Jump to content

ប្រាសាទព្រះវិហារច័ន្ទ

ពីវិគីភីឌា
កំណែ​នៅ ម៉ោង០៥:៥៤ ថ្ងៃព្រហស្បតិ៍ ទី០៩ ខែមេសា ឆ្នាំ២០២០ ដោយ CommonsDelinker (ការពិភាក្សា | ការរួមចំណែក) (Removing ប្រាសាព្រះវិហារច័ន្ទ.jpg, it has been deleted from Commons by Didym because: per c:Commons:Deletion requests/Files uploaded by សៀកហ៊.)
(ប្រៀបធៀប) ← កំណែ​ចាស់ជាង | កំណែថ្មីបំផុត (ប្រៀបធៀប) | កំណែថ្មីជាង → (ប្រៀបធៀប)

thumb|ប្រាសាទព្រះវិហារច័ន្ទ មានប្រាសាទមួយដែលសល់ដានដល់សព្វថ្ងៃ នោះគឺប្រាសាទព្រះវិហារច័ន្ទ ស្ថិតក្នុងភូមិរោងដំរី ឃុំជើងភ្នំស្រុកបាភ្នំ ខេត្តព្រៃវែង។ ប្រាសាទនេះ ត្រូវបានបំផ្លាញស្ទើរទាំងស្រុងក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ហើយនៅទសវត្សរ៍ឆ្នាំ៩០ រូបចម្លាក់ទាំង៣ ត្រូវជនខិលខូចលួចកាត់ព្រះកេសយកទៅបាត់ទៀត។ លោក អ៊ុយ រ៉ាស៊ឺង ប្រធានការិយាល័យវប្បធម៌ និងវិចិត្រសិល្បៈស្រុកបាភ្នំ បានអះអាងថា ប្រាសាទព្រះវិហារច័ន្ទនេះ អាចកសាងឡើងក្នុងចន្លោះពីសតវត្សទី១ ដល់ចុងសតវត្សទី៦ នៃគ្រិស្តសករាជ ឬអាចរាប់បានថាក្នុងសម័យនគរភ្នំ។ ប៉ុន្តែបើតាមឯកសារមួយចំនួនបានបង្ហាញថា ប្រាសាទនេះត្រូវបានស្ថាបនាឡើង នាសម័យអង្គរដើម្បី ឧទ្ទិសចំពោះលទ្ធិព្រហ្មញ្ញសាសនា។ ចំណែកឯសៀវភៅ ប្រវត្តិស្រុកបាភ្នំ ដែលស្រាវជ្រាវដោយលោក ឡុង គារ ក៏បានបង្ហាញដែរថា ថ្មសង់ប្រាសាទវិហារច័ន្ទ មានលក្ខណៈដូចគ្នានឹងថ្មសង់ប្រាសាទអង្គរវត្ត។ ចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ តួប្រាសាទត្រូវបានបំផ្លិចបំផ្លាញស្ទើរទាំងស្រុង ឯថ្ម និងចម្លាក់ផ្សេងៗ ត្រូវបានលួចយកទៅបាត់អស់ ដោយបន្សល់ទុកត្រឹមខឿន ស៊ុំទ្វារចូល និងរូបចម្លាក់ធំ៣។ បើតាមលោក លោក អ៊ុយ រ៉ាស៊ឺង បានឲ្យដឹងថា ក្នុងអំឡុងទសវត្សឆ្នាំ៩០ រូបចម្លាក់ទាំង៣ ត្រូវបានជនខិលខូចលួចកាត់ព្រះកេសយកទៅបាត់ទៀត ប៉ុន្តែគណៈកម្មការ បានរៀបចំព្រះកេសថ្មីជំនួសវិញ។ ប្រធានការិយាល័យវប្បធម៌ និងវិចិត្រសិល្បៈស្រុកបាភ្នំ បានលើកឡើង បច្ចុប្បន្ន ប្រាសាទដ៏ចំណាស់មួយនេះ កំពុងដាក់ក្រោមការការពារយ៉ាងយកចិត្តទុកដាក់បំផុត និងមានឆ្មាំចាំសម្អាតជាប្រចាំ។ ចំណែកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានចុះបញ្ជីប្រាសាទព្រះវិហារច័ន្ទជាសម្បត្តិវប្បធម៌ជាតិ ព្រមទាំងផ្សព្វផ្សាយឲ្យជួយការពារផងដែ[]រ។

  1. http://news.sabay.com.kh/article/892752