Jump to content

នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា

ពីវិគីភីឌា
នាយករដ្ឋមន្រ្តីនៃ
ព្រះរាជាណាចក្រកម្ពុជា
អ្នក​កាន់​តំណែងបច្ចុប្បន្ន
ហ៊ុន សែន

ចាប់​តាំងពី ១៤ មករា ១៩៨៥
ការិយាល័យនាយករដ្ឋមន្រ្តី
រាជរដ្ឋាភិបាលកម្ពុជា
បែបបទឯកឧត្តម
ស្ថានភាពប្រមុខរដ្ឋាភិបាល
សមាជិកនៃទីស្តីការគណៈរដ្ឋមន្រ្តី
ក្រុមប្រឹក្សារាជបល្ល័ង្ក
សេចក្ដី​រាយការណ៍​ចំពោះរដ្ឋសភាជាតិ
និវេសនដ្ឋានវិមានសន្តិភាព
អាសនៈភ្នំពេញ
អ្នកតែងតាំងគណបក្សនយោបាយ
អ្នកចាត់តាំងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
រយៈពេលFive years, renewable
Constituting instrumentសភាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
អ្នកសម្ពោធតំណែងនរោត្តម សីហនុ
និម្មិតកម្ម18 មីនា 1945 (1945-03-18) (80 years ago)
អនុប្រធានឧបនាយករដ្ឋមន្រ្តី
ប្រាក់ខែ៣,៦៧៥,០០០[] រួមទាំង ប្រាក់ខែសមាជិកសភា ១០,៦០០,០០០៛[]
គេហទំព័រPrime Minister of Cambodia
Office of the Council of Ministers

នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា (អង់គ្លេស: The Prime Minister of the Kingdom of Cambodia, បារាំង: Premier ministre du Royaume du Cambodge) គឺជាប្រមុខរដ្ឋាភិបាលនៃប្រទេសកម្ពុជា។ នាយករដ្ឋមន្រ្តីក៏ជាប្រធាននៃគណៈរដ្ឋមន្ត្រី និងជាអ្នកដឹកនាំផ្នែកប្រតិបត្តិនៃរាជរដ្ឋាភិបាលកម្ពុជា។ នាយករដ្ឋមន្រ្តីគឺជាសមាជិកសភា ហើយត្រូវតែងតាំងដោយព្រះមហាក្សត្រសម្រាប់រយៈពេល ៥ ឆ្នាំ។ ចាប់តាំងពីឆ្នាំ១៩៤៥មក, បុគ្គលចំនួន ៣៦ រូបបានបម្រើការជានាយករដ្ឋមន្រ្តី, ៣២ រូបក្នុងនាមជានាយករដ្ឋមន្រ្តីផ្លូវការ និង ៤ រូបទៀតជានាយករដ្ឋមន្រ្តីបណ្តោះអាសន្ន(ជំនួស)។[]

នាយករដ្ឋមន្រ្តីកំពុងកាន់អំណាចគឺសម្តេចតេជោហ៊ុន សែននៃគណបក្សប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៨៥មកម្លេះ។ លោកបានបម្រើការជានាយករដ្ឋមន្រ្តីពីឆ្នាំ១៩៨៥ដល់ឆ្នាំ១៩៩៣ និងជានាយករដ្ឋមន្រ្តីទី ២ ចាប់ពីឆ្នាំ១៩៩៣ដល់ឆ្នាំ១៩៩៨។ លោកត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្រ្តីជាផ្លូវការក្នុងឆ្នាំ១៩៩៨, លោកគឺជានាយករដ្ឋមន្រ្តីបម្រើការយូរជាងគេនៅក្នុងប្រវត្តិសាស្រ្តប្រទេសកម្ពុជា។

ប្រវត្តិសាស្រ្ត

មុខតំណែងនេះដំបូងត្រូវបានកាន់កាប់ដោយព្រះបាទនរោត្តម សីហនុនៅខែមីនា នៃឆ្នាំ១៩៤៥ ក្នុងអំឡុងពេលដែលកម្ពុជាកំពុងស្ថិតក្រោមអាណានិគមបារាំង[] ការបោះឆ្នោតសភាជាលើកដំបូងក្នុងប្រទេសកម្ពុជាត្រូវបានធ្វើឡើងនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៤៦។ គណបក្សប្រជាធិបតេយ្យគឺនូវតែជាគណបក្សនយោបាយលិចធ្លោជាងគេនៅកម្ពុជាពេញមួយទសវត្សឆ្នាំ១៩៤០ រហូតទាល់តែពេលសង្គមរាស្រ្តនិយមត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥៥។ សង្គមក៏បានក្លាយជាគណបក្សកាន់អំណាចនៅប្រទេសកម្ពុជារហូតដល់ឆ្នាំ១៩៧០ បន្ទាប់លន់ នល់បានធ្វើរដ្ឋប្រហារទម្លាក់ព្រះអង្គម្ចាស់នរោត្តម សីហនុ។


ឯកសារយោង

  1. "Cambodian Prime Minister gets less than USD 1,000 per month". The Cambodia Herald. 15 October 2014. Archived from the original on 21 September 2016. Retrieved 17 August 2016. Prime Minister gets salary and other allowances equal to 3,675,000 Riels about USD 918...
  2. Willemnns, Alex (4 November 2014). "CNRP Reveals Kem Sokha’s Monthly Salary". The Cambodia Daily. https://www.cambodiadaily.com/news/cnrp-reveals-kem-sokhas-monthly-salary-71701។ បានយកមក 5 September 2018. "A lawmaker with no committee responsibilities takes home a $975 salary, but allowances (including $500 for gasoline) boost the figure to $2,650." 
  3. "36 Cambodian Prime Ministers since 1945". Khmer Times. 21 August 2014.
  4. http://rulers.org/rulc1.html Retrieved 7 September 2014.