នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា
នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា | |
---|---|
![]() | |
ការិយាល័យនាយករដ្ឋមន្រ្តី រាជរដ្ឋាភិបាលកម្ពុជា | |
បែបបទ | ឯកឧត្តម |
ស្ថានភាព | ប្រមុខរដ្ឋាភិបាល |
សមាជិកនៃ | ទីស្តីការគណៈរដ្ឋមន្រ្តី ក្រុមប្រឹក្សារាជបល្ល័ង្ក |
សេចក្ដីរាយការណ៍ចំពោះ | រដ្ឋសភាជាតិ |
និវេសនដ្ឋាន | វិមានសន្តិភាព |
អាសនៈ | ភ្នំពេញ |
អ្នកតែងតាំង | គណបក្សនយោបាយ |
អ្នកចាត់តាំង | ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា |
រយៈពេល | Five years, renewable |
Constituting instrument | សភាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា |
អ្នកសម្ពោធតំណែង | នរោត្តម សីហនុ |
និម្មិតកម្ម | 18 មីនា 1945 |
អនុប្រធាន | ឧបនាយករដ្ឋមន្រ្តី |
ប្រាក់ខែ | ៣,៦៧៥,០០០៛[១] រួមទាំង ប្រាក់ខែសមាជិកសភា ១០,៦០០,០០០៛[២] |
គេហទំព័រ | Prime Minister of Cambodia Office of the Council of Ministers |
នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា (អង់គ្លេស: The Prime Minister of the Kingdom of Cambodia, បារាំង: Premier ministre du Royaume du Cambodge) គឺជាប្រមុខរដ្ឋាភិបាលនៃប្រទេសកម្ពុជា។ នាយករដ្ឋមន្រ្តីក៏ជាប្រធាននៃគណៈរដ្ឋមន្ត្រី និងជាអ្នកដឹកនាំផ្នែកប្រតិបត្តិនៃរាជរដ្ឋាភិបាលកម្ពុជា។ នាយករដ្ឋមន្រ្តីគឺជាសមាជិកសភា ហើយត្រូវតែងតាំងដោយព្រះមហាក្សត្រសម្រាប់រយៈពេល ៥ ឆ្នាំ។ ចាប់តាំងពីឆ្នាំ១៩៤៥មក, បុគ្គលចំនួន ៣៦ រូបបានបម្រើការជានាយករដ្ឋមន្រ្តី, ៣២ រូបក្នុងនាមជានាយករដ្ឋមន្រ្តីផ្លូវការ និង ៤ រូបទៀតជានាយករដ្ឋមន្រ្តីបណ្តោះអាសន្ន(ជំនួស)។[៣]
នាយករដ្ឋមន្រ្តីកំពុងកាន់អំណាចគឺសម្តេចតេជោហ៊ុន សែននៃគណបក្សប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៨៥មកម្លេះ។ លោកបានបម្រើការជានាយករដ្ឋមន្រ្តីពីឆ្នាំ១៩៨៥ដល់ឆ្នាំ១៩៩៣ និងជានាយករដ្ឋមន្រ្តីទី ២ ចាប់ពីឆ្នាំ១៩៩៣ដល់ឆ្នាំ១៩៩៨។ លោកត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្រ្តីជាផ្លូវការក្នុងឆ្នាំ១៩៩៨, លោកគឺជានាយករដ្ឋមន្រ្តីបម្រើការយូរជាងគេនៅក្នុងប្រវត្តិសាស្រ្តប្រទេសកម្ពុជា។
ប្រវត្តិសាស្រ្ត
