បក្សកុម្មុយនីស្តកម្ពុជា
បក្សកុម្មុយនិស្តកម្ពុជា Communist Party of Kampuchea Parti communiste du Kampuchéa | |
---|---|
![]() | |
ស្ថាបនិក | សឺន ង៉ុកមិញ ទូ សាមុត |
អង្គលេខាធិការបក្ស | ប៉ុល ពត |
លេខាធិការបក្សរង | នួន ជា |
បង្កើត | ១៩៥១ |
រំលាយ | ទី៦ ខែធ្នូ ឆ្នាំ១៩៨១ |
ផ្ដាច់ចេញ | គណបក្សកុម្មុយនិស្តឥណ្ឌូចិន |
បក្សស្នង | គណបក្សកម្ពុជាប្រជាធិបតេយ្យ |
ស្លាបយុវជន | សម្ព័ន្ធយុវកុក |
មនោគមវិជ្ជា | កសិកម្មនិយម អូថាគី ជាតិខ្មែរនិយម ម៉ាក្ស–លេនីននិយម |
គោលជំហរនយោបាយ | ឆ្វេងនិយម |
ទង់គណបក្ស | |
![]() |
បក្សកុម្មុយនិស្តកម្ពុជា (ភាសាអង់គ្លេស: Communist Party of Kampuchea; CPK, ភាសាបារាំង: Parti communiste du Kampuchéa), គឺជាគណបក្សកុម្មុយនិស្តនៅក្នុងប្រទេសកម្ពុជា។ មេដឹកនាំបក្ស(មេបក្ស)នេះមានឈ្មោះថាប៉ុល-ពត ចំណែកឯអ្នកគាំទ្រគណបក្សនេះវិញត្រូវបានគេស្គាល់ជាទូទៅថាពួកខ្មែរក្រហម។ បន្ទាប់ពីបានបង្កើតឡើងមក បក្សមួយនេះគឺជាគណបក្សនយោបាយសម្ងាត់ ហើយបានគ្រប់គ្រងប្រទេសកម្ពុជាក្នុងឆ្នាំ១៩៧៥ និងប្តូរឈ្មោះប្រទេសមកកម្ពុជាប្រជាធិបតេយ្យ។ បក្សនេះត្រូវបាត់បង់អំណាចទៅវិញក្នុងឆ្នាំ១៩៧៩ដោយសារតែសាធារណរដ្ឋប្រជាមានិតកម្ពុជាបានបង្កើតឡើងដោយពួក(ប្រកាន់មតិ)ខាងឆ្វេងដែលអ្នកទាំងអស់នោះមិនពេញចិត្តនឹងរបបប្រលាយពូជសាសន៍របស់ប៉ុល-ពតនិងដោយការចូលធ្វើអន្តរាគមន៍ឈ្លានពានរបស់កងកម្លាំងយោធាវៀតណាម។ គណបក្សនេះត្រូវបានរំលាយចោលជាផ្លូវការនៅឆ្នាំ១៩៨១, ដែលគណបក្សកម្ពុជាប្រជាធិបតេយ្យជាបក្សស្នងបន្ត។
ប្រវត្តិសាស្រ្ត
ការរកឃើញនិងការបែងចែក
គណបក្សកុម្មុយនិស្តកម្ពុជាត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៥១, នៅពេលដែលគណបក្សកុម្មុយនិស្តឥណ្ឌូចិន (ICP) បានបែងចែកទៅជាគណបក្សកុម្មុយនិស្តតូចៗទៅក្នុងប្រទេសកម្ពុជា, ឡាវ និងវៀតណាម។ ការសម្រេចក្នុងការបង្កើតគណបក្សកុម្មុយនិស្តនីមួយៗឱ្យដាច់ដោយឡែកពីគ្នានៅក្នុងប្រទេសកម្ពុជាត្រូវបានធ្វើឡើងនៅឯសមាជICPក្នុងឆ្នាំដដែល។ ប្រភពផ្សេងខ្លះទៀតបានអះអាងការបង្កើតគណបក្សនេះរួមទាំងការសម្រេចនៅក្នុងសមាជនោះត្រូវបានប្រព្រឹត្តឡើងនៅថ្ងៃផ្សេងទេ។ លោកសឺន ង៉ុកមិញត្រូវបានតែងតាងជាប្រធានស្តីទីគណបក្ស។ សមាជគណបក្សនោះមិនបានធ្វើការបោះឆ្នោតជ្រើសរើសគណៈកម្មាធិការកណ្តាលទេ, ក៏ប៉ុន្តែបែរជាចាប់តាងគណៈកម្មាធិការឃោសនា និងការធ្វើនិម្មិតកម្មគណៈកម្មាធិការបក្សទៅវិញ។ នៅពេលរៀបចំធ្វើនិម្មិតកម្ម, គណបក្សមួយនេះត្រូវបានហៅថាគណបក្សប្រជាជនបដិវត្តកម្ពុជា (KPRP)។ ICP បានមានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងប្រទេសវៀតណាម ហើយក្នុងអំឡុងពេលអត្ថិភាពដំបូងៗរបស់ KPRP, បក្សនេះត្រូវបានគាំទ្រឥតឈប់ឈរពីបក្សកុម្មុយនិស្តវៀតណាម។ ដោយការពឹងផ្អែកទៅលើការគាំទ្ររបស់គណបក្សវៀតណាមក្នុងការតស៊ូរួមគ្នាប្រឆាំងនឹងការត្រួតត្រារបស់ពួកអាណានិគមបារាំង, ប្រវត្តិនៃគណបក្សនេះត្រូវបានសរសេរឡើងសារជាថ្មី, គឺនៅឆ្នាំ១៩៦០ ដែលជាឆ្នាំដែលគណបក្សនេះត្រូវបានចាប់ផ្តើមបញ្ចេញសកម្មភាព។
យោងទៅតាមប្រវត្តិនៃគណបក្សនេះនៅក្នុងអត្ថបទកម្ពុជាប្រជាធិបតេយ្យ, ភាពបរាជ័យរបស់វៀតមិញក្នុងការចរចាពីតួនាទីនយោបាយរបស់បក្ស KPRP នៅឯសមាជជេនណេវ៉ាដែលស្តីពីការក្បត់របស់ចលនាកម្ពុជា, បានធ្វើឱ្យចលនានោះកាន់កាប់តំបន់ជនបទមួយភាគធំដោយមានកងប្រដាប់អាវុធយ៉ាងតិចចំនួន៥០០០នាក់។ ក្រោយពីការប្រជុំសមាជ, សមាជិកបក្ស KPRP ប្រហែលជាង១០០០នាក់, រួមទាំងលោកសឺន ង៉ុកមិញ, បានធ្វើនិរទេសទៅប្រទេសវៀតណាមខាងជើង។ នៅចុងឆ្នាំ១៩៥៤, អ្នកនោះដែលនៅក្នុងប្រទេសកម្ពុជាបានបង្កើតគណបក្សនយោបាយស្របច្បាប់មួយគឺក្រុមប្រជាជនដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តឆ្នាំ១៩៥៥និង១៩៥៨។ ក្នុងពិធីបោះឆ្នោតនៅឆ្នាំ១៩៥៥, ក្រុមប្រជាជនបានឈ្នះប្រហែល៤%នៃសម្លេងឆ្នោត ក៏ប៉ុន្តែមិនបានឈ្នះកៅអីនៅក្នុងអង្គនីតិបញត្តិទេ។ សមាជិកក្រុមប្រជាជនត្រូវរងនូវការរិះគុណដ៏អាក្រក់អាគ្រែងហើយត្រូវបានប្រកាស់ចាប់ខ្លួនព្រោះដោយសារតែក្រុមប្រជាជនជាគណបក្សក្រៅរបបសង្គមរបស់នរោត្តមសីហនុ។ ការជិះជាន់របស់រដ្ឋាភិបាលបានរារាំងក្រុមប្រជាជនមិនឱ្យចូលរួមក្នុងការបោះឆ្នោតឆ្នាំ១៩៦២ ហើយចង់ឱ្យបក្សនេះក្លាយជាគណៈបក្សនយោបាយលួចលាក់(គ្មានសឹទ្ធិចូលរួមការបោះឆ្នោត)។ ការពិចារណាស្ទង់មើលការសម្រេចរបស់បក្សប្រជាជនក្នុងការដាក់ពាក្យជ្រើសរើសអ្នកឈរឈ្មោះបោះឆ្នោតត្រូវបានបដិសេដមិនយល់ព្រមដោយសមាជិកក្រុមប្រជាជនផ្ទាល់ដោយពួកគេដែលបានប្តូរឈ្មោះបក្សមកគណបក្សកម្មករកម្ពុជា (WPK)។ ព្រះបាទសីហនុបានសំដៅលើពួកឆ្វេងនិយមក្នុងស្រុកជាពួកខ្មែរក្រហម, ដែលក្រោមមកបានក្លាយជាពាក្យតំណាងឱ្យអ្នកគាំទ្រគណបក្សកុម្មុយនិស្តកម្ពុជានិងរដ្ឋកម្ពុជាប្រជាធិបតេយ្យដែលដឹកនាំដោយប៉ុល-ពត, នួន ជា, អៀង សារី, ខៀវ សំផន និងសហការីពួកគេទាំងនោះ។
ក្នុងអំឡុងពាក់កណ្តាលទស្សវត្តឆ្នាំ១៩៥០, ក្រុមប៉ះបោររបស់បក្ស KPRP ចំនួនពីរក្រុម, ទីមួយគឺ"គណៈកម្មាធិការក្រុង"(ដឹកនាំដោយលោកទូ សាមុត) និង"គណៈកម្មាធិការជនបទ"(ដឹកនាំដោយលោកសៀវ ហេង), បានងើបប៉ះបោរឡើង។ និយាយជាទូទៅ, ក្រុមបក្សពួកពីរនេះគឺប្រកាន់យកខ្សែគំនិតបដិវត្តផ្ទុយពីគ្នា។ "ក្រុមទីប្រជុំជន ឫក្រុង" ជាទូទៅត្រូវបានគាំទ្រដោយវៀតណាមខាងជើងដែលបានឱ្យដឹងថាសីហនុដោយគុណសម្បត្តិនៃភាពជោកជ័យរបស់ព្រះអង្គក្នុងការដណ្តើមបានឯករាជ្យពីអាណានិគមបារាំង "ព្រះអង្គគឺជាអ្នកដឹកនាំជាតិពិតប្រាកដ" ដោយអព្យាក្រឹតភាពនិងភាពមិនទុកចិត្តពីសហរដ្ឋអាមេរិកទៅលើព្រះអង្គបានធ្វើឱ្យទ្រង់ជាបុគ្គលដ៏មានសារៈសំខាន់មួយក្នុងចលនាតស៊ូរបស់ហាណូយ(ពួកកុម្មុយនិស្តវៀតណាម)ដើម្បី"រំដោះ"ប្រទេសវៀតណាមខាងត្បូងពីអាមេរិក។ ខ្សែគំនិតរបស់ពួកគេគឺថាបើទទួលបានជោកជ័យនោះវានឹងអាចបញ្ចុះបញ្ចូលព្រះអង្គឱ្យឃ្លាតឆ្ងាយពីនយោបាយស្លាបស្តាំហើយមកប្រកាន់នូវគោលនយោបាយស្លាបឆ្វេងវិញ។ ឯខ្សែគំនិតមួយរបស់គណៈកម្មាធិការជនបទគឺត្រូវបានគាំទ្រាភាគច្រើនដោយក្រុមកម្មាភិបាលដែលពួកគេបានស្គាល់ច្បាស់នូវភាពដ៏សែនលំបាកនៅតាមជនបទ, ខ្សែគំនិតនេះគឺជា'ការគាំទ្រចលនាតស៊ូដើម្បីផ្តួលរលំរបប"សក្តិភូមិ"របស់សីហនុ'។ ក្នុងឆ្នាំ១៩៥៩, លោកសៀវ ហេងបានរត់ចោលក្រុមទៅចូលរួមជាមួយរដ្ឋាភិបាលហើយផ្តល់នូវព័ត៌មានមួយចំនួនទៅឱ្យកម្លាំងសន្តិសុខដែលធ្វើឱ្យពួកគេបំផ្លាញពលទាហានប្រហែល៩០%របស់គណបក្សនេះ។ ទោះបីជាពួកក្រុមកុម្មុយនិស្តនៅភ្នំពេញនិងនៅតាមទីប្រជុំជនផ្សេងៗដែលស្ថិតនៅក្រោមអំណាចរបស់ទូ សាមុតមានដំណើរការល្អប្រសើរមែន ប៉ុន្តែបក្សពួកកុម្មុយនិស្តផ្សេងទៀតចំនួនប្រហែលពីរបីរយនូវតែមានសកម្មភាពនៅក្នងប្រទេសនៅឆ្នាំ១៩៦០ដដែល។
ក្រុមសិក្សានុសិស្សនៅប៉ារីស
នៅក្នុងទស្សវត្តឆ្នាំ១៩៥០, និស្សិតជនជាតិខ្មែរមួយចំនួននៅទីក្រុងប៉ារីសបានប្រមូលគ្នារៀបចំបង្កើតចលនាកុម្មុយនិស្តផ្ទាល់ខ្លួន ដែលមានទំនាក់ទំនងតិចតួចណាស់ជាមួយបក្សកុម្មុយនិស្តដែលកំពុងជួបបញ្ហាដ៏សែនលំបាកនៅឯស្រុកកំណើតរបស់ពួកគេ។ ក្នុងចំណោមសិស្សទាំងអស់នោះមានខ្លះបានត្រលប់មកប្រទេសកម្ពុជាវិញដើម្បីទទួលបញ្ជាការពីបរិធានគណបក្សនៅក្នុងទស្សវត្តឆ្នាំ១៩៦០, អ្នកទាំងនោះបានដឹកនាំកុបកម្មដ៏មានប្រសឹទ្ធភាពមួយប្រឆាំងនឹងព្រះអង្គសីហនុនិងលោកលន់ នល់ពីឆ្នាំ១៩៦៨រហូតដល់ឆ្នាំ១៩៧៥ហើយក្រោយមកបានបង្កើតចេញជារបបកម្ពុជាប្រជាធិបតេយ្យ។
ប៉ុល-ពត, បានក្លាយជាមេដឹកនាំចលនាកុម្មុយនិស្តក្នុងទស្សវត្តឆ្នាំ១៩៦០។ លោកបានកើតនៅឆ្នាំ១៩២៨(ប្រភពខ្លះបានអះអាងថាឆ្នាំ១៩២៥)នៅខេត្តកំពង់ធំ, ភាគឥសាន្តនៃទីក្រុងភ្នំពេញ។ គាត់បានចូលរៀនក្នុងសាលាបច្ចេកទេសនៅរាជធានីភ្នំពេញហើយបានចេញទៅរៀនអេឡិចត្រូនិចវិទ្យុនៅឯទីក្រុងប៉ារីស, ប្រទេសបារាំងក្នុងឆ្នាំ១៩៤៩។
សមាជិកម្នាក់ទៀតនៃក្រុមនិសិត្សទីក្រុងប៉ារីសគឺលោកអៀង សារី, លោកមានសញ្ជាតិខ្មែរនិងចិនហើយបានកើតនៅឆ្នាំ១៩៣០ក្នុងប្រទេសវៀតណាម(ខាងត្បូង)។ លោកបានចូលរៀននៅវិទ្យាល័យ ព្រះស៊ីសុវត្ថិនៅទីក្រុងភ្នំពេញមុនពេលចាប់ផ្តើមរៀនវិជ្ជាជីវៈខាងពាណិជ្ចកម្មនិងនយោបាយនៅឯវិទ្យាស្ថានសិក្សានយោបាយទីក្រុងប៉ារីស(ឫអាចហៅជាភាសាអង់គ្លេសថា Science Po)។ លោកខៀវ សំផនត្រូវបានគេចាត់ទុកជា"បញ្ញាវន្តដ៏អស្ចារ្យបំផុតក្នុងជំនាន់របស់គាត់", លោកជំនាញខាងផ្នែកសេដ្ឋកិច្ចនិងនយោបាយក្នុងអំឡុងពេលលោកស្នាក់ទីក្រុងប៉ារីស។ បើនិយាយពីទេពកោសល្យ, លោកត្រូវក្លាយជាគូប្រជែងនឹងលោកហ៊ូ យួន(កើតក្នុងឆ្នាំ១៩៣០), ដែលលោកបានរៀនវិជ្ជាខាងផ្នែកសេដ្ឋកិច្ចនិងច្បាប់, លោកសុន សេន(កើតឆ្នាំ១៩៣០) រៀនផ្នែកអប់រំនិងអក្សរសាស្រ្ត និងលោកហ៊ូ នីម(កើតឆ្នាំ១៩៣២)រៀនផ្នែកច្បាប់។
