Jump to content

ប្រាសាទប្រុស

ពីវិគីភីឌា
កំណែ​នៅ ម៉ោង០៥:១៧ ថ្ងៃព្រហស្បតិ៍ ទី០៩ ខែមេសា ឆ្នាំ២០២០ ដោយ CommonsDelinker (ការពិភាក្សា | ការរួមចំណែក) (Removing ប្រាសាទប្រុស_.jpg, it has been deleted from Commons by Didym because: per c:Commons:Deletion requests/Files uploaded by សៀកហ៊.)
(ប្រៀបធៀប) ← កំណែ​ចាស់ជាង | កំណែថ្មីបំផុត (ប្រៀបធៀប) | កំណែថ្មីជាង → (ប្រៀបធៀប)

ព័ត៌មានទូទៅ

[កែប្រែ]

រូបភាពតូច ទិដ្ឋភាពដ៏សោះកក្រោះនៅរដូវប្រាំង អាកាសធាតុក្តៅហួតហែង ផ្លូវថ្នល់ហុយទ្រលោមនៅជនបទ ក្នុងឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលមានប្រាសាទបុរាណជាច្រើន ក៏បានទាក់ទាញចិត្ដភ្ញៀវទេសចរជាតិ និងអន្តរជាតិដែរ បើសិនជាអាជ្ញាធរខេត្ត ស្រុក ឃុំ ភូមិ និងអ្នកពាក់ព័ន្ធចេះជំរុញផលិតផលសេវាកម្ម និងបង្ហាញរូបភាព ដែលមានអត្ថន័យ អត្ថរូប និងអត្ថរសដ៏មានអត្ថប្រយោជន៍ទាំងនោះតាមបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយដទៃទៀត។ ជាក់ស្តែងដូចជាប្រាសាទប្រុស ឬប្រាសាទសក្ល ដែលស្ថិតនៅក្នុងឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ប្រាសាទនេះកសាងឡើងនៅក្នុងសតវត្សរ៍ទី៨ នៃរចនាបថកំពង់ព្រះ។ ប្រាសាទប្រុស មានទីតាំងស្ថិតនៅកណ្តាលវាលស្រែ ដែលមើលទៅគួរឲ្យចាប់អារម្មណ៍ផង អាណិតខ្លោចចិត្តផង និងងឿងឆ្ងល់ផងដែរ។ ហេតុអ្វីដូនតាខ្មែរកសាងប្រាសាទនេះ នៅដាច់ឆ្ងាយពីគេឯងម្ល៉េះ? ឬមួយកាលពីសម័យមុន ប្រាសាទនេះស្ថិតនៅជិតភូមិឋានប្រជារាស្ត្រដែរមែនទេ?ទោះបីជាយ៉ាងណាក៏ដោយ ក៏នៅមានភ្ញៀវទេសចរ និងក្រុមអ្នកស្រាវជ្រាវមានការចាប់អារម្មណ៍ ស្វែងយល់ និងបានទៅដល់ប្រាង្គប្រាសាទនេះដែរ។ ភ្ញៀវទេសចរ ដែលចូលចិត្តរុករក ស្រាវជ្រាវ និងដើរកម្សាន្តទៅកាន់តំបន់ទេសចរណ៍ប្លែកៗ ឆ្ងាយៗ ហើយប្រាថ្នាចង់ឃើញទិដ្ឋភាព និងទេសភាពបែបនេះ គឺច្បាស់ជាត្រូវតែទៅផ្តិតយករូបភាពប្រាសាទបុរាណក្នុងស្ថានភាព និងទីតាំងដូចដែលបានរៀបរាប់ខាងលើនេះជាមិនខាន[]

ឯកសារយោង

[កែប្រែ]
  1. www.rasmeinews.com