Jump to content

អភិធម្មត្ថសង្គហ

ពីវិគីភីឌា

ដោយភិក្ខុមង្គលរក្ខិតោ៖ ឃឹម សាលីម




អភិធម្មត្ថសង្គហៈ



បណាមគាថា
សម្មាសម្ពុទ្ធមតុលំ សសទ្ធម្មគណុត្តមំ
អភិវាទិយ ភាសិស្សំ អភិធម្មត្ថសង្គហំ។
តត្ថ វុត្ថាភិធម្មត្ថា ចតុធា បរមត្ថតោ
ចិត្តំ ចេតសិកំ រូបំ និព្វានមីតិ សព្វថា៕


ខ្ញុំឈ្មោះអនុរុទ្ធាចារ្យ សូមនមស្សការថ្វាយបង្គំនូវព្រះសម្មាសម្ពុទ្ធជាម្ចាស់រកបុគ្គលដទៃប្រាកដស្មើរមិនបាន មួយអន្លើដោយព្រះសទ្ធម្ម និងប្រជុំនៃព្រះអរិយសង្ឃទាំង៨ពួក

ដ៏ប្រសើរខ្ពង់ខ្ពស់ដោយគោរព ហើយនិងពោលនូវគម្ពីរព្រះអភិធម្មត្ថសង្គហៈ គឺកិរិយាបំព្រួញនូវសេចក្តីនៃព្រះអភិធម្ម។

រីអត្ថនៃព្រះអភិធម្ម ដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ត្រាស់ទុកក្នុងអភិធម្មទាំង៧គម្ពីរនោះ ដោយសេចក្តីសុខុមល្អិតក្រៃពេក ដោយចំណែកធម៌៤ប្រការគឺ ចិត្ត១ ចេតសិក១

រូប១ និព្វាន១ ត្រូវជា៤។



បរិច្ឆេទទី១

ចិត្តសង្គហវិភាគ

លំដាប់នេះ នឹងពោលនូវចិត្តជាមុន។ ចិត្តនោះមាន៤ប្រការគឺ កាមាវចរចិត្ត១ រូបាវចរចិត្ត១ អរូបាវចរចិត្ត១ លោកុត្តរចិត្ត១។ បណ្តាចិត្តទាំង៤នោះ លើកទុកចិត្ត៣សិន នឹង

ពោលនូវកាមាវចរចិត្តជាមុន។ កាមាវចរចិត្តមានជូចម្តេច?

កាមាវចរចិត្ត៥៤ដួង

កាមាវចរចិត្តនោះមាន៥៤ គឺអកុសលចិត្ត១២ កុសលចិត្ត៨ អព្យាកតចិត្ត៣៤។

អកុសលចិត្ត១២ដួង

អកុសលចិត្ត១២ ចាត់ជាមូល៣គឺ លោភមូល៨ ទោសមូល២ មោហមូល២។


លោភមូលចិត្ត៨ដួង៖
  • សោមនស្សសហគតំ ទិដ្ឋិគតសម្បយុត្តំ អសង្ខារិកំ លោភចិត្តប្រកបដោយសោមនស្សវេទនា និងព្រមដោយទិដ្ឋិ២ប្រការគឺ ឧច្ឆេទទិដ្ឋិ សេចក្តីឃើញថា សត្វមានខ្លួននៅក្នុងខ្លួន

គឺស្លាប់ហើយសួន្យទៅ មិនកើតទៀត១ សស្សតទិដ្ឋិ សេចក្តីឃើញថា សត្វលោកទៀង គឺសត្វស្លាប់ហើយកើតទៀត ធ្លាប់កើតយ៉ាងណា ក៏មកកើតជាយ៉ាងនោះទៀត១ មិនប្រកបដោយសង្ខារ

គឺមិនមានបុគ្គលមកដឹកនាំ (ក្លៀវក្លាដោយធម្មតាខ្លួនឯង)។

  • សោមនស្សសហគតំ ទិដ្ឋិគតសម្បយុត្តំ សសង្ខារិកំ លោភចិត្តប្រកបដោយសោមនស្សវេទនា​ និងព្រមដោយទិដ្ឋិទាំង២ប្រការដូចគ្នា ប្រកបដោយសង្ខារ គឺមានបុគ្គលមកដឹកនា

