ប្រវត្តិសាស្ត្រនៃសាធារណរដ្ឋចិន
សាធារណរដ្ឋចិន (ភាសាអង់គ្លេស: Republic of China រឺ ROC) គឺជាប្រទេសអធិប្បតេយ្យពីឆ្នាំ១៩១២ ដល់ឆ្នាំ១៩៤៩, ដែលមានទីតាំងស្ថិតនៅលើចិនដីគោក(ចិនបច្ចុប្បន្ន), ដែលសព្វថ្ងៃឋិតនៅក្រោមការគ្រប់គ្រង់របស់សាធារណរដ្ឋប្រជាមានិតចិន។ រដ្ឋនេះបានបង្កើតឡើងនៅក្នុងខែមករា ឆ្នាំ១៩១២ បន្ទាប់ពីបដិវត្តស៊ីនហៃ, ដែលនាំឲដួលរលំនៃរាជវង្សឈិង, ដែលជារាជវង្សចុះក្រោយគេបង្អស់ក្នុងប្រវត្តិសាស្រ្តចិន។ ប្រធានាធិបតេយ្យដំបូងក្នុងរបបសាធារណរដ្ឋនេះគឺលោក ស៊ុន យ៉ាត់សិន, ដែលលោកបម្រើការបានតែមួយភ្លែតមុនពេលប្រគល់តំណែងជាប្រធានាធិបតេយ្យទៅឲលោក យន់ ស៊ីកៃ, ដែលជាមេដឹកនាំទាហានបីយ៉ាង់។ គណបក្សរបស់ស៊ុន, គឺ គណបក្សគួមីនតាង(KMT), ក្រោយមកដឹកនាំដោយលោក ស៊ុង ចាវរឺន ដែលបានឈ្នះឆ្នោតសភាប្រព្រឹត្តិឡើងនៅខែធ្នូ ឆ្នាំ១៩១២។ ប៉ុន្តែ, ស៊ុងត្រូវបានយន់បញ្ជាឲគេធ្វើឃាតភ្លាមៗបន្ទាប់ពីឈ្នះឆ្នោតហើយ; ឯទាហានបីយ៉ាង់, ដឹកនាំដោយយន់, ត្រូវបានគ្រប់គ្រងដោយលោកទាំងស្រុង។ នៅចន្លោះចុងឆ្នាំ១៩១៥ និងដើមឆ្នាំ១៩១៦, លោកយន់ ស៊ីកៃ បានប្រកាស់ខ្លួនឯងថាជាអធិរាជថ្មីរបស់ចិនហើយមិនយូរប៉ុន្មានក៏បានដាក់រាជវិញដោយសារតែមានភាពចលាចលច្រើននៅពាសពេញប្រទេស។ បន្ទាប់ពីយន់បានស្លាប់ក្នុងឆ្នាំ១៩១៦, អំណាចរបស់រដ្ឋាភិបាលបីយ៉ាង់ត្រូវបានចុះខ្សោយកាន់តែខ្លាំងបន្ទាប់ពីបំណងចង់ឲរាជវង្សឈិងមកគ្រប់គ្រងចិនវិញ។ ក្រុមបក្ខសម្ព័ន្ធនីមួយៗនៅក្នុងក្រុមទាហានបីយ៉ាង់បាននាំគ្នាទាមទារចង់បានឯកត្តជនស្វ័យភាពសេរីរួចហើយក៏ទៅជាប្រឡូកប្រឆាំងគ្នាវិញក្នុងសម័យសង្គ្រាមបក្ខចិន។
សាធារណរដ្ឋចិន 中華民國
Chunghwa Minkuo | |||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|
1912–1949 | |||||||||||||
ភ្លេងជាតិ
| |||||||||||||
![]() ទីតាំងភូមិសាស្រ្ត និង វិសាលភាពទឹកដីដែលបានអះអាងថាជារបស់សាធារណរដ្ឋចិន (ក្នុងឆ្នាំ១៩៤៥). | |||||||||||||
ធានី | ប៉េកាំង (1912–1928)
ណានជីង (1927–1949) ជុងគីង[lower-alpha ១] (១៩៣៧–១៩៤៦) | ||||||||||||
ទីក្រុងធំបំផុត | សៀងហៃ | ||||||||||||
ភាសាផ្លូវការ | Standard Chinese | ||||||||||||
ភាសាជាតិទទួលស្គាល់ | ភាសាទីបេទំនើប និង ភាសាដទៃទៀត | ||||||||||||
Official script |
| ||||||||||||
សាសនា | មើល សាសនាក្នុងប្រទេសចិន | ||||||||||||
ប្រជានាម | ប្រជាជនចិន | ||||||||||||
រដ្ឋាភិបាល | សហព័ន្ធសាធារណរដ្ឋ ពាក់កណ្តាលសភានិយមនិងពាក់កណ្តាលប្រធានាធិបតេយ្យនិយម សាធារណរដ្ឋ ក្រោម រដ្ឋាភិបាលបីយ៉ាង់ (១៩១២–១៩២៨)
រដ្ឋឯតកា គណបក្សឯក (តែមួយ) ក្រោម របបយោធាផ្តាច់ការ (១៩២៨–១៩៤៦) សភា តែមួយ របបសាធារណរដ្ឋ អាស្រ័យរដ្ឋធម្មនុញ្ញ (១៩៤៦–១៩៤៩) | ||||||||||||
ប្រធានាធិបតេយ្យ | |||||||||||||
▪ 1912 | ស៊ុន យ៉ាត់សិន (ដំបូងបង្អស់, បណ្តោះអាសន្ន) | ||||||||||||
▪ 1949–1950 | លី សុងរេន (ចុងក្រោយគេ) | ||||||||||||
នាយករដ្ឋមន្រ្តី | |||||||||||||
▪ 1912 | តាង សាវយី (ដំបូង) | ||||||||||||
▪ 1949 | ហ៊ី យីងគីន (ចុងក្រោយបង្អស់) | ||||||||||||
នីតិបញ្ញត្តិ | សភាតំណាងរាស្រ្ត | ||||||||||||
