Jump to content

ការពិភាក្សារបស់អ្នកប្រើប្រាស់:Traactivity

Page contents not supported in other languages.
ពីវិគីភីឌា

តំបន់ទេសចរណ៍​ស្រុកខ្មែរ


ប្រាសាទព្រះវិហារ​ ​

ស្ថិត​ក្នុងភូមិ​ស្វាយ​ជ្រំ​ ​ឃុំ​កន្ទួត​ ​ស្រុក​ជាំ​ខ្សា​ន្ត​ ​នៅ​លើ​ខ្នងភ្នំ​ដងរែក​ (៨០០គុណនឹង៤០០មែត្រការេ)។ ដងភ្នំ​នេះ​មាន​លក្ខណៈ​ចោទ​ ​ខ្លាំង​ពី​ខាង​ប្រទេស​កម្ពុជា​ ​និង​ជម្រាល​ពី​ខាង​ប្រទេស​ថៃ​។​ ​ប្រាសាទ​ព្រះវិហារ​មាន​ចំងាយ​៤០៥​គី​ទ្បូ​មែ​ត្រ​ពី​ទីក្រុង​ភ្នំពេញ​ ​តែបើ​គេ​ធ្វើ​ ​ដំណើរ​ចេញពី​ទីរួមខេត្ត​ព្រះ​វិហារ​វិញ​វា​មាន​ចំងាយ​ត្រឹមតែ​១០៨​គី​ទ្បូ​មែ​ត្រ​ប៉ុណ្ណោះ​ ​ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​២១១​ ​ទៅ​កាន់​ ​ស្រុក​ជាំ​ខ្សា​ន្ត​។​ ​នៅ​ឯ​ភ្នំ​ដងរែក​នោះ​ ​មាន​ជណ្តើរ​មួយ​ដែល​អាច​ឲ្យ​គេ​ទ្បើ​ង​ទៅ​ដល់​កំពូលភ្នំ​ដែល​ជាទី​តាំងរបស់​ប្រាសាទព្រះវិហារ​ ​ស្ថិត​នៅ​។​ សព្វ​ថ្ងៃនេះ​ ​អ្នក​លក់ដូរ​ ​និង​ប្រជាជន​តំបន់​នោះ​ភាគច្រើន​តែងតែ​ទ្បើ​ង​ទៅ​លើ​ភ្នំ​តាម​ផ្លូវ​ ​ស៊ី​១​ ​ពីព្រោះ​ថា​ផ្លូវ​នោះ​វា​ងាយស្រួល​ក្នុង​ ​ការ​ធ្វើ​ដំណើរ​។​ ​ប្រាសាទព្រះវិហារ​គឺជា​តំបន់​ប្រវត្តិសាស្ត្រ​មួយ​ដែល​មាន​ឈ្មោះ​ថា​ ​សេ​ការី​ស្វា​រៈ​ ​មាន​ន័យ​ថា​ ​អំណាច​នៃ​ភ្នំ​ ​ហើយ​ ​ត្រូវ​បាន​សាងសង់​ទ្បើ​ង​នៅ​ក្នុង​អំ​ទ្បុ​ង​ចុង​សតវត្ស​ទី​៩​ ​និង​ដើម​សតវត្ស​ទី​១០​ ​ដោយ​ព្រះមហាក្សត្រ​៤​អង្គ​ព្រះ​នាម​ ​ព្រះបាទ​ ​យ​សោ​វរ្ម័ន​ទី​១​(សាងសង់​ក្នុង​ព​.ស​ ​៨៨៩-៩១០) ព្រះបាទ​សូរយ​វរ្ម័ន​ទី​១​(សាងសង់​ក្នុង​ព​.ស​ ​១០០២-១០៥០) ព្រះបាទ​ ​សូរយ​វរ្ម័ន​ទី​២​(សាងសង់​ក្នុង​ព​.ស​ ​១១១៣-១១៥០) និង​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៦​សាងសង់​ក្នុង​ព​.ស​ ​១០៨០-១១០៩)។ ប្រាសាទ​ ​ព្រះ​វិហារ​បាន​ប្រគល់​ឲ្យ​ប្រទេស​ថៃ​ដោយ​ពួក​អាណានិគម​បារាំង​ក្នុង​ឆ្នាំ​១៩៥៤​ ​តែ​ត្រូវ​ទាមទារ​បាន​មក​វិញ​ដោយ​ការ​កាត់សេចក្តី​ ​ពី​តុលាការអន្តរជាតិ​ក្រុង​ទ្បា​អេ​ ​១៥ មិថុនា​ ​១៩៦២ ក្រោម​ព្រះរាជកិច្ច​ដឹកនាំ​របស់​ព្រះមហាក្សត្រ​ខ្មែរ​។​


