ចំណាត់ថ្នាក់ក្រុម:ប្រទេសកម្ពុជា
តំបន់ទេសចរណ៍ស្រុកខ្មែរ
ប្រាសាទព្រះវិហារ
ស្ថិតក្នុងភូមិស្វាយជ្រំ ឃុំកន្ទួត ស្រុកជាំខ្សាន្ត នៅលើខ្នងភ្នំដងរែក (៨០០គុណនឹង៤០០មែត្រការេ)។ ដងភ្នំនេះមានលក្ខណៈចោទ ខ្លាំងពីខាងប្រទេសកម្ពុជា និងជម្រាលពីខាងប្រទេសថៃ។ ប្រាសាទព្រះវិហារមានចំងាយ៤០៥គីទ្បូមែត្រពីទីក្រុងភ្នំពេញ តែបើគេធ្វើ ដំណើរចេញពីទីរួមខេត្តព្រះវិហារវិញវាមានចំងាយត្រឹមតែ១០៨គីទ្បូមែត្រប៉ុណ្ណោះ ដោយធ្វើដំណើរតាមផ្លូវលេខ២១១ ទៅកាន់ ស្រុកជាំខ្សាន្ត។ នៅឯភ្នំដងរែកនោះ មានជណ្តើរមួយដែលអាចឲ្យគេទ្បើងទៅដល់កំពូលភ្នំដែលជាទីតាំងរបស់ប្រាសាទព្រះវិហារ ស្ថិតនៅ។ សព្វថ្ងៃនេះ អ្នកលក់ដូរ និងប្រជាជនតំបន់នោះភាគច្រើនតែងតែទ្បើងទៅលើភ្នំតាមផ្លូវ ស៊ី១ ពីព្រោះថាផ្លូវនោះវាងាយស្រួលក្នុង ការធ្វើដំណើរ។ ប្រាសាទព្រះវិហារគឺជាតំបន់ប្រវត្តិសាស្ត្រមួយដែលមានឈ្មោះថា សេការីស្វារៈ មានន័យថា អំណាចនៃភ្នំ ហើយ ត្រូវបានសាងសង់ទ្បើងនៅក្នុងអំទ្បុងចុងសតវត្សទី៩ និងដើមសតវត្សទី១០ ដោយព្រះមហាក្សត្រ៤អង្គព្រះនាម ព្រះបាទ យសោវរ្ម័នទី១(សាងសង់ក្នុងព.ស ៨៨៩-៩១០) ព្រះបាទសូរយវរ្ម័នទី១(សាងសង់ក្នុងព.ស ១០០២-១០៥០) ព្រះបាទ សូរយវរ្ម័នទី២(សាងសង់ក្នុងព.ស ១១១៣-១១៥០) និងព្រះបាទជ័យវរ្ម័នទី៦សាងសង់ក្នុងព.ស ១០៨០-១១០៩)។ ប្រាសាទ ព្រះវិហារបានប្រគល់ឲ្យប្រទេសថៃដោយពួកអាណានិគមបារាំងក្នុងឆ្នាំ១៩៥៤ តែត្រូវទាមទារបានមកវិញដោយការកាត់សេចក្តី ពីតុលាការអន្តរជាតិក្រុងទ្បាអេ ១៥ មិថុនា ១៩៦២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះមហាក្សត្រខ្មែរ។
ឧទ្យានជាតិភ្នំបូកគោ
ស្ថិតនៅចម្ងាយ៤២គីឡូម៉ែត្រពីទីរួមខេត្តកំពតហើយឧទ្យានជាតិភ្នំបូកគោត្រូវបានរកឃើញនៅឆ្នាំ១៩២២ ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ។កាលដើមឡើយទីនេះគ្រាន់តែជាទីកន្លែងលំហែកាយរបស់ពួកអាណានិគមនិយមបារាំងដោយពួកគេគ្រាន់តែចង់ប្ដូរបរិយាកាសពីតំបន់វាលរាប មកកាន់តំបន់ភ្នំនាមាត់សមុទ្រប៉ុណ្ណោះ។ ភ្នំបូកគោស្ថិតនៅរយៈកម្ពស់១០៧៥មែត្រមានខ្យល់អាកាសល្អបរិសុទ្ធទេសភាពធម្មជាតិដ៏ស្រស់ត្រកាលនិងសែនមនោរម្យក្រៃលែងជាមួយនឹងដើមឈើធំៗ និងផ្ទាំងថ្មដែលមានរាងដូចជាសត្វ។នៅក្នុងសម័យសង្គមរាស្ត្រនិយមមានសំណង់អាគារសាធារណៈជាច្រើនប្រៀបដូចជាទីក្រុងមួយដែរ ។ នៅចម្ងាយ៧គីទ្បូមែត្រពីភ្នំបូកគោមានកន្លែងសម្រាប់ងូតទឹកកំសាន្ត ដែលស្ថិតនៅកន្លែងទឹកធ្លាក់។ ទីនោះមានឈ្មោះថាពពកវិល។ រីឯនៅលើកំពូលភ្នំវិញគេអាចមើលឃើញទិដ្ឋភាពដ៏ស្រស់ស្អាតនៃខេត្តកំពត ក្រុងកែប ក្រុងព្រះសីហនុព្រមទាំងសមុទ្រនិងផ្ទៃមេឃពណ៌ខៀវ។
ភ្នំឧត្តុង្គ
ស្ថិតនៅចំងាយ៤០គីទ្បូមែត្រភាគខាងជើងភ្នំពេញ។ ភ្នំឧត្តុងគឺជាអតីតរាជធានីចាស់របស់ ព្រះមហាក្សត្រខ្មែរពីរ បីជំនាន់មកហើយ គឺក្នុងអំទ្បុងសតវត្សទី១៧ ដល់១៩។ ដោយហេតុថា ភ្នំឧត្តុងស្ថិតនៅជិតទីក្រុងភ្នំពេញ ដូចនេះវាអាចធ្វើឲ្យអ្នកទេសចរមានភាពងាយស្រួល ដោយគេចំនាយពេលតែ១ថ្ងៃ ក្នុងការទៅទស្សនា និងវិលត្រលប់មកវិញ។ នៅទីនោះអាចឲ្យភ្ញៀវទេសចរ មើលឃើញនូវទេសភាពដ៏ធំទូលាយនៃជនបទ។
ឧទ្យានជាតិគីរីរម្យ
ស្ថិតក្នុងភូមិភ្នំដំរី ឃុំគីរីរម្យ ស្រុកភ្នំស្រួច មានចំងាយ១១៧គីទ្បូមែត្រពីទីក្រុងភ្នំពេញ។ ឧទ្យានជាតិព្រះកុសមៈ ឬ ឧទ្យានជាតិគីរីរម្យ គឺជារមណីយដ្ឋានធម្មជាតិ ស្ថិតលើភ្នំដែលមានរយៈកម្ពស់៧០០មែត្រ និងមានលក្ខណៈពិសេសផ្សេងទៀតដែលអាចទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនានៅទីនេះ ដូចជាព្រៃស្រល់ដ៏ស្រស់ត្រកាល ជាមួយនិងផ្កាអ័រគីដេ។ ខ្យល់អាកាសដ៏បរិសុទ្ធ លាយជាមួយនឹងសំណើម ព្រមទាំងមានទឹកធ្លាក់ផងនោះ ធ្វើឲ្យឧទ្យានជាតិគីរីរម្យកាន់តែមានភាពមនោរម្យទ្បើងថែមទៀត។