មុខតំណែងនេះដំបូងត្រូវបានកាន់កាប់ដោយព្រះបាទនរោត្តម សីហនុនៅខែមីនា នៃឆ្នាំ១៩៤៥ ក្នុងអំឡុងពេលដែលកម្ពុជាកំពុងស្ថិតក្រោមអាណានិគមបារាំង។[៤] ការបោះឆ្នោតសភាជាលើកដំបូងក្នុងប្រទេសកម្ពុជាត្រូវបានធ្វើឡើងនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៤៦។ គណបក្សប្រជាធិបតេយ្យគឺនូវតែជាគណបក្សនយោបាយលិចធ្លោជាងគេនៅកម្ពុជាពេញមួយទសវត្សឆ្នាំ១៩៤០ រហូតទាល់តែពេលសង្គមរាស្រ្តនិយមត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥៥។ សង្គមក៏បានក្លាយជាគណបក្សកាន់អំណាចនៅប្រទេសកម្ពុជារហូតដល់ឆ្នាំ១៩៧០ បន្ទាប់ពីលោកឧត្តមសេនីយ៍លន់ នល់បានធ្វើរដ្ឋប្រហារទម្លាក់ព្រះអង្គម្ចាស់នរោត្តម សីហនុចេញពីអំណាច។ ចាប់ពីពេលនោះមក នាយករដ្ឋមន្រ្តីគឺលែងត្រូវមានការបោះឆ្នោតជ្រើសរើសទៀតហើយ រហូតទាល់តែដល់ឆ្នាំ១៩៩៣។ នៅឆ្នាំ១៩៩៣, រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញត្រូវបានស្តារឡើងវិញនៅប្រទេសកម្ពុជា។ តួនាទីរបស់នាយករដ្ឋមន្រ្តីត្រូវបានទទួលស្គាល់ជាផ្លូវការនៅក្នុងរដ្ឋធម្មនុញ្ញនាឆ្នាំនោះ។ កិច្ចព្រមព្រៀងសម្ព័ន្ធភាពរវាងគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សប្រជាជនកម្ពុជានៃឆ្នាំ១៩៩៣ បានសម្គាល់នូវរយៈពេលដ៏ខ្លីមួយដែលប្រទេសកម្ពុជាត្រូវមាននាយករដ្ឋមន្រ្តីចំនួនពីររូបគឺសម្តេចតេជោហ៊ុន សែន និងព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ។ សម្ព័ន្ធភាពនេះបានបន្តពីថ្ងៃទី២ ខែមករា ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣, ពេលដែលនរោត្តម រណឫទ្ធិបានក្លាយជានាយករដ្ឋមន្រ្តីជាប់ឆ្នោតដំបូងគេបង្អស់តាមបែបប្រជាធិបតេយ្យ ឯសម្តេចហ៊ុន សែនគឺជានាយករដ្ឋមន្រ្តីទី២។ នៅឆ្នាំ១៩៩៧, គណបក្សប្រជាជនរបស់ហ៊ុន សែនបានលួចធ្វើរដ្ឋប្រហារមួយដែលបានជំនួសព្រះអង្គរណឫទ្ធិជាមួយលោកអ៊ឹង ហួតអស់រយៈពេលមួយឆ្នាំ រហូតដល់ការបោះឆ្នោត ឆ្នាំ១៩៩៨ ដែលលោកហ៊ុន សែនត្រូវបានជាប់ឆ្នោតក្លាយជានាយករដ្ឋមន្រ្តីផ្លូវការ។
ការតែងតាំង
នាយករដ្ឋមន្រ្តីគឺតម្រូវឱ្យធ្វើជាសមាជិកសភា។ ដំបូង, លោក/នាង ត្រូវជ្រើសតាំងដោយសភាភាគច្រើនសិន មុនពេលធ្វើពិធីស្បថឡើងកាន់អំណាច។ ពិធីឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីត្រូវប្រព្រឹត្តិធ្វើឡើងនៅឯព្រះបរមរាជវាំង។ នាយករដ្ឋមន្រ្តីដែលបានតែងតាំងត្រូវតែធ្វើសច្ចាប្រណិធាននៅមុខព្រះមហាក្សត្រនិងតាមប្រមុខនៃធម្មយុត្តិកនិកាយ និងមហានិកាយ។ បន្ទាប់មកគណៈរដ្ឋមន្រ្តីនឹងត្រូវបានបង្ហាញ។ ការបង្កើតរដ្ឋាភិបាលថ្មីធ្វើឡើង មិនលើសពី ៦០ ថ្ងៃនោះទេបន្ទាប់ពីការបោះឆ្នោតហើយ, ដូចដែលបានកំណត់នៅក្នុងច្បាប់រដ្ឋធម្មនុញ្ញ។ អ្នកដែលជួយណែនាំនាយករដ្ឋមន្រ្តីគឺហៅថា'ឧបនាយករដ្ឋមន្រ្តី'។
មាត្រាទី១២៥ នៃច្បាប់រដ្ឋធម្មនុញ្ញ[៥]បានចែងថា បើតំណែងនាយករដ្ឋមន្រ្តីត្រូវទំនេរនោះ នាយករដ្ឋមន្រ្តី(ស្តីទី)បណ្តោះអាសន្ននឹងឡើងកាន់។
ការិយាល័យ