សមាជិកក្រុមនិសិត្សទីក្រុងប៉ារីសភាគច្រើនគឺមកពីគ្រួសារម្ចាស់ដីធ្លីនិងគ្រួសារមន្រ្តីរាជការ។ ក្រុមនិសិត្សប៉ារីសទាំងបីក្រុមបានបង្កើតចំណងជាមួយគ្នា, ដែលចំណងនេះត្រូវបានឆ្លងកាត់វេលាឆ្នាំយ៉ាងយូរនៃចលនាបដិវត្តនិងចលនាតស៊ូដោយវេទនា។ ប៉ុល-ពតត្រូវបានរៀបការជាមួយខៀវ ពណ្ណារី ហើយលោកអៀង សារីត្រូវបានរៀបការជាមួយខៀវ ធីរិទ្ធ(អាចហៅគាត់បានថាអៀង ធីរិទ្ធ), ដែលត្រូវគេស្គាល់ថានារីទាំងពីរអ្នកនេះត្រូវជាបងប្អូនរបស់លោកខៀវ សំផន។ ស្រ្តីទាំងពីរអ្នកខាងលើនេះក៏បានដើរតួនាទីយ៉ាងសំខាន់មួយដែរនៅក្នុងរបបប្រល័យពូជសាសន៌កម្ពុជាប្រជាធិបតេយ្យ។
នៅចន្លោះឆ្នាំ១៩៤៩និងឆ្នាំ១៩៥១, ប៉ុល ពត និងអៀង សារីបានចូលគាំទ្របក្សកុម្មុយនិស្តបារាំង។ នៅឆ្នាំ១៩៥១, អ្នកទាំងពីរបានធ្វើដំណើរទីទីក្រុងប៊ែរឡាំងខាងកើតដើម្បីចូលរួមក្នុងពិធីបុណ្យយុវជនពិភពលោក។ បទពិសោធន៍ក្នុងការចូលរួមពិធីបុណ្យនេះត្រូវបានចាត់ទុកថាជាការផ្លាស់ប្តូរគំនិតមនោគមវិជ្ជារបស់ពួកគេ។ ការបានជួបជាមួយនឹងជនជាតិខ្មែរដែលពួកគេធ្លាប់ប្រយុទ្ធជាមួយនឹងវៀត មីន, បានធ្វើឱ្យប៉ុល ពតនិងអៀង សារីយល់ថាមានតែការរៀបចំបង្កើតគណៈបក្សនយោបាយយ៉ាងតឹងរឹងនិងការត្រៀមខ្លួនសម្រាប់ចលនាប្រឆាំងបែបប្រដាប់អាវុធទេទើបអាចនាំឱ្យមានបដិវត្តកើតឡើងបាន។ ពួកគេបានធ្វើកំណែកែប្រែសមាគមនិសិត្សខ្មែរ (ភាសាអង់គ្លេស: Khmer Student's Association - KSA) ដែលសិស្សានុសិស្សខ្មែរយ៉ាងច្រើន២០០នាក់ជាសមាជិក, ទៅជាអង្គការផ្នែកគំនិតជាតិនិយមនិងគំនិតឆ្វេងនិយម។ មានឈ្មោះជាសមាគម KSA មែនប៉ុន្តែមានអង្គការថ្មីមួយត្រូវបានបង្កើតឡើងជាសម្ងាត់ដែលគេដាក់ឈ្មោះជាភាសាបារាំងថា Cercle Marxiste ឫរង្វង់ម៉ាក្ស។ សមាគម KSA មានសមាជិកបីទៅប្រាំមួយនាក់តែប៉ុណ្ណោះដែលយល់ពីគោលដៅរបស់អង្គការថ្មីនេះ ដោយសមាជិកទាំងប៉ុន្មានភាគច្រើនមិនសូវដឹងពីរចនាសម្ព័ន្ធនិងគោលដៅរបស់អង្គការទេ។ នៅឆ្នាំ១៩៥២, ប៉ុល ពត, ហ៊ូ យួន, អៀង សារី និងពួកឆ្វេងនិយមដទៃទៀតត្រូវបានប្រជាជនខ្មែរដឹងលឺស្ទើរគ្រប់គ្នាតាមរយៈការសរសេរលិខិតរបស់ពួកគេផ្ញើរទៅឱ្យព្រះអង្គសីហនុដោយរិះគុណព្រះអង្គថា"ព្រះអង្គជាមនុស្សល្ងង់ខ្លៅ និងមិនសូវដឹងអ្វីពីលឹទ្ធិប្រជាធិបតេយ្យនោះទេ"។ មួយឆ្នាំក្រោយមក, អាជ្ញាធរបារាំងបានបិតសមាគម KSA, ក៏ប៉ុន្តែលោកហ៊ូ យួន និងខៀវ សំផនបានបង្កើតក្រុមនិសិត្សថ្មីមួយទៀតក្នុងឆ្នាំ១៩៥៦, គឺសហភាពនិសិត្សខ្មែរ។ ក្រុមថ្មីនេះត្រូវបានគ្រប់គ្រងដឹកនាំដោយពួក Cercle Marxiste ដដែល។
និក្ខេបបទបណ្ឌិតដែលបានសរសេរដោយលោកហ៊ូ យួន និងខៀវ សំផន បានបង្ហាញពីមូលដ្ឋានគ្រឹះមួយដែលក្រោយមកបានក្លាយជាគ្រឹះនៃគោលនយោបាយក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ តួនាទីដ៏សំខាន់របស់ពួកកសិករក្នុងការអភិវឌ្ឍប្រទេសជាតិត្រូវបានសរសេរបង្កើតឡើងដោយហ៊ូ យួន នៅក្នុងនិក្ខេបបទរបស់លោកនាឆ្នាំ១៩៥៥, បានចែងថា កសិករខ្មែរនិងទស្សនវិស័យរបស់ពួកគេក្នុងការធ្វើទំនើបកម្មអាចជាការប្រឆាំងនឹងទស្សនៈជាទូទៅថានគរូបនីយកម្មនិងឧស្សាហូបនីយកម្មគឺជាបុព្វហេតុដ៏ចាំបាច់នៃការអភិវឌ្ឍជាតិ។ ជម្លោះជំទាស់គ្នាចំបងនៅក្នុងនិក្ខេបបទឆ្នាំ១៩៥៩របស់លោកខៀវ សំផន, សេដ្ឋកិច្ចកម្ពុជានិងការអភិវឌ្ឍផ្នែកឧស្សាហកម្ម, គឺថាប្រទេសកម្ពុជាត្រូវតែពឹងផ្អែកលើខ្លួនឯងនិងត្រូវតែបញ្ឈប់ភាពអាស្រ័យសេដ្ឋកិច្ចខ្លួនលើប្រទេសអភិវឌ្ឍ។ នៅក្នុងវណ្ណវង្សទូទៅ, កិច្ចការងាររបស់លោកខៀវ សំផនបានឆ្លុះបញ្ចាំងពីឥទ្ធិពលនៃវិស័យ"ទ្រឹស្តីអនិស្សរភាព", ដែលត្រូវបានចោទប្រកាន់ថានាំឱ្យគ្មានការអភិវឌ្ឍអ្វីទេដល់ប្រទេសទីបីក្នុងការគ្រប់គ្រងសេដ្ឋកិច្ច, ជាពិសេសប្រទេសពឹងផ្អែកលើវិស័យឧស្សាហកម្មតែម្តង។
អទិភាពសម្ងាត់នៅក្នុងទីក្រុងភ្នំពេញ
