៍ជាទីបា្រថ្នាក្រៃពេកក្នុងទ្វារទាំង៥។
- ត្រង់កុសលវិបាកទី៧ ចំណែកខាងកុសលកើតអំពីហទយវត្ថុសម្រាប់ពិចារណានូវឥដ្ឋារម្មណ៍ក្នុងទ្វារទាំង៥ តែមិនអាចពិចារណានូវអតិឥដ្ឋារម្មណ៍បានឡើយ។
អហេតុកកិរិយាចិត្ត៣ដួងគឺៈ
- ឧបេក្ខាសហគតំ បញ្ចទ្វារាវជ្ជនំ ចិត្តសម្រាប់នឹករកនូវអារម្មណ៍ក្នុងទ្វារទាំង៥ប្រការ ប្រកបដោយឧបេក្ខាវេទនា។
- ឧបេក្ខាសហគតំ មនោទ្វារាវជ្ជនំ ចិត្តសម្រាប់នឹករកនូវអារម្មណ៍ក្នុងមនោទ្វារ ប្រកបដោយឧបេក្ខាវេទនា។
- សោមនស្សសហគតំ ហសិតុប្បាទចិត្តំ ចិត្តដែលរីករាយប្រកបដោយសោមនស្សវេទនា។
- ឯហសិតុប្បាទចិត្តនេះ កើតមានតែក្នុងសន្តានព្រះអរិយបុគ្គល មិនដែលមានក្នុងសន្តានបុថុជ្ជនឡើយ។
- សត្តាកុសលបាកានិ បុញ្ញបាកានិ អដ្ឋធា
- ក្រិយាចិត្តានិ តីណីតិ អដ្ឋារស អហេតុកា។
- បាបាហេតុកមុត្តានិ សោភណានីតិ វុច្ចរេ
- ឯកូនសដ្ឋី ចិត្តានិ អថេកនវុតីបិ វា៕
- អកុសលវិបាក៧ កសលវិបាក៨ អហេតុកកិរិយា៣ រួមគ្នាត្រូវជាអហេតុកចិត្ត១៨ ចិត្តដែលផុតចាកអកុសល១២ អហេតុកចិត្ត១៨ ឈ្មោះថាសោភណចិត្ត។
សោភណចិត្តមាន៥៩ដួង គឺកាមាវចរសោភណចិត្ត២៤ដួង រូបាវចរសោភណចិត្ត១៥ដួង អរូបាវចរសោភណ១២ដួង លោកុត្តរសោភណចិត្ត៨ដួង រួមគ្នាត្រូវជាសោភណចិត្ត
៥៩ដួងដោយសង្ខេប។ បើចែកចិត្តដោយពិស្តារវិញ ត្រង់លោកុត្តរចិត្តនោះញែកចេញដោយឈានជាបញ្ចកន័យ ជាចិត្ត៤០ដួង យកមករួមគ្នា ត្រូវជាសោភណចិត្ត៩១ដួង។
កាមាវចរសោភណចិត្ត២៤ដួង
- កាមាវចរសោភណចិត្ត២៤ដួង គឺសហេតុកកាមាវចរកុសល៨ដួង សហេតុកកាមាវចរវិបាក៨ដួង សហេតុកកាមាវចរកិរិយា៨ ឬនឹងហៅថា មហាកុសល
មហាវិបាក មហាកិរិយា ដូច្នេះវិញក៏បាន។
មហាកុសលចិត្ត៨ដួង
- សោមនស្សសហគតំ ញាណសម្បយុត្តំ អសង្ខារិកំ កុសលចិត្តប្រកបដោយសោមនស្សវេទនា និងព្រមដោយប្រាជ្ញាមិនប្រកបដោយសង្ខារ គឺមិនមាន
បុគ្គលមកដឹកនាំ (ក្លៀវក្លាដោយទំនើងខ្លួនឯង)។
- សោមនស្សសហគតំ ញាណសម្បយុត្តំ សសង្ខារិកំ កុសលចិត្តប្រកបដោយសោមនស្សវេទនា និងព្រមដោយប្រាជ្ញា ប្រកបដោយសង្ខារ គឺមានបុគ្គល