វិមានសន្តិភាពកំពុងដំណើរការជាកន្លែងប្រតិបត្តិការងាររបស់នាយករដ្ឋមន្រ្តី។[៦] ទីកន្លែងនេះត្រូវបានបើកសម្ពោធដោយព្រះមហាក្សត្រកម្ពុជានៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១០។ នាយករដ្ឋមន្រ្តីគួរតែមានកន្លែងស្នាក់នៅផ្ទាល់ខ្លួន។
អំណាចរដ្ឋធម្មនុញ្ញ
អំណាចនាយករដ្ឋមន្រ្តីត្រូវបានបង្កើតឡើងដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបាមអនុម័តឡើងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ហើយធ្វើវិសោធនកម្មនៅថ្ងៃទី៤ ខែមីនា ឆ្នាំ១៩៩៩។[៧] ច្បាប់អំណាចទាំងនេះត្រូវបានកំណត់ដោយមាត្រានៃច្បាប់រដ្ឋធម្មនុញ្ញមានដូចជា:
- មាត្រា ១១: ក្នុងករណីដែលព្រះមហាក្សត្រពុំអាចបំពេញព្រះរាជភារ ជាព្រះប្រមុខរដ្ឋបានដូចធម្មតា ដោយព្រះអង្គទ្រង់ប្រឈួនជាទំងន់ មានការបញ្ជាក់ដោយក្រុមគ្រូពេទ្យជំនាញ ជ្រើសរើសដោយប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រីនោះប្រធានព្រឹទ្ធសភាបំពេញភារកិច្ចប្រមុខរដ្ឋជំនួសព្រះអង្គក្នុងឋានជាព្រះរាជានុសិទ្ធិ។ ក្នុងករណីដែលប្រធានព្រឹទ្ធសភា ពុំមានលទ្ធភាពបំពេញភារកិច្ចជាប្រមុខរដ្ឋជំនួសព្រះមហាក្សត្រក្នុងឋានជាព្រះរាជានុសិទ្ធិ ពេលព្រះអង្គទ្រង់ប្រឈួនជាទំងន់ ដូចមានចែងក្នុងវាក្យខ័ណ្ឌខាងលើ ប្រធានរដ្ឋសភាជាអ្នកបំពេញភារកិច្ចនេះ។
- មាត្រា ១៣: ក្នុងរយពេល ៧ថ្ងៃយ៉ាងយូរ ព្រះមហាក្សត្រថ្មីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានជ្រើសរើសដោយក្រុមប្រឹក្សារាជសម្បត្តិ។ សមាសភាពនៃក្រុមប្រឹក្សារាជសម្បត្តិមាន ៖ - ប្រធានព្រឹទ្ធសភា - ប្រធានរដ្ឋសភា - នាយករដ្ឋមន្ត្រី - សម្ដេចព្រះសង្ឃរាជគណមហានិកាយ និងគណធម្មយុត្តិកនិកាយ - អនុប្រធានទី និងអនុប្រធានទី ២ ; ព្រឹទ្ធសភា - អនុប្រធានទី ១ និងអនុប្រធានទី ២, រដ្ឋសភា ការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សារាជសម្បត្តិ នឹងមានកំណត់ក្នុងច្បាប់មួយ។
- មាត្រា ១៩: ព្រះមហាក្សត្រទ្រង់តែងតាំងនាយករដ្ឋមន្ត្រី និងទ្រង់តែងតាំងគណៈរដ្ឋមន្ត្រី តាមបែបបទដែលមានចែងក្នុងមាត្រា ១០០។
- មាត្រា ២០: ព្រះមហាក្សត្រទ្រង់ទទួលសវនាការជាផ្លូវការពីរដងក្នុងមួយខែអោយនាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រីចូលគាល់រាយការណ៍ទូលថ្វាយទ្រង់ជ្រាបអំពីសភាពការណ៍នៃប្រទេសជាតិ។
- មាត្រា ២២: នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹងជាសាធារណៈ ដាក់ប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្ន ក្រោយពីបានមតិឯកភាពពីនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និង ប្រធានព្រឹទ្ធសភា។