ឧទ្យាន​ជាតិ​ភ្នំ​បូកគោ

ស្ថិត​នៅ​ចម្ងាយ​៤២​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​កំពត​ហើយ​ឧទ្យាន​ជាតិ​ភ្នំ​បូកគោ​ត្រូវ​បាន​រក​ឃើញ​នៅ​ឆ្នាំ​១៩២២ ក្នុង​រជ្ជកាល​ព្រះបាទ​ស៊ីសុវត្ថិ។​កាល​ដើម​ឡើយ​ទី​នេះ​គ្រាន់តែ​ជាទី​កន្លែង​លំហែ​កាយ​របស់​ពួក​អាណានិគមនិយម​បារាំង​ដោយ​ពួក​គេ​គ្រាន់តែ​ចង់​ប្ដូរ​បរិយាកាស​ពី​តំបន់​វាលរាប មក​កាន់​តំបន់​ភ្នំ​នា​មាត់សមុទ្រ​ប៉ុណ្ណោះ​។ ភ្នំ​បូក​គោ​ស្ថិត​នៅ​រយៈ​កម្ពស់​១០៧៥​មែ​ត្រ​មាន​ខ្យល់អាកាស​ល្អ​បរិសុទ្ធ​ទេសភាព​ធម្មជាតិ​ដ៏​ស្រស់​ត្រកាល​និង​សែនមនោរម្យ​ក្រៃលែង​ជាមួយ​នឹង​ដើមឈើ​ធំៗ និង​ផ្ទាំង​ថ្ម​ដែល​មាន​រាង​ដូច​ជា​សត្វ​។​នៅ​ក្នុង​សម័យ​សង្គមរាស្ត្រនិយម​មាន​សំណង់​អាគារ​សាធារណៈ​ជា​ច្រើន​ប្រៀប​ដូច​ជាទី​ក្រុង​មួយ​ដែរ ។ នៅ​ចម្ងាយ​៧គីទ្បូមែត្រពីភ្នំបូកគោមានកន្លែងសម្រាប់ងូតទឹកកំសាន្ត ដែល​ស្ថិត​នៅ​កន្លែង​ទឹកធ្លាក់។ ទីនោះ​មានឈ្មោះ​ថា​ពពក​វិល​។ រីឯ​នៅ​​លើ​កំពូលភ្នំ​វិញ​គេ​អាច​មើល​ឃើញ​ទិដ្ឋភាព​ដ៏​ស្រស់​ស្អាត​នៃ​ខេត្ត​កំពត ក្រុងកែប ក្រុងព្រះសីហនុ​ព្រមទាំង​សមុទ្រ​និង​ផ្ទៃមេឃ​ពណ៌​ខៀវ​។


ភ្នំឧត្តុង្គ​ ​

ស្ថិត​នៅ​ចំងាយ​៤០​គី​ទ្បូ​មែ​ត្រ​ភាគ​ខាងជើង​ភ្នំពេញ​។​ ​ភ្នំឧត្តុ​ង​គឺជា​អតីត​រាជធានី​ចាស់​របស់​ ​ព្រះមហាក្សត្រ​ខ្មែរ​ពីរ​ ​បី​ជំនាន់​មក​ហើយ​ ​គឺក្នុង​អំ​ទ្បុ​ង​សតវត្ស​ទី​១៧​ ​ដល់​១៩​។​ ​ដោយហេតុ​ថា​ ភ្នំ​ឧត្តុ​ង​ស្ថិត​នៅ​ជិត​ទីក្រុង​ភ្នំពេញ​ ​ដូចនេះ​វា​អាច​ធ្វើ​ឲ្យ​អ្នកទេសចរ​មាន​ភាព​ងាយស្រួល​ ​ដោយ​គេ​ចំនាយ​ពេល​តែ​១​ថ្ងៃ​ ​ក្នុង​ការ​ទៅ​ទស្សនា​ ​និង​វិល​ត្រលប់​មក​វិញ​។​ ​នៅ​ទីនោះ​អាច​ឲ្យ​ភ្ញៀវ​ទេសចរ​ ​មើល​ឃើញ​នូវ​ទេសភាព​ដ៏​ធំ​ទូលាយ​នៃ​ជនបទ​។​