មកដឹកនាំ (មិនក្លៀវក្លាដោយទំនើងខ្លួនឯង)។
- សោមនស្សសហគតំ ញាណវិប្បយុត្តំ អសង្ខារិកំ កុសលចិត្តប្រកបដោយសោមនស្សវេទនា តែប្រាសចាកប្រាជ្ញា មិនប្រកបដោយសង្ខារ។
- សោមនស្សសហគតំ ញាណវិប្បយុត្តំ សសង្ខារិកំ កុសលចិត្តប្រកបដោយសោមនស្សវេទនា តែប្រាសចាកប្រាជ្ញា ប្រកបដោយសង្ខារ។
- ឧបេក្ខាសហគតំ ញាណសម្បយុត្តំ អសង្ខារិកំ កុសលចិត្តប្រកបដោយឧបេក្ខាវេទនា និងព្រមដោយប្រាជ្ញា មិនប្រកបដោយសង្ខារ។
- ឧបេក្ខាសហគតំ ញាណសម្បយុត្តំ សសង្ខារិកំ កុសលចិត្តប្រកបដោយឧបេក្ខាវេទនា និងព្រមដោយប្រាជ្ញា ប្រកបដោយសង្ខារ។
- ឧបេក្ខាសហគតំ ញាណវិប្បយុត្តំ អសង្ខារិកំ កុសលចិត្តប្រកបដោយឧបេក្ខាវេទនា តែប្រាសចាកប្រាជ្ញា មិនប្រកបដោយសង្ខារ។
- ឧបេក្ខាសហគតំ ញាណវិប្បយុត្តំ អសង្ខារិកំ កុសលចិត្តប្រកបដោយឧបេក្ខាវេទនា តែប្រាសចាកប្រាជ្ញា ប្រកបដោយសង្ខារ។
មហាវិបាកចិត្ត៨ដួង
- សោមនស្សសហគតំ ញាណសម្បយុត្តំ អសង្ខារិកំ វិបាកចិត្តប្រកបដោយសោមនស្សវេទនា និងព្រមដោយប្រាជ្ញាមិនប្រកបដោយសង្ខារ គឺមិនមាន
បុគ្គលមកដឹកនាំ (ក្លៀវក្លាដោយទំនើងខ្លួនឯង)។
- សោមនស្សសហគតំ ញាណសម្បយុត្តំ សសង្ខារិកំ វិបាកចិត្តប្រកបដោយសោមនស្សវេទនា និងព្រមដោយប្រាជ្ញា ប្រកបដោយសង្ខារ គឺមានបុគ្គល
មកដឹកនាំ (មិនក្លៀវក្លាដោយទំនើងខ្លួនឯង)។
- សោមនស្សសហគតំ ញាណវិប្បយុត្តំ អសង្ខារិកំ វិបាកចិត្តប្រកបដោយសោមនស្សវេទនា តែប្រាសចាកប្រាជ្ញា មិនប្រកបដោយសង្ខារ។
- សោមនស្សសហគតំ ញាណវិប្បយុត្តំ សសង្ខារិកំ វិបាកចិត្តប្រកបដោយសោមនស្សវេទនា តែប្រាសចាកប្រាជ្ញា ប្រកបដោយសង្ខារ។
- ឧបេក្ខាសហគតំ ញាណសម្បយុត្តំ អសង្ខារិកំ វិបាកចិត្តប្រកបដោយឧបេក្ខាវេទនា និងព្រមដោយប្រាជ្ញា មិនប្រកបដោយសង្ខារ។
- ឧបេក្ខាសហគតំ ញាណសម្បយុត្តំ សសង្ខារិកំ វិបាកចិត្តប្រកបដោយឧបេក្ខាវេទនា និងព្រមដោយប្រាជ្ញា ប្រកបដោយសង្ខារ។
