គណបក្សប្រជាជនកម្ពុជា
គណបក្សប្រជាជនកម្ពុជា Cambodian People's Party | |
---|---|
អក្សរកាត់ | CPP |
ប្រធានបក្ស | ហ៊ុន សែន |
អនុប្រធានបក្ស | សាយ ឈុំ ស ខេង |
បង្កើត | 28 មិថុនា 1951[១] |
ទីស្នាក់ការកណ្ដាល | ផ្លូវ ២០០៤, សង្កាត់ទឹកថ្លា, ខណ្ឌសែនសុខ, រាជាធានីភ្នំពេញ |
សមាជិកភាព (២០១៨) | ៥,០០០,០០០[២] |
មនោគមវិជ្ជា | ១៩៩១–បច្ចុប្បន្ន: រាជានិយម[៣][៤] អភិរក្សនិយម[៥] សេដ្ឋកិច្ចសេរីនិយម[២] ១៩៥១–១៩៩១: ម៉ាក្ស–លេនីននិយម[៦] |
គោលជំហរនយោបាយ | ១៩៩១–បច្ចុប្បន្ន: Big tent[៧][៨][៩] ១៩៥១–១៩៩១: ឆ្វេងនិយម |
ទំនាក់ទំនងអន្តរជាតិ | មជ្ឈមណ្ឌលនយោបាយប្រជាធិបតេយ្យអន្តរជាតិ |
ពណ៌ផ្លូវការ | ខៀវ ទឹកក្រូច |
ព្រឹទ្ធសភា | ៥៨ / ៦២
|
រដ្ឋសភា | ១២៥ / ១២៥
|
ឃុំ | ១៦៤៥ / ១៦៤៦
|
ក្រុមប្រឹក្សាឃុំសង្កាត់ | ១១០៥១ / ១១៥៧២
|
រដ្ឋាភិបាលក្នុងស្រុក[១០] | ៤០៣៤ / ៤១១៤
|
គេហទំព័រ | |
cpp.org.kh | |
នយោបាយនៅCambodia គណបក្សនយោបាយ ការបោះឆ្នោត |
គណបក្សប្រជាជនកម្ពុជា (CPP; បារាំង: Parti du peuple cambodgien) គឺជាគណបក្សនយោបាយដែលកំពុងកាន់អំណាចក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៧៩មកម្លេះ។ គណបក្សនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥១, ដែលនាពេលនោះមានឈ្មោះថា"គណបក្សប្រជាជនបដិវត្តន៍កម្ពុជា, KPRP)។ ក្រោយពីបានផ្តួលរលំរបបខ្មែរក្រហមដោយមានជំនួយពីពួកយួន, គណបក្សនេះត្រូវបានយួនតាងជាបក្សកាន់អំណាចនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា(១៩៧៩–១៩៨៩)និងរដ្ឋកម្ពុជា(១៩៨៩–១៩៩១)។ ឈ្មោះថា"គណបក្សប្រជាជនកម្ពុជា"ត្រូវចាប់យកមកប្រើប្រាស់នៅឆ្នាំចុងក្រោយនៃរដ្ឋកម្ពុជា, បន្ទាប់ពីគណបក្សនេះបានបោះបង់ប្រព័ន្ធឯកបក្សក៏ដូចជាមនោគមវិជ្ជាលទ្ធិម៉ាក្ស-លេនីនចោល។ ដោយដើមឡើយបានប្រកាន់យកលិទ្ធិកុម្មុយនិស្តនិងម៉ាក្ស-លេនីននិយមជាមនោគមវិជ្ជារបស់ខ្លួនមែន, តែគណបក្សនេះបានចាប់ធ្វើកំណែទម្រង់ដ៏ធំមួយនៅពាក់កណ្តាលសតវត្សឆ្នាំ១៩៨០នៅក្រោមការគ្រប់គ្រងរបស់លោកហេង សំរិន។ នៅឆ្នាំ១៩៩១, CPP បានផ្តាច់លះបង់នូវគំនិតសង្គមនិយមចោលហើយមកចាប់យកសេដ្ឋកិច្ចទីផ្សារសេរីវិញ។
ប្រវត្តិសាស្រ្ត
អង្គការនាំមុខ
ប្រភពកំណើតនៃគណបក្សប្រជាជនគឺត្រូវបានបង្កើតឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយអ្នកជាតិនិយមកម្ពុជាដើម្បីរំដោះជាតិកម្ពុជាពីការគ្រប់គ្រងរបស់ពួកអាណានិគមបារាំង។ អ្នកជាតិនិយមនៅកម្ពុជា, វៀតណាម, និងឡាវមានគំនិតដូចៗគ្នាថាបើចង់រំដោះខ្លួនចេញពីការត្រួតត្រារបស់ពួកអាណានិគមបារាំង, ពួកគេត្រូវតែរួបរួមសាមគ្នីគ្នាប្រឆាំងនឹងបារាំង។ ដូច្នេះហើយបានជាបក្សកុម្មុយនិស្តឥណ្ឌូចិនត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៣០។ នៅក្នុងសង្គ្រាមលោកលើកទី២, ការកាន់កាប់របស់បារាំងនៅលើទឹកដីឥណ្ឌូចិនកាន់តែមានភាពលំបាកឡើងៗ នៅពេលដែលជប៉ុនបានវាយលុកចូលដើម្បីដណ្តើមទឹកដីឥណ្ឌូចិនពីបារាំង។ ការវាយលុករបស់ជប៉ុន បានផ្តល់ផលប្រយោជន៍ជាច្រើនដល់ចលនាជាតិនិយមនៅក្នុងប្រទេសទាំងបីនៃឥណ្ឌូចិន។ ដូច្នេះហើយ, គំនិតក្នុងការបង្កើតគណបក្សឥណ្ឌូចិនរួមបានលិចឡើងចូលទៅក្នុងវោហាសាស្រ្តនៃភាពជាតិនិយមដ៏កាចសាហាវ។ នៅក្នុងប្រទេសកម្ពុជា, ការកើនឡើងនៃស្មារតីជាតិនិយមនិងមោទនភាពជាតិខ្លួនបញ្ចូលជាមួយការមិនទុកចិត្តនឹងប្រទេសជិតខាងជាប្រវត្តិសាស្រ្ត បានក្លាយជាឧបសគ្គមួយសម្រាប់បក្សកុម្មុយនិស្តឥណ្ឌូចិន។
នៅឆ្នាំ១៩៥៥, គណបក្សសម្ព័ន្ធមួយដែលមានឈ្មោះថាគណបក្សប្រជាជនត្រូវបានបង្កើតឡើងដើម្បីចូលរួមក្នុងការបោះឆ្នោតជាតិនាឆ្នាំដដែលនោះ។ ឈ្មោះរបស់គណបក្សនេះត្រូវបានប្តូរមកគណបក្សកម្មករជាតិកម្ពុជានៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ១៩៦០ ហើយបានប្តូរម្តងទៀតមកជាបក្សកុម្មុយនិស្តកម្ពុជាក្នុងខែកញ្ញា ឆ្នាំ១៩៦៦ ដោយមានទីស្នាក់ការនៅខេត្តរតនគិរី។ ដោយក្រុមរបស់ប៉ុល-ពតបានឡើងទៅកាន់តំណែងជាឋានៈមេដឹកនាំបក្សក្នុងឆ្នាំ១៩៦៣, គណបក្សនេះក៏បានបែងចែកទៅជាពីរផ្នែកគឺផ្នែកក្រុមឆ្វេងនិយមពិតនិងផ្នែកក្រុមឧក្រិដ្ឋជនប្រល័យពូជសាសន៍ដែលបានសម្លាប់ជាតិសាស្រ្តខ្លួនឯងរវាងឆ្នាំ១៩៧៥និងឆ្នាំ១៩៧៩។
រដ្ឋធម្មនុញ្ញនិងសម័យកាលដឹកនាំរបស់លោកប៉ែន សុវណ្ណ (១៩៧៩–១៩៨១)
នៅដើមឆ្នាំ១៩៧៩, សមាជិក KPRP ដែលបានផ្តួលរលំរបបកម្ពុជាប្រជាធិបតេយ្យដើម្បីបញ្ឍប់អំពើប្រលាយពូជសាសន៍ខ្មែរគ្នាឯង បាននាំគ្នាបើកការប្រជុំសមាជមួយ។ នៅក្នុងការជួបប្រជុំនេះ, ពួកគេបានប្រកាសខ្លួនគេថាជាអ្នកស្នងពិតប្រាកដនៃបក្ស KPRP ដែលបានបង្កើតឡើងដំបូងក្នុងឆ្នាំ១៩៥១ ហើយបានដាក់សមាជនេះជាសមាជប្រជុំបក្សលើកទី៣ ដោយពួកគេមិនបានទទួលស្គាល់កិច្ចប្រជុំសមាជឆ្នាំ១៩៦៣, ១៩៧៥ និង ១៩៧៨ ដែលនៅក្រោមការដឹកនាំរបស់ប៉ុល-ពតនោះទេ។ គណបក្សនេះបានចាត់ទុកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ជាកាលបរិច្ឆេកបង្កើតពិតប្រាកដ។ គណៈកម្មាធិការជាតិដែលដឹកនាំដោយលោកប៉ែន សុវណ្ណ និងលោករ៉ូ សាម៉ាយ ត្រូវបានតែងតាងដោយសភា។ ស្លាបនារីរបស់គណបក្សគឺ"សមាគមស្រ្តីដើម្បីសង្គ្រាះជាតិកម្ពុជា"ដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៧៩ដោយមានសមាជិកនារីទូទាំងប្រទេស។