បន្ទាប់ពីវិលត្រលប់មកប្រទេសកម្ពុជាវិញក្នុងឆ្នាំ១៩៥៣, ប៉ុល ពតបានដាក់ខ្លួនចូលទៅក្នុងការងារគណបក្សភ្លាម។ ជាដំបូង, គាត់បានចូលទៅក្នុងកងកម្លាំងមួយដែលជាប់សម្ព័ន្ធមិត្តជាមួយកងកម្លាំងវៀត មិញដែលកំពុងធ្វើប្រតិបត្តិការនៅតាមទីជនបទក្នុងខេតុកំពង់ចាម។ បន្ទាប់ពីបញ្ចប់សង្គ្រាមជាមួយបារាំង, គាត់បានធ្វើដំណើរមកក្រុងភ្នំពេញក្រោមគណៈកម្មាធិការប្រជុំជនរបស់លោកទូ សាមុត, ដែលនៅទីនោះលោកបានក្លាយជាបុគ្គលដ៏សំខាន់ម្នាក់នៃការធ្វើទំនាក់ទំនងរវាងគណៈបក្សពួកឆ្វេងនិយមនិងចលនាកុម្មុយនិស្តសម្ងាត់មួយ។ សមមិត្តរបស់ប៉ុល ពតគឺលោកអៀង សារីបានក្លាយជាគ្រូបង្រៀននៅសាលាឯកជនថ្មីមួយគឺវិទ្យាល័យកម្ពុជបុត្រ, ដែលលោកហ៊ូ យួនជានាយកសាលា។ លោកខៀវ សំផនបានត្រលប់មកប្រទេសកម្ពុជាវិញក្នុងឆ្នាំ១៩៥៩, ហើយបានបង្រៀនជាសាស្ត្រាចារ្យផ្នែកច្បាប់នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, ហើយបានបង្កើតក្រុមហ៊ុនបោះពុម្ភកាសែតផ្សាយជាភាសាបារាំងមួយដែលមានឈ្មោះថា L'Observateur (ភាសាខ្មែរ: ឡុបស៊ែរវ៉ាទ័រ)។ មិនយូរប៉ុន្មាន, កាសែតនេះក៏ទទួលបាននូវកិត្តិសព្ទនៅក្នុងបណ្ឌិតសភាតូចមួយនៅភ្នំពេញ។ ឆ្នាំបន្ទាប់, កាសែតឡុបស៊ែរវ៉ាទ័រត្រូវបានបិតចោល ហើយកងកម្លាំងរាជរដ្ឋាភិបាលរបបសង្គមរាស្រ្តនិយមរបស់សីហនុបានធ្វើបាបលោកខៀវ សំផនដោយវាយតប់ជាន់ធាក់ និងគួរឱ្យជ្រុលហួសហេតុ កងកម្លាំងនោះថែមទាំងបានចាប់ដោះសម្លៀកបំពាក់លោកខៀវ សំផននៅទីសាធារណៈតែម្តង។ ទោះជាយ៉ាងណា, បទពិសោធន៍នេះមិនបានបញ្ឍប់លោកសំផនក្នុងការគាំទ្រកិច្ចសហប្រតិបត្តិការរបស់សីហនុដើម្បីបង្កើតកម្លាំងរណសិស្សប្រឆាំងនឹងសកម្មភាពរបស់សហរដ្ឋអាមេរិកក្នុងវៀតណាមខាងត្បូងនោះទេ។ ដូចជាបានរៀបរាប់ខាងលើអញ្ចឹង, លោកខៀវ សំផន, ហ៊ូ យួន និង ហ៊ូ នីម ត្រូវតែបង្ខំខ្លួនបម្រើរបបសង្គមរបស់សីហនុនិងទទួលយកតំណែងក្នុងរដ្ឋាភិបាលរបស់ព្រះអង្គ។
នៅថ្ងៃទី២៨ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ១៩៦០, មេដឹកនាំ២៥រូបនៃ KPRP បានរៀបចំធ្វើសមាជប្រជុំសម្ងាត់នៅក្នុងបន្ទប់មួយក្បែរស្ថានីយរថភ្លើងភ្នំពេញ។ នៅក្នុងកិច្ចប្រជុំនេះមានប្រតិភូចំនួន១៤រូបជាតំណាងខាងក្រុមជនបទនិង១៧រូបជាតំណាងក្រុមទីប្រជុំជន។ ព្រឹត្តិការណ៍ដ៏សំខាន់មួយនេះគឺនៅតែជាអាថ៌កំបាំងពីព្រោះលទ្ធផលនៃកិច្ចប្រជុំនេះបានធ្វើឱ្យមានជម្លោះរវាងក្រុមកុម្មុយនិស្តនិយមវៀណាមនិងក្រុមកុម្មុយនិស្តប្រឆាំងនឹងវៀតណាម។ នៅក្នុងកិច្ចប្រជុំនេះផងដែរ, គណៈបក្ស KPRP ត្រូវបានប្តូរឈ្មោញមកគណៈបក្សកម្មករកម្ពុជា។ សំណួរក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយឫការតស៊ូចូលរបបសង្គមត្រូវបានពិភាក្សាយ៉ាងហ្មត់ចត់។ រចនាសម្ព័ន្ធថ្មីនៅក្នុងគណៈបក្សត្រូវបានអនុម័តឡើងនិងជាលើកដំបូងគណៈកម្មាធិការកណ្តាលអចិន្ត្រៃយ៍ត្រូវបានតែងតាំងជាមួយលោកទូ សាមុត(ដែរលោកបានរៀនចំគោលនយោបាយសហប្រតិបត្តិការ) ដោយលោកបានក្លាយជាអង្គលេខាធិការបក្ស។ សម្ព័ន្ធមិត្តលោកឈ្មោះ នួន ជា, ដែលគេស្គាល់ថារុងឡឺត, បានតាំងជាអង្គលេខាធិការរងបក្សខណៈដែលប៉ុល ពតនិងអៀង សារីត្រូវបានតែងតាំងជាគណៈកម្មាធិការកណ្តាលដែលជាតំណែងទីបីនិងទីប្រាំខ្ពស់ជាងគេនៃឋានានុក្រមបក្ស។ សមាជិកគណៈកម្មាធិការមួយរូបទៀតគឺអ្នកកុម្មុយនិស្តជើងចាស់ឈ្នោះថាកែវ មាស។ ក្នុងកម្ពុជាប្រជាធិបតេយ្យ, កិច្ចប្រជុំនេះត្រូវបានចាត់ទុកជាថ្ងៃបង្កើតបក្សកុម្មុយនិស្តកម្ពុជានិងជាផ្នែកមួយដ៏សំខាន់ក្នុងប្រវត្តិសាស្ត្រកុម្មុយនិស្តក្នុងប្រទេសកម្ពុជាមុនពេលប៉ុល ពតបានឡើងកាន់តំណែងជាមេដឹកនាំ។
នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៦២, លោក ទូ សាមុតត្រូវបានរដ្ឋាភិបាលកម្ពុជាសម្លាប់ចោល។ នៅក្នុងកិច្ចប្រជុំសមាជលើកទីពីររបស់ WPK ក្នុងខែកុម្ភៈ ឆ្នាំ១៩៦៣, ប៉ុល ពតត្រូវបានជ្រើសរើសឱ្យស្នងតំណែងលោកទូ សាមុតជាអង្គលេខាធិការបក្ស។ សម្ព័ន្ធមិត្តរបស់លោកសាមុត ដូចជានួន ជា និង កែវ មាសត្រូវបានដក់ចេញពីតំណែងកម្មាធិការកណ្តាលហើយត្រូវជំនួសដោយលោកសុន សេននិងវ៉ន វេតវិញ។ ចាប់តាំងពីពេលនោះមក, ប៉ុល ពតនិងសមមិត្តស្មោះត្រង់របស់គាត់ដែលធ្លាប់ជាមិត្តជិតស្និតគ្នានៅប៉ារីសបានទទួលមានសឹទ្ធិគ្រប់គ្រងគណៈបក្សទាំងមូល, ដោយបានដកចេញនូវសមាជិកជើសចាស់ចោលដែលប៉ុល ពតគិតថាពួកគេទាំងនោះជាអ្នកគាំទ្រវៀតណាមជ្រុលពេក។
អំពើកុបកម្មនៅតាមជនបទប្រទេសកម្ពុជា