រមណីយដ្ឋានកៀនស្វាយ
រមណីយដ្ឋានកៀនស្វាយស្ថិតក្នុងស្រុកកៀនស្វាយ មានចំងាយប្រហែល១០គីទ្បូមែត្រពីទីក្រុងភ្នំពេញ ដោយធ្វើដំណើរតាមបណ្តោយ ផ្លូវជាតិលេខ១។ នៅទីនោះមានទេសភាពធម្មជាតិពណ៌បៃតងដ៏ល្អស្រស់ត្រកាល ជាមួយនឹងម្លប់ដ៏ត្រជាក់នៃដើមឈើតូច ធំខ្ពស់ៗ ដំណាំ និងរុក្ខជាតិ ហូបផ្លែ។ រមណីយដ្ឋាននេះលាតសន្ធឹងលើដៃទន្លេមេគង្គ ដែលហូរស្រោចស្រពតំបន់ដែលមានជីជាតិ ជាមួយនឹង ចំការដំណាំជាច្រើនទៀត។
ដៃទន្លេមេគង្គនេះពិតជាបានផ្តល់នូវភាពអំណោយផលដល់ប្រជាជនដែលរស់នៅទីនោះ ក្នុងការដាំដុះ រស់នៅដែលពោរពេញដោយ ក្តីសង្ឃឹម។ រីឯទៅសងខាងដៃទន្លេនោះទៀតសោត មានរុក្ខជាតិតូចធំរីកលូតលាស់ និងបែកមែកសាខា ផ្តល់នូវភាពមនោរម្យដល់ ទីនោះក៏ដូចជាដល់ ភ្ញៀវទេសចរ។ ដៃទន្លេនេះពិតជាកត្តាសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនា នៅទីនេះ ជាមួយនឹងអាកាសធាតុធម្មជាតិដ៏បរិសុទ្ធ ហើយវាពិតជាបានផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រជាជន និងភ្ញៀវទេសចរ។
រមណីយដ្ឋានកៀនស្វាយអាចទាក់ទាញភ្ញៀវទេសចរបានយ៉ាងច្រើនដោយហេតុថានៅទីនោះមានផ្ទះបណ្តែតទឹក កន្លែងកំសាន្តផ្សេងៗ អាហារ ដ៏មានឱជារស ដូចជាមាន់អាំង ត្រីអាំង និងផ្លែឈើជាច្រើន ដូចជាផ្លែខ្នុរ ស្វាយ ចេក ដូង ៘ ជាងនេះទៅទៀត ជាមួយនឹងទេសភាពធម្មជាតិដ៏ស្រស់ត្រកាល កាន់តែធ្វើឲ្យតំបន់ទេសចរកៀនស្វាយមានលក្ខណៈកាន់តែប្រសើរដល់ភ្ញៀវទេសចរ ថែមទៀត។ ដូច្នេះដើម្បីបង្កនូវលក្ខណៈកាន់តែប្រសើរទ្បើង មន្ត្រីទេសចរខេត្ត អជ្ញាធរដែនដី ព្រមទាំងប្រជាជនគួរតែចេះរៀបចំ អភិវឌ្ឍ និងកែលម្អតំបន់នោះទ្វេទ្បើងថែមទៀត។
ទឹកជ្រោះប៊ូស្រា
ស្ថិតក្នុងស្រុកពេជ្រចិន្តា មានចំងាយ៤៣គីទ្បូមែត្រពីទីរួមខេត្តមណ្ឌលគីរី។ ទឹកជ្រោះប៊ូស្រាគឺជាកន្លែងដែលមានទឹកធ្លាក់ធម្មជាតិ ដ៏ស្រស់ស្អាតប្រចាំខេត្តមណ្ឌលគីរី។ ទឹកជ្រោះប៊ូស្រាមានទឹកធ្លាក់បីដំណាក់ ដែលដំណាក់ទី១មានទំហំ១៥មែត្រ និងកម្ពស់ទឹកធ្លាក់ ពី៨ ទៅ១២មែត្រនៅក្នុងរដូវវស្សា រីឯនៅរដូវប្រាំងវិញមានកម្ពស់ទឹកធ្លាក់ពី១០ ទៅ១៥មែត្រ។ ទឹកធ្លាក់នៅដំណាក់ទី២ មានទំហំ ២៣មែត្រ កម្ពស់ទឹកពី១៥ ទៅ២០មែត្រក្នុងរដូវវស្សា រីឯនៅរដូវប្រាំងវិញមានទំហំ១៨មែត្រ និងកម្ពស់ទឹកធ្លាក់២៥មែត្រ។ ទឹកធ្លាក់នៅដំណាក់ទី២នេះមានចំងាយ១៥០មែត្រ ពីទឹកធ្លាក់ដំណាក់ទី១។ ចំនែកឯទឹកធ្លាក់នៅដំណាក់ទី៣វិញ មានល្បឿនទឹក ធ្លាក់ខ្លាំងជាងដំណាក់ទី២ ហើយដំណាក់ទី៣នេះមិនអាចទៅដល់បានទេ ព្រោះវាស្ថិតក្នុងព្រៃជ្រៅ ខ្វះផ្លាកសញ្ញាចង្អុលបង្ហាញដល់ ការធ្វើដំណើរ ហើយអាចមានគ្រោះថ្នាក់ជាមួយសត្វព្រៃសាហាវនៅទីនោះ។
ឆ្នេរអូរឈើទាល
ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ឆ្នេរអូឈើទាលគឺមានឆ្នេរខ្សាច់ដ៏ស្រស់ស្អាត និងធំទូលាយ មានជម្រៅទឹករាក់ និងរលក ស្ងប់។ ឆ្នេរអូឈើទាលមានលក្ខណៈពិសេសទាំងភូមិសាស្ត្រ និង ការរៀបចំដែលទាំងអស់នេះបង្កនូវលក្ខណៈប្រសើរដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យមកកំសាន្តនៅទីនេះ។
រមណីយដ្ឋានក្បាលឆាយ