ឧទ្យាន​ជាតិ​គី​រី​រម្យ​ ​

ស្ថិត​ក្នុងភូមិ​ភ្នំ​ដំរី​ ​ឃុំ​គី​រី​រម្យ​ ​ស្រុ​ក​ភ្នំស្រួច​ ​មាន​ចំងាយ​១១៧​គី​ទ្បូ​មែ​ត្រ​ពី​ទីក្រុង​ភ្នំពេញ​។​ ​ឧទ្យាន​ជាតិ​ព្រះ​កុស​មៈ​ ​ឬ ឧទ្យាន​ជាតិ​គី​រី​រម្យ​ ​គឺជា​រមណីយដ្ឋាន​ធម្មជាតិ​ ​ស្ថិត​លើ​ភ្នំ​ដែល​មាន​រយៈកម្ពស់​៧០០​មែ​ត្រ​ ​និង​មាន​លក្ខណៈ​ពិសេស​ផ្សេង​ទៀត​ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យមក​ទស្សនា​នៅ​ទី​នេះ​ ​ដូច​ជា​ព្រៃ​ស្រល់​ដ៏​ស្រស់​ត្រកាល​ ​ជាមួយ​និង​ផ្កាអ័រគីដេ​។​ ​ខ្យល់អាកាស​ដ៏​បរិសុទ្ធ​ ​លាយ​ជាមួយនឹង​សំណើម​ ​ព្រមទាំង​មាន​ទឹកធ្លាក់​ផង​នោះ​ ​ធ្វើ​ឲ្យ​ឧទ្យាន​ជាតិ​គី​រី​រម្យ​កាន់តែ​មាន​ភាព​មនោ​រម្យ​ទ្បើ​ង​ថែម​ទៀត​។​


រមណីយដ្ឋាន​កៀនស្វាយ​ ​

រមណីយដ្ឋាន​កៀនស្វាយ​ស្ថិត​ក្នុងស្រុក​កៀនស្វាយ​ ​មាន​ចំងាយ​ប្រហែល​១០​គី​ទ្បូ​មែ​ត្រ​ពី​ទីក្រុង​ភ្នំពេញ​ ​ដោយ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ ​ផ្លូវជាតិ​លេខ​១​។​ ​នៅ​ទីនោះ​មាន​ទេសភាព​ធម្មជាតិ​ពណ៌​បៃតង​ដ៏​ល្អ​ស្រស់​ត្រកាល​ ​ជាមួយនឹង​ម្លប់​ដ៏​ត្រជាក់​នៃ​ដើមឈើ​តូច​ ​ធំ​ខ្ពស់ៗ​ ​ដំណាំ​ ​និង​រុក្ខជាតិ​ ​ហូប​ផ្លែ​។​ ​រមណីយដ្ឋាន​នេះ​លាតសន្ធឹង​លើ​ដៃទន្លេ​មេគង្គ​ ​ដែល​ហូរ​ស្រោចស្រព​តំបន់​ដែល​មាន​ជីជាតិ​ ​ជាមួយនឹង​ ​ចំការ​ដំណាំ​ជា​ច្រើន​ទៀត​។​

ដៃទន្លេ​មេគង្គ​នេះ​ពិតជា​បាន​ផ្តល់​នូវ​ភាព​អំណោយផល​ដល់​ប្រជាជន​ដែល​រស់នៅ​ទីនោះ​ ​ក្នុង​ការ​ដាំ​ដុះ​ ​រស់នៅ​ដែល​ពោរពេញ​ដោយ​ ​ក្តី​សង្ឃឹម​។​ ​រី​ឯ​ទៅ​សងខាង​ដៃទន្លេ​នោះ​ទៀត​សោត​ ​មាន​រុក្ខជាតិ​តូច​ធំ​រីក​លូតលាស់​ ​និង​បែកមែក​សាខា​ ​ផ្តល់​នូវ​ភាព​មនោ​រម្យ​ដល់​ ​ទីនោះ​ក៏​ដូច​ជា​ដល់​ ​ភ្ញៀវ​ទេសចរ​។​ ​ដៃទន្លេ​នេះ​ពិតជា​កត្តា​សំខាន់​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​ ​និង​អន្តរជាតិ​មក​ទស្សនា​ ​នៅ​ទី​នេះ​ ​ជាមួយនឹង​អាកាសធាតុ​ធម្មជាតិ​ដ៏​បរិសុទ្ធ​ ​ហើយ​វា​ពិតជា​បាន​ផ្តល់​នូវ​អត្ថប្រយោជន៍​យ៉ាងច្រើន​ដល់​ប្រជាជន​ និង​ភ្ញៀវ​​ទេសចរ​។​