នៅខែកក្កដា ឆ្នាំ១៩៦៣, ប៉ុល ពតនិងគណៈកម្មាធិការបក្សមួយចំនួនធំបានចាកចេញពីភ្នំពេញទៅតំបន់ភាគឥសាន្តនៃខេត្តរតនគិរីដើម្បីបង្កើតមូលដ្ឋានកុបកម្មនៅទីនោះ។ ប៉ុល ពតត្រូវបានគេដាក់លោកនៅក្នុងបញ្ជីពួកឆ្វេងនិយមចំនួន៣៤រូបដែលត្រូវនឹងបានកោះហៅដោយព្រះអង្គនរោត្តម សីហនុដើម្បីចូលរួមជាមួយរដ្ឋាភិបាលកម្ពុជានិងចុះហត្ថលេខាលើសេចក្តីថ្លែងការមួយចំនួនដែលបានថ្លែងថាព្រះអង្គនរោត្តម សីហនុគឺជាមេដឹកនាំតែមួយគត់ដែលអាចដឹកនាំកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍបាន។ មានតែប៉ុល ពតនិងលោកជូ ចិត្តប៉ុណ្ណោះជាអ្នកឆ្វេងនិយមពីររូបក្នុងចំណោម៣៤រូបនៅក្នុងបញ្ជីដែលបានរត់គេចខ្លួនផុតបាន។ ឯអ្នកឆ្វេងនិយមចំនួន៣២រូបទៀតត្រូវបានយល់ព្រមសហការជាមួយរដ្ឋាភិបាលព្រះអង្គហើយក្រោយមកក៏ត្រូវបានចាប់ឃ្លាំមើលដោយក្រុមនគរបាលរយៈពេល២៤ម៉ោងរៀងរាល់ថ្ងៃ។
នៅពាក់កណ្តាលសតវត្សឆ្នាំ១៩៦០, ក្រសួងការបរទេសសហរដ្ឋអាមេរិក(United States Department of State)បានប៉ានស្មានថាគណបក្សនេះមានសមាជិកភាពរហូតទៅដល់១០០នាក់ឯណោះ។
នៅតំបន់ដែលប៉ុល ពតនិងសមាជិកបក្សទៅបង្កើតកម្លាំងកុបកម្មនោះគឺជាតំបន់ដែលកុលសម្ព័ន្ធជនជាតិភាគតិចស្នាក់នៅ, ពួកខ្មែរលើដែលជាឈ្មោះក្រុមកុលសម្ព័ន្ធនៅតំបន់នោះត្រូវបានពួកប៉ុល ពតធ្វើបាបយ៉ាងឃោរឃៅហើយត្រូវបានបង្ខំឱ្យចូលធ្វើជាទាហានទ័ពព្រៃទៀតផង។ នៅឆ្នាំ១៩៦៥, ប៉ុល ពតបានទៅលេងប្រទេសវៀតណាមខាងជើងនិងប្រទេសចិនអស់រយៈពេលជាច្រើនខែ។ ខ្លះបានថាគាត់ប្រហែលជាទទួលការបង្ហាត់បង្រៀននៅក្នុងប្រទេសចិនហើយ ដែលបានបង្កើនកិត្យានុភាពរបស់គាត់នៅពេលដែលគាត់ត្រឡប់មកប្រទេសកម្ពុជា។ ទោះបីជាប៉ុល ពតនៅមានទំនាក់ទំនងល្អជាមួយព្រះអង្គនរោត្តម សីហនុមែនតែការទៅលេងប្រទេសក្រៅរបស់ប៉ុល ពតត្រូវបានលាក់បាំងពីព្រះអង្គយ៉ាងជិត។ នៅឆ្នាំ១៩៧១, គណៈបក្ស WPK របស់ប៉ុល ពតបានប្តូរឈ្មោះមកជាបក្សកុម្មុយនិស្តកម្ពុជាឫ CPK។ លក្ខន្តិកៈរបស់បក្សដែលបានបោះពុម្ភផ្សព្វផ្សាយឡើងនៅពាក់កណ្តាលសតវត្សឆ្នាំ១៩៧០, បានអះអាងថាការប្តូរឈ្មោះរបស់បក្សនេះត្រូវបានទទួលយល់ព្រមនៅសមាជប្រជុំគណបក្សចាប់តាំងពីឆ្នាំ១៩៧១មកម្លេះ។ ការប្លាស់ប្តូរឈ្មោះគណបក្សនេះត្រូវបានគេលាក់ទុកយ៉ាងសម្ងាត់, សម្បីតែសមាជិកជាន់ទាបនិងសមាជិកភាពគណបក្សក៏មិនបានដឹងលឺពីការប្តូរឈ្មោះនេះដែរទាន់តែពីរឫបីឆ្នាំក្រោយមកបានដឹងពីការផ្លាស់ប្តូរឈ្មោះគណបក្សនេះ។ មេថ្នាក់ដឹកនាំបក្សមួយចំនួនបានគាំទ្រចលនាតស៊ូប្រដាប់អាវុធប្រឆាំងនឹងរដ្ឋាភិបាលសង្គមយ៉ាងអស់ពីលទ្ធភាព, ដែរក្រោយមករដ្ឋាភិបាលសង្គមក៏ត្រូវបានដឹកនាំដោយព្រះអង្គនរោត្ដម សីហនុផ្ទាល់។ ក្នុងឆ្នាំ១៩៦៧, បក្សកុម្មុយនិស្តកម្ពុជា (CPK) បានងើបឡើងធ្វើកុបកម្មតូចៗចំនួនពីរបីលើកប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាដែរមិនសូវបានទទួលផលមកវិញច្រើនទេ។
ដោយមិនសូវបានទទួលជោកជ័យនោះ, ក្នុងឆ្នាំ១៩៦៨ ពួកខ្មែរក្រហមបានចាប់ផ្តើមធ្វើកុបកម្មដ៏ធំមួយ(កុបកម្មជាតិ)ទូទាំងប្រទេសកម្ពុជា។ ទោះបីជាវៀតណាមខាងជើងមិនទាន់បានសម្រេចចិត្តឱ្យខ្មែរក្រហមធ្វើកុបកម្មជាតិក៏ដោយ, កងកម្លាំងវៀតណាមខាងជើងនូវតែផ្តល់ទីជម្រកនិងគ្រឿងប្រដាប់អាវុធទៅឱ្យពួកខ្មែរក្រហមបន្ទាប់ពីការធ្វើកុបកម្មបានចាប់ផ្តើមឡើង។ កងកម្លាំងទ័ពព្រៃរបស់បក្សនេះត្រូវបានគេឱ្យឈ្មោះថាកងទ័ពបដិវត្តន៍ប្រជាជនកម្ពុជា។ ការគាំទ្ររបស់ពួកវៀតណាមមកលើការធ្វើកុបកម្មនេះបានធ្វើឱ្យមានភាពលំបាកយ៉ាងខ្លាំងទៅឱ្យកងទ័ពជើងគោកកម្ពុជាក្នុងការបង្រ្កាបកងកម្លាំងខ្មែរក្រហម។
ការឡើងអំណាច
ភាពប្រជាប្រិយនៃនយោបាយរបស់ខ្មែរក្រហមត្រូវបានកើនឡើងនៅពេលដែលសីហនុត្រូវគេដកចេញពីតំណែងក្នុងនាមជាប្រមុខរដ្ឋនៅឆ្នាំ១៩៧០។ លោកឧត្តមសេនីយ៍លន់ នល់, ដែលមានការគាំទ្រពីរដ្ឋសភាបានធ្វើរដ្ឋប្រហារទម្លាក់ព្រះអង្គសីហនុ។ ព្រះអង្គសីហនុ, ដែលបានធ្វើនិរទេសខ្លួនទៅទីក្រុងប៉េកាំង, បានចងសម្ព័ន្ធភាពជាមួយបក្សកុម្មុយនិស្តកម្ពុជា ហើយទ្រង់ក៏បានក្លាយជាប្រមុខរដ្ឋខ្មែរក្រហមទាំងនៅក្រៅប្រទេស(សម្ព័ន្ធភាពនេះត្រូវគេស្គាល់ជាអក្សរកាត់ថាGRUNK) ដែលគាំទ្រដោយសាធារណរដ្ឋប្រជាមានិតចិន។ ការគាំទ្រដ៏មានប្រជាប្រិយភាពរបស់សីហនុនៅតាមតំបន់ជនបទនៃប្រទេសកម្ពុជាបានពង្រីកអំណាចនិងឥទ្ធិពលខ្មែរក្រហមរហូតដល់ថ្នាក់នៅឆ្នាំ១៩៧៣, ពួកខ្មែរក្រហមបានគ្រប់គ្រងតំបន់មួយភាគធំនៃទឹកដីប្រទេសកម្ពុជា។