ស្ថិតនៅក្នុងខ័ណ្ឌព្រៃនុប មានចំងាយ៧គីទ្បូមែត្រពីទីក្រុងព្រះសីហនុ រួចបត់ឆ្វេងចូលតាមផ្លូវ ដីក្រហមចំងាយជាង៩គីទ្បូមែត្រ ទៀត។ ទឹកជ្រោះនៅក្បាលឆាយមានប្រភពផ្សេងពីបណ្តាភ្នំតាមតំបន់មាត់សមុទ្រ។ ទឹកជ្រោះក្បាលឆាយត្រូវបានគេរកឃើញនៅ ឆ្នាំ១៩៦០ ហើយរហូតមកដល់ឆ្នាំ១៩៦៣ វាត្រូវបានគេរៀបចំធ្វើជាប្រភពទឹកស្អាតសម្រាប់ផ្គត់ផ្គង់ដល់ក្រុងព្រះសីហនុ ប៉ុន្តែការ រៀបចំនេះត្រូវបរាជ័យ ហើយបានក្លាយទៅជាជំរំលាក់ខ្លួនរបស់ពួកខ្មែរក្រហមទៅវិញ។ ក្នុងឆ្នាំ១៩៩៧ តំបន់ក្បាលឆាយត្រូវបាន ផ្លាស់ប្តូរឲ្យក្លាយទៅជាតំបន់អភិវឌ្ឍន៍ រហូតមកដល់ឆ្នាំ១៩៩៨ ក្បាលឆាយត្រូវបានដេញថ្លៃដោយក្រុមហ៊ុនមួយដើម្បីធ្វើការ សាងសង់ផ្លូវ និងផ្លាស់ប្តូរតំបន់នេះឲ្យក្លាយជាមណ្ឌលទេសចរសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល កម្ពុជាក៏បានអភិវឌ្ឍតំបន់នេះឲ្យក្លាយទៅជាកន្លែងផ្គត់ផ្គង់ទឹកស្អាតដល់ក្រុងព្រះសីហនុផងដែរ។
សារៈមន្ទីរប្រល័យពូជសាសន៍ទួលស្លែង
អំទ្បុងពេលដែលពួកខ្មែក្រហមកាន់កាប់អំណាចក្នុងឆ្នាំ១៩៧៥ ពួកគេបានប្រែក្លាយអនុវិទ្យាល័យមួយ ដែលស្ថិតនៅជាយក្រុង ភ្នំពេញទៅជាកន្លែងឃុំឃាំង និងដាក់ទារុណកម្ម ដែលទីនោះត្រូវបានគេឲ្យឈ្មោះថា ទួលស្លែង រឺ អេស២១ មានន័យថា គុក២១។ សារៈមន្ទីរប្រល័យពូជសាសន៍ត្រូវបានគេបង្កើតទ្បើងនៅទួលស្លែង បន្ទាប់ពីកម្ពុជាត្រូវបានរំដោះក្នុងឆ្នាំ១៩៧៩ ហើយបច្ចុប្បន្ននេះវាត្រូវបានចាត់ទុកជាកន្លែងមួយដែលបន្សល់ទុកដោយពួកខ្មែរក្រហម។ រូបថតរាប់រយរបស់អ្នកដែលរងនូវ ទារុណកម្មត្រូវបានគេដាក់ព្យួរតាមជញ្ជាំងក្នុងសារៈមន្ទីទួលស្លែងនេះ។ ក្នុងចំនោមមនុស្សចំនួន១៧០០០នាក់ ភាគច្រើនត្រូវបានគេ បញ្ជូនទៅ ជើងឯកជាបន្តបន្ទាប់។ ជើងឯក ត្រូវបានគេស្គាល់ថាជាលានពិឃាតមនុស្ស ហើយអ្នកដែលគេបញ្ជូនទៅទីនោះ ត្រូវគេសម្លាប់ និងកប់ក្នុងរណ្តៅដ៏ធំមួយ។
ភ្នំបាសិត
ស្ថិតនៅចំងាយ៣២គីទ្បូមែត្រ ពីភាគពាយ័ព្យនៃទីក្រុងភ្នំពេញ។ លក្ខណៈនៃភ្នំបាសិត គឺគេសាងសង់ទ្បើងនៅលើទីទួលខ្ពស់មួយ ដែលគេឲ្យឈ្មោះថា ប្រាសាទស្រីគ្រប់លក្ខណ៍។ លក្ខណៈប្លែកពីគេនៃស្ថាបត្យកម្មភ្នំបាសិតគឺថា ភ្នំបាសិតមានលក្ខណៈដូចជា រូងមួយ ហើយសង់បែរមុខទៅទិសខាងលិច។ លក្ខណៈនេះគឺផ្ទុយពីប្រាសាទខ្មែរជាច្រើន ដែលគេសង់ឲ្យបែរមុខទៅទិស ខាងកើត។ ភ្នំបាសិតត្រូវបានគេប្រើជាកន្លែងធ្វើសក្ការៈអស់រយៈពេលជាច្រើនឆ្នាំមុនពេលដែលពួកសាសនាព្រាហ្ម៍បានប្រែក្លាយ កន្លែងនេះឲ្យទៅជាតំបន់ពិសេសសម្រាប់ជនជាតិហិណ្ឌូ។
ប្រាសាទនៅទន្លេបាទី
ស្ថិតក្នុងភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ មានចំងាយ៣៥,៥ គីទ្បូមែត្រពីទីក្រុងភ្នំពេញ រួចបត់ស្តាំចូលតាម ផ្លូវលំចំងាយប្រហែលជាងពីរគីទ្បូមែត្រទៀត។ ទន្លេបាទីគឺជាកន្លែងសម្រាប់ធ្វើជាទីសក្ការៈដ៏ធំមួយ ទីនោះមានប្រាសាទបុរាណ ចំនួន២ ដែលមានឈ្មោះថា ប្រាសាទតាព្រហ្ម ដែលត្រូវបានសាងសង់ទ្បើងក្នុងសតវត្សទី១២ និងដើមសតវត្សទី១៣(១១៨១-១២០១)ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា។
ប្រាសាទនេះត្រូវបានសាងសង់ទ្បើងពីថ្មភក់ និងថ្មបាយក្រៀម ព័ទ្ធជុំវិញដោយជញ្ជាំងប្រាសាទ ដែលនៅលើនោះមានចំលាក់លៀន ដ៏ប្រណីត រៀបរាប់អំពីដំណើររឿងនៅក្នុងលទ្ធិព្រាហ្ម៍។ នៅក្នុងប្រាសាទមានបន្ទប់ខ័ណ្ឌចំនួន៥ ដែលមានបដិមាករសាងទ្បើងតាំងពី សតវត្សទី១៣ ចំនួន២ បែរមុខទៅទិសខាងកើត ហើយស្ថិតនៅចំពីមុខគ្រុឌ។
ប្រាសាទសំបូរព្រៃគុប
គឺជាតំបន់ប្រវត្តិសាស្ត្រ និងតំបន់វប្បធម៌មួយ ស្ថិតក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ មានចំងាយ ៣៧ គីទ្បូមែត្រពី ទីរួមខេត្តកំពង់ធំ ដោយធ្វើដំណើរតាមផ្លូវលេខ៦៤។ ទីនេះគីជាអតីតក្រុងដែលមានឈ្មោះថា ឦសានបុរុៈ និងជាកន្លែងសាសនា សម្រាប់ឧទ្ទិសដល់ព្រះសិវៈ។ ប្រាសាទសំបូរព្រៃគុបត្រូវបានសាងសង់ទ្បើងដោយប្រភេទថ្មម្យ៉ាង និងថ្មបាយក្រៀម ហើយលម្អរដោយ ចំលាក់យ៉ាងល្អប្រណីត។ រចនាបទដ៏ពិសិដ្ឋ ព្រមទាំងសសរពេជ្រ និងគ្រោងទ្វាត្រូវបានគេធ្វើទ្បើងពីថ្មភក់។ ប្រាសាទសំបូរព្រៃគុប សាងសង់ទ្បើងក្នុងរជ្ជកាលព្រះបាទ ឦសានវរ្ម័នទី១ ក្នុងសតវត្សទី៧ ហើយប្រាសាទនេះត្រូវគេបោះបង់ចោលតាំងពីឆ្នាំ១៩៧១ តែត្រូវបានគេយកចិត្តទុកដាក់ និងរៀបចំទ្បើងវិញក្នុងឆ្នាំ១៩៨០។ មានប្រាសាទចំនួន១៤០ ត្រូវបានគេរកឃើញនៅក្នុងព្រៃ ហើយប្រាសាទពីរទៀតមិនទាន់បានរកឃើញនៅទ្បើយ។ ប្រាសាទសំបូរព្រៃគុបរួមមានប្រាសាទចំនួន៤ក្រុមធំៗដូចខាងក្រោមៈ