អត្ថិភាពនៃគណបក្សនេះត្រូវបានរក្សាជាការសម្ងាត់រហូតដល់កិច្ចប្រជុំសមាជបក្សក្នុងខែឧសភា ឆ្នាំ១៩៨១ ដែលជាពេលដែលគណបក្សប្រជាជនបដិវត្តន៍កម្ពុជា(KPRP)បានប្រកាស់ជាសាធារណៈឱ្យប្រជាជនដឹង។ ការផ្លាស់ប្តូរឈ្មោះបក្សត្រូវបានអនុម័តឡើង"ដើម្បីបែងចែកបក្សខ្លួនឱ្យឆ្ងាយពីបក្សកុម្មុយនិស្តកម្ពុជារបស់ប៉ុល-ពត និងដើម្បីបន្តនូវប្រពៃណីទំនាមទម្លាប់ដ៏ល្អរបស់គណបក្សប្រជាជនបដិវត្តន៍កម្ពុជា"។ សមាជប្រជុំគណបក្សលើកទី៣ ត្រូវបានគេដឹងតិចតួចណាស់, អ្វីដែលគេដឹងគឺថាសមាជប្រជុំនេះគឺជាកិច្ចប្រជុំអំពីការកសាងបក្សឡើងវិញលើកលែងតែលោកប៉ែន សុវណ្ណ ដែលត្រូវបានគេបោះឆ្នោតជ្រើសរើសជាលេខាទីមួយនៃគណៈកម្មាធិការកណ្តាលដដែលហើយគណបក្សនេះមានសមាជិកសរុបពី៦២ទៅ៦៦នាក់។ កិច្ចប្រជុំសមាជនេះបានធ្វើការបោះឆ្នោតជ្រើសរើសគណៈកម្មាធិការចំនួន៧រូបមាន: លោកប៉ែន សុវណ្ណជាអង្គលេខាធិការបក្ស, និងសមាជិកអចិន្រ្តៃយ៍មាន: លោកហេង សំរិន និងជា ស៊ីម, ហើសមាជិកកណ្តាលមានដូចជា: នាយករដ្ឋមន្រ្តីកម្ពុជាបច្ចុប្បន្នគឺ លោកហ៊ុន ស៊ែន, លោកប៊ូ ថាង, លោកវ៉ាន់ ស៊ុន និងលោកចាន់ ស៊ី។ លោកចាន់ គីរី គឺជាប្រធានអង្គលេខាធិការបក្សខាងអធិការកិច្ច។ ក្នុងខែមីនា ឆ្នាំ១៩៧៩, លោកវ៉ាន់ ស៊ុន និងចាន់ គីរីត្រូវបានបណ្តេញចេញហើយលោកប៉ែន សុវណ្ណ, ជា ស៊ីម និងសាយ ភូថងក៏បានធ្វើនិមិត្តកម្មគណៈកម្មាធិការកណ្តាលបក្សអចិន្ត្រៃយ៍។
សមាជប្រជុំបក្សលើកទី៤: ការផ្លាស់ប្តូរយុទ្ធសាស្រ្ត (១៩៨១)
នៅក្នុងរបាយការណ៍នយោបាយរបស់លោកប៉ែន សុវណ្ណទៅកាន់កិច្ចប្រជុំសមាជបក្សលើកទី៤ ដែលបានធ្វើឡើងនៅថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ១៩៨១, លោកបានសរសេរថ្លែងថានឹងចែកគណបក្សលោក(KPRP)ឱ្យកាន់តែឆ្ងាយពីគណបក្សកុម្មុយនិស្តរបស់ប៉ុល-ពតហើយបានបរិហារទៀតថាសមាជិកទាំងអស់របស់បក្សកុម្មុយនិស្តកម្ពុជាគឺជាជនក្បត់នឹងបក្សនិងប្រទេសជាតិទាំងមូល។ គណបក្សបដិវត្តន៍ប្រជាជនបានសម្រេចចិត្តធ្វើឱ្យសមាជប្រជុំបក្សនេះជាការប្រជុំសេរី។ ការធ្វើបែបនេះបានឆ្លុះបញ្ចាំងពីភាពជឿជាក់កាន់តែខ្លាំងឡើងលើសមត្ថភាពរបស់ថ្នាក់ដឹកនាំក្នុងការកាន់អំណាចទោះបីជាកំពុងមានសង្គ្រាមឧទ្ទាមជាមួយខ្មែរក្រហមក៏ដោយ។ ការផ្លាស់ប្តូរទាំងនេះអាចមានវិមាត្រជាក់ស្តែងផងដែរពីព្រោះវាបានពាក់ព័ន្ធជាមួយប្រជាជនយ៉ាងសកម្មនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់របបថ្មីដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធនយោបាយនិងរដ្ឋបាលរបស់ប្រទេសបន្ទាប់ពីរបបប្រល័យពូជសាសន៍របស់ប៉ុល-ពតពីឆ្នាំ១៩៧៥–១៩៧៩។ កិច្ចប្រជុំសមាជបក្សលើកទី៤នេះបានពិនិត្យមើលរបាយការណ៍នយោបាយរបស់លោកប៉ែន សុវណ្ណយ៉ាងម៉ត់ចត់និងបានកំណត់យុទ្ធសាស្រ្តរបស់បក្សសម្រាប់ពេលពីរបីឆ្នាំខាងមុខទៀត។ កិច្ចប្រជុំសមាជមួយនេះបានអនុម័ត"គោលការណ៍គ្រឹះចំនួន៥នៃជួរគណបក្ស", ដែលត្រូវផ្តោតទៅលើការលើកបដានៃភាពស្នេហាជាតិនិងសាមគ្គីភាពអន្តរជាតិ។ គោលការណ៍គ្រឹះចំនួន៥នោះមានដូចជា: ត្រូវការពារជាតិមាតុភូមិ(ភារកិច្ចចម្បងនិងពិសិដ្ឋរបស់ប្រជាជនទាំងអស់), ត្រូវស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចរួមទាំងវប្បធម៌បន្តិចម្តងៗឆ្ពោះទៅជារដ្ឋសង្គមនិយម, ពង្រឹងសាមគ្គីភាពយោធាជាមួយវៀតណាម, ឡាវ, សហភាពសូវៀត និងប្រទេសសង្គមនិយមផ្សេងៗទៀតនិងត្រូវអភិវឌ្ឍបក្សខ្លួនឱ្យក្លាយជា"គណបក្សប្រកាន់លទ្ធិម៉ាក្ស‐លេនីនដ៏រឹងមាំមួយ"។
កិច្ចប្រជុំសមាជបក្សនេះ, ត្រូវបានគេសម្រេចចិត្តថាចាប់ពីពេលនេះតទៅគណបក្សនេះត្រូវបានគេស្គាល់ជាគណបក្សបដិវត្តន៍ប្រជាជនកម្ពុជា(KPRP)ដើម្បីបែងចែកបក្សឱ្យនៅដាច់ឆ្ងាយពីគណបក្សប្រឆាំងរបស់ប៉ុល-ពត និងដើម្បីបន្តនូវប្រពៃណីទំនាមទម្លាប់ដ៏ល្អរបស់បក្ស។ នៅក្នុងសមាជនេះផងដែរ, គណបក្សបានប្តេជ្ញាចិត្តថានឹងលុបបំបាត់ចោលនូវ"លទ្ធិជាតិនិយមហួសហេតុរបស់ប៉ុល-ពត" គឺការសង្កត់សម្លេងទៅលើរដ្ឋាភិបាលកណ្តាលនិងភាពជាអ្នកដឹកនាំសមូហភាពនិងមិនព្រមទទួលស្គាល់លើជំនឿសាសនារបស់បុគ្គលណាម្នាក់។ បញ្ហា"លទ្ធិជាតិនិយមហួសហេតុ"នេះគឺចង់សម្តៅទៅលើការប្រកាន់ជាតិសាសន៍និយមរបស់ប៉ុល-ពត គឹប្រឆាំងនឹងវៀតណាម។ សមាជនេះមានការចូលរួមពីប្រតិភូចំនួន១៦២រូប, ដែលបានបោះឆ្នោតជ្រើសរើសគណៈកម្មាធិការមជ្ឈឹមបក្សចំនួន២១រូប, ហើយបន្តបោះឆ្នោតជ្រើសរើសលោកប៉ែន សុវណ្ណជាអង្គលេខាធិការបក្ស និងសមាជិក៨រូបនៃគណៈកម្មាធិការផ្ទៃក្នុងបក្សទៅការិយាល័យនយោបាយ(មានដូចជា សមាជិកទី១ លោកហេង សំរិន, ទី២ ជា ស៊ីម, ទី៤ ហ៊ុន សែន, ទី៦ ចាន់ ស៊ី ដែលជារដ្ឋមន្រ្តីក្រសួងការពារជាតិនិងនាយករដ្ឋមន្រ្តីពីខែធ្នូ ឆ្នាំ១៩៨១, ទី៧ មានដូចជាលោកជា សុត ដែលជាឧបនាយករដ្ឋមន្រ្តី, លោកប៊ូ ថាង ដែលជាប្រធានគណៈកម្មធិការឃោសនាមជ្ឈឹមរបស់បក្ស ឧបនាយករដ្ឋមន្រ្តីពីឆ្នាំ១៩៨២ដល់១៩៩២ និងជារដ្ឋមន្រ្តីក្រសួងការពារជាតិពីឆ្នាំ១៩៨២ដល់១៩៨៦ និងជាចុងក្រោយគឺលោកចាន់ ស៊ី) សមាជិកលេខាធិការដ្ឋានចំនួន៧រូប(ព្រមទាំងសម្តេចហ៊ុន សែនផងដែរ)។ សមាជប្រជុំនេះបានអនុម័តលក្ខន្តិកៈថ្មីសម្រាប់គណបក្ស, ប៉ន្តែមិនបានបង្ហាញចេញខ្លឹមសារអ្វីនោះទេ។ យោងទៅតាមលោក Michael Vickery បានថា សមាជិកគណៈកម្មាធិការកណ្តាលរបស់បក្សគឺជាអតីតយុវជននៃចលនាតស៊ូឯករាជ្យកម្ពុជាពីឆ្នាំ១៩៤៦ដល់១៩៥៤។ សមាជិកគណៈកម្មាធិការបក្សភាគច្រើនបានចំណាយពេលរបស់ពួកគេរវាងឆ្នាំ១៩៥៤ដល់ឆ្នាំ១៩៧០ នៅក្នុងប្រទេសវៀតណាមឫនៅបំពេញ"កិច្ចការខាងក្រៅប្រទេស"។
ការដឹកនាំរបស់ហេង សំរិន (១៩៨១–១៩៩១)