រដ្ឋសភាជាតិ | |||||||||||||
យន់នីតិប្បញត្តិ | |||||||||||||
សម័យកាលប្រវត្តិសាស្រ្ត | សតវត្សទី២០ | ||||||||||||
ទី១០ ខែតុលា ឆ្នាំ១៩១១[lower-alpha ២]–ទី១២ ខែកុម្ភៈ ឆ្នាំ១៩១២[lower-alpha ៣] | |||||||||||||
ទី១ ខែមករា 1912 | |||||||||||||
▪ រដ្ឋាភិបាលបីយ៉ាង់ ក្នុងទីក្រុងប៉េកាំង | ១៩១២–១៩២៨ | ||||||||||||
១៩២៦–១៩២៨ | |||||||||||||
▪ រដ្ឋាភិបាលជាតិ ក្នុងទីក្រុងប៉េកាំង | ១៩២៧–១៩៤៩ | ||||||||||||
១៩២៧–១៩៣៦,
| |||||||||||||
ទី៧ ខែកក្កដា ឆ្នាំ១៩៣៧[lower-alpha ៥]–ទី២ ខែកញ្ញា ឆ្នាំ១៩៤៥[lower-alpha ៦] | |||||||||||||
▪ សាធារណរដ្ឋប្រជាមានិតចិន បានប្រកាសឡើង | ទី១ ខែតុលា ឆ្នាំ១៩៤៩ | ||||||||||||
៧ ធ្នូ 1949 | |||||||||||||
ក្រឡាផ្ទៃ | |||||||||||||
1912 | ១១០៧៧៣៨០ គ.ម២ (៤២៧៧០០០ ម៉ាយ ក.) | ||||||||||||
1946 | ៩៦៧៦២០៤ គ.ម២ (៣៧៣៦០០៣ ម៉ាយ ក.) | ||||||||||||
ប្រជាជន | |||||||||||||
▪ 1912 | 432,375,000 | ||||||||||||
▪ 1920 | 472,000,000 | ||||||||||||
▪ 1930 | 489,000,000 | ||||||||||||
▪ 1946 | 535,418,000 | ||||||||||||
▪ 1949 | 541,670,000 | ||||||||||||
រូបិយវត្ថុ |
| ||||||||||||
ល្វែងម៉ោង | UTC+5:30 to +8:30 (Kunlun to Changpai Standard Times) | ||||||||||||
ទិសបើកបរ | ខាងស្តាំ | ||||||||||||
កូដ ISO 3166 | TW | ||||||||||||
| |||||||||||||
ឥឡូវជាផ្នែកនៃ | |||||||||||||
Populations from http://www.populstat.info/Asia/chinac.htm |
នៅក្នុងឆ្នាំ១៩២១, ស៊ុន យ៉ាត់សិននៃបក្សគួមីនតាងបានបង្កើតរដ្ឋាភិបាលប្រឆាំងមួយនៅក្នុងក្រុងក្វាងចូ គាំទ្រដោយគណបក្សកុម្មុយនិស្តចិនដែលទើបតែបង្កើតដែរ។ សេដ្ឋកិច្ចនៅចិនផ្នែកខាងជើង, គឺពឹងផ្អែកទៅលើការប្រមូលពន្ធហួសហេតុពីប្រជាជន ដើម្បីទុកទ្រដំណើរផ្សងព្រេងនិយមរបស់ពួកមេទ័ព/ទាហាននៅតំបន់នោះ, ហើយក៏បានលុបបំបាត់ចោលវិញនៅចន្លោះឆ្នាំ១៩២៧ និងឆ្នាំ១៩២៨។ លោកឧត្តមសនីយឈៀង កៃសៀក, ដែលបានក្លាយជាមេបក្ស KMT (គួមីនតាង-KuoMinTang)បន្ទាប់ពីស៊ុនបានស្លាប់, ហើយបានចាប់ផ្តើមបេសនកម្មទិសខាងជើងក្នុងឆ្នាំ១៨២៨។ ក្នុងខៃមេសា ឆ្នាំ១៩២៧, ឈៀងបានបង្កើតរដ្ឋាភិបាលជាតិនិយមនៅក្នុងទីក្រុងណានជីង, និងសម្លាប់រង្គាលពួកកុម្មុយនិស្តក្នុងក្រុងសៀងហៃយ៉ាងសាហាវព្រៃផ្សៃ។ ព្រឹត្តិការណ៍បែបនេះបានបង្ខំឲបក្សកុម្មុយនិស្ត(CPC)ងើបបះបោរដោយប្រើអាវុធតបវិញ, សកម្មភាពទាំងអស់នេះ គេច្រើនសម្គាល់វាថាជាការនាំឲមានសង្គ្រាមស៊ីវិលចិន។
Cite error: <ref>
tags exist for a group named "lower-alpha", but no corresponding <references group="lower-alpha"/>
tag was found
- Pages with non-numeric formatnum arguments
- ប្រើប្រាស់កាលបរិច្ឆេទថ្ងៃ-ខែ-ឆ្នាំ-ពីMarch 2019
- Articles containing Chinese-language text
- Pages using infobox country or infobox former country with the flag caption or type parameters
- Pages using infobox country or infobox former country with the symbol caption or type parameters
- Pages with reference errors