- ក្រុមប្រាសាទភាគខាងជើង ៖ ត្រូវបានគេហៅថាប្រាសាទ សំបូរ ស្ថិតនៅចំកណ្តាល និងទ្បោមព័ទ្ធដោយប្រាសាទតូចៗមួយចំនួន ទៀត។ - ក្រុមប្រាសាទភាគកណ្តាល ៖ ត្រូវបានហៅថាប្រាសាទ ត គេអាចចូលទៅក្នុងប្រាសាទបានតាមរយៈទ្វាភាគខាងជើង ព្រោះទ្វាបីទៀត គ្រាន់តែជាគំនូរប្លង់ប៉ុណ្ណោះ មិនអាចចូលបានទេ។ ពីទិសទាំង៤ មានជណ្តើរចំនួន៤ដែរ ដែលជណ្តើនិមួយមានរូបតោពីរ នៅអមសងខាង ដែលគេហៅថា ទេវកថា។ នៅភាគខាលិចនៃប្រាសាទ មានក្រុមប្រាសាទតូចៗមួយចំនួនផ្សេងទៀត។ - ក្រុមប្រាសាទភាគខាងត្បូង ៖ ត្រូវបានហៅថាប្រាសាទ បាយ័ន ស្ថិតនៅចំកណ្តាល និងទ្បោមព័ទ្ធដោយប្រាសាទជាច្រើនទៀតដោយ មានកំពែងការពារចំនួនពីរថ្នាក់។ នៅផ្នែកខាងក្នុងកំពែងមានតោ បារ៉ាក់ ពីទិសទាំង4។ ប្រាសាទបាយ័នគឺជាអតីតរាជធានី។ - ក្រុមប្រាសាទគ្រួសរមាស ៖ ស្ថិតនៅភាគខាងជើងប្រាសាទសំបូរព្រៃគុប។ មានប្រាសាទតូចជាច្រើនសាងទ្បើងពីប្រភេទឥដ្ឋ និង ប្រាសាទមួយនៅភាគខាងលិចសាងទ្បើងពីថ្មបាយក្រៀម។
ប្រាសាទភ្នំជីសូរ
ភ្នំជីសូរស្ថិតនៅក្នុង ភូមិស្លា ឃុំរវាង ស្រុកសំរោង មានចំងាយប្រហែល៦២ គីទ្បូមែត្រពីទីក្រុង ភ្នំពេញ។ គេអាចធ្វើដំណើរពី ទីក្រុងភ្នំពេញទៅកាន់ទីនោះបានតាមផ្លូវជាតិលេខ២ កាត់តាមស្រុកបាទី និងប្រាសាទនាងខ្មៅ ដោយចំណាយពេល១ម៉ោង បន្ទាប់មក បត់ចូលតាមផ្លូវលំចំងាយ៥គីទ្បូមែត្រពីផ្លូវជាតិ។ ប្រសិនបើគេធ្វើដំណើរពីទីរួមខេត្តតាកែវវិញ គេចំណាយពេលត្រឹមតែ១៥នាទី ប៉ុណ្ណោះក្នុងចំងាយផ្លួវ១៧គីទ្បូមែត្រ។
នៅលើភ្នំជីសូរមានប្រាសាទបាក់បែកចាស់មួយ តែវានៅមានលក្ខណៈប្រសើរបើប្រៀបជាមួយប្រាសាទឯទៀតៗនៅក្នុងបរិវេណនោះ ហើយពីលើភ្នំជីសូរគេអាចមើលឃើញនូវទិដ្ឋភាពវាលស្រែក្នុងខេត្តតាកែវដ៏ស្រស់ស្អាត។ ប្រាសាទនេះត្រូវបានសាងសង់ទ្បើងនៅ លើកំពូលភ្នំដែលមានរយៈកម្ពស់៣៨០មែត្រ ដោយព្រះបាទសូរយវរ្ម័នទី១ក្នុងដើមសតវត្សទី១១១០០២-១០៥០) ដើម្បីឧទ្ទិសដល់ លទ្ធិព្រហ្មញ្ញសាសនា។ គេអាចទ្បើងទៅលើភ្នំបានតាមរយៈជណ្តើរដែលមានចំនួន១៨០កាំនៅភាគខាងលិចហើយចុះមកវិញតាម ជណ្តើរនៅភាគខាងត្បូងដែលមានចំនួន៤០៨កាំ ដែលនៅជាប់នោះមានជណ្តើរចាស់មួយទៀតស្ថិតនៅចំពីមុខប្រាសាទ។ ជណ្តើរចាស់ នេះសាងសង់ទ្បើងក្នុងពេលដំណាលគ្នាជាមួយនឹងប្រាសាទដែរ ហើយភ្ជាប់ទៅកាន់ប្រាសាទពីរទៀត និងបឹងអូម បឹងនោះត្រូវបាន គេចាត់ទុកថាជាបឹងស័ក្តិសិទ្ធិ សម្រាប់លាងជំរះអ្នកដែលមានបាបនៅក្នុងលិទ្ធិព្រាហ្មនាសម័យនោះ។ នៅលើផ្ទាំងសិលាបណ្តោយ ១០០មែត្រ ទទឹង៨០មែត្រ មានប្រាសាទជាច្រើនដែលត្រូវបានសាងសង់ទ្បើងក្នុងពេលខុសៗគ្នា។ ប្រាសាទទាំងនេះបែរមុខទៅទិស ខាងកើត និងទិសពាយ័ព្យ ហើយភាគច្រើនបានទទួលរងនូវការខូចខាត។ នៅភាគខាងត្បូងនៃប្រាសាទមានវិហាថ្មីមួយ រីឯនៅ ខាងក្រោយវិញមានសាលសម្រាប់ព្រះសង្ឃសំណាក់ធម៌។ ប្រាសាទភ្នំជីសូរទ្បោមព័ទ្ធដោយសំណង់ដ៏វែងមួយដែលមានប្រវែង៦០មែត្រ និងសំណង់តូចមួយទៀតដែលស្ថិតនៅចំកណ្តាល ដែលនៅទីនោះមានទីកន្លែងសម្រាប់ធ្វើសក្ការៈ និងបដិមាករធ្វើអំពីឈើ។