ការគាំទ្រវៀតណាមរបស់បក្ស KPRP ក៏មិនប្លាស់ប្តូរអ្វីដែរនៅពេលដែលលោកហេង សំរិនបានមកជំនួសលោកប៉ែន សុវណ្ណ ជាមេដឹកនាំបក្សនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ១៩៨១។ លោកហេង សំរិន និងជា ស៊ីមគឺជាអ្នកកាន់តំណែងទី១ និងទី២នៅក្នុងការិយាល័យនយោបាយ។ ចំណែកឯលោកប៉ែន សុវណ្ណវិញត្រូវបានគេរាយការណ៍ថាបានធ្វើដំណើរហោះហើរទៅប្រទេសវៀតណាមដោយមានការអមយ៉ាងតឹងពីឆ្មាំយួន, ហើយលោកត្រូវគេអនុញ្ញាតឱ្យសម្រាកពីការងារនយោបាយក្នុងពេលមួយរយៈសិន។ នៅក្នុងករណីណាក៏ដោយ, អង្គលេខាធិការបក្សថ្មីត្រូវបានវៀតណាមទទួលស្គាល់ក្នុងនាមលោកជាដៃគូស្មើភាពគ្នានៅក្នុងទំនាក់ទំនងកម្ពុជា-វៀតណាម។
នៅពាក់កណ្តាលឆ្នាំ១៩៨១, គណបក្សបដិវត្តន៍ប្រជាជនកម្ពុជាបានបែងចែកសាខានៅទូទាំងប្រទេសកម្ពុជាមានដូចជានៅទីក្រុងភ្នំពេញ, កំពង់សោម និងខេត្តក្រុងទាំង១៨ផ្សេងទៀតនៃប្រទេសកម្ពុជានាពេលនោះ។ ឯសមាជិកគណបក្សមានការកើនឡើងគួរឱ្យកត់សម្គាល់ចាប់តាំងពីឆ្នាំ១៩៧៩មកម្លេះ គណបក្សនេះមានសមាជិកពី៦០០ទៅ១,០០០នាក់ ក៏ប៉ុន្តែចំនួនកម្មាភិបាលបក្សនិងរដ្ឋាភិបាលគឺមានតិចតួចណាស់។ យោងទៅតាមអ្នកជំនាញខាងប្រវត្តិសាស្រ្តកម្ពុជាគឺលោក Ben Kiernan បានឱ្យដឹងថា នៅឆ្នាំដដែលនេះ, ខេត្តចំនួនពីរទៅបីក្នុងចំណោមខេត្តទាំង១៨មានសមាជិកបក្សតែមួយអ្នកគត់ប៉ុណ្ណោះ ហើយខេត្តកំពង់ចាមដែលមានប្រជាជន១លាន់នាក់ជាង មានតែសមាជិកប្រចាំតែ៣០នាក់នោះទេ។
តាំងពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ១៩៨៣, លោកសាយ ភូថាំង (ជាលេខាធិការនិងប្រធានគណៈកម្មាធិការបក្សខាងអធិការកិច្ច), លោកចាន់ ស៊ី និងលោកប៊ូ ថាងបានកាន់កាប់តំណែងទី៣, ទី៤ និងទី៥ ក្នុងការិយាល័យនយោបាយ។ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ១៩៨៥, លោកហ៊ុន សែនត្រូវគេតាងឱ្យកាន់តំណែងទី៤, ដែលនៅពីក្រោយលោកហេង សំរិន, ជា ស៊ីម, និងសាយ ភូថាំង។
កិច្ចប្រជុំសមាជបក្សលើកទី៥ ត្រូវបានធ្វើឡើងនៅថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៨៥ ដើម្បីវិភាគពីសកម្មភាពរបស់ពួកគេក្នុងរយៈពេល៥ឆ្នាំមុន និងរៀបចំផែនការថ្មីសម្រាប់ថ្ងៃអនាគត។ សមាជិកចំបងរបស់គណបក្សត្រូវបានកើនឡើងដល់៧,៥០០នាក់ (មានសមាជិកថ្មីចំនួន៤,០០០នាក់បានចូលរួមក្នុងឆ្នាំ១៩៨៥)។ នៅពាក់កណ្តាលឆ្នាំ១៩៨១, គណបក្សនេះមានស្នូលសមាជិកតែ៤,០០០នាក់ប៉ុណ្ណោះ ប៉ុន្តែដល់ឆ្នាំ១៩៨៥ ស្នូលសមាជិករបស់បក្សមានចំនួនរហូតដល់ទៅ៣៧,០០០នាក់ឯណោះដែលអាចជ្រើសរើសតាងជាសមាជិកចំបងបាន។ យោងទៅតាមរបាយការណ៍នយោបាយរបស់លោកហេង សំរិនបានបញ្ជាក់ថា បក្ស KPRP មានគណៈកម្មាធិការតំបន់ចំនួន២២នាក់ និងក្រុមតូចៗនៃទីភ្ញាក់ងាររដ្ឋាភិបាលដែលមិនមានចំនួនច្បាស់លាស់, អង្គភាពកងកម្លាំងប្រដាប់អាវុធ, អង្គការសន្តិសុខផ្ទៃក្នុង, អង្គការមហាជន, សហគ្រាស, រោងចក្រ និងកសិដ្ឋាន។ របាយការណ៍របស់លោកបានសម្តែងនូវការពេញចិត្តចំពោះការកសាងគណបក្សសារឡើងវិញតាំងពីឆ្នាំ១៩៨១, ជាពិសេសគឺការលះបង់នូវ"អំណាចផ្តាច់ការ"ចោលហើយមកស្តារឡើងវិញនូវគោលការណ៍លទ្ធិប្រជាធិបតេយ្យកណ្តាលនិងការដឹកនាំជារួម។ តែរបាយការណ៍របស់លោកក៏បានចង្អុលបង្ហាញនូវចំណុចទន់ខ្សោយមួយចំនួនដែលត្រូវតែយកឆ្នះលើផងដែរ។ ឧទាហរណ៍ គណបក្សនេះនូវតែមានភាពទ្រត់ទ្រោមនៅតាមស្រុកជនបទនិងថ្នាក់មូលដ្ឋាន។ ការងារមនោគមវិជ្ជាមានភាពយឺតយ៉ាវ, ខ្វះជម្រៅនិងអស្ថេរភាព; គោលនយោបាយរបស់បក្សត្រូវបានអនុវត្តយឺតៗបន្តិចម្តងៗហើយត្រូវបោះជំហានមួយៗឆ្ពោះទៅដំណោះស្រាយនៃភាពបរាជ័យ និងកម្មាភិបាលគណបក្ស, ដោយសារតែមានភាពចង្អត់ចង្អល់និងភាពក្រអឺតក្រទមរបស់ពួកគេបានបណ្តាកឱ្យការិយាធិបតេយ្យមិនអាចទទួលការជឿទុកចិត្តពីប្រជាជនបានទេ។ មានបញ្ហាមួយដែលគណបក្សត្រូវតែដោះស្រាយគឺកង្វះប្រវត្តិឯកសារគណបក្ស KPRP។
របាយការណ៍ដែលបញ្ជូនទៅកិច្ចប្រជុំសមាជលើកទី៥នេះបានសម្គាល់ថា រដ្ឋបាលរបស់ហេង សំរិនដោយមានការសម្របសម្រួលជាមួយ"ទាហានស្មាកចិត្តវៀតណាម"បានបំផ្លាញរាល់ជំរុំមូលដ្ឋានក្រុមប្រឆាំងទាំងអស់។ របាយការណ៍នេះក៏បានបញ្ជាក់ដែលថាសេដ្ឋកិច្ចនូវតែដើរថយក្រោយនិងគ្មានតុល្យភាពដដែរ, មូលដ្ឋានគ្រឹះសម្ភារៈនិងបច្ចេកវិទ្យាមានកម្រិតខ្សោយជាងសម័យមុនសង្គ្រាមទៅទៀត ចំណែកឯវិស័យឧស្សាហកម្មវិញកំពង់តែធ្លាក់ចុះដោយសារកង្វះប្រេងឥន្ធនៈ, គ្រឿងបន្លាស់ និងវត្ថុធាតុដើម។ របាយការណ៍នេះថែមទាំងប្រមានប្រាប់ថាការផ្លាស់ប្តូរឆ្ពោះទៅកាន់សង្គមនិយមអាចនឹងត្រូវចំណាយពេល"រាប់សិបឆ្នាំ"។
ដើម្បីពន្លឿនឆ្ពោះទៅកាន់រដ្ឋសង្គមនិយមដ៏រឹងមាំមួយ, សមាជលើកទី៥នេះបានបង្ហាញពីផែនការដំបូងរបស់បក្សដែលបានចាប់ផ្តើមអនុវត្តឡើងពីឆ្នាំ១៩៨៦ដល់ឆ្នាំ១៩៩០។ ក្នុងផែនការនោះមានការផ្តោតបន្ថែមទៅលើ"សេដ្ឋកិច្ចឯកជន"ចូលទៅវិស័យសេដ្ឋកិច្ចទាំងបីដែលបានចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញ (គឺវិស័យរដ្ឋ, វិស័យសមូហភាព, និងវិស័យគ្រួសារ)។ សេដ្ឋកិច្ចឯកជននេះគឺមានការចាំបាច់ខ្លាំងណាស់ដោយសារតែ"កិច្ចការធ្ងន់ៗនិងស្មុកស្មាញ"គឺជាស្នូលដែលអាចប្រែក្លាយ"ធាតុផ្សំមិនសង្គមនិយម"នៃសេដ្ឋកិច្ចឱ្យទៅជាដំណាក់កាលរីកចម្រើនជឿនលឿនបាន។ យោងទៅតាមរបាយការណ៍ដែលបានដាក់ជូនទៅកិច្ចប្រជុំសមាជ បានឱ្យដឹងផងដែរថាការទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋច្រើនគឺមានសារសំខាន់ណាស់ចំពោះផែនការទីមួយពួកគេ។ របាយការណ៍នឹងក៏បានបញ្ជាក់ដែលថាដើម្បីទទួលបានជោកជ័យក្នុងការកសាងប្រទេសជាតិខ្លួន ពួកគេត្រូវតែបណ្តុះអប់រំ"បុរសៗសង្គមនិយមថ្មី"។ មនុស្សទាំងនេះត្រូវមានភាពស្មោះត្រង់ចំពោះជាតិមាតុភូមិនិងសង្គមនិយម; ត្រូវចេះគោរពការងារពលកម្ម, ផលិតកម្ម, ទ្រព្យសម្បត្តិសាធារណៈនិងវិន័យ; ហើយនិងត្រូវមាន"ចំណេះដឹងផ្នែកវិទ្យាសាស្រ្ត"។ របាយការណ៍នយោបាយក៏បានផ្តោតលើកិច្ចការបរទេសផងដែរ។ លោកហេង សំរិនបានផ្តល់អនុសាសន៍ថាទីក្រុងភ្នំពេញគួរតែពង្រឹងគោលនយោបាយសម្ព័ន្ធភាពរបស់ខ្លួនជាមួយប្រទេសវៀតណាម, លាវ, សហភាពសូវៀត និងប្រទេសសង្គមនិយមផ្សេងៗទៀត។ លោកបានជំរុញឱ្យសមាជនិងរួមទាំងប្រជាជនកម្ពុជាឱ្យច្រានចេញនូវ"សាទរភាពជាតិដ៏តូចចង្អៀត, និងរាល់ទង្វើនិងកាប្បកិរិយាណាដែលរំលោភលើមិត្តភាព"រវាងកម្ពុជានឹងប្រទេសជិតខាង។
បុគ្គលសំខាន់ៗក្នុងសាធារណរដ្ឋប្រជាមានិតកម្ពុជា (១៩៧៩–១៩៩២)
• លោកហេង សំរិន ត្រូវជាអង្គលេខាធិការបក្ស (ពីឆ្នាំ១៩៨១–១៩៩១) និងជាប្រធានក្រុមប្រឹក្សាបដិវត្តន៍ (ក្រោយមកគឺក្រុមប្រឹក្សារដ្ឋ) (១៩៧៩–១៩៩២) • លោកជា ស៊ីម ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ (១៩៧៩–១៩៨១); ប្រធានរដ្ឋសភា (១៩៨១–៩២) និងជាប្រធានក្រុមប្រឹក្សារដ្ឋ (១៩៩២–១៩៩៤) • ប៉ែន សុវណ្ណ ជារដ្ឋមន្ត្រីការពារជាតិ (១៩៧៩-១៩៨១); អគ្គលេខាធិការបក្ស KPRP (១៩៧៩-៨១); និងជានាយករដ្ឋមន្ត្រី (១៩៨១) • ហ៊ុន សែន ជារដ្ឋមន្រ្តីក្រសួងការបរទេស (១៩៧៩–១៩៨៦; ១៩៨៧–១៩៩០); ឧបនាយករដ្ឋមន្រ្តី (១៩៨១–៨៥), និងជានាយករដ្ឋមន្រ្តីផ្ទាល់ (១៩៨៥–១៩៩៣) • ចាន់ ស៊ី ជារដ្ឋមន្រ្តីក្រសួងការពារជាតិ (១៩៨១–៨២) និងជានាយករដ្ឋមន្រ្តី (១៩៨១–១៩៨៤) • សាយ ភូថាំង ជាអនុប្រធានក្រុមប្រឹក្សារដ្ឋ (១៩៧៩–១៩៩៣) • ជា សុទ្ធ ជារដ្ឋមន្រ្តីក្រសួងផែនការ (១៩៨២–១៩៨៦) និងឧបនាយករដ្ឋមន្ត្រី (១៩៨២–១៩៩២) • ប៊ូ ថាង ជាឧបនាយករដ្ឋមន្ត្រី (១៩៨២–១៩៩២) និងរដ្ឋមន្ត្រីក្រសួងការពារជាតិ (១៩៨២–១៩៨៦) • ម៉ាត លី ជាអនុប្រធានរដ្ឋសភា • គង់ គាំ ជារដ្ឋមន្រ្តីក្រសួងការបរទេស (១៩៨៦–១៩៨៧) • ហោ ណាំហុង ជារដ្ឋមន្រ្តីក្រសួងការបរទេស (១៩៩០–១៩៩៣)
បញ្ជីរាយនាមប្រធានគណបក្ស
KPRP CPP
រូបថត | ឈ្មោះ | ពី | ដល់ | រយៈពេល | តំណែង | |
---|---|---|---|---|---|---|
![]() |
ប៉ែន សុវណ្ណ | ៥ មករា ១៩៧៩ | ៥ ធ្នូ ១៩៨១ | 2 years, 334 days | នាយករដ្ឋមន្រ្តី (១៩៨១) រដ្ឋមន្រ្តីក្រសួងការពារជាតិ (១៩៧៩–១៩៨១) | |
![]() |
ហេង សំរិន | ៥ ធ្នូ ១៩៨១ | ១៧ តុលា ១៩៩១ | 9 years, 316 days | ប្រធានក្រុមប្រឹក្សាបដិវត្តន៍ប្រជាជន (១៩៧៩–១៩៩២) | |
![]() |
ជា ស៊ីម | ១៧ តុលា ១៩៩១ | ៨ មិថុនា ២០១៥ | 23 years, 234 days | ប្រធានរដ្ឋសភា (១៩៨១–១៩៩៣) ប្រធានក្រុមប្រឹក្សារដ្ឋ (១៩៩២–១៩៩៣) ប្រធានព្រឹទ្ធសភា (១៩៩៩–២០១៥) | |
![]() |
ហ៊ុន សែន | ២០ មិថុនា ២០១៥ | បច្ចុប្បន្ន | 9 years, 357 days | នាយករដ្ឋមន្រ្តី (១៩៨៥–បច្ចុប្បន្ន) |
