Jump to content

រណសិរ្សរំដោះជាតិប្រជាជនខ្មែរ

ពីវិគីភីឌា
រណសិរ្សរំដោះជាតិប្រជាជនខ្មែរ
Front national de libération du peuple khmer (បារាំង)
Khmer People's National Liberation Front (អង់គ្លេស)
ប្រធានសឺន សាន
ស្ថាបនិកសឺន សាន
បង្កើត៩ តុលា ១៩៧៩
រំលាយ១៩៩៣
បក្សស្នងគបសពពស
ស្លាបយោធាកបអរជខ
មនោគមវិជ្ជាប្រឆាំងកុម្មុយនិស្តនិយម
គោលជំហរនយោបាយស្លាបស្តាំ
ទំនាក់ទំនងជាតិរចកប
ទង់គណបក្ស
នយោបាយនៅCambodia
គណបក្សនយោបាយ
ការបោះឆ្នោត
ជំរុំព្រំដែនដែលជាអរិភាពនឹងសបក (១៩៧៩-១៩៨៤)។ ជំរុំ ររជបខ បង្ហាញជាពណ៌ខ្មៅ។

រណសិរ្សរំដោះជាតិប្រជាជនខ្មែរ; អាចសរសេរកាត់បានថា រជរបខKPNLF (ភាសាបារាំងFront national de libération du peuple khmer) គឺជារណសិរ្សនយោបាយមួយដែលបានបង្កើតឡើងនៅឆ្នាំ១៩៧៩ ដើម្បីប្រឆាំងទៅនឹងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា–ដែលមានយួននៅពីក្រោយ។ ទាហានវៀតណាមប្រមាណ ២០០,០០០ នាក់ ជាមួយនឹងអ្នករត់ចោលជួរខ្មែរក្រហម (អ្នកដែលមិនពេញចិត្តនឹងរបៀបដឹកនាំខ្មែរក្រហម) បានវាយចូលកម្ពុជាក្នុងអំឡុងឆ្នាំ១៩៧៨ ហើយបានកម្ចាត់ទ័ពខ្មែរក្រហមបានយ៉ាងងាយ ហើយក៏ត្រូវបានប្រជាជនខ្មែរមួយចំនួនទទួលស្វាគមន៍ទ័ពវៀតណាមយ៉ាងរាក់ទាក់ដោយមើលឃើញថា វៀតណាមជាអ្នករំដោះខ្លួនឱ្យផុតពីរបបដ៏ឃោឃៅរបស់ប៉ុល-ពត។ ប្រជាជនខ្មែរខ្លះទៀតបែបជាមានការភ័យខ្លាចទៅវិញដោយមើលឃើញថា ពួកវៀតណាមគឺកំពុងឈ្លៀតឱកាសបន្លំធ្វើជាអ្នករំដោះទេ តែតាមការពិតគឺពួកវាប៉ងគ្រប់គ្រងរដ្ឋាភិបាលកម្ពុជារួចយូរៗទៅវានឹងលេបត្របាក់ទឹកដីកម្ពុជាទាំងមូលតែម្តង។ ដូច្នេះហើយបានជា ររជបខ ត្រូវបានបង្កើតឡើង។

ដើមកំណើត

នៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៩, គណៈកម្មាធិការដើម្បីអព្យាក្រឹតភាពនិងសន្តិភាពនៅកម្ពុជា (Comité pour un Cambodge Neutre et Indépendant, CCNI) ត្រូវបានបង្កើតឡើងនៅទីក្រុងប៉ារីសដោយមានលោកសឺន សាន (អ្នកអព្យាក្រឹតភាពខ្មែរនាំមុខគេ, អតីតប្រធានធនាគារជាតិនៃកម្ពុជា និងជានាយករដ្ឋមន្រ្តីប្រទេសកម្ពុជាពីឆ្នាំ១៩៦៧ ដល់ឆ្នាំ១៩៦៨), លោកស៊ឹម វ៉ា, យ៉ែម សំបូរ, ញ៉ឹក ជូឡុង, ណុង គីមមី, ថន ឱក, ឆាយ ថុល ជាសមាជិក។ គណៈកម្មាធិការនេះបានចេញសេចក្តីប្រកាស ៦ ចំណុចជំទាស់ស្តីបន្ទោសទៅខ្មែរក្រហម និង"ការឈ្លានពានរបស់វៀតណាមខាងជើង", ដោយបានប្រកាន់ខ្ជាប់នូវសន្និសិទទីក្រុងហ្សឺណែវឆ្នាំ១៩៥៤ និងសំណើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៧៣ ទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅកម្ពុជានិងការបោះឆ្នោតជ្រើសយករដ្ឋាភិបាលតាមបែបប្រជាធិបតេយ្យវិញ។[][]

វៀតណាមបានវាយលុកចូលរដ្ឋកម្ពុជាប្រជាធិបតេយ្យក្នុងអំឡុងខែធ្នូ ឆ្នាំ១៩៧៨ និងវាយចូលទីក្រុងភ្នំពេញនៅថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។ ភ្លាមៗនោះ រាជរដ្ឋាភិបាលថៃបានចូលទាក់ទងជាមួយលោកសឺន សានដោយចង់គាំទ្រចលនាតស៊ូប្រឆាំងកុម្មុយនិស្តរបស់លោក។ លោកសឺន សានក៏ធ្វើដំណើរទៅទីក្រុងញូវយ៉កដើម្បីស្នើព្រះអង្គម្ចាស់នរោត្តម សីហនុ (ខណៈពេលនោះទ្រង់កំពុងរៀបចំសេចក្តីថ្លែងការទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ) ឱ្យដឹកនាំ រជរបខ ប៉ុន្តែព្រះអង្គសីហនុបានបដិសេធ និងថែមទាំងមិនផ្តល់ការគាំទ្រទៀតផង។[]

