រណសិរ្សរំដោះជាតិប្រជាជនខ្មែរ
រណសិរ្សរំដោះជាតិប្រជាជនខ្មែរ Front national de libération du peuple khmer (បារាំង) Khmer People's National Liberation Front (អង់គ្លេស) | |
---|---|
ប្រធាន | សឺន សាន |
ស្ថាបនិក | សឺន សាន |
បង្កើត | ៩ តុលា ១៩៧៩ |
រំលាយ | ១៩៩៣ |
បក្សស្នង | គបសពពស |
ស្លាបយោធា | កកបអរជខ |
មនោគមវិជ្ជា | ប្រឆាំងកុម្មុយនិស្តនិយម |
គោលជំហរនយោបាយ | ស្លាបស្តាំ |
ទំនាក់ទំនងជាតិ | រចកប |
ទង់គណបក្ស | |
![]() | |
នយោបាយនៅCambodia គណបក្សនយោបាយ ការបោះឆ្នោត |

រណសិរ្សរំដោះជាតិប្រជាជនខ្មែរ; អាចសរសេរកាត់បានថា ររជបខ ឫ KPNLF (ភាសាបារាំង៖ Front national de libération du peuple khmer) គឺជារណសិរ្សនយោបាយមួយដែលបានបង្កើតឡើងនៅឆ្នាំ១៩៧៩ ដើម្បីប្រឆាំងទៅនឹងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា–ដែលមានយួននៅពីក្រោយ។ ទាហានវៀតណាមប្រមាណ ២០០,០០០ នាក់ ជាមួយនឹងអ្នករត់ចោលជួរខ្មែរក្រហម (អ្នកដែលមិនពេញចិត្តនឹងរបៀបដឹកនាំខ្មែរក្រហម) បានវាយចូលកម្ពុជាក្នុងអំឡុងឆ្នាំ១៩៧៨ ហើយបានកម្ចាត់ទ័ពខ្មែរក្រហមបានយ៉ាងងាយ ហើយក៏ត្រូវបានប្រជាជនខ្មែរមួយចំនួនទទួលស្វាគមន៍ទ័ពវៀតណាមយ៉ាងរាក់ទាក់ដោយមើលឃើញថា វៀតណាមជាអ្នករំដោះខ្លួនឱ្យផុតពីរបបដ៏ឃោឃៅរបស់ប៉ុល-ពត។ ប្រជាជនខ្មែរខ្លះទៀតបែបជាមានការភ័យខ្លាចទៅវិញដោយមើលឃើញថា ពួកវៀតណាមគឺកំពុងឈ្លៀតឱកាសបន្លំធ្វើជាអ្នករំដោះទេ តែតាមការពិតគឺពួកវាប៉ងគ្រប់គ្រងរដ្ឋាភិបាលកម្ពុជារួចយូរៗទៅវានឹងលេបត្របាក់ទឹកដីកម្ពុជាទាំងមូលតែម្តង។ ដូច្នេះហើយបានជា ររជបខ ត្រូវបានបង្កើតឡើង។