ឯកសារយោង
- ↑ Niem, Chheng (26 June 2019). "CPP set to mark anniversary, vows to maintain public trust". The Phnom Penh Post. https://www.phnompenhpost.com/national/cpp-set-mark-anniversary-vows-maintain-public-trust។ បានយកមក 26 June 2019.
- ↑ ២,០ ២,១ Ven, Rathavong (5 June 2018). "CPP determined to maintain Kingdom's peace and development". Khmer Times. https://www.khmertimeskh.com/50497080/cpp-determined-to-maintain-kingdoms-peace-and-development។ បានយកមក 26 June 2019.
- ↑ Prak, Chan Thul (2 February 2018). "Cambodian government criminalizes insult of monarchy". Reuters. https://www.reuters.com/article/us-cambodia-politics/cambodian-government-criminalizes-insult-of-monarchy-idUSKBN1FM219។ បានយកមក 21 June 2019.
- ↑ Hul, Reaksmey (27 October 2018). "Hun Sen, Former Opposition Leader in Row Over 'Loyalty to Royals'". Voice of America. https://www.voacambodia.com/a/hun-sen-former-opposition-leader-in-row-over-loyalty-to-royals/4630705.html។ បានយកមក 21 June 2019.
- ↑ Quackenbush, Casey (7 January 2019). "40 Years After the Fall of the Khmer Rouge, Cambodia Still Grapples With Pol Pot's Brutal Legacy". TIME. https://time.com/5486460/pol-pot-cambodia-1979/។ បានយកមក 7 December 2019.
- ↑ "Khmer People's Revolutionary Party (KPRP)". Global Security. 6 February 2012. Retrieved 30 July 2019.
- ↑ Diamond, Larry (April 2002). "Elections Without Democracy: Thinking About Hybrid Regimes". Journal of Democracy 13 (2): 31, 32. Retrieved on 27 January 2014.
- ↑ McCargo, Duncan (October 2005). "Cambodia: Getting Away with Authoritarianism?". Journal of Democracy 16 (4). DOI:10.1353/jod.2005.0067. Retrieved on 27 January 2014.
- ↑ Hughes, Caroline (January–February 2009). "Consolidation in the Midst of Crisis". Asian Survey 49 (1): 211–212. ISSN 1533-838X. DOI:10.1525/as.2009.49.1.206. Retrieved on 27 January 2014.
- ↑ Khorn, Savi (11 June 2019). "Ministry: Councillors to be appointed by next Monday". The Phnom Penh Post. https://www.phnompenhpost.com/national-politics/ministry-councillors-be-appointed-next-monday។ បានយកមក 17 June 2019.