Jump to content

គណបក្ស​កុម្មុយនិស្តសហភាពសូវៀត

ពីវិគីភីឌា
កំណែ​នៅ ម៉ោង១៣:៥៤ ថ្ងៃព្រហស្បតិ៍ ទី០៥ ខែធ្នូ ឆ្នាំ២០១៩ ដោយ RandomPoopedBoi (ការពិភាក្សា | ការរួមចំណែក)

គណបក្សកុម្មុយនិស្តសហភាពសូវៀត
Communist Party of the Soviet Union

រុស្ស៊ី: Коммунистическая партия Советского Союза
អក្សរកាត់CPSU
ស្ថាបនិកវ្លាឌីមៀ លេនីន
អង្គលេខាធិការបក្សយេឡេណា ស្តាសូវ៉ា (ដំបូង: ១៩១៤)
ហ្សូសែហ្វ ស្តាលីន (បម្រើការយូងជាងគេ: ១៩២២–១៩៥២)
Mikhail Gorbachev (ចុងក្រោយ: ១៩៨៥–១៩៩១)
បាវចនា"Пролетарии всех стран, соединяйтесь!"[lower-alpha ១]
("Workers of the world, unite!")
បង្កើត៥ មករា ១៩១២
(ប្តូរឈ្មោះមក CPSU នៅខែតុលា ឆ្នាំ១៩៥២)
រំលាយ២៩ សីហា ១៩៩១
All-Soviet territory
៦ វិច្ឆិកា ១៩៩១
RSFSR territory
បក្សមុនគណបក្សការងារសង្គមប្រជាធិបតេយ្យរុស្ស៊ី
បក្សស្នងគណបក្សកុម្មុយនិស្តនៃសហព័ន្ធរុស្ស៊ី
ទីស្នាក់ការកណ្ដាលCentral Committee of the Communist Party of the Soviet Union, 4 Staraya Square, Moscow, RSFSR, USSR
សារព័តមានប្រាវដា
ស្លាបយុវជន • កុមសូម៉ូល (១៩១៨–១៩៩១)
 • Young Pioneers (1922–1991)
សមាជិកភាព  (១៩៨៦)១៩,០០០,០០០
មនោគមវិជ្ជាម៉ាក្ស-លេនីននិយម
គោលជំហរនយោបាយនយោបាយស្លាបឆ្វេង
ទំនាក់ទំនងអន្តរជាតិSecond International
(២៤ វិច្ឆិកា ១៩១២ – ១៩ កក្កដា ១៩១៤)[]
Comintern
(2 March 1919 – 15 May 1943)
Cominform
(5 October 1947– 17 April 1956)
ពណ៌ផ្លូវការ     ក្រហម
Soviet of Nationalities (1984)
៥២១ / ៧៥០
Soviet of the Union (1984)
៥៥១ / ៧៥០
នយោបាយនៅthe Soviet Union
គណបក្សនយោបាយ
ការបោះឆ្នោត

គណបក្សកុម្មុយនិស្តសហភាពសូវៀតបក្សកុម្មុយនិស្តសូវៀត (CPSU) គឺជាគណបក្សនយោបាយរុស្ស៊ីនិងជាបក្សតែមួយគត់ដែលដឹកនាំគ្រប់គ្រងសហភាពសូវៀតពីឆ្នាំ១៩១៩រហូតដល់ឆ្នាំ១៩៩០។ នៅពេលដែលកិច្ចប្រជុំសភាតំណាងរាស្រ្តកែប្រែមាត្រាទី៦នៃរដ្ឋធម្មនុញ្ញសូវៀតឆ្នាំ១៩៧៧, ដែលបានធ្វើឱ្យ គ.ក.ស.ស (CPSU) មានសិទ្ធិអំណាចផ្តាច់មុខគេមកលើប្រព័ន្ធនយោបាយសូវៀត។

គណបក្សនេះត្រូវបានរកឃើញដោយក្រុមបុលសេវីកនៅឆ្នាំ១៩១២, ដែលជាក្រុមបក្សពួកជាច្រើននាក់ដឹកនាំដោយវ្លាឌីមៀរ លេនីនដែលបានផ្តាច់ខ្លួនចេញពីគណបក្សការងារសង្គមប្រជាធិបតេយ្យរុស្ស៊ីហើយក្រុមមួយនេះបានឡើងកាន់កាប់អំណាចបន្ទាប់ពីបដិវត្តន៍ខែតុលា។ បន្ទាប់ពីបានគ្រប់គ្រងប្រទេសរុស្ស៊ីអស់រយៈពេលជាង៧៤ឆ្នាំ, ទឹកដីសូវៀត(ប្រទេសដែលជាសមាជិកក្នុងសហភាព)ត្រូវបានរំលាយចោលនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ១៩៩១ បន្ទាប់ពីបានទទួលបរាជ័យក្នុងការធ្វើរដ្ឋប្រហារដោយមេដឹកនាំ CPSU ដែលប្រកាន់ជំហនយោបាយតឹងរឹងប្រឆាំងនឹងប្រធានាធិបតេយ្យសូវៀតនិងអង្គលេខាធិការបក្សគឺលោកមីកឃែល ហ្គវបាឆាវ

CPSU គឺជាគណបក្សកុម្មុយនិស្តនៅរុស្ស៊ីដែលរៀបចំបង្កើតដោយពឹងផ្អែកលើមជ្ឈការនិយមប្រជាធិបតេយ្យ។ គោលការណ៍មួយនេះត្រូវបានបង្កើតឡើងដោយលេនីន, សម្រាប់តម្រូវលឹទ្ធិប្រជាធិបតេយ្យនិងបើកការពិភាក្សាអំពីបញ្ហាគោលនយោបាយរបស់បក្សតាមការឯកភាពគ្នាក្នុងការទទួលលើកស្ទួយគោលការណ៍នយោបាយដែលទើបតែព្រមព្រៀងគ្នាហើយ។ គណៈស្ថាប័នដែលខ្ពស់ជាងគេនៅក្នុង CPSU គឺកិច្ចប្រជុំសមាជបក្សដែលត្រូវធ្វើការប្រជុំរាល់ប្រាំឆ្នាំម្តង។ ដោយគណៈកម្មាធិការបក្សត្រូវជួបប្រជុំគ្នាចំនួនពីរដងក្នុងមួយឆ្នាំ, តួនាទីនិងភាពទទួលខុសត្រូវប្រចាំថ្ងៃត្រូវប្រគល់ទៅឱ្យការិយាល័យនយោបាយ(ពីមុនជាគណៈកម្មាធិការអចិន្រ្តៃយ៍), លេខាធិការដ្ឋាន និង Orgburo (ដល់ឆ្នាំ១៩៥២)។ មេដឹកនាំបក្សគឺជាប្រមុខរដ្ឋាភិបាលនិងអាចមានតំណែងជាអង្គលេខាធិការបក្ស, រដ្ឋមន្រ្តី, ប្រមុខរដ្ឋ, ឫអាចកាន់តំណែងទាំងបីស្របគ្នាក៏បាន។

ឯកសារយោង

  1. Traditional english motto is "Workers of the world, unite!", the literal translation from Russian is "Proletarians of all nations, unite!".
  1. "2nd International Congress of Brussels, 1891". www.marxists.org.