រមណីយដ្ឋាន​កៀនស្វាយ​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បាន​យ៉ាងច្រើន​ដោយហេតុ​ថា​នៅ​ទីនោះ​មានផ្ទះ​បណ្តែត​ទឹក​ ​កន្លែង​កំ​សាន្ត​ផ្សេងៗ​ ​អាហារ​ ​ដ៏​មានឱជារស​ ​ដូច​ជា​មាន់​អាំង​ ​ត្រីអាំង​ ​និង​ផ្លែ​ឈើ​ជា​ច្រើន​ ​ដូច​ជា​ផ្លែ​ខ្នុរ​ ​​ស្វាយ​ ​ចេក​ ​ដូង​ ​៘ ជាង​នេះ​ទៅ​ទៀត​ ​ជាមួយ​​នឹង​ទេសភាព​ធម្មជាតិ​ដ៏​ស្រស់​ត្រកាល​ ​កាន់តែ​ធ្វើ​ឲ្យ​តំបន់​ទេសចរ​កៀនស្វាយ​មាន​លក្ខណៈ​កាន់តែ​ប្រសើរ​ដល់​ភ្ញៀវ​ទេសចរ​ ​ថែម​ទៀត​។​ ​ដូច្នេះ​ដើម្បី​បង្ក​នូវ​លក្ខណៈ​កាន់តែ​ប្រសើរ​ទ្បើ​ង​ ​មន្ត្រី​ទេសចរ​ខេត្ត​ ​អ​ជ្ញា​ធរ​ដែនដី​ ​ព្រមទាំង​ប្រជាជន​គួរតែ​ចេះ​រៀបចំ​ ​អភិវឌ្ឍ​ ​និង​កែ​លម្អ​តំបន់​នោះ​ទ្វេ​ទ្បើ​ង​ថែម​ទៀត​។​


ទឹកជ្រោះ​ប៊ូ​ស្រា​ ​

ស្ថិត​ក្នុងស្រុក​ពេជ្រ​ចិន្តា​ ​មាន​ចំងាយ​៤៣​គី​ទ្បូ​មែ​ត្រ​ពី​ទីរួមខេត្ត​មណ្ឌល​គី​រី​។​ ​ទឹកជ្រោះ​ប៊ូ​ស្រា​គឺជា​កន្លែង​ដែល​មាន​ទឹកធ្លាក់​ធម្មជាតិ​ ​ដ៏​ស្រស់​ស្អាត​ប្រចាំ​ខេត្ត​មណ្ឌល​គី​រី​។​ ​ទឹកជ្រោះ​ប៊ូ​ស្រា​មាន​ទឹកធ្លាក់​បី​ដំណាក់​ ​ដែល​ដំណាក់​ទី​១​មាន​ទំហំ​១៥​មែ​ត្រ​ ​និង​កម្ពស់​ទឹកធ្លាក់​ ​ពី​៨​ ​ទៅ​១២​មែ​ត្រ​នៅ​ក្នុង​រដូវវស្សា​ ​រីឯ​នៅ​រដូវ​ប្រាំង​វិញ​មានកម្ពស់​ទឹកធ្លាក់​ពី​១០​ ​ទៅ​១៥​មែ​ត្រ​។​ ​ទឹកធ្លាក់​នៅ​ដំណាក់​ទី​២​ ​មាន​ទំហំ​ ២៣មែត្រ កម្ពស់​ទឹក​ពី​១៥​ ​ទៅ​២០​មែ​ត្រ​ក្នុង​រដូវវស្សា​ ​រីឯ​នៅ​រដូវប្រាំង​វិញ​មាន​ទំហំ​១៨​មែ​ត្រ​ ​និង​កម្ពស់​ទឹកធ្លាក់​២៥​មែ​ត្រ​។​ ​ទឹកធ្លាក់​នៅ​ដំណាក់​ទី​២​នេះ​មាន​ចំងាយ​១៥០​មែ​ត្រ​ ​ពី​ទឹកធ្លាក់​ដំណាក់​ទី​១​។​ ​ចំនែកឯ​ទឹកធ្លាក់​នៅ​ដំណាក់​ទី​៣​វិញ​ ​មាន​ល្បឿន​ទឹក​ ​ធ្លាក់​ខ្លាំង​ជាង​ដំណាក់​ទី​២​ ​ហើយ​ដំណាក់​ទី​៣​នេះ​មិន​អាច​ទៅ​ដល់​បាន​ទេ​ ​ព្រោះ​វា​ស្ថិត​ក្នុង​ព្រៃ​ជ្រៅ​ ​ខ្វះ​ផ្លា​ក​សញ្ញា​ចង្អុលបង្ហាញ​ដល់​ ​ការ​ធ្វើ​ដំណើរ​ ​ហើយ​អាច​មាន​គ្រោះថ្នាក់​ជាមួយ​សត្វព្រៃ​សាហាវ​នៅ​ទីនោះ​។​


