Jump to content

គណបក្សកម្ពុជាប្រជាធិបតេយ្យ

ពីវិគីភីឌា
កំណែ​នៅ ម៉ោង០៦:០៦ ថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយ RandomPoopedBoi (ការពិភាក្សា | ការរួមចំណែក)
គណបក្សកម្ពុជាប្រជាធិបតេយ្យ
Party of Democratic Kampuchea
អង្គលេខាធិការបក្សប៉ុល ពត (១៩៨១–១៩៨៥)
ខៀវ សំផន (១៩៨៥–១៩៩៣)
បង្កើតធ្នូ ១៩៨១
រំលាយ១៩៩៣
បក្សមុនបក្សកុម្មុយនិស្តកម្ពុជា
បក្សស្នងគណបក្សសាមគ្គីជាតិកម្ពុជា
ស្លាបយោធាទ័ពជាតិកម្ពុជាប្រជាធិបតេយ្យ
មនោគមវិជ្ជាសង្គមនិយមប្រជាធិបតរយ្យ[][]
គោលជំហរនយោបាយឆ្វេងនិយម[][]
ទំនាក់ទំនងជាតិរណសិរ្សប្រជាធិបតេយ្យស្នេហាជាតិនៃមហាសាមគ្គីជាតិកម្ពុជា
នយោបាយនៅកម្ពុជា
គណបក្សនយោបាយ
ការបោះឆ្នោត

គណបក្សកម្ពុជាប្រជាធិបតេយ្យគឺជាគណបក្សនយោបាយមួយនៅក្នុងប្រទេសកម្ពុជា, បង្កើតឡើងជាគណបក្សស្នងឱ្យបក្សកុម្មុយនិស្តកម្ពុជានៅខែធ្នូ ឆ្នាំ១៩៨១។[] នៅពាក់កណ្តាលសតវត្សឆ្នាំ១៩៨០, មនោគមវិជ្ជាគណបក្សកម្ពុជាប្រជាធិបតេយ្យគឺសង្គមនិយមប្រជាធិបតេយ្យ[]ដែលត្រូវបានប្រកាស់ឱ្យដឹងជាសាធារណៈ, បន្ទាប់ពីបានលះបង់គំនិតម៉ាក្ស–លេនីននិយមចោល។[]

ប្រវត្តិសាស្រ្ត

យោងទៅតាមគណបក្សនេះ, ការរំលាយគណបក្សCPKនិងការបង្កើតគណបក្សកម្ពុជាប្រជាធិបតេយ្យ(PDK)ថ្មីបានជុំរុញឱ្យមានតម្រូវការក្នុងការសាមគ្គីគ្នាដើម្បីប្រឆាំងនឹងវៀតណាម, កម្លាំងសាមគ្គីភាពនេះអាចនឹងធ្វើឱ្យខ្សែគំនិតកុម្មុយនិស្តពិតមានភាពស្មុកស្មាញ។ ទ័ពជាតិនៃកម្ពុជាប្រជាធិបតេយ្យគឺជាស្លាបយោធាកងប្រដាប់អាវុធរបស់បក្សនិងរណសិរ្សប្រជាធិបតេយ្យស្នេហាជាតិនៃមហាសាមគ្គីជាតិកម្ពុជាគឺជាអង្គការមួយគ្រប់គ្រងដោយបក្ស។

អង្គលេខាធិការបក្សដំបូងនាពេលនោះគឺប៉ុល ពត, ដូចច្នេះគណបក្សនេះត្រូវបានដឹកនាំដោយរដ្ឋាភិបាលនៃរបបកម្ពុជាប្រជាធិបតេយ្យដែលទើបនឹងដួលរលំ។ អ្នកដែលគាំទ្រPDKជាទូទៅត្រូវបានគេហៅថាខ្មែរក្រហមដដែល។

នៅក្នុងពេលដែលកំពុងបង្កើតគណបក្ស PDK នេះ, កងកម្លាំងខ្មែរក្រហមត្រូវរដ្ឋាភិបាល KPRP ដែលគាំទ្រដោយវៀតណាមបានរុនច្រានទៅទិសពាយព្យរហូតដល់ព្រំដែនប្រទេសថៃ។ ពួក PDK ក៏បានចាប់ផ្តើមធ្វើសហប្រតិបត្តិការជាមួយបក្សពួកក្រុមទាំងឡាយណាដែលប្រឆាំងនឹងវៀតណាមនៅតំបន់នោះហើយក៏បានបង្កើតចេញជារដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យក្នុងឆ្នាំ១៩៨២។

ទោះជាប៉ុល ពតបានបោះបង់តំណែងជាមេដឹកនាំបក្សទៅឱ្យលោកខៀវ សំផនក្នុងឆ្នាំ១៩៨៥ក្តី តែប៉ុល ពតនៅតែដើរតួយ៉ាងសំខាន់នៅរាល់សកម្មភាពរបស់គណបក្សនេះជានិច្ច។

មុនការបោះឆ្នោតឆ្នាំ១៩៩២/១៩៩៣, គណបក្សសាមគ្គីជាតិកម្ពុជា(CNUP)ដែលត្រូវជាបក្សស្នងរបស់គណបក្ស PDK បានប្រកាសជាសាធារណៈក្នុងគោលបំណងចង់ចូលរួមក្នុងពិធីបោះឆ្នោតក៏ប៉ុន្តែជាចុងក្រោយក៏បានប្តូរគំនិតមិនចូលរួមក្នុងពិធីបោះឆ្នោតហើយថែមទាំងប្តេជ្ញាចិត្តថានឹងបញ្ញប់(គំទិច)ពិធីបោះឆ្នោតនេះទៅវិញ។ ក្រោយមក, អ៊ុនតាក់ (UNTAC)ក៏បានសម្រេចថានឹងមិនធ្វើការបោះឆ្នោតនៅក្នុងតំបន់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ PDK នោះទេ (ពោលគឺតំបន់ភាគពាយព្យនៃប្រទេសកម្ពុជា)។ នៅពេលនោះដែល, គេបានប៉ានស្មានថាចំនួនប្រជាជនកម្ពុជាប្រហែល៦%ត្រូវកំពុងរស់នៅក្រោមការដឹកនាំរបស់ PDK។

PDK ត្រូវគេប្រកាសថាជាគណបក្សខុសច្បាប់នៅក្នុងប្រទេសកម្ពុជានៅខែកក្កដា ឆ្នាំ១៩៩៤។ បន្ទាប់ពីនេះមក, សកម្មភាពរបស់បក្ស PDK ត្រូវបានបន្តនៅក្រោមឈ្មោះគណបក្សសាមគ្គីជាតិកម្ពុជានិងរដ្ឋាភិបាលបណ្តោះអាសន្ននៃសហភាពជាតិនិងសង្គ្រោះជាតិកម្ពុជា

សូមមើលផង

ឯកសារយោង

  1. ១,០ ១,១ ១,២ Alan John Day, Richard German, and John Campbell (Ed.). Political Parties of the World. 1996. New York: Stockton. p. 109.
  2. ២,០ ២,១ ២,២ Bogdan Szajkowski (Ed.). Revolutionary and Dissident Movements of the World. John Harper Publishing. 2004. p. 54.
  3. Glossary - Thai / Cambodia Border Refugee Camps Website