Jump to content

ប្រាសាទស្រី (កំពង់ឆ្នាំង)

ពីវិគីភីឌា
កំណែ​នៅ ម៉ោង០៥:៤៥ ថ្ងៃព្រហស្បតិ៍ ទី០៩ ខែមេសា ឆ្នាំ២០២០ ដោយ CommonsDelinker (ការពិភាក្សា | ការរួមចំណែក) (Removing ប្រាសាទស្រី.jpg, it has been deleted from Commons by Didym because: per c:Commons:Deletion requests/Files uploaded by សៀកហ៊.)
(ប្រៀបធៀប) ← កំណែ​ចាស់ជាង | កំណែថ្មីបំផុត (ប្រៀបធៀប) | កំណែថ្មីជាង → (ប្រៀបធៀប)

ប្រវត្តិប្រាសាទ

[កែប្រែ]

thumb ប្រាសាទស្រី ជាប្រាសាទ ដែលធំ និងល្អផ្តាច់គេនៅក្នុងទឹកដីស្រុកកំពង់លែង និងនៅក្នុងខេត្តកំពង់ឆ្នាំងទាំងមូល។ ប្រាសាទស្រី ស្ថិតនៅក្នុងវត្តប្រាសាទ ក្នុងភូមិប្រាសាទ ឃុំដា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ប្រាសាទនេះមានបណ្តោយប្រវែង១០ម៉ែត្រ ទទឹង៨ម៉ែត្រ និងកម្ពស់ប្រហែល១៥ម៉ែត្រ។ តាមរយៈផ្តែរប្រាសាទនៅតាមទ្វារចូល និងទ្វារបញ្ឆោត យើងឃើញមានរចនាបថពីរយ៉ាងគឺ រចនាបថព្រៃក្មេង និងរចនាបថកំពង់ព្រះ។ ផ្តែរសំខាន់នៅទ្វារចូលស្ថិតនៅក្នុងរចនាបថព្រៃក្មេង។ ទោះបីជាផ្នែកខ្លះ នៃប្រាសាទនេះបានខូចខាតក៏ដោយ ក៏ទម្រង់ជាទូទៅនៃប្រាសាទនេះនៅស្អាតល្អ។ ប្រាសាទដ៏ធំមួយនេះ មានដំបូលនៅជិតល្អ ពុំទាន់ខូចខាត បាក់បែក ឬដាច់កំពូលនៅឡើយ។ ចម្លាក់កូនប្រាសាទ អណ្តែតនៅលើជញ្ជាំងប្រាសាទ ក៏នៅមានលក្ខណៈល្អប្រសើរ។ បរិវេណខាងក្នុងប្រាសាទ ពុំមានសេសសល់បដិមាបុរាណនោះទេ មានតែបដិមាព្រះពុទ្ធសាងអំពីស៊ីម៉ងត៍។ ប៉ុន្តែនៅខាងមុខប្រាសាទជាប់របងព្រះវិហារមានរូបបដិមា ដែលមានភិនភាគដូចព្រះនាងឥន្ទ្រទេវី ត្រូវបានគេតម្កល់ទុកក្នុងបន្ទប់ ដែលមានចម្រឹងដែក២-៣ជាន់ និងចាក់សោរមាំទាំណាស់ ដែលដំបូលបន្ទប់នោះមិនសូវធានាសុវត្ថិភាពឡើយ[]

ឯកសារយោង

[កែប្រែ]
  1. ដកស្រង់ពី តាម៉ាប់ & យាយម៉ាប់