Jump to content

ព្រះពុទ្ធមហាធម្មរាជា

ពីវិគីភីឌា
កំណែ​នៅ ម៉ោង១៦:០៨ ថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២០ ដោយ 49.49.237.84 (ការពិភាក្សា) ('''ព្រះពុទ្ធមហាធម្មរាជា''' ({{lang-th|พระพุทธมหาธรรมราชา}}{{lang-en|Phar Pudtha MahaThammarahcha}}) ព្រះពុទ្ធមហាធម្មរាជា ជាព្រះពុទ្ធបដិមាទ្រង់គ្រឿងលំអដូចព្រះចក្រពត្តរាជសម័យបាយ័ន ឥរិយាបថសមាធិ ធ្វើពីមាសសំរឹទ្ធ បច្ចុប្បន្នប្រតិស្ថាននៅវត្តត្រៃភូមិ ខេត្តផេតឆាប៊ូន កសាងឡើងក្នុងសម័យព្រះបាទជ័យវរ្ម័នទី 7 ព្រះមហាក្សត្រនៃក្រុងអង្គរធំ។ នៅពេលដែលព្រះបាទជ័យវរ្ម័នទី 7 ព្រះរាជទានព្រះនាងសិង្ខរទេវី<ref>Wyatt, David K. Thailand A Short History. Silkworm Books,)