- ឧបេក្ខាសហគតំ ញាណវិប្បយុត្តំ អសង្ខារិកំ វិបាកចិត្តប្រកបដោយឧបេក្ខាវេទនា តែប្រាសចាកប្រាជ្ញា មិនប្រកបដោយសង្ខារ។
- ឧបេក្ខាសហគតំ ញាណវិប្បយុត្តំ អសង្ខារិកំ វិបាកចិត្តប្រកបដោយឧបេក្ខាវេទនា តែប្រាសចាកប្រាជ្ញា ប្រកបដោយសង្ខារ។
មហាកិរិយាចិត្ត៨ដួង
- សោមនស្សសហគតំ ញាណសម្បយុត្តំ អសង្ខារិកំ កិរិយាចិត្តប្រកបដោយសោមនស្សវេទនា និងព្រមដោយប្រាជ្ញាមិនប្រកបដោយសង្ខារ គឺមិនមាន
បុគ្គលមកដឹកនាំ (ក្លៀវក្លាដោយទំនើងខ្លួនឯង)។
- សោមនស្សសហគតំ ញាណសម្បយុត្តំ សសង្ខារិកំ កិរិយាចិត្តប្រកបដោយសោមនស្សវេទនា និងព្រមដោយប្រាជ្ញា ប្រកបដោយសង្ខារ គឺមានបុគ្គល
មកដឹកនាំ (មិនក្លៀវក្លាដោយទំនើងខ្លួនឯង)។
- សោមនស្សសហគតំ ញាណវិប្បយុត្តំ អសង្ខារិកំ កិរិយាចិត្តប្រកបដោយសោមនស្សវេទនា តែប្រាសចាកប្រាជ្ញា មិនប្រកបដោយសង្ខារ។
- សោមនស្សសហគតំ ញាណវិប្បយុត្តំ សសង្ខារិកំ កិរិយាចិត្តប្រកបដោយសោមនស្សវេទនា តែប្រាសចាកប្រាជ្ញា ប្រកបដោយសង្ខារ។
- ឧបេក្ខាសហគតំ ញាណសម្បយុត្តំ អសង្ខារិកំ កិរិយាចិត្តប្រកបដោយឧបេក្ខាវេទនា និងព្រមដោយប្រាជ្ញា មិនប្រកបដោយសង្ខារ។
- ឧបេក្ខាសហគតំ ញាណសម្បយុត្តំ សសង្ខារិកំ កិរិយាចិត្តប្រកបដោយឧបេក្ខាវេទនា និងព្រមដោយប្រាជ្ញា ប្រកបដោយសង្ខារ។
- ឧបេក្ខាសហគតំ ញាណវិប្បយុត្តំ អសង្ខារិកំ កិរិយាចិត្តប្រកបដោយឧបេក្ខាវេទនា តែប្រាសចាកប្រាជ្ញា មិនប្រកបដោយសង្ខារ។
- ឧបេក្ខាសហគតំ ញាណវិប្បយុត្តំ អសង្ខារិកំ កិរិយាចិត្តប្រកបដោយឧបេក្ខាវេទនា តែប្រាសចាកប្រាជ្ញា ប្រកបដោយសង្ខារ។
អព្យាកតចិត្ត៣៤ដួង
រូបាវចរចិត្ត១៥ដួង
អរូបាវចរចិត្ត១២ដួង
លោកុត្តរចិត្ត៨ ឬ៤០ដួង
- បរិច្ឆេទទី២
ចេតសិកសង្គហវិភាគ
- បរិច្ឆេទទី៣
បកិណ្ណកសង្គហវិភាគ
- បរិច្ឆេទទី៤
វិថីសង្គហវិភាគ
- បរិច្ឆេទទី៥
វិថីមុត្តកសង្គហវិភាគ
- បរិច្ឆេទទី៦
រូបសង្គហវិភាគ
- បរិច្ឆេទទី៧
សមុច្ចយសង្គហវិភាគ
- បរិច្ឆេទទី៨
បច្ចយសង្គហវិភាគ
- បរិច្ឆេទទី៩