ជាងនេះទៅទៀត យើងអាចមើលឃើញនូវរូបចំលាក់ដ៏ស្រស់ស្អាត និងសសរពេជ្រនៅលើប្រាសាទ។ ភ្នំជីសូរគឺជាតំបន់ប្រវត្តិសាស្ត្រ របស់ខេត្តតាកែវ ដោយវាបានបង្ហាញនូវប្រាសាទចាស់ៗតាំងពីបុរាណដែលជាកេរ្តិ៍មរតកវប្បធម៌ អារ្យធម៌របស់ប្រទេសកម្ពុជា ជាមួយទិដ្ឋភាពដ៏ល្អស្រស់បំព្រង និងសមិទ្ធិផលសង្គមផ្សេងៗមួយចំនួនទៀតដូចជាវត្តភ្នំជីសូរជាដើម។ ភ្នំជីសូរអាចទាក់ទាញភ្ញៀវ ទេសចរយ៉ាងច្រើនឲ្យមកទស្សនានៅទីនេះ ជាពិសេសក្នុងអំទ្បុងពេលបណ្តាបុណ្យជាតិ និងអន្តរជាតិផ្សេងៗ។
រមនីយដ្ឋានភ្នំគូលែន
រមនីយដ្ឋានភ្នំគូលែនស្ថិតនៅក្នុងស្រុកស្វាយលើ និងស្រុកវ៉ារិន មានចំងាយ៤៨គីទ្បូម៉ែត្រពី ក្រុងសៀមរាប បើធ្វើដំណើរតាម ផ្លូវកាត់ តែបើធ្វើដំណើរតាមវិថីហ្សាលដឺហ្គោល ព្រែកដាក់ និង ផ្លូវលេខ អា៦៦៦ រួចបត់តាមវិថីអភិវឌ្ឍន៍ម៉ាទ្បេស៊ីវិញមាន ចំងាយ ៥០គីទ្បូម៉ែត្រ។ នៅទីនោះអ្នកទេសចរអាចទស្សនាបណ្តាកន្លែងមួយចំនួនដូចជា ៖ - ជប់ព្រះ ៖ មានទឹកហូរដ៏ប្រណីតនៅតាមចន្លោះនៃជើភ្នំ ហើយនៅជាប់នោះមានដើមចំប៉ាដ៏ធំមួយដែលគេកំរបានឃើញដោយសារតែ ដើមនោះមានអង្កត់ផ្ចិត ០,៧មែត្រ និងកម្ពស់ ១៥មែត្រ។ ជាងនេះទៅទៀត ជប់ព្រះមានរូបពុទ្ធបដិមាដ៏ធំមួយ និងពុទ្ធរូបតូចៗ ជាច្រើនទៀតដែលសេសសល់តាំងពីសតវត្សទី១៦។ - លិង្គ១០០០ ៖ ស្ថិតនៅលើភ្នំ តាមបណ្តោយស្ទឹងសៀមរាបហើយដែលមានលិង្ធព្រះឥសូរ និងយោនីនាងឧម៉ាជាច្រើនពាសពេញផ្ទៃបាតស្ទឹង។ - ទីលានរបស់ស្តេចឃុំលាង ៖ គឺជាទីលានមួយដែលមានប្រាសាទបាក់បែកតូចមួយ ដែលក្រាលដោយកំរាលឥដ្ឋតាន់នៅកណ្តាល។ បើតាមការស្រាវជ្រាវបានឲ្យដឹងថាទីលាននេះត្រូវបានគ្របដណ្តបដោយកំអែរភ្នំភ្លើងតាំងពីរាប់រយឆ្នាំមកហើយ។ - ព្រះអង្គធំ ៖ ជាកន្លែងដែលមានរូបពុទ្ធបដិមាដ៏ធំមួយពេលដែលទ្រង់ចូលបរិនិព្វាន។ ព្រះពុទ្ធរូបនេះត្រូវបានសាងទ្បើងតាំងពី សតវត្សទី១៦ មានបណ្តោយ៨ម៉ែត្រនៅលើផ្ទាំងថ្មដ៏ធំ។ ព្រះអង្គធំគឺជាកន្លែងស័ក្តិសិទ្ធិ និងជាកន្លែងសម្រាប់បូជាទេវតារក្សា ភ្នំគូលែន និងមានដើមចំប៉ាធំចំនួន២ដើមនៅទីនោះ។ - កន្លែងទឹកធ្លាក់ៈ មានទឹកធ្លាក់ដ៏ប្រណីតពីរកន្លែងនៅលើភ្នំគូលែន។ នៅកន្លែងទឹកធ្លាក់ទី១មានកំពស់ទឹកធ្លាក់៤ម៉ែត្រ ទំហំ២០ ម៉ែត្រ នៅរដូវប្រាំង និងកម្ពស់ទឹកធ្លាក់៥ម៉ែត្រ ទំហំ២៥ម៉ែត្រនៅរដូវវស្សា។
ប្រាសាទបន្ទាយក្តី
ប្រាសាទនេះត្រូវបានកសាងទ្បើងនៅពាក់កណ្តាលសតវត្សទី១២នៃគ្រឹស្តសករាជ ដោយព្រះបាទ ជ័យវរ្ម័នទី៧។ ប្រាសាទនេះកសាង ទ្បើងសម្រាប់ពួកបុព្វជិតខាងពុទ្ធសាសនា ហើយត្រូវបានស្គាល់ថាជាប្រាសាទដ៏សំខាន់មួយ។ ប៉ុន្តែគេមិនដឹងថាប្រាសាទនេះធ្វើទ្បើង ដើម្បីឧទ្ទិសដល់អក្នណាទ្បើយ ព្រោះគេពុំដែលបានជួបប្រទះនឹងសិលាចារឹកណាមួយទ្បើយ។ នៅក្នុងសម័យប៉ុលពត ប្រាសាទនេះ ត្រូវបានប្រើប្រាស់ធ្វើជាមន្ទីរពេទ្យ។
ប្រាសាទបាពួន
ប្រាសាទបាពួនត្រូវបានសាងសង់ទ្បើងនៅចុងសតវត្សទី១២ ដោយព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទនេះ សាងសង់មានលក្ខណៈដូចជា កោះមួយដែលមានទំហំ៣៥០មែត្រការេ ស្ថិតនៅចំកណ្តាលបារាយ៍ព្រះខ័ណ្ឌ។ នៅចំនុចកណ្តាលមានអាងទឹកមួយដ៏ធំ ដោយមានផ្ចិត កណ្តាលរបស់វារាងជារង្វង់ ដែលនៅរាល់ជ្រុងនិមួយភ្ចាប់គ្នាដោយរូបចំលាក់បាញ់ទឹកចេញមកក្រៅ ដែលមើលទៅវាហាក់ដូចជាបឹង ស័ក្តិសិទ្ធិមួយនៅហិមាល័យដែរ។
ប្រាសាទនាគព័ន្ធ
ប្រាសាទនេះត្រូវបានកសាងទ្បើងដោយព្រះបាទជ័យវរ្ម័នទី៧ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខ័នបិតារបស់ ទ្រង់។ ប្រាសាទនេះគឺជារាជធានី ចាស់មួយដែលមានរាងជាចតុកោណដែងដែលមានទំហំ ៧០០ និង៨០០ ម២ ហើយមានគូរទឹកព័ទ្ធជុំវិញប្រាសាទមានលក្ខណៈ ស្រដៀងគ្នាទៅនឹងប្រាសាទតាព្រហ្មដែរ ប៉ុន្តែមានកំផែងការពារតែ៤ប៉ុណ្ណោះ។ ដោយផ្អែកលើសិលាស្តម្ភចារឹកដ៏ធំមួយដែលបាន រកឃើញក្នុងឆ្នាំ១៩៣៩បានឲ្យដឹងថា ប្រាសាទនេះគឺធ្វើទ្បើងដើម្បីឧទ្ទិសដល់វិញ្ញាណក្ខ័នបិតារបស់ព្រះអង្គ។