ឆ្នេរ​អូរ​ឈើទាល​ ​

ស្ថិត​ក្នុង​សង្កាត់​លេខ​៣​ ​ក្រុងព្រះសីហនុ​។​ ​ឆ្នេរ​អូ​ឈើទាល​គឺ​មាន​ឆ្នេរ​ខ្សាច់​ដ៏​ស្រស់​ស្អាត​ ​និង​ធំ​ទូលាយ​ ​មាន​ជម្រៅ​ទឹក​រាក់​ ​និង​រលក​ ​ស្ងប់​។​ ​ឆ្នេរ​អូ​ឈើទាល​មាន​លក្ខណៈ​ពិសេស​ទាំង​ភូមិសាស្ត្រ​ ​និង​ ​ការ​រៀប​ចំ​ដែល​ទាំង​អស់នេះ​បង្ក​នូវ​លក្ខណៈ​ប្រសើរ​ដល់​ភ្ញៀវ​ទេសចរ​ជាតិ​ ​និង​អន្តរជាតិ​ឲ្យ​មក​កំសាន្ត​នៅ​ទី​នេះ​។​


រមណីយដ្ឋាន​ក្បាលឆាយ​ ​

ស្ថិត​នៅ​ក្នុង​ខ័​ណ្ឌ​ព្រៃ​នុប​ ​មាន​ចំងាយ​៧​គី​ទ្បូ​មែ​ត្រ​ពី​ទី​ក្រុងព្រះសីហនុ​ ​រួច​បត់​ឆ្វេង​ចូល​តាម​ផ្លូវ​ ​ដីក្រហម​ចំងាយ​ជាង​៩​គី​ទ្បូ​មែ​ត្រ​ ​ទៀត​។​ ​ទឹកជ្រោះ​នៅ​ក្បាលឆាយ​មាន​ប្រភព​ផ្សេង​ពី​បណ្តា​ភ្នំ​តាម​តំបន់​មាត់​សមុទ្រ​។​ ​ទឹកជ្រោះ​ក្បាលឆាយ​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ ​ឆ្នាំ​១៩៦០​ ​ហើយ​រហូត​មក​ដល់​ឆ្នាំ​១៩៦៣​ ​វា​ត្រូវ​បាន​គេ​រៀបចំ​ធ្វើ​ជា​ប្រភព​ទឹក​ស្អាត​សម្រាប់​ផ្គត់ផ្គង់​ដល់​ក្រុងព្រះសីហនុ​ ​ប៉ុន្តែ​ការ​ ​រៀបចំ​នេះ​ត្រូវ​បរាជ័យ​ ​ហើយ​បាន​ក្លាយទៅជា​ជំរំ​លាក់ខ្លួន​របស់​ពួក​ខ្មែរក្រហម​ទៅ​វិញ​។​ ​ក្នុង​ឆ្នាំ​១៩៩៧​ ​តំបន់​ក្បាលឆាយ​ត្រូវ​បាន​ ​ផ្លាស់​ប្តូរ​ឲ្យ​ក្លាយទៅជា​តំបន់​អភិវឌ្ឍន៍​ ​រហូត​មក​ដល់​ឆ្នាំ​១៩៩៨​ ​ក្បាលឆាយ​ត្រូវ​បាន​ដេញថ្លៃ​ដោយ​ក្រុមហ៊ុន​មួយ​ដើម្បី​ធ្វើការ​ ​សាងសង់​ផ្លូវ​ ​និង​ផ្លាស់​ប្តូរ​តំបន់​នេះ​ឲ្យ​ក្លាយជា​មណ្ឌល​ទេសចរ​សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ​ ​និង​អន្តរជាតិ​។​ ​បច្ចុប្បន្ន​នេះ​ ​រាជរដ្ឋាភិបាល​ ​កម្ពុជា​ក៏​បាន​អភិវឌ្ឍ​តំបន់​នេះ​ឲ្យ​ក្លាយ​ទៅ​ជា​កន្លែង​ផ្គត់ផ្គង់​ទឹក​ស្អាត​ដល់​ក្រុងព្រះសីហនុ​ផង​ដែរ​។​