ទំនាក់ទំនងរវាងការទម្លាក់គ្រាប់បែកមកលើទឹកដីកម្ពុជាដោយសហរដ្ឋអាមេរិកនិងកើនឡើងនៃឥទ្ធិពលរបស់ពួកខ្មែរក្រហមបានក្លាយជារឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍មួយដល់ប្រវត្តិវិទូ។ ប្រវត្តិវិទូមួយចំនួនដូចជាលោក Michael Ignatieff, Adam Jones និង Greg Gradins បានលើកឡើងថាការធ្វើអន្តរាគមន៍និងយុទ្ធនាការទម្លាក់គ្រាប់បែករបស់អាមេរិក(ពីឆ្នាំ១៩៦៥ដល់ឆ្នាំ១៩៧៣)គឺជាកត្តាដ៏សំខាន់មួយដែលនាំឱ្យមានការគាំទ្រពួកខ្មែរក្រហមកាន់តែច្រើនឡើងៗជាពិសេសគឺកសិករខ្មែរ។ យោងតាមលោក Ben Kiernan, ពួកខ្មែរក្រហម"ក៏នឹងមិនបានឈ្នះអំណាចដែរបើគ្មានវិបត្តិអស្ថិរភាពនៃកងកម្លាំងយោធាខ្មែរសាធារណរដ្ឋឫគ្មានការទម្លាក់គ្រប់បែកពីអាមេរិកនោះ...ពួកខ្មែរក្រហមបានលើកយកការទម្លាក់គ្រប់បែកនិងការសម្លាប់រង្គាលនៃជនស៊ីវិលជាការឃោសនាប្រមូលកម្លាំងគាំទ្រនិងជាលេសសម្រាប់អំពើឃោឃៅនិងគោលនយោបាយមូលវិវដ្តរបស់ពួកគេហើយដើម្បីកំចាត់មជ្ឈន្តិកជនកុម្មុយនិស្តនិងពួកសីហនុនិយមចោលទៀតផង។ អ្នកសរសេរជីវប្រវត្តិប៉ុល ពតឈ្មោះ David P. Chandler បានសរសេរបញ្ជាក់ថាការទម្លាក់គ្រប់បែកនោះ"ពិតជាបានផលដូចអ្វីដែលអាមេរិកចង់បានមែន–វាបានបំបែកការឡោមព័ទ្ធរបស់ពួកកុម្មុនិស្តនៅឯទីក្រុងភ្នំពេញ", ប៉ុន្តែវាក៏បាននាំឱ្យមានការបែកបាក់នៃប្រព័ន្ធសង្គមទាំងមូលផងដែរ។ ចំណែកឯលោក Peter Rodman និង Michael Lind បានអះអាងថាការចូលធ្វើអន្តរាគមន៍របស់អាមេរិកបានជួយរបបសាធារណរដ្ឋរបស់លន់ នល់ពីការដួលរលំក្នុងឆ្នាំ១៩៧០ និងឆ្នាំ១៩៧៣។ លោក Craig Etcheson បានទទួលស្គាល់ថាការធ្វើអន្តរាគមន៍របស់អាមេរិកពិតជាបានធ្វើឱ្យពួកខ្មែរក្រហមកាន់តែទទួលបានអំណាចមែនតែបានជំទាស់ថាការធ្វើអន្តរាគមន៍របស់អាមេរិកមិនមែនជាបុព្វហេតុចំបងនៃការទទួលជោកជ័យរបស់ពួកខ្មែរក្រហមទេ។ លោក William Shawcross បានសរសេររៀបរាប់ថាការទម្លាក់គ្រាប់បែកនិងការលុកលុយរបស់សហរដ្ឋអាមេរិកបានធ្វើឱ្យកម្ពុជាធ្លាក់មកនៅក្រោមស្ថានភាពវឹកវរដែលសីហនុខំប្រឹងចៀសវាងអស់រយៈពេលជាយូរណាស់មកហើយ។
ការគាំទ្ររបស់វៀតណាមមកលើពួកខ្មែរក្រហមក៏បានកាត់បន្ថយយ៉ាងខ្លាំងក្នុងឆ្នាំ១៩៧៣។ ចិនក៏បានក្លាយជាប្រទេសដែលផ្គត់ផ្គង់គ្រឿងប្រដាប់អាវុធឱ្យខ្មែរក្រហមនៅក្នុងសង្គ្រាមស៊ីវិលកម្ពុជានិងឆ្នាំក្រោយៗមកទៀត។
នៅពេលដែរសភាសហរដ្ឋអាមេរិកបានបញ្ឈប់ការផ្តល់ជំនួយយោធាមកឱ្យរដ្ឋាភិបាលលន់ នល់នៅឆ្នាំ១៩៧៣, ពួកខ្មែរក្រហមបានទទួលបាននូវភាពរីកចម្រើនយ៉ាងខ្លាំងនៅក្នុងប្រទេស, ដោយមានកម្លាំងទាហានច្រើនជាងកងទ័ពប្រដាប់អាវុធជាតិខ្មែររបស់លន់ នល់ទៅទៀត។ នៅថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥, ពួកខ្មែរក្រហមបានដណ្តើមកាន់កាប់ទីក្រុងភ្នំពេញនិងផ្តួលរលំរបបសាធារណរដ្ឋខ្មែរដោយប្រហារជីវិតមន្រ្តីរបបសាធារណរដ្ឋចោលទាំងអស់។
ការកាន់អំណាចរបស់ពួកខ្មែរក្រហម
ថ្នាក់ដឹកនាំខ្មែរក្រហមមិនសូវមានការផ្លាស់ប្តូរធំដុំអ្វីទេនៅចន្លោះសតវត្សឆ្នាំ១៩៦០ដល់ពាក់កណ្តាល់សតវត្សឆ្នាំ១៩៩០។ មេដឹកនាំខ្មែរក្រហមភាគច្រើនគឺមកពីគ្រួសារវណ្ណៈកណ្តាល(មានជីវភាពធូរធារ)ហើយបានទទួលនូវការអប់រំតាមសកលវិទ្យាល័យបារាំងមួយចំនួនទៀតផង។
គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមបក្សខ្មែរក្រហមក្នុងអំឡុងពេលកាន់អំណាចមានដូចជា:
- បងទី១ ប៉ុល ពត(ហៅសាឡុត ស)— ជាលេខាធិការបក្សកុម្មុយនិស្តកម្ពុជា, ពីឆ្នាំ១៩៦៣ដល់ឆ្នាំ១៩៨១ និងជានាយករដ្ឋមន្ត្រីនៃកម្ពុជាប្រជាធិបតេយ្យពីឆ្នាំ១៩៧៦ដល់ឆ្នាំ១៩៧៩
- បងទី២ នួន ជា(ហៅឡុង ប៊ុនរត្ន)— ជាអង្គលេខាធិការរងនៃបក្សកុម្មុយនិស្តកម្ពុជានិងជាប្រធានសភាតំណាងប្រជាជនកម្ពុជា
- បងទី៣ អៀង សារី — ជាឧបនាយករដ្ឋមន្រ្តីនៃកម្ពុជាប្រជាធិបតេយ្យ; និងជារដ្ឋមន្ត្រីនៃក្រសួងការបរទេស ពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩
- បងទី៤ ខៀវ សំផន — ជាប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍(ប្រមុខរដ្ឋ)នៃកម្ពុជាប្រជាធិបតេយ្យ
- បងទី៥ តាម៉ុក(ហៅឈិត ជើង)— ជាមេបញ្ជាការទ័ពជាតិនៃកម្ពុជាប្រជាធិបតេយ្យ; មេដឹកនាំខ្មែរក្រហមចុងក្រោយគេ, លេខាធិការតំបន់ទិសនិរតី(បានស្លាប់នៅក្នុងអំឡុងពេលកំពុងចាំការកាត់ទោសពីអំពើប្រល័យពូជសាសន៍នៅថ្ងៃទី២១ កក្កដា ឆ្នាំ២០០៦)