ប្រាសាទតាព្រហ្ម
ប្រាសាទនេះត្រូវបានសាងសង់ទ្បើងនៅដើមសតវត្សទី១៣ ដោយព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទនេះ ត្រូវបានរក្សាទុកដោយមិន ឲ្យមានការប៉ះពាល់ទ្បើយដោយក្រុមអ្នកបុរាណវិទូ លើកលែងតែការសំអាតតាមផ្លូវសម្រាប់ភ្ញៀវទេសចរធ្វើដំណើរតែប៉ុណ្ណោះ។ ដោយសារតែភាពបុរាណ និងលក្ខណៈធម្មជាតិរបស់ប្រាសាទនេះ វាពិតជាអាចផ្តល់នូវបទពិសោធន៍ខ្លះៗលើការសង្ស័យរបស់ពួក អ្នករុករក ស្រាវជ្រាវនៅពេលដែលពួកគេចូលមកកាន់ប្រាសាទនេះក្នុងពាក់កណ្តាលសតវត្សទី១៩។ ភាពស្មុគស្មាញពាក់ព័ន្ធទៅនឹង ប្រាសាទតាព្រហ្មគឺជាផ្នែកមួយដ៏ធំនៅអង្គរ ហើយបើតាមផ្ទាំងសិលាចារឹកជាភាសាបាលីសំស្ក្រឹតបានឲ្យដឹងថា ប្រាសាទនេះ ដើមទ្បើយបានប្រើប្រាស់មនុស្សចំនួន៧៩៣៦៥នាក់ដើម្បីថែរក្សា ក្នុងនោះមានបុព្វជិត១៨អង្គ មន្ត្រី២៧៤០នាក់ អ្នកជំនួយការ ២២០២នាក់ និងសិល្បៈករ៦១៥នាក់។
ប្រាសាទបាយ័ន
សាងសង់ទ្បើងនៅចុងសតវត្សទី១២ ដោយព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទនេះត្រូវបានសង់ទ្បើង ដើម្បីប្រជែងជាមួយនឹងប្រាសាទ អង្គរវត្ត ដែលជាប្រាសាទដ៏ល្បីល្បាញក្នុងចំណោមអ្នកទេសចរ។ ប្រាសាទនេះសាងសង់ទ្បើងក្រោយអង្គរប្រហែលជារយៈពេល ១០០ឆ្នាំ ក្នុងខណៈដែលសម្ព័ន្ធគ្រឹះ និងលក្ខណៈថ្មីៗទៀតនៃប្រាសាទនេះមិនត្រូវបានគេស្គាល់។ វាប្រាកដណាស់ដែលថាប្រាសាទបាយ័នត្រូវបានគេកសាងនៅលើកំពូលរបស់វានាពេលថ្មីៗនេះ ដែលមិនធ្លាប់ឃើញពីមុនមកមានរចនាបទផ្លាស់ប្តូរ។ កំពូលប្រាសាទ ដ៏ធំនៅចំកណ្តាលតាំងពីសតវត្សទី១៣ រហូតមកដល់សព្វថ្ងៃនេះគឺជាស្នាព្រះហស្ថដ៏កម្រនៃរចនាបទសិល្បៈក្នុងដំណាក់កាលទី៣។
ក្លោងទ្វាខាងត្បូងរបស់អង្គរធំ
ព្រះបាទជ័យវរ្ម័នទី៧បានកសាងស្ពានថ្មភក់ឆ្លងកាត់គូរទឹកព័ទ្ធជុំវិញក្រុងអង្គរធំ ដោយនាគមួយគូ កាន់ដោយពួកទេវតាចំនួន៥៤នាក់ នៅខាងឆ្វេង រីឯខាងស្តាំកាន់ដោយពួកយក្សសរុបទាំងអស់១០៨នាក់ជាឆ្មាំយាមនៅក្លោងទ្វាចូលទីក្រុងនេះ ដែលជាកន្លែងមួយដ៏ សំខាន់នៃកន្លែងទាំងអស់នៅអង្គរ។
ប្រាសាទអង្គរវត្ត
នៅពាក់កណ្តាលសតវត្សទី១២ ព្រះបាទសូរ្យវរ្ម័នទី២បានកសាងអង្គរវត្ត ដែលជាស្នាព្រះហស្ថដ៏ធំ នៅក្នុងតំបន់អង្គរ ហើយនៅ សេសសល់ច្រើនមិនសូវខូចខាត និងជាស្ថាបត្យកម្មដ៏ល្អឯក។ លក្ខណៈសម្បត្តិអង្គរវត្តគឺមានការតាក់តែង លំនឹង សមាមាត្រ រូបចំលាក់ និងក្បាច់ចំលាក់លៀនដែលធ្វើឲ្យក្លាយទៅជាវិមានក៏ស្អាតបំផុតមួយនៅលើពិភពលោក។ ប្រាសាទនេះបានបង្ហាញ សិល្បៈភាពប៉ិនប្រសព្វរបស់ខ្មែរក្នុងកាលសម័យរីកចម្រើនដល់កំពូលរបស់ខ្លួន។ មានអ្នកខ្លះជឿថាអង្គរវត្តត្រូវបានគូរប្លង់ទ្បើងដោយ ឌិវាការាផានតា ដែលជាប្រធានទីប្រឹក្សា និងជារដ្ឋមន្ត្រីរបស់ព្រះអង្គដែល មានថានៈជាព្រាហ្មដ៏ខ្ពង់ខ្ពស់។ ប្រជាជនខ្មែរកំណត់ការសាងសង់អង្គរវត្តគឺដើម្បីឧទ្ទិសដល់ស្ថាបត្យករ វិស្ណុការ។ ការស្ថាបនានេះ ប្រហែលជាចាប់ផ្តើមដំបូងដំណាក់កាលសោយរាជ្យរបស់ព្រះបាទសូរ្យវរ្ម័នទី២ ហើយដោយសារ បរមនាមព្រះអង្គរបង្ហាញក្នុងសិលា ចារឹក និងការជឿថាអង្គរវត្តបានកសាងចប់បន្ទាប់ពីទ្រង់សុគត់ ដែលចំណាយរយៈពេលប្រហែលជា៣០ឆ្នាំ។
ប្រាសាទតាកែវ