- មាត្រា ៧៨: នីតិកាលរបស់រដ្ឋសភាមានកំណត់ ៥ ឆ្នាំ ហើយត្រូវផុតកំណត់នៅពេលដែលរដ្ឋសភាថ្មីចូលកាន់តំណែង។ រដ្ឋសភាមិនអាចត្រូវបានរំលាយមុនផុតអាណត្ដិបានឡើយ លើកលែងតែក្នុងករណីដែលរាជរដ្ឋាភិបាលត្រូវបានទម្លាក់ពីរដងក្នុងរយៈ ១២ ខែ។ ក្នុងករណីនេះ ព្រះមហាក្សត្រត្រូវរំលាយរដ្ឋសភា ក្រោយពីព្រះអង្គទ្រង់បានទទួលការស្នើរពីនាយករដ្ឋមន្ត្រី និងបន្ទាប់ពីទ្រង់បានការយល់ព្រមពីប្រធានរដ្ឋសភា។ ការបោះឆ្នោតដើម្បីជ្រើសរើសរដ្ឋសភាថ្មី នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៦០ ថ្ងៃយ៉ាងយូរចាប់តាំងពីថ្ងៃរំលាយរដ្ឋសភាមក។ ក្នុងរយៈកាលនេះ រាជរដ្ឋាភិបាលមានតែភារកិច្ចដឹកនាំការងារប្រចាំថ្ងៃតែប៉ុណ្ណោះ។ ក្នុងពេលមានសង្គ្រាម ឫក្នុងកាលៈទេសៈពិសេសដទៃទៀត ដែលមិនអាចធ្វើការបោះឆ្នោតកើត រដ្ឋសភាអាចប្រកាសបន្តនីតិកាលរបស់ខ្លួនមួយដងបានមួយឆ្នាំ តាមសំណើររបស់ព្រះមហាក្សត្រ។ ការប្រកាសបន្តនីតិកាល របស់រដ្ឋសភាត្រូវសម្រចដោយមតិយល់ព្រមពីរភាគបីយ៉ាងតិច នៃចំនួនសមាជិករដ្ឋសភាទាំងមូល។
- មាត្រា ៨៣: រដ្ឋសភាប្រជុំជាសាមញ្ញពីរដងក្នុងមួយឆ្នាំ។ សម័យប្រជុំនីមួយៗ មានថិរៈវេលាយ៉ាងតិចបីខែ។ បើមានសំណូមពរពីព្រះមហាក្សត្រ ឫ សេចក្តីស្នើរសុំពីនាយករដ្ឋមន្ត្រី ឫពីសមាជិករដ្ឋសភាចំនួនមួយភាគបីយ៉ាងតិច គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាកោះប្រជុំរដ្ឋសភាជាវិសាមញ្ញ។ ក្នុងករណីនេះ របៀបវរៈជាក់លាក់នៃសម័យប្រជុំជាវិសាមញ្ញ ត្រូវផ្សាយដល់ប្រជារាស្ត្រជាមួយនឹងថ្ងៃកំណត់ប្រជុំ។
- មាត្រា ៨៨: ការប្រជុំរដ្ឋសភាត្រូវធ្វើជាសាធារណៈ។ រដ្ឋសភាអាចប្រជុំជាសម្ងាត់បាន តាមការស្នើរសុំពីប្រធាន ឫពីសមាជិកចំនួនមួយភាគដប់យ៉ាងតិច ពីព្រះមហាក្សត្រ ឫពីនាយករដ្ឋមន្ត្រី។ ការប្រជុំរដ្ឋសភានឹងយកជាការបាន លុះត្រាតែមានកូរ៉ុមប្រាំពីរភាគដប់នៃសមាជិករដ្ឋសភាទាំងមូល។
- មាត្រា ៩១: សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា និងនាយករដ្ឋមន្ត្រីមានសិទ្ធិផ្តួចផ្តើមគំនិតធ្វើច្បាប់។ តំណាងរាស្ត្រមានសិទ្ធិស្នើរធ្វើវិសោធនកម្មច្បាប់ ប៉ុន្តែសំណើរនេះមិនអាចទទួលយកបានទេ បើវិសោធនកម្មនោះសំដៅបន្ថយប្រាក់ចំណូលសាធារណៈ ឫបន្ថែមបន្ទុកលើប្រជាពលរដ្ឋ។
- មាត្រា ៩៦: តំណាងរាស្ត្រមានសិទ្ធិដាក់សំណួរដល់រាជរដ្ឋាភិបាល។ សំណួរនេះត្រូវសរសេរជាលាយល័ក្ខអក្សរប្រគល់ជូនតាមរយៈប្រធានរដ្ឋសភា។ ចម្លើយអាចធ្វើឡើងដោយរដ្ឋមន្ត្រីមួយរូប ឫច្រើនរូប អាស្រ័យដោយបញ្ហាដែលបានចោទឡើង ពាក់ព័ន្ធនឹងការទទួលខុសត្រូវរបស់រដ្ឋមន្ត្រីមួយរូប ឫច្រើនរូប។ បើបញ្ហាពាក់ព័ន្ធដល់នយោបាយទូទៅរបស់រាជរដ្ឋាភិបាល នាយករដ្ឋមន្ត្រីត្រូវឆ្លើយផ្ទាល់ខ្លួន។ ចម្លើយរបស់រដ្ឋមន្ត្រី ឫរបស់នាយករដ្ឋមន្ត្រី អាចធ្វើដោយផ្ទាល់មាត់ ឫសរសេរជាលាយល័ក្ខអក្សរ។ ចម្លើយខាងលើនេះ ត្រូវធ្វើឡើងក្នុងរយៈពេលប្រាំពីរថ្ងៃ បន្ទាប់ពីបានទទួលសំណួរ។ ចំពោះចម្លើយផ្ទាល់មាត់ ប្រធានរដ្ឋសភាអាចសម្រេចបើកឱ្យមាន ឫមិនឱ្យមានការជជែកដេញដោល។ បើគ្មានការបើកឱ្យជជែកដេញដោលទេ នោះចម្លើយរបស់រដ្ឋមន្ត្រី ឫរបស់នាយករដ្ឋមន្ត្រីនឹងបញ្ចប់សំណួរតែម្តង ។ បើមានការបើកឱ្យជជែកដេញដោល ម្ចាស់សំណួរ វាគ្មិនឯទៀត និងរដ្ឋមន្ត្រីពាក់ព័ន្ធឫនាយករដ្ឋមន្ត្រី អាចជជែកប្តូរយោបល់ក្នុងរយៈពេលដែលមិនអាចលើសពីមួយពេលប្រជុំឡើយ។ រដ្ឋសភាកំណត់ទុកពេលមួយថ្ងៃ ក្នុងមួយសប្តាហ៍ សម្រាប់ការឆ្លើយសំណួរ ។ ទោះបីយ៉ាងណាក៏ដោយ សម័យប្រជុំសម្រាប់ឆ្លើយសំណួរខាងលើនេះ មិនអាចបើកលទ្ធភាពេះមានការបោះឆ្នោតប្រភេទណាមួយបានឡើយ ។
- មាត្រា ១០៧: ព្រឹទ្ធសភាប្រជុំជាសាមញ្ញពីរដងក្នុងមួយឆ្នាំ។ សម័យប្រជុំនីមួយៗមានថេរៈវេលាយ៉ាងតិចបីខែ។ បើមានសំនូមពរពីព្រះមហាក្សត្រ ឫសេចក្តីស្នើសុំពីនាយករដ្ឋមន្ត្រី ឫពីសមាជិកព្រឹទ្ធសភាចំនួនមួយភាគបីយ៉ាងតិច ព្រឹទ្ធសភាកោះប្រជុំជាវិសាមញ្ញ ។
- មាត្រា ១១១: ការប្រជុំព្រឹទ្ធសភាត្រូវធ្វើជាសាធារណៈ។ ព្រឹទ្ធសភាអាចប្រជុំជាសម្ងាត់បានតាមការសុំពីប្រធាន ឫពីសមាជិកចំនួនមួយភាគដប់យ៉ាងតិច ពីព្រះមហាក្សត្រ ពីនាយករដ្ឋមន្ត្រីឫពីប្រធានរដ្ឋសភា។ ការប្រជុំព្រឹទ្ធសភានឹងយកជាការបាន លុះត្រាតែមានកូរ៉ុមប្រាំពីរភាគដប់ នៃសមាជិកព្រឹទ្ធសភាទាំងមូល។ ចំនួនសម្លេងដែលតម្រូវសម្រាប់រដ្ឋសភាអនុម័តយល់ព្រម ហើយដែលបានកំណត់ក្នុងរដ្ឋធម្មនុញ្ញ ត្រូវយកមកប្រើសម្រាប់ព្រឹទ្ធសភាផងដែរ។
- មាត្រា ១១៨: គណៈរដ្ឋមន្ត្រីជារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ គណៈរដ្ឋមន្ត្រី ត្រូវបានដឹកនាំដោយនាយករដ្ឋមន្ត្រីមួយរូប អមដោយឧបនាយករដ្ឋមន្ត្រី ព្រមទាំងមានទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និង រដ្ឋលេខាធិការជាសមាជិក។
- មាត្រា ១១៩: តាមសេចក្តីស្នើពីប្រធាន ដោយមានមតិឯកភាពពីអនុប្រធានទាំងពីរនៃរដ្ឋសភា ព្រះមហាក្សត្រទ្រង់ចាត់តាំងវរជនមួយរូប ក្នុងចំណោមតំណាងរាស្ត្រនៃគណបក្សដែលឈ្នះឆ្នោត អោយបង្កើតរាជរដ្ឋាភិបាល។ វរជនដែលត្រូវបានចាត់តាំងនេះ នាំសហការីដែលជាតំណាងរាស្ត្រ ឫជាសមាជិកគណបក្សតំណាងនៅក្នុងរដ្ឋសភា ដែលផ្គូរផ្គងអោយកាន់តំណែងផ្សេងៗក្នុងរាជរដ្ឋាភិបាល ទៅសុំសេចក្តីទុកចិត្តពីរដ្ឋសភា។ កាលបើរដ្ឋសភាបានបោះឆ្នោតទុកចិត្តហើយនោះ ព្រះមហាក្សត្រទ្រង់ចេញព្រះរាជក្រឹត្យតែងតាំងគណៈរដ្ឋមន្ត្រីទាំងមូល។ មុនចូលកាន់តំណែង គណៈរដ្ឋមន្ត្រីត្រូវធ្វើសច្ចាប្រណិធានដូចមានខ្លឹមសារចែងក្នុងអុបសម្ព័ន្ធ ៦ ។