នៅខែកុម្ភៈ ឆ្នាំ១៩៧៩, លោកឧត្តមសេនីយ៍ ដៀន ដែល និងងួន ពិធូរិទ្ធបានធ្វើដំណើរទៅប្រទេសថៃដើម្បីបង្កើត កងកម្លាំងប្រដាប់អាវុធរំដោះប្រជាជនខ្មែរ (កបអរជខ)។ អ្នកទាំងពីរបានធ្វើដំណើរពីជំរុំមួយទៅជំរុំមួយទៀតដើម្បីបញ្ចុះបញ្ចូលមេដឹកនាំតាមតំបន់នោះឱ្យចុះចូលជាមួយពួកគេ។ គិតត្រឹមពាក់កណ្តាលឆ្នាំ១៩៧៩, កបអរជខ មានទាហានទាំងអស់សរុប ១,៦០០ នាក់។[]

នៅខែសីហា ឆ្នាំ១៩៧៩, លោកសឺន សានបានធ្វើដំណើរមកប្រទេសថៃជាមួយនឹងកូនរបស់លោក និងមនុស្សមួយចំនួនដែលមកពីប្រទេសបារាំង។ រជរបខ ត្រូវបានប្រកាសមានឡើងនៅថ្ងៃទី៩ ខែតុលា នៅឯជំរុំសុខ សាន, ជាជំរុំយោធាមួយដែលស្ថិតនៅក្នុងព្រៃជួរភ្នំក្រវាញ និងមានចំនួនទាហានប្រមាណ ២,០០០ នាក់។[] ក្រៅពីនេះ រណសិរ្សរបស់លោកសឺន សាននៅមានជំរុំយោធាចំនួន ១៣ ថែមទៀតនៅពាសពេញផ្ទៃប្រទេសកម្ពុជា ដូចជា ជំរុំឃ្លាំង មឿង (កម្លាំងទាហានសរុប ៥០០ នាក់), ជំរុំពស់វែក (ដឹកនាំដោយរវសេនីយឯក ព្រំ វិត), ចលនាខ្មែរឥស្លាម, ជំរុំព្រៃវែង, ចលនាជាតិនិយម និងជំរុំជាច្រើនទៀត...។[] នៅខែបន្ទាប់, លោកសឺន សានបានទទួលតំណែងក្លាយជាមេដឹកនាំនៃរណសិរ្សរំដោះជាតិប្រជាជនខ្មែរ រួមជាមួយនឹងគណៈកម្មាធិការប្រតិបត្តិ និងក្រុមប្រឹក្សាយោធារណសិរ្ស។[]

រជរបខ ត្រូវបានបង្កើតជាក្រុមស្តាំនិយម, ប្រកាន់យកនយោបាយបែបលោកខាងលិច និងជាបក្សពួកប្រឆាំងកុម្មុយនិស្តដាច់ខាត។ ទាំងនេះបានធ្វើឱ្យ រជរបខ ជាកម្លាំងចលនានយោបាយមួយដែលប្រឆាំងនឹងសាធារណរដ្ឋប្រជាមានិតកម្ពុជាដែលមានវៀតណាមនៅពីក្រោយ។[]

ប្រធានាធិបតេយ្យអាមេរិកលោករ៉ូណល់ វីហ្កេនបានផ្តល់ជំនួយដល់ រជរបខ ដើម្បីបញ្ចប់ការកាន់កាប់របស់វៀតណាមនៅកម្ពុជា។[] មិនមែនមានតែ រជរបខ ទេដែលទទួលបានជំនួយពីអាមេរិក គឺរាល់ចលនាតស៊ូប្រឆាំងកុម្មុយនិស្តនៅទូទាំងពិភពលោកសុទ្ធតែទទួលបានជំនួយពីអាមេរិកទាំងអស់។[]

រជរបខ បានជ្រើសយកទង់សាធារណរដ្ឋខ្មែរ (១៩៧០-១៩៧៥) ជាទង់របស់ចលនាខ្លួន។

កម្លាំងនយោបាយមុនកិច្ចព្រមព្រៀងទីក្រុងប៉ារីស

ឯកសារយោង

  1. Corfield J. J., "A History of the Cambodian Non-Communist Resistance, 1975-1983." Clayton, Vic., Australia: Centre of Southeast Asian Studies, Monash University, 1991, p. 9.
  2. Daniel Bultmann (2015) 'Inside Cambodian Insurgency. A Sociological Perspective on Civil Wars and Conflict', Ashgate: Burlington, VT/Farnham, UK, ISBN 9781472443076.
  3. ៣,០ ៣,១ ៣,២ Corfield J. J., "A History of the Cambodian Non-Communist Resistance, 1975-1983." Clayton, Vic., Australia: Centre of Southeast Asian Studies, Monash University, 1991, p. 10.
  4. Bekaert, J., "Kampuchea: The Year of the Nationalists?" Southeast Asian Affairs, Institute of Southeast Asian Studies, Singapore (1983), pp. 169.
  5. Corfield J. J., "A History of the Cambodian Non-Communist Resistance, 1975-1983." Clayton, Vic., Australia: Centre of Southeast Asian Studies, Monash University, 1991, p. 11.
  6. "The Khmer People's National Liberation Front," Country Studies.
  7. "Cambodia at a Crossroads", by Michael Johns, The World and I magazine, February 1988.
  8. REFUGEE WARRIORS AT THE THAI-CAMBODIAN BORDER by Cortland Robinson Archived 2011-07-17 at the វេយប៊ែខ ម៉ាស៊ីន.