Jump to content

គណបក្សសាមគ្គីជាតិកម្ពុជា

ពីវិគីភីឌា
កំណែ​នៅ ម៉ោង១០:៥៦ ថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយ RandomPoopedBoi (ការពិភាក្សា | ការរួមចំណែក)
គណបក្សសាមគ្គីជាតិកម្ពុជា
Cambodian National Unity Party
មេដឹកនាំខៀវ សំផន និង សុន សេន
បង្កើត៣០ វិច្ឆិកា ១៩៩២
រំលាយ១៩៩៧
បក្សមុនគណបក្សកម្ពុជាប្រជាធិបតេយ្យ
បក្សស្នងគណៈបក្សសាមគ្គីជាតិខ្មែរ
ចលនាសហភាពជាតិប្រជាធិបតេយ្យ
ស្លាបយោធាកងទ័ពជាតិកម្ពុជាប្រជាធិបតេយ្យ
មនោគមវិជ្ជាសង្គមនិយមកសិកម្ម[ត្រូវការអំណះអំណាង]
ជាតិខ្មែរនិយម[ត្រូវការអំណះអំណាង]
ប្រជាធិបតេយ្យសេរី[]
គោលជំហរនយោបាយស្លាបឆ្វេងនិយម

គណបក្សសាមគ្គីជាតិកម្ពុជា (ភាសាអង់គ្លេស: Cambodian National Unity Party) គឺជាគណបក្សនយោបាយដែលបង្កើតឡើងដោយពួកខ្មែរក្រហមនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ១៩៩២ ដើម្បីចូលរួមក្នុងពិធីបោះឆ្នោតនាឆ្នាំនោះក្រោមអាជ្ញាធរអន្តរកាលសហប្រជាជាតិកម្ពុជា។ គណបក្សនេះត្រូវបានដឹកនាំដោយលោកខៀវ សំផន និងលោកសុន សេន, ហើយជាគណបក្សស្នងរបស់គណបក្សកម្ពុជាប្រជាធិបតេយ្យ(PDK); ដូចនឹង PDK ដែល, ស្លាបយោធារបស់បក្សនេះគឺកងទ័ពជាតិកម្ពុជាប្រជាធិបតេយ្យដដែល។ គោលដៅនៃការបង្កើតគណបក្សនេះគឺដើម្បី"ធ្វើការឆ្ពោះទៅរកការអនុវត្តលិទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស"។"[] គណបក្សនេះក៏មានស្ថានីយវិទ្យុដែរ ដែលគេហៅថា'សម្លេងរណសិរ្សសហភាពជាតិកម្ពុជា'ក៏ប៉ុន្តែក្រោយមកត្រូវបានជំនួសដោយស្ថានីយវិទ្យុPGNUNSCវិញក្នុងខែកក្កដា ឆ្នាំ១៩៩៤។

ទោះបីជាបក្សនេះមានគោលបំណងចល់ចូលប្រកួតប្រជែងនៅក្នុងពិធីបោះឆ្នោតឆ្នាំ១៩៩៣មែន, ប៉ុន្តែយូរទៅពួកខ្មែរក្រហមក៏មានជម្លោះជាមួយនឹងអាជ្ញាធរអង្គការសហប្រជាជាតិ(UN)នៅក្នុងប្រទេសកម្ពុជា, រហូតដល់ថ្នាក់ចង់ធ្វើពហិការពិធីបោះឆ្នោតនោះទៅវិញ។ ក្រោយមក, អ៊ុនតាក់ក៏សម្រេចចិត្តថានឹងមិនធ្វើការបោះឆ្នោតក្នុងតំបន់ដែលគ្រប់គ្រងដោយគណបក្ស CNUP ទេ។ នៅពេលនោះដែរ, គេបានប៉ានស្មានថាមានប្រជាជនខ្មែរប្រហែល៦%ដែលរស់នៅក្នុងតំបន់គ្រប់គ្រងដោយពួកខ្មែរក្រហម។ នៅខែកក្កដា ឆ្នាំ១៩៩៤, បក្ស PDK ត្រូវគេប្រកាសថាជាគណបក្សខុសច្បាប់ដោយរដ្ឋាភិបាលថ្មីរបស់កម្ពុជាហើយក្រោយមកទៀតបានប្រកាសដោយខ្លួនឯងថារដ្ឋាភិបាលបណ្តោះអាសន្ននៃសហភាពជាតិនិងសង្គ្រោះជាតិកម្ពុជាត្រូវបានចូលរួមបង្កើតឡើងដោយសមាជិកគណបក្ស CNUP។

ក្នុងខែសីហា ឆ្នាំ១៩៩៦, គណបក្សនេះត្រូវបានបែកចេញជាពីរនៅពេលដែលអៀង សារីនិងបក្សពួករបស់លោកបានបង្កើតចលនាសហភាពជាតិប្រជាធិបតេយ្យ, ហើយនៅខែឧសាភា ឆ្នាំ១៩៩៧, ខៀវ សំផនបានបង្កើតគណបក្សនយោបាយថ្មីគឺគណបក្សសាមគ្គីជាតិខ្មែរបន្ទាប់ពីលោកបានផ្តាច់ខ្លួនចេញពីខ្មែរក្រហម។

ឯកសារយោង

  1. ១,០ ១,១ The Europa World Year Book Volume I. Europa Publications Limited. 1997. p. 775.