- មាត្រា ១២១: សមាជិកទាំងឡាយនៃរាជរដ្ឋាភិបាលទទួលខុសត្រូវរួមគ្នា ចំពោះរដ្ឋសភាអំពីនយោបាយទូទៅរបស់រាជរដ្ឋាភិបាល។ សមាជិកមួយរូបៗនៃរាជរដ្ឋាភិបាលទទួលខុសត្រូវរៀងខ្លួន ចំពោះនាយករដ្ឋមន្ត្រី និងចំពោះរដ្ឋសភាអំពីការដែលខ្លួនបានប្រព្រឹត្ត។
- មាត្រា ១២៣: គណៈរដ្ឋមន្ត្រីត្រូវប្រជុំរាល់សប្តាហ៍ ជាប្រជុំធំ ឫជាប្រជុំពិនិត្យស្រាវជ្រាវ។ អង្គប្រជុំធំត្រូវដឹកនាំដោយនាយករដ្ឋមន្ត្រី។ នាយករដ្ឋមន្ត្រីអាចប្រគល់ភារកិច្ចជូនឧបនាយករដ្ឋមន្ត្រីដឹកនាំអង្គប្រជុំពិនិត្យស្រាវជ្រាវបាន។ កំណត់ហេតុនៃអង្គប្រជុំទាំងអស់របស់គណៈរដ្ឋមន្ត្រី ត្រូវផ្ញើថ្វាយព្រះមហាក្សត្រទ្រង់ជ្រាប។
- មាត្រា ១២៤: នាយករដ្ឋមន្ត្រី អាចរំលែកអំណាចរបស់ខ្លួនអោយទៅឧបនាយករដ្ឋមន្ត្រី ឫសមាជិកណាមួយនៃរាជរដ្ឋាភិបាលបាន។
- មាត្រា ១២៥: បើតំណែងនាយករដ្ឋមន្ត្រីនៅទំនេរជាស្ថាពរនោះ ត្រូវតែងតាំងគណៈរដ្ឋមន្ត្រីមួយជាថ្មី ក្នុងល័ក្ខខ័ណ្ឌដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនេះ។ បើការទំនេរនេះ ជាការទំនេរមួយកាលមួយគ្រាទេ ត្រូវចាត់តាំងនាយករដ្ឋមន្ត្រីស្តីទីជាបណ្តោះអាសន្ន។
- មាត្រា ១៤០: ព្រះមហាក្សត្រ, នាយករដ្ឋមន្ត្រី, ប្រធានរដ្ឋសភា, តំនាងរាស្ត្រចំនួនមួយភាគដប់, ប្រធានព្រឹទ្ធសភា ឫសមាជិកព្រឹទ្ធសភាចំនួនមួយភាគបួន អាចបញ្ជូនច្បាប់ដែលរដ្ឋសភាបានអនុម័តទៅអោយ ក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យ មុននឹងច្បាប់នោះត្រូវប្រកាសអោយប្រើ។ បទបញ្ជាផ្ទៃក្នុងរដ្ឋសភា បទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា និងច្បាប់រៀបចំអង្គការទាំងឡាយ ត្រូវតែបញ្ជូនទៅក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យ មុននឹងប្រកាសអោយប្រើ។ ក្រុមប្រឹក្សាធម្មនុញ្ញត្រូវសម្រេច ក្នុងរយពេលសាមសិប (៣០ ) ថ្ងៃយ៉ាងយូរថា តើច្បាប់ បទបញ្ជាផ្ទៃក្នុងរដ្ឋសភា និងបទញ្ជាផ្ទៃក្នុងព្រឹទ្ធសភាខាងលើស្រប ឫមិនស្របនឹងរដ្ឋធម្មនុញ្ញ។
- មាត្រា ១៤១: ក្រោយពីច្បាប់ណាមួយត្រូវបានប្រកាសអោយប្រើ ព្រះមហាក្សត្រ, ប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា, នាយករដ្ឋមន្ត្រី, សមាជិកព្រឹទ្ធសភាចំនួនមួយភាគបួនតំណាងរាស្ត្រចំនួនមួយភាគដប់ ឫតុលាការអាចសុំអោយក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យអំពីធម្មនុញ្ញភាពនៃច្បាប់នោះ។ ប្រជារាស្ត្រមានសិទ្ធិប្តឹងអំពីធម្មនុញ្ញភាព នៃច្បាប់បានតាមរយតំណាងរាស្ត្រឫ ប្រធានរដ្ឋសភា ឫសមាជិកព្រឹទ្ធសភា ឫប្រធានព្រឹទ្ធសភា ដូចមានចែងក្នុងវាក្យខ័ណ្ឌខាងលើ។
- មាត្រា ១៤៨: សមាជជាតិប្រជុំមួយដងក្នុងមួយឆ្នាំ នៅដើមខែធ្នូ តាមការកោះអញ្ជើញរបស់នាយករដ្ឋមន្ត្រី។ សមាជជាតិប្រព្រឹត្តទៅក្រោមព្រះរាជាធិបតីភាព នៃព្រះមហាក្សត្រ។
