Jump to content

នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា

ពីវិគីភីឌា
កំណែ​នៅ ម៉ោង១១:៥៧ ថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២០ ដោយ 203.144.81.203 (ការពិភាក្សា) (ការតែងតាំង: Added more info)
នាយករដ្ឋមន្រ្តីនៃ
ព្រះរាជាណាចក្រកម្ពុជា
អ្នក​កាន់​តំណែងបច្ចុប្បន្ន
ហ៊ុន សែន

ចាប់​តាំងពី ១៤ មករា ១៩៨៥
ការិយាល័យនាយករដ្ឋមន្រ្តី
រាជរដ្ឋាភិបាលកម្ពុជា
បែបបទឯកឧត្តម
ស្ថានភាពប្រមុខរដ្ឋាភិបាល
សមាជិកនៃទីស្តីការគណៈរដ្ឋមន្រ្តី
ក្រុមប្រឹក្សារាជបល្ល័ង្ក
សេចក្ដី​រាយការណ៍​ចំពោះរដ្ឋសភាជាតិ
និវេសនដ្ឋានវិមានសន្តិភាព
អាសនៈភ្នំពេញ
អ្នកតែងតាំងគណបក្សនយោបាយ
អ្នកចាត់តាំងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
រយៈពេលFive years, renewable
Constituting instrumentសភាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
អ្នកសម្ពោធតំណែងនរោត្តម សីហនុ
និម្មិតកម្ម18 មីនា 1945 (1945-03-18) (80 years ago)
អនុប្រធានឧបនាយករដ្ឋមន្រ្តី
ប្រាក់ខែ៣,៦៧៥,០០០[] រួមទាំង ប្រាក់ខែសមាជិកសភា ១០,៦០០,០០០៛[]
គេហទំព័រPrime Minister of Cambodia
Office of the Council of Ministers

នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា (អង់គ្លេស: The Prime Minister of the Kingdom of Cambodia, បារាំង: Premier ministre du Royaume du Cambodge) គឺជាប្រមុខរដ្ឋាភិបាលនៃប្រទេសកម្ពុជា។ នាយករដ្ឋមន្រ្តីក៏ជាប្រធាននៃគណៈរដ្ឋមន្ត្រី និងជាអ្នកដឹកនាំផ្នែកប្រតិបត្តិនៃរាជរដ្ឋាភិបាលកម្ពុជា។ នាយករដ្ឋមន្រ្តីគឺជាសមាជិកសភា ហើយត្រូវតែងតាំងដោយព្រះមហាក្សត្រសម្រាប់រយៈពេល ៥ ឆ្នាំ។ ចាប់តាំងពីឆ្នាំ១៩៤៥មក, បុគ្គលចំនួន ៣៦ រូបបានបម្រើការជានាយករដ្ឋមន្រ្តី, ៣២ រូបក្នុងនាមជានាយករដ្ឋមន្រ្តីផ្លូវការ និង ៤ រូបទៀតជានាយករដ្ឋមន្រ្តីបណ្តោះអាសន្ន(ជំនួស)។[]

នាយករដ្ឋមន្រ្តីកំពុងកាន់អំណាចគឺសម្តេចតេជោហ៊ុន សែននៃគណបក្សប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៨៥មកម្លេះ។ លោកបានបម្រើការជានាយករដ្ឋមន្រ្តីពីឆ្នាំ១៩៨៥ដល់ឆ្នាំ១៩៩៣ និងជានាយករដ្ឋមន្រ្តីទី ២ ចាប់ពីឆ្នាំ១៩៩៣ដល់ឆ្នាំ១៩៩៨។ លោកត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្រ្តីជាផ្លូវការក្នុងឆ្នាំ១៩៩៨, លោកគឺជានាយករដ្ឋមន្រ្តីបម្រើការយូរជាងគេនៅក្នុងប្រវត្តិសាស្រ្តប្រទេសកម្ពុជា។