សារៈមន្ទីរ​ប្រល័យពូជសាសន៍​ទួល​ស្លែង​ ​

អំ​ទ្បុ​ង​ពេល​ដែល​ពួក​ខ្មែ​ក្រហម​កាន់កាប់​អំណាច​ក្នុង​ឆ្នាំ​១៩៧៥​ ​ពួក​គេ​បាន​ប្រែក្លាយ​អនុ​វិទ្យាល័យ​មួយ​ ​ដែល​ស្ថិត​នៅ​ជាយក្រុង​ ​ភ្នំពេញ​ទៅ​ជា​កន្លែង​ឃុំឃាំង​ ​និង​ដាក់​ទារុណកម្ម​ ​ដែល​ទីនោះ​ត្រូវ​បាន​គេ​ឲ្យឈ្មោះ​ថា​ ​ទួល​ស្លែង​ ​រឺ​ ​អេស​២១​ ​មាន​ន័យ​ថា​ ​គុក​២១​។​ ​សារៈមន្ទីរ​ប្រល័យពូជសាសន៍​ត្រូវ​បាន​គេ​បង្កើត​ទ្បើ​ង​នៅ​ទួល​ស្លែង​ ​បន្ទាប់​ពី​កម្ពុជា​ត្រូវ​បាន​រំដោះ​ក្នុង​ឆ្នាំ​១៩៧៩​ ​ហើយ​បច្ចុប្បន្ន​នេះ​វា​ត្រូវ​បាន​ចាត់ទុកជា​កន្លែង​មួយ​ដែល​បន្សល់​ទុក​ដោយ​ពួក​ខ្មែរក្រហម​។​ ​រូបថត​រាប់រយ​របស់​អ្នក​ដែល​រង​នូវ​ ​ទារុណកម្ម​ត្រូវ​បាន​គេ​ដាក់​ព្យួរ​តាម​ជញ្ជាំង​ក្នុង​សារៈមន្ទី​ទួល​ស្លែង​នេះ​។​ ​ក្នុង​ចំនោម​មនុស្ស​ចំនួន​១៧០០០​នាក់​ ​ភាគច្រើន​ត្រូវ​បាន​គេ​ ​បញ្ជូន​ទៅ​ ​ជើងឯក​ជា​បន្តបន្ទាប់​។​ ​ជើងឯក​ ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​លាន​ពិឃាត​មនុស្ស​ ​ហើយ​អ្នក​ដែល​គេ​បញ្ជូន​ទៅ​ទីនោះ​ ​ត្រូវ​គេ​សម្លាប់​ ​និង​កប់​ក្នុង​រណ្តៅ​ដ៏​ធំ​មួយ​។​


ភ្នំ​បាសិត​ ​

ស្ថិត​នៅ​ចំងាយ​៣២​គី​ទ្បូ​មែ​ត្រ​ ​ពី​ភាគ​ពាយ័ព្យ​នៃ​ទីក្រុង​ភ្នំពេញ​។​ ​លក្ខណៈ​នៃ​ភ្នំ​បាសិត​ ​គឺ​គេ​សាងសង់​ទ្បើ​ង​នៅ​លើ​ទីទួល​ខ្ពស់​មួយ​ ​ដែល​គេ​ឲ្យឈ្មោះ​ថា​ ​ប្រាសាទ​ស្រី​គ្រប់លក្ខណ៍​។​ ​លក្ខណៈ​ប្លែក​ពី​គេ​នៃ​ស្ថាបត្យកម្ម​ភ្នំ​បាសិត​គឺថា​ ​ភ្នំ​បាសិត​មាន​លក្ខណៈ​ដូច​ជា​ ​រូង​មួយ​ ​ហើយ​សង់​បែរមុខ​ទៅ​ទិស​ខាងលិច​។​ ​លក្ខណៈ​នេះ​គឺ​ផ្ទុយ​ពី​ប្រាសាទខ្មែរ​ជា​ច្រើន​ ​ដែល​គេ​សង់​ឲ្យ​បែរមុខ​ទៅ​ទិស​ ​ខាងកើត​។​ ​ភ្នំ​បាសិត​ត្រូវ​បាន​គេ​ប្រើ​ជា​កន្លែង​ធ្វើ​សក្ការៈ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មុន​ពេល​ដែល​ពួក​សាសនា​ព្រា​ហ្ម៍​បាន​ប្រែក្លាយ​ ​កន្លែង​នេះ​ឲ្យទៅ​ជា​តំបន់​ពិសេស​សម្រាប់​ជនជាតិ​ហិណ្ឌូ​។​