ដើមសតវត្សទី១១ ប្រាសាទតាកែវគឺជាប្រាសាទធំមួយស្ថិតលើភ្នំនៅតំបន់អង្គរ ដោយមិនទាន់កសាង ចប់សព្វគ្រប់ទេ និងមិនដឹង ហេតុផលអ្វីសូម្បីតែការសោយទីវង្គត់របស់ស្តេចក៏មិនបានបញ្ជាក់ច្បាស់អំពីមូលហេតុដែរ។ បើតាមទ្រឹស្តីមួយបានបង្ហាញថាការ ស្ថាបនាបានបញ្ឈប់មូលហេតុមកពីឧបសគ្គដោយរន្ទះបាញ់។ គេសង្ស័យថាប្រាសាទនេះបានកសាងចប់ ហើយជាប្រាសាទល្អមួយដែរក្នុងតំបន់អង្គរ និងជាលើកដំបូងមានវិចិត្រសាលមួយនៅក្បែរ នោះមានគ្រឹះឥដ្ឋ បច្ចុប្បន្នខូតខាតអស់ហើយ)។ ដុំថ្មភក់ទាំងទ្បាយប្រាសាទបានបាក់បែកខូចខាត ហើយនៅទីកន្លែងទីតាំងប្រាសាទ នេះគ្មានការរៀបចំនៅរាយប៉ាយពីកន្លែងរបស់វា។
ប្រាសាទវិមានអាកាស
នៅដើមសតវត្សទី១១ ព្រះបាទរាជេន្ទ្រវរ្ម័នទី២បានកសាងប្រាសាទវិមានអាកាសស្ថិតក្នុងទីធ្លា ព្រះបរមរាជវាំងសម្រាប់គោរពបូរជា របស់ទ្រង់។ ប្រាសាទនេះត្រូវបានអភិសេកដំបូងដោយមានប្រាង្គមាសតាមសំដីអ្នកដំណើរចិនឈ្មោះ ជីវ តាក្វាន់ ហើយវាមាន ទំនាក់ទំនងដល់រឿងព្រេងដំណាលថាប្រាង្គមាសនៅក្នុងព្រះបរមរាជវាំងអង្គរ ដែលជាកន្លែងព្រលឹងនាគរាជក្បាល៩បានរស់នៅ និងបានប្រែក្រទ្បាខ្លួនជាស្រីស្អាតម្នាក់ចំពោះព្រះអង្គ ដើម្បីរួមដំណេកជាមួយទ្រង់រៀងរាល់យប់នៅលើប្រាង្គមាសនេះមុនពេល ព្រះអង្គចូលបន្ទប់អគ្គមហេសី និងស្រីស្នំផ្សេងៗទៀត។ ប្រសិនព្រះអង្គបាត់មួយយប់ គេជឿថាទ្រង់នឹងស្លាប់។ កន្លែងខាងជើង និងខាងត្បូងបានកើតទ្បើងនៅសតវត្សទី១១ គេជឿជាក់ថាកន្លែងទាំងពីរនេះគឺជាឃ្លាំង ប៉ុន្តែប្រភពផ្សេងទៀត និយាយថាកន្លែងពីរនេះបានធ្វើទ្បើងដើម្បីទុកទទួលភ្ញៀវ បរទេសឋានៈខ្ពង់ខ្ពស់។
ប្រាសាទបន្ទាយស្រី
ប្រាសាទនេះកសាងទ្បើងលើកកម្ពស់ស្ត្រី ជាកន្លែងល្បីល្បាញដែលគេស្គាល់ស្ទើរគ្រប់ៗគ្នា មានសម្រស់ ពិសេសដោយប្រាសាទនេះ មានស្ថានភាពដ៏អស្ចារ្យ រាងតូចច្រលឹង និងមានការប៉ិនប្រសព្វតាក់តែងដែលបានកសាងទ្បើងដោយព្រាហ្មណ៍ម្នាក់ជារាជវង្សក្សត្រ ដែលជាព្រះរាជគ្រូរបស់ស្តេចជ័យវរ្ម័នទី៥។ លក្ខណៈពិសេសមួយទៀតគឺការតាក់តែង ដ៏ល្អឆើតដោយបានប្រើថ្មភក់ពណ៌ផ្កាឈូក។
ប្រាសាទប្រែរូប
ព្រះបាទរាជេន្ទ្រវរ្ម័នទី២កសាងប្រាសាទប្រែរូបដែលគេហៅថាទីក្រុងខាងកើតដោយលោក ហ្វីលីព ស្ថឺន ជាជំនួយការអភិរក្សនៃមូសេ ហ្គីមេ នៅទីក្រុងប៉ារីស។ ភាពអង់អាចនៃកំលាំងស្ថាបត្យកម្មមានសភាពល្អ និងផ្តល់ឲ្យប្រាសាទនេះនូវលំនឹង មាត្រដ្ឋាន និងសមាមាត្ររឹងមាំស្រស់ស្អាត ហើយប្រាសាទនេះមានលំនាំរចនាបទដូចទៅនឹងប្រាសាទមេបុណ្យខាងកើតដែរ ទោះបីជាវាបាន កសាងច្រើនឆ្នាំក្រោយ។ ប្រាសាទប្រែរូបមានលក្ខណៈជាប្រាសាទភ្នំតំណាងឲ្យភ្នំព្រះសុមេរុ។
ប្រាសាទមេបុណ្យខាងកើត
ប្រាសាទមេបុណ្យខាងកើតនេះក៏បានកសាងទ្បើងដោយទ្រង់រាជេន្ទ្រវរ្ម័នទី២ដែរ។ វាស្ថិតនៅក្បែរនឹង ប្រាសាទប្រែរូប ដោយជាផ្នែក នៃការជីកជាច្រើនឆ្នាំហើយមានរចនាសម្ព័ន្ធ និងការតាក់តែងដូចគ្នាទៅនឹងប្រាសាទប្រែរូប ប៉ុន្តែមានផ្នែកមួយចំនួនធំខុសគ្នា ពោល គឺវាតាំងនៅកណ្តាលបារាយណ៍ខាងកើតដែលមានទទឹង២គីទ្បូម៉ែត្រ និងបណ្តោយ៧គីទ្បូម៉ែត្រ ផ្គត់ផ្គង់ទឹកដោយស្ទឹងសៀមរាប។ ការធ្វើដំណើរទៅកាន់ប្រាសាទនេះគឺមានតែតាមមធ្យោបាយទូកដើម្បី ចូលចតនៅតាមជ្រុងទាំង៤របស់ប្រាសាទ។ បច្ចុប្បន្នបារាយណ៍ នេះបានក្លាយជាប្រភពទឹកស្រោចស្រព និងសម្រាប់ការដឹងគុណដល់ព្រះមហាក្សត្រ។
ប្រាសាទក្រវ៉ាន់
ប្រាសាទនេះបានកសាងទ្បើងនៅសម័យកោះកេរ្តិ៍(៩២១-៩៤៤) មើលទៅមានលក្ខណៈតូច និងផ្នែកខាង ក្រៅមិនសូវមានគុណភាព ល្អវានៅសេសសល់រូបចំលាក់នៅតាមជញ្ជាំងខាងក្នុងគឺឈរនៅតែឯងបង្ហាញពីសិល្បៈចំលាក់បុរាណខ្មែរ។ ប្រាង្គចំណាស់ពីរនៃប្រាង្គ ទាំងប្រាំមានរូបចំលាក់ពិពណ៌នាព្រះវិស្ណុ និង ព្រះនាងលក្មភ្សីរិយា ហើយទិដ្ឋភាពនៅប្រាង្គកណ្តាលគឺមានលក្ខណៈធ្វើឲ្យ ចាប់អារម្មណ៍ណាស់លើកលែងតែកេរ្តិ៍ឈ្មោះ និង លក្ខណៈសម្បត្តិនៃមនុស្សធ្វើការ។ ប្រាសាទនេះបានជួសជុលស្តារជាថ្មីដោយបារាំងនិងដាក់គ្រឹះថ្មីសម្រាប់ជញ្ជាំងខាងក្នុង និងបំពុងទឹកហូររួមទាំងផ្លាស់ប្តូរ នៅខាងក្រៅ ដោយមានការប្រុងប្រយ័ត្ន និងសរសេរកត់ត្រាក្នុងឯកសាររបស់អភិរក្សអង្គរ។