ព្រះពុទ្ធមហាធម្មរាជា (ថៃ: พระพุทธมหาธรรมราชาអង់គ្លេស: Phar Pudtha MahaThammarahcha) ព្រះពុទ្ធមហាធម្មរាជា ជាព្រះពុទ្ធបដិមាទ្រង់គ្រឿងលំអដូចព្រះចក្រពត្តរាជសម័យបាយ័ន ឥរិយាបថសមាធិ ធ្វើពីមាសសំរឹទ្ធ បច្ចុប្បន្នប្រតិស្ថាននៅវត្តត្រៃភូមិ ខេត្តផេតឆាប៊ូន កសាងឡើងក្នុងសម័យព្រះបាទជ័យវរ្ម័នទី 7 ព្រះមហាក្សត្រនៃក្រុងអង្គរធំ។ នៅពេលដែលព្រះបាទជ័យវរ្ម័នទី 7 ព្រះរាជទានព្រះនាងសិង្ខរទេវី[] ព្រះធិតាឲ្យអភិវសេកជាមួយឃុនផាមឿងក្រុងរ៉ាត (បច្ចុប្បន្នស្ថិតក្នុងវត្តត្រៃភូមិ ក្រុងផេតឆាប៊ូន ខេត្តផេតឆាប៊ូន) និងជាព្រះពុទ្ធបដិមាសក្ដិសិទ្ធិប្រចាំស្រុកទេសរបស់ខេត្តផេតឆាប៊ូន។ បន្ទាប់មក មានសង្គ្រាមកើតឡើង ពួកមន្ដ្រីរាជសំណាក់បាននិមន្ដព្រះពុទ្ធបដិមានេះភៀសខ្លួនពីសង្គ្រាម ប៉ុន្ដែមានហេតុការណ៍ដែលធ្វើឲ្យព្រះពុទ្ធបដិមាអង្គនេះលិចទៅក្នុងទន្លេប៉ាសាក់។ ពេលវេលាកន្លងផុតទៅ មានអ្នកនេសាទបានទៅបង់សំណាញ់ជាប់ព្រះពុទ្ធបដិមាមហាធម្មរាជា ទើបនាំគ្នាជួយលើកឡើងពីទន្លេប៉ាសក់។ ក្រោយមក បាននិមន្ដទៅប្រតិស្ថានគង់នៅវត្តត្រៃភូមិ រហូតដល់ថ្ងៃ 15 កើត ខែកភ័ទ្របថ ដែលត្រូវនឹងបុណ្យភ្ជុំបិណ្ឌថៃ ព្រះពុទ្ធបដិមាធម្មរាជាបានបាត់ពីវត្តត្រៃភូមិ ធ្វើឲ្យព្រះគ្រូចៅអធិការវត្ត[] ព្រះសង្ឃ ព្រមទាំងពុទ្ធបរិស័ទ្ធ បាននាំគ្នាស្វែងរក ចុងក្រោយទើបបានជួបប្រទះព្រះពុទ្ធបដិមាមហាធម្មរាជាឡឹមៗ នៅបរិវេណដែលជួបប្រទះលើកដំបូង។ បន្ទាប់ពីនោះមក ទើបពេលថ្ងៃ 15 កើតខែភទ្របថ មានការហែព្រះពុទ្ធបដិមាមហាធម្មរាជាជុំវិញក្រុងរហូតដល់បរិវេណមុខវត្តត្រៃភូមិ ក្រោយមកលោកអភិបាលខេត្តដែលជាតំណាងឲ្យពុទ្ធបរិស័ទ្ធខេត្តផេតឆាប៊ូន ជាអ្នកលើកបីព្រះពុទ្ធបដិមាមហាធម្មរាជាចុះមុជទឹកទាំងបួនទិស ដែលចាត់ទុកថាជាសិរិមង្គលចំពោះខេត្តរហូតដល់ក្លាយទៅជាប្រពៃណីបីព្រះមុជទឹករបស់ខេត្តផេចឆាប៊ូនរហូតដល់បច្ចុប្បន្ននេះ ហើយការនិមន្ដព្រះពុទ្ធបដិមាមហាធម្មរាជាមុជទឹក អ្នកដែលនិមន្ដត្រូវតែជាអភិបាលខេត្តតែប៉ុណ្ណោះ ព្រោះតែតំណែងនោះស្មើនឹងអ្នកគ្រប់គ្រងក្រុងសម័យបូរាណដែលធំបំផុតក្នុងក្រុង ការលះបង់របស់អ្នកដែលមានតំណែងធំក្នុងក្រុងដែលមានការព្រួយបារម្ភអំពីសុខទុក្ខរបស់ប្រជារាស្ដ្រ និងមានឈ្មោះថាជាអ្នកទំនុកបម្រុងព្រះពុទ្ធសាសនាឲ្យបានគង់វង្សជាបន្ដរៀងរហូតទៅ។[] ព្រះពុទ្ធបដិមាសក្ដិសិទ្ធិអង្គនេះ ឲ្យអ្នកដទៃដែលមិនមែនជាអ្នកគ្រប់គ្រងក្រុងនិមន្ដទៅមុជទឹកជំនួសក៏ពុំបានដែរ បើឆ្នាំណាមិនមានការនិមន្តព្រះពុទ្ធបដិមាអង្គនេះទៅមុជទឹកទេ អ្នកផេតឆាប៊ូនជឿថាឆ្នាំនោះស្រុកទេសនឹងមានគ្រោះរាំងស្ងួត ទំនិញឡើងថ្លៃ ហើយព្រះពុទ្ធបដិមាអង្គនេះនឹងបាត់ទៅ។ []

កំណត់

  1. Wyatt, David K. Thailand A Short History. Silkworm Books, Chiang Mai, 1984 ISBN 974-7047-44-6 , pp. 52
  2. ตำนานเมืองพิษณุโลกสมัยก่อนอาณาจักรสุโขทัย จากเว็บไซต์จังหวัดพิษณุโลก
  3. ประวัติศาสตร์ก่อนสมัยสุโขทัย จากเว็บไซด์จังหวัดสุโขทัย
  4. ฐานข้อมูลจารึกในประเทศไทย (2555). กมรเตง. กรุงเทพฯ: ศูนย์มานุษยวิทยาสิรินธร (องค์การมหาชน). http://www.sac.or.th/databases/inscriptions/word_detail.php?id=9821.