គណបក្សកុម្មុយនិស្តសហភាពសូវៀត
គណបក្សកុម្មុយនិស្តសហភាពសូវៀត Communist Party of the Soviet Union រុស្ស៊ី: Коммунистическая партия Советского Союза | |
---|---|
![]() | |
អក្សរកាត់ | CPSU |
ស្ថាបនិក | វ្លាឌីមៀ លេនីន |
អង្គលេខាធិការបក្ស | យេឡេណា ស្តាសូវ៉ា (ដំបូង: ១៩១៤) ហ្សូសែហ្វ ស្តាលីន (បម្រើការយូងជាងគេ: ១៩២២–១៩៥២) Mikhail Gorbachev (ចុងក្រោយ: ១៩៨៥–១៩៩១) |
បាវចនា | "Пролетарии всех стран, соединяйтесь!"[lower-alpha ១] ("Workers of the world, unite!") |
បង្កើត | ៥ មករា ១៩១២ (ប្តូរឈ្មោះមក CPSU នៅខែតុលា ឆ្នាំ១៩៥២) |
រំលាយ | ២៩ សីហា ១៩៩១ All-Soviet territory ៦ វិច្ឆិកា ១៩៩១ RSFSR territory |
បក្សមុន | គណបក្សការងារសង្គមប្រជាធិបតេយ្យរុស្ស៊ី |
បក្សស្នង | គណបក្សកុម្មុយនិស្តនៃសហព័ន្ធរុស្ស៊ី |
ទីស្នាក់ការកណ្ដាល | Central Committee of the Communist Party of the Soviet Union, 4 Staraya Square, Moscow, RSFSR, USSR |
សារព័តមាន | ប្រាវដា |
ស្លាបយុវជន | • កុមសូម៉ូល (១៩១៨–១៩៩១) • Young Pioneers (1922–1991) |
សមាជិកភាព (១៩៨៦) | ១៩,០០០,០០០ |
មនោគមវិជ្ជា | ម៉ាក្ស-លេនីននិយម |
គោលជំហរនយោបាយ | នយោបាយស្លាបឆ្វេង |
ទំនាក់ទំនងអន្តរជាតិ | Second International (២៤ វិច្ឆិកា ១៩១២ – ១៩ កក្កដា ១៩១៤)[១] Comintern (2 March 1919 – 15 May 1943) Cominform (5 October 1947– 17 April 1956) |
ពណ៌ផ្លូវការ | ក្រហម |
Soviet of Nationalities (1984) | ៥២១ / ៧៥០ |
Soviet of the Union (1984) | ៥៥១ / ៧៥០ |
នយោបាយនៅthe Soviet Union គណបក្សនយោបាយ ការបោះឆ្នោត |
គណបក្សកុម្មុយនិស្តសហភាពសូវៀត ឫបក្សកុម្មុយនិស្តសូវៀត (CPSU) គឺជាគណបក្សនយោបាយរុស្ស៊ីនិងជាបក្សតែមួយគត់ដែលដឹកនាំគ្រប់គ្រងសហភាពសូវៀតពីឆ្នាំ១៩១៩រហូតដល់ឆ្នាំ១៩៩០។ នៅពេលដែលកិច្ចប្រជុំសភាតំណាងរាស្រ្តកែប្រែមាត្រាទី៦នៃរដ្ឋធម្មនុញ្ញសូវៀតឆ្នាំ១៩៧៧, ដែលបានធ្វើឱ្យ គ.ក.ស.ស (CPSU) មានសិទ្ធិអំណាចផ្តាច់មុខគេមកលើប្រព័ន្ធនយោបាយសូវៀត។
