Jump to content

ព្រះពុទ្ធមហាធម្មរាជា

ពីវិគីភីឌា
កំណែ​នៅ ម៉ោង២៣:០១ ថ្ងៃព្រហស្បតិ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០១៩ ដោយ EmausBot (ការពិភាក្សា | ការរួមចំណែក) (Bot: Migrating 1 interwiki links, now provided by Wikidata on d:Q16305193)

ព្រះពុទ្ធមហាធម្មរាជា (ថៃ: พระพุทธมหาธรรมราชาអង់គ្លេស: Phar Pudtha MahaThammarahcha) ព្រះពុទ្ធមហាធម្មរាជា ជាព្រះពុទ្ធបដិមាទ្រង់គ្រឿងលំអដូចព្រះចក្រពត្តរាជសម័យបាយ័ន ឥរិយាបថសមាធិ ធ្វើពីមាសសំរឹទ្ធ បច្ចុប្បន្នប្រតិស្ថាននៅវត្តត្រៃភូមិ ខេត្តផេតឆាប៊ូន កសាងឡើងក្នុងសម័យព្រះបាទជ័យវរ្ម័នទី 7 ព្រះមហាក្សត្រនៃក្រុងអង្គរធំ។ នៅពេលដែលព្រះបាទជ័យវរ្ម័នទី 7 ព្រះរាជទានព្រះនាងសិង្ខរទេវី ព្រះធិតាឲ្យអភិវសេកជាមួយឃុនផាមឿងក្រុងរ៉ាត (បច្ចុប្បន្នស្ថិតក្នុងវត្តត្រៃភូមិ ក្រុងផេតឆាប៊ូន ខេត្តផេតឆាប៊ូន) និងជាព្រះពុទ្ធបដិមាសក្ដិសិទ្ធិប្រចាំស្រុកទេសរបស់ខេត្តផេតឆាប៊ូន។ បន្ទាប់មក មានសង្គ្រាមកើតឡើង ពួកមន្ដ្រីរាជសំណាក់បាននិមន្ដព្រះពុទ្ធបដិមានេះភៀសខ្លួនពីសង្គ្រាម ប៉ុន្ដែមានហេតុការណ៍ដែលធ្វើឲ្យព្រះពុទ្ធបដិមាអង្គនេះលិចទៅក្នុងទន្លេប៉ាសាក់។ ពេលវេលាកន្លងផុតទៅ មានអ្នកនេសាទបានទៅបង់សំណាញ់ជាប់ព្រះពុទ្ធបដិមាមហាធម្មរាជា ទើបនាំគ្នាជួយលើកឡើងពីទន្លេប៉ាសក់។ ក្រោយមក បាននិមន្ដទៅប្រតិស្ថានគង់នៅវត្តត្រៃភូមិ រហូតដល់ថ្ងៃ 15 កើត ខែកភ័ទ្របថ ដែលត្រូវនឹងបុណ្យភ្ជុំបិណ្ឌថៃ ព្រះពុទ្ធបដិមាធម្មរាជាបានបាត់ពីវត្តត្រៃភូមិ ធ្វើឲ្យព្រះគ្រូចៅអធិការវត្ត[] ព្រះសង្ឃ ព្រមទាំងពុទ្ធបរិស័ទ្ធ បាននាំគ្នាស្វែងរក ចុងក្រោយទើបបានជួបប្រទះព្រះពុទ្ធបដិមាមហាធម្មរាជាឡឹមៗ នៅបរិវេណដែលជួបប្រទះលើកដំបូង។ បន្ទាប់ពីនោះមក ទើបពេលថ្ងៃ 15 កើតខែភទ្របថ មានការហែព្រះពុទ្ធបដិមាមហាធម្មរាជាជុំវិញក្រុងរហូតដល់បរិវេណមុខវត្តត្រៃភូមិ ក្រោយមកលោកអភិបាលខេត្តដែលជាតំណាងឲ្យពុទ្ធបរិស័ទ្ធខេត្តផេតឆាប៊ូន ជាអ្នកលើកបីព្រះពុទ្ធបដិមាមហាធម្មរាជាចុះមុជទឹកទាំងបួនទិស ដែលចាត់ទុកថាជាសិរិមង្គលចំពោះខេត្តរហូតដល់ក្លាយទៅជាប្រពៃណីបីព្រះមុជទឹករបស់ខេត្តផេចឆាប៊ូនរហូតដល់បច្ចុប្បន្ននេះ ហើយការនិមន្ដព្រះពុទ្ធបដិមាមហាធម្មរាជាមុជទឹក អ្នកដែលនិមន្ដត្រូវតែជាអភិបាលខេត្តតែប៉ុណ្ណោះ ព្រោះតែតំណែងនោះស្មើនឹងអ្នកគ្រប់គ្រងក្រុងសម័យបូរាណដែលធំបំផុតក្នុងក្រុង ការលះបង់របស់អ្នកដែលមានតំណែងធំក្នុងក្រុងដែលមានការព្រួយបារម្ភអំពីសុខទុក្ខរបស់ប្រជារាស្ដ្រ និងមានឈ្មោះថាជាអ្នកទំនុកបម្រុងព្រះពុទ្ធសាសនាឲ្យបានគង់វង្សជាបន្ដរៀងរហូតទៅ។[] ព្រះពុទ្ធបដិមាសក្ដិសិទ្ធិអង្គនេះ ឲ្យអ្នកដទៃដែលមិនមែនជាអ្នកគ្រប់គ្រងក្រុងនិមន្ដទៅមុជទឹកជំនួសក៏ពុំបានដែរ បើឆ្នាំណាមិនមានការនិមន្តព្រះពុទ្ធបដិមាអង្គនេះទៅមុជទឹកទេ អ្នកផេតឆាប៊ូនជឿថាឆ្នាំនោះស្រុកទេសនឹងមានគ្រោះរាំងស្ងួត ទំនិញឡើងថ្លៃ ហើយព្រះពុទ្ធបដិមាអង្គនេះនឹងបាត់ទៅ។ []

កំណត់