- មាត្រា ១៥១: ការផ្តើមគំនិតសើរើ ឫការផ្តើមគំនិតធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ជាសិទ្ធិរបស់ព្រះមហាក្សត្រ របស់នាយករដ្ឋមន្ត្រី និងរបស់ប្រធានរដ្ឋសភា តាមសេចក្តីស្នើរបស់តំណាងរាស្ត្រមួយភាគបួននៃចំនួនសមាជិករដ្ឋសភាទាំងមូល។ ការសើរើ ឫវិសោធនកម្មរដ្ឋធម្មនុញ្ញត្រូវធ្វើឡើងដោយច្បាប់ធម្មនុញ្ញមួយ ដែលអនុម័តដោយរដ្ឋសភាតាមមតិភាគច្រើនពីរភាគបីនៃចំនួនសមាជិករដ្ឋសភាទាំងមូល។
ឧបនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា
ឧបនាយករដ្ឋមន្រ្តីមានតួនាទីជានាយករដ្ឋមន្រ្តីរង ឫជួយណែនាំនាយករដ្ឋមន្រ្តីនៃកម្ពុជា ហើយជាតំណែងខ្ពស់ជាងគេទី២ នៅក្នុងគណៈរដ្ឋមន្រ្តី។ គិតត្រឹមខែតុលា នៃឆ្នាំ២០១៨, ប្រទេសកម្ពុជាមានឧបនាយករដ្ឋមន្រ្តីទាំងអស់សរុបចំនួន ១០ រូប។
នាម | កាន់តំណែងតាំងពី | តំណែងផ្សេងទៀត | គណបក្ស |
---|---|---|---|
ស ខេង | ៣ កុម្ភៈ ១៩៩២ | រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ | គណបក្សប្រជាជនកម្ពុជា |
ហោ ណាំហុង | ១៦ កក្កដា ២០០៤ | គ្មាន | គណបក្សប្រជាជនកម្ពុជា |
ទៀ បាញ់ | ១៦ កក្កដា ២០០៤ | រដ្ឋមន្រ្តីក្រសួងការពារជាតិ | គណបក្សប្រជាជនកម្ពុជា |
ប៊ិន ឈិន | ៥ កញ្ញា ២០០៧ | រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី | គណបក្សប្រជាជនកម្ពុជា |
យីម ឆៃលី | ២៥ កញ្ញា ២០០៨ | គ្មាន | គណបក្សប្រជាជនកម្ពុជា |
ម៉ែន សំអន | ២៥ កញ្ញា ២០០៨ | រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា - ព្រឹទ្ធសភានិងអធិការកិច្ច | គណបក្សប្រជាជនកម្ពុជា |
កែ គីមយ៉ាន | ១២ មីនា ២០០៩ | គ្មាន | គណបក្សប្រជាជនកម្ពុជា |
ប្រាក់ សុខុន | ៦ កញ្ញា ២០១៨ | រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ | គណបក្សប្រជាជនកម្ពុជា |
អូន ព័ន្ធមុនីរ័ត្ន | ៦ កញ្ញា ២០១៨ | រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ | គណបក្សប្រជាជនកម្ពុជា |
ជា សុផារ៉ា | ៦ កញ្ញា ២០១៨ | រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី, នគរូបនីយកម្ម និងសំណង់ | គណបក្សប្រជាជនកម្ពុជា |
បញ្ជីរាយនាម នាយករដ្ឋមន្រ្តីកម្ពុជា (១៩៩៣–បច្ចុប្បន្ន)

ល.រ | រូបភាព | នាម | រយៈពេលកាន់តំណែង | គណបក្សនយោបាយ | អាណត្តិ | ||||
---|---|---|---|---|---|---|---|---|---|
កាន់តំណែង | ចោលតំណែង | រយៈពេល | |||||||
១ | ![]() |
នរោត្តម រណឫទ្ធិ (១៩៤៤–) នាយករដ្ឋមន្រ្តីទីមួយ |
២ កក្កដា ១៩៩៣ | ៦ សីហា ១៩៩៧ | 4 years, 35 days | ហ៊្វុនស៊ិនប៉ិច | ១ (១៩៩៣) | ||
២ | ![]() |