គណបក្សនេះត្រូវបានរកឃើញដោយក្រុមបុលសេវីកនៅឆ្នាំ១៩១២, ដែលជាក្រុមបក្សពួកជាច្រើននាក់ដឹកនាំដោយវ្លាឌីមៀរ លេនីនដែលបានផ្តាច់ខ្លួនចេញពីគណបក្សការងារសង្គមប្រជាធិបតេយ្យរុស្ស៊ីហើយក្រុមមួយនេះបានឡើងកាន់កាប់អំណាចបន្ទាប់ពីបដិវត្តន៍ខែតុលា។ បន្ទាប់ពីបានគ្រប់គ្រងប្រទេសរុស្ស៊ីអស់រយៈពេលជាង៧៤ឆ្នាំ, ទឹកដីសូវៀត(ប្រទេសដែលជាសមាជិកក្នុងសហភាព)ត្រូវបានរំលាយចោលនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ១៩៩១ បន្ទាប់ពីបានទទួលបរាជ័យក្នុងការធ្វើរដ្ឋប្រហារដោយមេដឹកនាំ CPSU ដែលប្រកាន់ជំហនយោបាយតឹងរឹងប្រឆាំងនឹងប្រធានាធិបតេយ្យសូវៀតនិងអង្គលេខាធិការបក្សគឺលោកមីកឃែល ហ្គវបាឆាវ។
CPSU គឺជាគណបក្សកុម្មុយនិស្តនៅរុស្ស៊ីដែលរៀបចំបង្កើតដោយពឹងផ្អែកលើមជ្ឈការនិយមប្រជាធិបតេយ្យ។ គោលការណ៍មួយនេះត្រូវបានបង្កើតឡើងដោយលេនីន, សម្រាប់តម្រូវលឹទ្ធិប្រជាធិបតេយ្យនិងបើកការពិភាក្សាអំពីបញ្ហាគោលនយោបាយរបស់បក្សតាមការឯកភាពគ្នាក្នុងការទទួលលើកស្ទួយគោលការណ៍នយោបាយដែលទើបតែព្រមព្រៀងគ្នាហើយ។ គណៈស្ថាប័នដែលខ្ពស់ជាងគេនៅក្នុង CPSU គឺកិច្ចប្រជុំសមាជបក្សដែលត្រូវធ្វើការប្រជុំរាល់ប្រាំឆ្នាំម្តង។ ដោយគណៈកម្មាធិការបក្សត្រូវជួបប្រជុំគ្នាចំនួនពីរដងក្នុងមួយឆ្នាំ, តួនាទីនិងភាពទទួលខុសត្រូវប្រចាំថ្ងៃត្រូវប្រគល់ទៅឱ្យការិយាល័យនយោបាយ(ពីមុនជាគណៈកម្មាធិការអចិន្រ្តៃយ៍), លេខាធិការដ្ឋាន និង Orgburo (ដល់ឆ្នាំ១៩៥២)។ មេដឹកនាំបក្សគឺជាប្រមុខរដ្ឋាភិបាលនិងអាចមានតំណែងជាអង្គលេខាធិការបក្ស, រដ្ឋមន្រ្តី, ប្រមុខរដ្ឋ, ឫអាចកាន់តំណែងទាំងបីស្របគ្នាក៏បាន។ មេដឹកនាំបក្សនេះគឺជាអ្នកកាន់កាប់ការិយាល័យនយោបាយរបស់បក្ស (de facto) និងជាអង្គប្រតិបត្តិនៃសហភាពសូវៀត។
បន្ទាប់ពីបានបង្កើតសហភាពសូវៀតក្នុងឆ្នាំ១៩២២មក, លេនីនបានណែនាំនូវសេដ្ឋកិច្ចចម្រុះ, ដែលជាទូទៅត្រូវបានគេស្គាល់ថាគោលនយោបាយសេដ្ឋកិច្ចថ្មី (NEP) ដែលអនុញ្ញាតឱ្យប្រជាជនអនុវត្តិតាមមូលធននិយមក្រោមបក្សកុម្មុយនិស្តសូវៀត ដើម្បីអភិវឌ្ឍនូវលក្ខខណ្ឌចាំបាច់មួយចំនួនសម្រាប់សង្គមនិយមឱ្យក្លាយទៅជាគំនិតប្រតិបត្តិការនៅក្នុងប្រទេសដែលគ្មានការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច។ ក្នុងឆ្នាំ១៩២៩, នៅពេលដែលលោកហ្សូសែហ្វ ស្តាលីនបានក្លាយជាមេដឹកនាំបក្សថ្មី, ម៉ាក្ស–លេនីននិយម, ដែលជាគំនិតលាយឡំគ្នារវាងទស្សនវិទូឫអ្នកទ្រឹស្តីសេដ្ឋកិច្ចជនជាតិអាល្លឺម៉ង់ម្នាក់ឈ្មោះកាល ម៉ាក្សនិងលោកលេនីន, បានក្លាយជាមនោគមវិជ្ជាជាផ្លូវការរបស់បក្ស។
ឯកសារយោង
- ↑ Traditional english motto is "Workers of the world, unite!", the literal translation from Russian is "Proletarians of all nations, unite!".
- ↑ "2nd International Congress of Brussels, 1891". www.marxists.org.