(មិនក្លៀវក្លាដោយធម្មតាខ្លួនឯង)។

  • សោមនស្សសហគតំ ទិដ្ឋិគតវិប្បយុត្តំ អសង្ខារិកំ លោភចិត្តប្រកបដោយសោមនស្សវេទនា តែប្រាសចាកទិដ្ឋិទាំង២ប្រការ មិនប្រកបដោយសង្ខារ គឺមិនមានបុគ្គលមកដឹកនាំ

(ក្លៀវក្លាដោយទំនើងខ្លួនឯង)។

  • សោមនស្សសហគតំ ទិដ្ឋិគតវិប្បយុត្តំ សសង្ខារិកំ លោភចិត្តប្រកបដោយសោមនស្សវេទនា តែប្រាសចាកទិដ្ឋិទាំង២ប្រការដូចគ្នា ប្រកបដោយសង្ខារ គឺមានបុគ្គលមកដឹកនាំ

(មិនក្លៀវក្លាដោយទំនើងខ្លួនឯង)។

  • ឧបេក្ខាសហគតំ ទិដ្ឋិគតសម្បយុត្តំ អសង្ខារិកំ លោភចិត្តប្រកបដោយឧបេក្ខាវេទនា និងព្រមដោយទិដ្ឋិទាំង២ប្រការ មិនប្រកបដោយសង្ខារ គឺមិនមានបុគ្គលមកដឹកនាំ

(ក្លៀវក្លាដោយទំនើងខ្ួនឯង)។

  • ឧបេក្ខាសហគតំ ទិដ្ឋិគតសម្បយុត្តំ សសង្ខារិកំ លោភចិត្តប្រកបដោយឧបេក្ខាវេទនា និងព្រមដោយទិដ្ឋិទាំង២ប្រការ ប្រកបដោយសង្ខារ គឺមានបុគ្គលមកដឹកនាំ

(មិនក្លៀវក្លាដោយទំនើងខ្ួនឯង)។

  • ឧបេក្ខាសហគតំ ទិដ្ឋិគតវិប្បយុត្តំ អសង្ខារិកំ លោភចិត្តប្រកបដោយឧបេក្ខាវេទនា តែប្រាសចាកទិដ្ឋិទាំង២ប្រការ មិនប្រកបដោយសង្ខារ គឺមិនមានបុគ្គលមកដឹកនាំ

(ក្លៀវក្លាដោយទំនើងខ្លួនឯង)។

  • ឧបេក្ខាសហគតំ ទិដ្ឋិគតវិប្បយុត្តំ សសង្ខារិកំ លោភចិត្តប្រកបដោយឧបេក្ខាវេទនា តែប្រាសចាកទិដ្ឋិទាំង២ប្រការ ប្រកបដោយសង្ខារ គឺមានបុគ្គលមកដឹកនាំ

(មិនក្លៀវក្លាដោយទំនើងខ្ួនឯង)។


ទោសមូលចិត្ត២ដួង៖
  • ទោមនស្សសហគតំ បដិឃសម្បយុត្តំ អសង្ខារិកំ ទោសចិត្តប្រកបដោយទោមនស្សវេទនា និងព្រមដោយបដិឃៈ គឺសេចក្តីថ្នាំងថ្នាក់ចិត្ត មិនប្រកបដោយសង្ខារ។
  • ទោមនស្សសហគមំ បដិឃសម្បយុត្តំ សសង្ខារិកំ ទោសចិត្តប្រកបដោយទោមនស្សវេទនា និងព្រមដោយបដិឃៈ គឺសេចក្តីថ្នាំងថ្នាក់ចិត្ត តែប្រកបដោយសង្ខារ។


មោហមូលចិត្ត២ដួង៖
  • ឧបេក្ខាសហគតំ វិចិកិច្ឆាសម្បយុត្តំ មោហចិត្តប្រកបដោយឧបេក្ខាវេទនា និងព្រមដោយវិចិកិច្ឆា គឺសេចក្តីសង្ស័យ។
  • ឧបេក្ខាសហគតំ ឧទ្ធច្ចសម្បយុត្តំ មោហចិត្តប្រកបដោយឧបេក្ខាវេទនា និងព្រមដោយឧទ្ធច្ចៈ គឺសេចក្តីរាយមាយ។