ហ៊ុន សែន (១៩៥២–) នាយករដ្ឋមន្រ្តីទីពីរ |
២៤ កញ្ញា ១៩៩៣ | ៣០ វិច្ឆិកា ១៩៩៨ | 5 years, 67 days | គណបក្សប្រជាជនកម្ពុជា | |||
3 | ![]() |
អ៊ឹង ហួត (១៩៤៥–) នាយករដ្ឋមន្រ្តីទីមួយ |
៦ សីហា ១៩៩៧ | ៣០ វិច្ឆិកា ១៩៩៨ | 1 year, 116 days | ហ៊្វុនស៊ិនប៉ិច | |||
(២) | ![]() |
ហ៊ុន សែន (១៩៥២–) |
៣០ វិច្ឆិកា ១៩៩៨ | កំពុងកាន់ | 26 years, 193 days | គណបក្សប្រជាជនកម្ពុជា | ២ (១៩៩៨) | ||
៣ (២០០៣) | |||||||||
៤ (២០០៨) | |||||||||
៥ (២០១៣) | |||||||||
៦ (២០១៨) |
អតីតនាយករដ្ឋមន្រ្តីដែលកំពុងនៅមានជីវិត
គិតត្រឹម ខែមិថុនា ឆ្នាំ២០២៥, មានអតីតនាយករដ្ឋមន្រ្តីដែលកំពុងមានជីវិតចំនួនបីរូបដែលត្រូវបានបង្ហាញតាមលំដាប់ខាងក្រោម។ មរណភាពរបស់អតីតនាយករដ្ឋមន្រ្តីដែលទើបតែនឹងកើតឡើងគឺលោកនួន ជា ដែលបានស្លាប់នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩, អាយុ ៩៥ ឆ្នាំ។[៨]
|
សូមមើលផង
ឯកសារយោង
- ↑ "Cambodian Prime Minister gets less than USD 1,000 per month". The Cambodia Herald. 15 October 2014. Archived from the original on 21 September 2016. Retrieved 17 August 2016.
Prime Minister gets salary and other allowances equal to 3,675,000 Riels about USD 918...
- ↑ Willemnns, Alex (4 November 2014). "CNRP Reveals Kem Sokha’s Monthly Salary". The Cambodia Daily. https://www.cambodiadaily.com/news/cnrp-reveals-kem-sokhas-monthly-salary-71701។ បានយកមក 5 September 2018. "A lawmaker with no committee responsibilities takes home a $975 salary, but allowances (including $500 for gasoline) boost the figure to $2,650."
- ↑ "36 Cambodian Prime Ministers since 1945". Khmer Times. 21 August 2014.
- ↑ http://rulers.org/rulc1.html Retrieved 7 September 2014.
- ↑ (in French) Ambassade royale du Cambodge en France - Constitution Archived 2 April 2012 at the វេយប៊ែខ ម៉ាស៊ីន.
- ↑ "Cambodia's proud history of building art". The Phnom Penh Post. 13 July 2012. Retrieved 5 September 2014.
- ↑ (in French) Ambassade royale du Cambodge en France - Constitution Archived 2 April 2012 at the វេយប៊ែខ ម៉ាស៊ីន.
- ↑ "Nuon Chea, ideologue of Cambodia's Khmer Rouge, dies at 93". Bangkok Post. 4 August 2019. https://www.bangkokpost.com/world/1724475/nuon-chea-ideologue-of-cambodias-khmer-rouge-dies-at-93/។ បានយកមក 4 August 2019.