- បងទី៨ កែ ពក ជាលេខាធិការតំបន់ភូមិភាគខាងជើង
- សុន សេន ជាឧបនាយករដ្ឋមន្រ្តីរងនៃកម្ពុជាប្រជាធិបតេយ្យនិងជាមន្ត្រីក្រសួងការពារជាតិ
- យុន យ៉ាត (ភរិយាលោកសុន សេន) ជាមន្រ្តីក្រសួងអប់រំពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៧, និងជាមន្រ្តីក្រសួងព័ត៌មាន(ជំនួសហ៊ូ នឹមក្នុងឆ្នាំ១៩៧៧)
ពេលកាន់អំណាច, ខ្មែរក្រហមបានអនុវត្តកម្មវិធីនយោបាយមូលវិវដ្តមានដូចជាប្រកាន់យកនយោបាយឯកោរ(គ្មានទំនាក់ទំនងជាមួយបរទេស), បិទសាលារៀន, មន្ទីរពេទ្យ, និងរោងចក្រ, លុបបំបាត់រូបិយវត្ថុ, គំទិចវត្តអារាមនិងចាត់ទុកថាការអនុវត្តតាមសាសនាជាអំពើខុសនឹងច្បាប់, រិបអូសទ្រព្យសម្បត្តិឯកជន, និងបណ្តេញប្រជាជនចេញពីទីក្រុងឱ្យទៅនៅតំបន់ជនបទ។ គោលបំណងនៃគោលនយោបាយនេះគឺដើម្បីកែប្រែអ្នកនៅទីក្រុងឫអ្នកមានជំនាញវិជ្ជាជីវៈ,ឫអាចហៅថា"ប្រជាជនចាស់"ឱ្យក្លាយទៅជា"ប្រជាជនថ្មី"តាមរយៈការធ្វើពលកម្មធ្ងន់ៗ។ គោលដៅរបស់ពួកគេគឺចង់អភិវឌ្ឍសេដ្ឋកិច្ចជាតិដោយផ្អែកលើការនាំចេញនៃដំណាំស្រូវហើយដើម្បីអភិវឌ្ឍផ្នែកឧស្សាហកម្មនៅពេលខាងមុខទៀត។ បក្សនេះបានប្រកាន់យកពាក្យស្លោកមួយថា"បើយើងមានអង្ករ, នោះយើងមានអ្វីៗគ្រប់យ៉ាង!"។ សកម្មភាពនិងគោលនយោបាយខាងលើបានបណ្តាលឱ្យមនុស្សស្លាប់ជាច្រើននាក់ដោយសារការប្រហារជីវិត(មិនព្រមធ្វើការឫមិនស្តាប់តាមអង្គការ), ភាពទ្រត់ទ្រមដោយសារធ្វើការងារពលកម្មហួសហេតុ, ជំងឺរាតត្បាតនិងការឥតឃ្លាន។
ពួកខ្មែរក្រហមបានប្រាប់ប្រជាជននៅទីក្រុងភ្នំពេញនិងនៅតាមទីប្រជុំជនដទៃទៀតថាពួកគេនឹងត្រូវផ្លាស់ប្តូរទីលំនៅ"ចម្ងាយពីពីរទៅបីគីឡូម៉ែត្រ"ពីទីក្រុងនឹងត្រូវត្រឡប់ចូលក្រុងវិញក្នុងរយៈពេល"ពីរទៅបីថ្ងៃ"ប៉ុណ្ណោះ។ ជនដែលបានជៀសផុតពីការស្លាប់នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពតបាននិយាយប្រាប់ថាប្រជាជននៅគ្រប់ទីប្រជុំជនត្រូវបានទាហានខ្មែរក្រហមណែនាំឱ្យចេញពីទីក្រុងដោយប្រើលេសថា"អាមេរិកនឹងមកទម្លាក់គ្រាប់បែកដល់ទីក្រុង"ហើយថែមទាំងផ្តាំអ្នកទាំងនោះថាមិនចាំបាច់ចាក់សោរផ្ទះរបស់ពួកគេទេព្រោះថាខ្មែរក្រហមនឹង"មើលថែរក្សាអ្វីៗគ្រប់យ៉ាង"រហូតទាន់តែពួកគេបានវិលត្រលប់មកវិញ។ ទាំងនេះមិនមែនជាការជម្លៀសប្រជាជនចេញពីទីប្រជុំជនជាលើកដំបូងដោយពួកខ្មែរក្រហមទេ។ ការជម្លៀសប្រជាពលរដ្ឋចេញពីទីក្រុងបានចាប់ផ្តើមតាំងពីដើមសតវត្សឆ្នាំ១៩៧០មកម្លេះគ្រាន់តែការជម្លៀសដំបូងៗនោះជាការជម្លៀសប្រជាជនលក្ខណៈខ្នាតតូច។
ខ្មែរក្រហមបានប៉ុនប៉ងចង់ប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសដែលមិនប្រកាន់វណ្ណៈដោយជម្លៀសប្រជាជនចេញពីទីក្រុងហើយបង្ខំពួកគេទាំងនោះឱ្យធ្វើការងារពលកម្មធ្ងន់ៗដោយប្រើ[[អំណាចផ្តាច់ការមកសង្កត់ពីលើ។ ប្រជាពលរដ្ឋទូទាំងប្រទេសបានត្រូវបង្ខំឱ្យក្លាយជាកសិករធ្វើស្រែតាមជំរុំពលកម្មនីមួយៗ។ ប្រជាជនទាំងនោះត្រូវទទួលធ្វើការងារហួតកម្រិតនិងត្រូវស្រែកឃ្លានដោយគ្មានអាហារគ្រប់គ្រាន់សម្រាប់ទ្រទ្រង់កម្លាំងពលកម្មរបស់ពួកគេហើយខ្មែរក្រហមថែមទាំងប្រហារជីវិតប្រជាជនមួយចំនួនដែលមានសក្តានុភាពផ្តល់ផលប៉ះពាល់ដល់របបពួកគេទៀតផង(ជាពិសេសគឺបញ្ញាវន្ត)និងសម្លាប់អ្នកណាដែលប្រព្រឹត្តិអំពើខុសពីច្បាប់ទោះបីជារឿងតូចតាចក៏ដោយ។
ពេញមួយទស្សវត្តឆ្នាំ១៩៧០និងជាពិសេសបន្ទាប់ពីពាក់កណ្តាលឆ្នាំ១៩៧៥, គណបក្សមួយនេះត្រូវបានជួបនឹងបញ្ហាមួយដោយសារតែការប្រឆាំងបក្សពួក ហើយក៏មានការប៉ុនប៉ងចង់ផ្តួលរលំរបបប៉ុល ពតនាពេលនោះផងដែរ។ ជាលទ្ធផលនៃការមិនទុកចិត្តគ្នាឯងបានបណ្តាលឱ្យសមាជិកនិងអ្នកគាំទ្របក្សនេះចំនួនប្រហែលមួយពាន់នាក់ត្រូវគេប្រហារជីវិតចោលបូករួមទាំងមេដឹកនាំបក្សទៀតផង។
អង្គការ (Angkar)
អស់រយៈពេលជាពីរឆ្នាំបន្ទាប់ពីបក្ស CPK បានកាន់កាប់អំណាចមក, បក្សនេះបានសំដៅលើខ្លួនឯងថា'អង្គការ'។ នៅថ្ងៃទី២៩ កញ្ញា ១៩៧៧, ប៉ុល ពតបានប្រកាសជាសាធារណៈពីអត្ថិភាពនៃបក្ស CPK នៅក្នុងសុន្ទរកថាមួយរយៈពេល៥ម៉ោង។ នៅក្នុងសុន្ទរកថានេះ, ប៉ុល ពតបាននិយាយបង្ហាញពីគោលការណ៍ពិតប្រាកដនៃអំណាចផ្តាច់ការរបស់លោកមកលើប្រទេសកម្ពុជាទាំងមូលហើយបានរៀបរាប់បន្ថែមថាការគ្រប់គ្រងប្រទេសក្រោម CPK គឺជាការគ្រប់គ្រងមិនបែបច្បាស់លាស់។