អដ្ឋធា លោភមូលានិ ទោសមូលានិ ច ទ្វិធា
មោហមូលានិ ច ទ្វេតិ ទ្វាទសាកុសលា សិយុំ៕
អកុសលចិត្តមាន១២ គឺលោភមូលចិត្ត៨ ទោសមូលចិត្ត២
មោហមូលចិត្ត២ រួមគ្នាត្រូវជាអកុសលចិត្ត១២ដួង៕



អហេតុកចិត្ត១៨ដួង

អកុសលវិបាកអហេតុកចិត្ត៧ដួងគឺៈ
  • ឧបេក្ខាសហគតំ ចក្ខុវិញ្ញាណំ ចិត្តដឹងច្បាស់នូវអនិដ្ឋារម្មណ៍ គឺអារម្មណ៍មិនជាទីប្រាថ្នាក្នុងចក្ខុទ្វារ ប្រកបដោយឧបេក្ខាវេទនា។
  • ឧបេក្ខាសហគតំ សោតវិញ្ញាណំ ចិត្តដឹងច្បាស់នូវអនិដ្ឋារម្មណ៍ គឺអារម្មណ៍មិនជាទីប្រាថ្នាក្នុងសោតទ្វារ ប្រកបដោយឧបេក្ខាវេទនា។
  • ឧបេក្ខាសហគតំ ឃានវិញ្ញាណំ ចិត្តដឹងច្បាស់នូវអនិដ្ឋារម្មណ៍ គឺអារម្មណ៍មិនជាទីប្រាថ្នាក្នុងឃានទ្វារ ប្រកបដោយឧបេក្ខាវេទនា។
  • ឧបេក្ខាសហគតំ ជិវ្ហាវិញ្ញាណំ ចិត្តដឹងច្បាស់នូវអនិដ្ឋារម្មណ៍ គឺអារម្មណ៍មិនជាទីប្រាថ្នាក្នុងជិវ្ហាទ្វារ ប្រកបដោយឧបេក្ខាវេទនា។
  • ទុក្ខសហគតំ កាយវិញ្ញាណំ ចិត្តដឹងច្បាស់នូវអនិដ្ឋារម្មណ៍ គឺអារម្មណ៍មិនជាទីប្រាថ្នាក្នុងកាយទ្វារ ប្រកបដោយទុក្ខវេទនា។
  • ឧបេក្ខាសហគតំ សម្បដិច្ឆន្នំ ចិត្តសម្រាប់ទទួលនូវអនិដ្ឋារម្មណ៍ក្នុងទ្វារទាំង៥ ប្រកបដោយឧបេក្ខាវេទនា។
  • ឧបេក្ខាសហគតំ សន្តីរណំ ចិត្តសម្រាប់ពិចារណានូវអនិដ្ឋារម្មណ៍ក្នុងទ្វារទាំង៥ ប្រកបដោយឧបេក្ខាវេទនា។


កុសលវិបាកអហេតុកចិត្ត៨ដួងគឺៈ
អហេតុកកិរិយាចិត្ត៣ដួងគឺៈ

កាមាវចរសោភណចិត្ត២៤ដួង

មហាកុសលចិត្ត៨ដួង
មហាវិបាកចិត្ត៨ដួង
មហាកិរិយាចិត្ត៨ដួង

អព្យាកតចិត្ត៣៤ដួង

រូបាវចរចិត្ត១៥ដួង

អរូបាវចរចិត្ត១២ដួង

លោកុត្តរចិត្ត៨ ឬ៤០ដួង

បរិច្ឆេទទី២

ចេតសិកសង្គហវិភាគ

បរិច្ឆេទទី៣

បកិណ្ណកសង្គហវិភាគ

បរិច្ឆេទទី៤

វិថីសង្គហវិភាគ

បរិច្ឆេទទី៥

វិថីមុត្តកសង្គហវិភាគ

បរិច្ឆេទទី៦

រូបសង្គហវិភាគ

បរិច្ឆេទទី៧

សមុច្ចយសង្គហវិភាគ

បរិច្ឆេទទី៨

បច្ចយសង្គហវិភាគ

បរិច្ឆេទទី៩

កម្មដ្ឋានសង្គហវិភាគ