ប្រវត្តិសាស្រ្ត

មុខតំណែងនេះដំបូងត្រូវបានកាន់កាប់ដោយព្រះបាទនរោត្តម សីហនុនៅខែមីនា នៃឆ្នាំ១៩៤៥ ក្នុងអំឡុងពេលដែលកម្ពុជាកំពុងស្ថិតក្រោមអាណានិគមបារាំង[] ការបោះឆ្នោតសភាជាលើកដំបូងក្នុងប្រទេសកម្ពុជាត្រូវបានធ្វើឡើងនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៤៦។ គណបក្សប្រជាធិបតេយ្យគឺនូវតែជាគណបក្សនយោបាយលិចធ្លោជាងគេនៅកម្ពុជាពេញមួយទសវត្សឆ្នាំ១៩៤០ រហូតទាល់តែពេលសង្គមរាស្រ្តនិយមត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥៥។ សង្គមក៏បានក្លាយជាគណបក្សកាន់អំណាចនៅប្រទេសកម្ពុជារហូតដល់ឆ្នាំ១៩៧០ បន្ទាប់ពីលោកឧត្តមសេនីយ៍លន់ នល់បានធ្វើរដ្ឋប្រហារទម្លាក់ព្រះអង្គម្ចាស់នរោត្តម សីហនុចេញពីអំណាច។ ចាប់ពីពេលនោះមក នាយករដ្ឋមន្រ្តីគឺលែងត្រូវមានការបោះឆ្នោតជ្រើសរើសទៀតហើយ រហូតទាល់តែដល់ឆ្នាំ១៩៩៣។ នៅឆ្នាំ១៩៩៣, រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញត្រូវបានស្តារឡើងវិញនៅប្រទេសកម្ពុជា។ តួនាទីរបស់នាយករដ្ឋមន្រ្តីត្រូវបានទទួលស្គាល់ជាផ្លូវការនៅក្នុងរដ្ឋធម្មនុញ្ញនាឆ្នាំនោះ។ កិច្ចព្រមព្រៀងសម្ព័ន្ធភាពរវាងគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្ស​ប្រជាជន​កម្ពុជានៃឆ្នាំ១៩៩៣ បានសម្គាល់នូវរយៈពេលដ៏ខ្លីមួយដែលប្រទេសកម្ពុជាត្រូវមាននាយករដ្ឋមន្រ្តីចំនួនពីររូបគឺសម្តេចតេជោហ៊ុន សែន និងព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ។ សម្ព័ន្ធភាពនេះបានបន្តពីថ្ងៃទី២ ខែមករា ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣, ពេលដែលនរោត្តម រណឫទ្ធិបានក្លាយជានាយករដ្ឋមន្រ្តីជាប់ឆ្នោតដំបូងគេបង្អស់តាមបែបប្រជាធិបតេយ្យ ឯសម្តេចហ៊ុន សែនគឺជានាយករដ្ឋមន្រ្តីទី២។ នៅឆ្នាំ១៩៩៧, គណបក្សប្រជាជនរបស់ហ៊ុន សែនបានលួចធ្វើរដ្ឋប្រហារមួយដែលបានជំនួសព្រះអង្គរណឫទ្ធិជាមួយលោកអ៊ឹង ហួតអស់រយៈពេលមួយឆ្នាំ រហូតដល់ការបោះឆ្នោត ឆ្នាំ១៩៩៨ ដែលលោកហ៊ុន សែនត្រូវបានជាប់ឆ្នោតក្លាយជានាយករដ្ឋមន្រ្តីផ្លូវការ។