ទីក្រុងភ្នំពេញ
ទីក្រុងភ្នំពេញជារាជធានីនៃប្រទេសកម្ពុជាស្ថិតនៅចំចំនុចប្រសព្វមុខគ្នារវាទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាប មានអត្រាប្រជាជន ប្រមាន១.៥លាននាក់។ ថ្វីបើវាទទួលរងនូវភាពខ្ទេចខ្ទាំ និងទ្រុធទ្រោមខ្លះដោយសារសង្គ្រាមជាងប៉ុន្មានទស្សវត្សនេះក៏ដោយ ក៏ក្រុងភ្នំពេញរក្សាបាននូវភាពជាប្រជាជនខ្មែតាមប្រពៃណី និងមានជនជាតិចាមមួយចំនួន។ អាគារដែលសេសសល់តាំងពីសម័យបារាំងតាមបណ្តោយមហាវិថីបានរំលឹកដល់ភ្ញៀវទេសចរណ៍ ថាទីក្រុងនេះធ្លាប់ជាទីក្រុងដ៏ល្អមួយ នៅក្នុងតំបន់អាស៊ីអាគ្នេយិ៍នេះ។ បំលាស់ប្តូរនយោបាយជំរុញឲ្យសេដ្ឋកិច្ចជាតិមានការរីកចំរើនជាច្រើន ជាមួយនឹងសណ្ឋាគារទាន់សម័យ ភោជនីយដ្ឋាន ក្លឹបកំសាន្ត ដែលកំពុងរីកយ៉ាងព្រោងព្រាត។
វិមានឯករាជ្យ
វិមានឯករាជ្យបានកសាងទ្បើងនៅឆ្នាំ១៩៥៨ ដើម្បីរំលឹកដល់អនុស្សាវរីយ៍ទទួលឯករាជ្យពីបារាំងឆ្នាំ ១៩៥៣។
វត្តភ្នំ
វត្តភ្នំតាំងនៅលើភ្នំធ្វើទ្បើងដោយមនុស្សមានកម្ពស់២៧ម៉ែត្រនៅចំនុចកណ្តាលទីក្រុង ដែលទីក្រុង សព្វថ្ងៃយកឈ្មោះចេញពីភ្នំនេះ។ វត្តភ្នំបានកសាងដោយលោកយាយឈ្មោះពេញក្នុងឆ្នាំ១៣៧២ សម្រាប់តម្កល់ព្រះពុទ្ធរូបបួនអង្គ ដែលអណ្តែតមកតាមល្បាប់ទន្លេ មេគង្គមកទីត្រង់ចំនុចនេះ។ វត្តនេះបានកសាងនៅឆ្នាំ១៩២៦។
ព្រះវិហារព្រះកែវមរកត
ព្រះវិហារព្រះកែវមរកតកាលពីមុនធ្វើទ្បើងអំពីឈើដែលបានកសាងដោយព្រះបាទនរោត្តម សីហនុ ក្នុងឆ្នាំ១៩៦២។ ជណ្តើរវិហារា នេះធ្វើអំពីថ្មម៉ាបរបស់ប្រទេសអ៊ីតាលី ហើយកំរាលឥដ្ឋធ្វើអំពីប្រាក់សុទ្ធច្រើន ជាង៥០០០ដុំ ដែលមានទម្ងន់សរុបជិត៦តោន។ នៅចំកណ្តាលវិហារនេះមានរូបបដិមាព្រះពុទ្ធមួយអង្គធ្វើពីកែវមរកតទី១៧ ហើយនៅខាងមុខគេមានពុទ្ធរូបធ្វើអំពីមាស ៩០ គីទ្បូក្រាម ដោយតាក់តែងលំអរដោយពេជ្រ៩៥៨៤គ្រាប់តាំងពីឆ្នាំ១៩០៦។ វាត្រូវបានធ្វើពីគ្រឿងអលង្ការ និងកសាងដោយព្រះបាទនរោត្តមសីហនុដែរ។
ព្រះបរមរាជវាំង
ការកសាងធំគឺនៅក្នុងឆ្នាំ១៨៦៦ដោយបារាំងនៅកន្លែងក្រុងចាស់ ដែលមានផ្លូវចូលតាមមហាវិថី ព្រះសុធារស ជាប់នឹងកន្លែង ច័ន្ទឆាយា ហើយនៅជុំវិញមានរបង និងរោងដំរី។ ការរចនាទីធ្លាព្រះវិហារនេះធ្វើទ្បើងដោយបារាំងហើយ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ១៩៩១ព្របាទនរោត្តម សីហនុបានយាងចូលគង់សារទ្បើងវិញ។ ការជួលជុលសំខាន់ដែរនៅបន្ទប់សោយរាជ្យដែលបានកសាងក្នុង ឆ្នាំ១៩១៧ រួមមានដំបូល និងកំពូលប្រាង្គ៥៩ម៉ែត្រដែលមានឥទ្ធិពលពីប្រាសាទអង្គរ ប្រើសម្រាប់ពិធីអភិសេក ប្រជុំរបស់មន្ត្រី អ្នកមុខអ្នកការ និងទទួលឯកអគ្គរាជទូត រដ្ឋទូតនៅពេលជូនសាតាំងដល់ទ្រង់។
សារមន្ទីរជាតិ
សារមន្ទីរជាតិនេះត្រូវបានកសាងក្នុងឆ្នាំ១៩១៧តាមរបៀបស្ថាបត្យកម្មប្រពៃណីខ្មែរ ហើយត្រូវបាន សម្ពោធក្នុងឆ្នាំ១៩២០ ដោយ ព្រះបាទស៊ីសុវត្ថិ។ នៅខាងក្នុងសារមន្ទីរជាតិមានតំកល់វត្ថុបុរាណសល់តាំងពីសម័យមុនអង្គរ និងសម័យ អង្គរ។ វាជាការប្រមូល ថែរក្សាទុកដ៏ល្អសម្រាប់ពិភពលោកធ្វើការស្រាវជ្រាវអំពីវត្ថុបុរាណ សិល្បៈ សាសនា បុរាណវិទ្យា ខ្មែរតាំងពីសតវត្សទី៤រហូតដល់ សតវត្សទី១៣។
កូនចំណាត់ថ្នាក់ក្រុម
ចំណាត់ថ្នាក់ក្រុមនេះមានតែកូនចំណាត់ថ្នាក់ក្រុមមួយដូចខាងក្រោមទេ។
អ
- អ្នកប្រាជ្ញខែ្មរ (ទទេ)
ទំព័រក្នុងចំណាត់ថ្នាក់ក្រុម "ប្រទេសកម្ពុជា"
ទំព័រចំនួន៤៦ក្នុងចំណោមទំព័រសរុប ៤៦ ដូចខាងក្រោមស្ថិតក្នុងចំណាត់ថ្នាក់ក្រុមនេះ។