គំនិតនិងគោលការណ៍មួយចំនួនត្រូវបានលាក់បាំងយ៉ាងសម្ងាត់ក្នុងមួយអត្ថិភាពរបស់បក្សមួយនេះ។ មុនឆ្នាំ១៩៧៥, ភាពសម្ងាត់គឺជារឿងដ៏ចាំបាច់មួយដើម្បីរក្សាអំណាចរបស់បក្សជាពិសេសគឺប៉ុល ពតនិងសហការីរបស់លោកដែលបានពឹងផ្អែកលើការសម្ងាត់របស់បក្សជាយូរណាស់មកហើយដើម្បីបង្រួបបង្រួមគោលចំហរពួកគេប្រឆាំងនឹងអ្នកដែលពួកគេគិតថាជាសត្រូវផ្ទៃក្នុងនៅអំឡុងពេលពីរឆ្នាំដំបូងនៃការកាន់អំណាច។ អត្ថិភាពរបស់ CPK ត្រូវបានលាតត្រដាងឡើងភ្លាមៗបន្ទាប់ពីប៉ុល ពតបានធ្វើដំណើរទៅទីក្រុងប៉េកាំងដោយសារតែមានការដាក់សម្ពាធពីចិនច្រើនពេកមកលើមេដឹកនាំខ្មែរក្រហមនីមួយៗដើម្បីឱ្យពួកគេទទួលស្គាល់នូវអត្តសញ្ញាណនយោបាយពិតរបស់ពួកគេ នាពេលនោះដែលមេដឹកនាំខ្មែរក្រហមបានពឹងផ្អែកលើលើជំនួយរបស់ចិនកាន់តែខ្លាំងឡើងៗដែរដើម្បីប្រឆាំងនឹងការគំរាមកំហែងរបស់យួន។ តាមមតិរបស់ប៉ុល ពតក្នុងសុន្ទកថារបស់លោកបានអះអាងថា CPK បានបង្កើតក្នុងអំឡុងឆ្នាំ១៩៦០ហើយលោកបានសង្កត់សម្លេងថាបក្សនេះមានអត្តសញ្ញាណខុសគ្នាដាច់ពីគណបក្សកុម្មុយនិស្តវៀតណាម។ ការសម្ងាត់(ឫអត្តសញ្ញាណពិតរបស់បក្ស)ត្រូវបានបន្តជាអាថ៌កំបាំងទោះបីជា CPK ទទួលបានជោកជ័យក្នុងការកាន់កាប់អំណាចក៏ដោយ។ ខុសពីមេដឹកនាំផ្តាច់ការផ្សេងទៀត, ប៉ុល ពតមិនមានគោលបំណងបង្ហាញពីអត្តសញ្ញាណខ្លួនពិតទៅដល់ប្រជាជនកម្ពុជាឫឱ្យពិភពលោកបានស្គាល់ឡើយ។ អស់ជាងរយៈពេលជិតមួយឆ្នាំបន្ទាប់ពីការឡើងកាន់អំណាចបានគេបញ្ជាក់បានថាសាឡុត សគឺជាឈ្មោះកំណើតរបស់ប៉ុល ពតហើយតំណែងរបស់លោកក៏ត្រូវបានគេដឹងដែរថាប៉ុល ពត(ឫសាឡុត ស)ជាលេខាធិការបក្សកុម្មុយនិស្តកម្ពុជា (CPK)។
ការដួលរលំនៃរបបខ្មែរក្រហម
ទំនាក់ទំនងកម្ពុជា-វៀតណាមបានធ្លាក់ចុះយ៉ាប់យ៉ឺនយ៉ាងខ្លាំងដោយសារតែជម្លោះនៅតាមព្រំដែននិងមានជនភៀសខ្លួនជាច្រើនរត់ចេញពីប្រទេសកម្ពុជាចូលប្រទេសវៀតណាម។ ដោយខ្លាយមានការវាយប្រហារពីវៀតណាម, ប៉ុល ពតបានបញ្ជាឱ្យទាហានខ្មែរក្រហមចូលទៅលុកលុយប្រទេសវៀតណាមនៅថ្ងៃទី១៨ មេសា ឆ្នាំ១៩៧៨។ ទ័ពខ្មែរក្រហមបានឆ្លងព្រំដែនយួននិងប្លន់របស់របរក្នុងភូមិក្បែរៗនោះបានយ៉ាងជោកជ័យ តែទោះបីមានជំនួយពីចិនក៏ដោយ, មិនយូរប៉ុន្មានកងកម្លាំងទ័ពខ្មែរក្រហមមួយនេះក៏ត្រូវបានទាហានវៀតណាចរុញច្រានចូលព្រំដែនកម្ពុជាវិញ។
នៅដើមឆ្នាំ១៩៧៩, ក្រុមគាំទ្រវៀតណាមនិងជាបក្សពួកក្រុមប្រឆាំងនឹងបក្ស CPK ដែលដឹកនាំដោយលោកប៉ែន សុវណ្ណបានធ្វើការប្រជុំសមាជមួយនៅជិតព្រំដែនប្រទេសវៀតណាម។ ជាមួយនិងលោកហេង សំរិន, ប៉ែន សុវណ្ណគឺជាសមាជិកស្ថានិករកឃើញរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា (KUFNS ឫ FUNSK)ដំបូងគេបង្អស់, បន្ទាប់ពីបានស្រងាកចិត្តនឹងពួកខ្មែរក្រហមខ្លាំងពេក។ ក្រោយមក, បក្ស CPK បានបែងចែកជាពីរបំណែក, ដែលក្នុងមួយបំណែកនោះគឺដឹកនាំដោយលោកប៉ែន សុវណ្ណដែលលោកបានដាក់ឈ្មោះថ្មីឱ្យបក្សគឺគណបក្សបដិវត្តប្រជាជនកម្ពុជា(ដែលសព្វថ្ងៃហៅថាគណបក្សប្រជាជនកម្ពុជា)។
កងកម្លាំងទាហានវៀតណាមរួមជាមួយនឹងKUFNSដែរ បានចូលវាយលុកប្រទេសកម្ពុជាហើយបានដណ្តើមកាន់កាប់ទីក្រុងភ្នំពេញវិញនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ គណបក្សដែលដឹកនាំដោយលោកប៉ែន សុវណ្ណត្រូវបានលើកឡើងក្លាយជាគណបក្សដឹកនាំនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាថ្មី។ ចំណែកឯ CPK ដែលដឹកនាំដោយប៉ុល ពតបានដងថយកងកម្លាំងខ្លួនទៅទិសខាងលិចឆ្ពោះទៅតំបន់មួយក្បែរព្រំដែនថៃ។ ដោយមានការការពារមិនជាផ្លូវការពីកងកម្លាំងថៃ, បក្សកុម្មុយនិស្តប៉ុល ពតក៏ចាប់ផ្តើមបង្កើតទ័ពព្រៃប្រឆាំងនឹងរដ្ឋាភិបាលនៃរបបថ្មីគឺ PRK។ បក្សរបស់ប៉ុល ពតបានបង្កើតរណសិរ្សរួបរួមជាតិមួយគឺរណសិរ្សប្រជាធិបតេយ្យស្នេហាជាតិនៃមហាសាមគ្គីជាតិកម្ពុជានៅក្នុងខែកញ្ញា ឆ្នាំ១៩៧៩ដើម្បីប្រឆាំងតបទៅនឹងវៀតណាមនិង PRK វិញដែលរណសិរ្សមួយនេះបានដឹកនាំដោយខៀវ សំផន។ នៅខែធ្នូ ឆ្នាំ១៩៧៩, កងកម្លាំងប្រដាប់អាវុធដែលទទួលបញ្ជាការពីគណបក្ស, ដែលកងកម្លាំងនេះពីមុនធ្លាប់ជាកងកម្លាំងប្រដាប់អាវុធរំដោជាតិប្រជាជនកម្ពុជាបានផ្លាស់ប្តូរឈ្មោះមកជាកងទ័ពជាតិនៃកម្ពុជាប្រជាធិបតេយ្យ។ ក្នុងឆ្នាំ១៩៨១, បក្សកុម្មុយនិស្តកម្ពុជា(CPK)ត្រូវបានរំលាយចោលនិងត្រូវជំនួសស្នងដោយគណបក្សកម្ពុជាប្រជាធិបតេយ្យ។