ការតែងតាំង

នាយករដ្ឋមន្រ្តីគឺតម្រូវឱ្យធ្វើជាសមាជិកសភា។ ដំបូង, លោក/នាង ត្រូវជ្រើសតាំងដោយសភាភាគច្រើនសិន មុនពេលធ្វើពិធីស្បថឡើងកាន់អំណាច។ ពិធីឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីត្រូវប្រព្រឹត្តិធ្វើឡើងនៅឯព្រះបរមរាជវាំង។ នាយករដ្ឋមន្រ្តីដែលបានតែងតាំងត្រូវតែធ្វើសច្ចាប្រណិធាននៅមុខព្រះមហាក្សត្រនិងតាមប្រមុខនៃធម្មយុត្តិកនិកាយ និងមហានិកាយ។ បន្ទាប់មកគណៈរដ្ឋមន្រ្តីនឹងត្រូវបានបង្ហាញ។ ការបង្កើតរដ្ឋាភិបាលថ្មីធ្វើឡើង មិនលើសពី ៦០ ថ្ងៃនោះទេបន្ទាប់ពីការបោះឆ្នោតហើយ, ដូចដែលបានកំណត់នៅក្នុងច្បាប់រដ្ឋធម្មនុញ្ញ។ អ្នកដែលជួយណែនាំនាយករដ្ឋមន្រ្តីគឺហៅថា'ឧបនាយករដ្ឋមន្រ្តី'។

មាត្រាទី១២៥ នៃច្បាប់រដ្ឋធម្មនុញ្ញ[]បានចែងថា បើតំណែងនាយករដ្ឋមន្រ្តីត្រូវទំនេរនោះ នាយករដ្ឋមន្រ្តី(ស្តីទី)បណ្តោះអាសន្ននឹងឡើងកាន់។

ការិយាល័យ

ឯកសារ:Cambodian Peace Palace.JPG
ការិយាល័យធ្វើការរបស់នាយករដ្ឋមន្រ្តី។

វិមានសន្តិភាពកំពុងដំណើរការជាកន្លែងប្រតិបត្តិការងាររបស់នាយករដ្ឋមន្រ្តី។[] ទីកន្លែងនេះត្រូវបានបើកសម្ពោធដោយព្រះមហាក្សត្រកម្ពុជានៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១០។ នាយករដ្ឋមន្រ្តីគួរតែមានកន្លែងស្នាក់នៅផ្ទាល់ខ្លួន។

អំណាចរដ្ឋធម្មនុញ្ញ

អំណាចនាយករដ្ឋមន្រ្តីត្រូវបានបង្កើតឡើងដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបាមអនុម័តឡើងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ហើយធ្វើវិសោធនកម្មនៅថ្ងៃទី៤ ខែមីនា ឆ្នាំ១៩៩៩។[] ច្បាប់អំណាចទាំងនេះត្រូវបានកំណត់ដោយមាត្រានៃច្បាប់រដ្ឋធម្មនុញ្ញមានដូចជា:

ឯកសារយោង

  1. "Cambodian Prime Minister gets less than USD 1,000 per month". The Cambodia Herald. 15 October 2014. Archived from the original on 21 September 2016. Retrieved 17 August 2016. Prime Minister gets salary and other allowances equal to 3,675,000 Riels about USD 918...
  2. Willemnns, Alex (4 November 2014). "CNRP Reveals Kem Sokha’s Monthly Salary". The Cambodia Daily. https://www.cambodiadaily.com/news/cnrp-reveals-kem-sokhas-monthly-salary-71701។ បានយកមក 5 September 2018. "A lawmaker with no committee responsibilities takes home a $975 salary, but allowances (including $500 for gasoline) boost the figure to $2,650." 
  3. "36 Cambodian Prime Ministers since 1945". Khmer Times. 21 August 2014.
  4. http://rulers.org/rulc1.html Retrieved 7 September 2014.
  5. (in French) Ambassade royale du Cambodge en France - Constitution Archived 2 April 2012 at the វេយប៊ែខ ម៉ាស៊ីន.
  6. "Cambodia's proud history of building art". The Phnom Penh Post. 13 July 2012. Retrieved 5 September 2014.
  7. (in French) Ambassade royale du Cambodge en France - Constitution Archived 2 April 2012 at the វេយប៊ែខ ម៉ាស៊ីន.