ប្រាសាទ​នៅ​ទន្លេបាទី​ ​

ស្ថិត​ក្នុងភូមិ​ថ្នល់​ទក្សិណ​ ​ឃុំ​ក្រាំងធ្នង់​ ​ស្រុក​បាទី​ ​ខេត្តតាកែវ​ ​មាន​ចំងាយ​៣៥​,៥ គី​ទ្បូ​មែ​ត្រ​ពី​ទីក្រុង​ភ្នំពេញ​ ​រួច​បត់​ស្តាំ​ចូល​តាម​ ​ផ្លូវលំ​ចំងាយ​ប្រហែល​ជាង​ពីរ​គី​ទ្បូ​មែ​ត្រ​ទៀត​។​ ​ទន្លេបាទី​គឺជា​កន្លែង​សម្រាប់​ធ្វើ​ជាទី​សក្ការៈ​ដ៏​ធំ​មួយ​ ​ទីនោះ​មាន​ប្រាសាទបុរាណ​ ​ចំនួន​២​ ​ដែល​មានឈ្មោះ​ថា​ ​ប្រាសាទតាព្រហ្ម​ ​ដែល​ត្រូវ​បាន​សាងសង់​ទ្បើ​ង​ក្នុង​សតវត្ស​ទី​១២​ ​និង​ដើម​សតវត្ស​ទី​១៣​(១១៨១-១២០១)ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧​ ​ដើម្បី​ឧទ្ទិស​ដល់​ព្រះពុទ្ធ​សាសនា​ ​និង​ព្រហ្មញ្ញសាសនា​។​

ប្រាសាទ​នេះ​ត្រូវ​បាន​សាងសង់​ទ្បើ​ង​ពី​ថ្មភក់​ ​និង​ថ្មបាយក្រៀម​ ​ព័ទ្ធ​ជុំវិញ​ដោយ​ជញ្ជាំង​ប្រាសាទ​ ​ដែល​នៅ​លើ​នោះ​មាន​ចំលាក់​លៀន​ ​ដ៏​ប្រណីត​ ​រៀបរាប់​អំពី​ដំណើររឿង​នៅ​ក្នុង​លទ្ធិ​ព្រា​ហ្ម៍​។​ ​នៅ​ក្នុង​ប្រាសាទ​មាន​បន្ទប់​ខ័​ណ្ឌ​ចំនួន​៥​ ​ដែល​មាន​បដិមាករ​សាង​ទ្បើ​ង​តាំងពី​ ​សតវត្ស​ទី​១៣​ ​ចំនួន​២​ ​បែរមុខ​ទៅ​ទិស​ខាងកើត​ ​ហើយ​ស្ថិត​នៅ​ចំ​ពីមុខ​គ្រុឌ​។​


ប្រាសាទ​សំបូរ​ព្រៃ​គុប​ ​

គឺជា​តំបន់​ប្រវត្តិសាស្ត្រ​ ​និង​តំបន់​វប្បធម៌​មួយ​ ​ស្ថិត​ក្នុងភូមិ​សំបូរ​ ​ឃុំ​សំបូរ​ ​ស្រុក​ប្រាសាទ​សំបូរ​ ​មាន​ចំងាយ​ ​៣៧ គី​ទ្បូ​មែ​ត្រ​ពី​ ​ទីរួមខេត្ត​កំពង់ធំ​ ​ដោយ​ធ្វើ​ដំណើ​រតាម​ផ្លូវ​លេខ​៦៤​។​ ​​ទី​នេះ​គី​ជា​អតីត​ក្រុង​ដែល​មានឈ្មោះ​ថា​ ​ឦសាន​បុ​រុៈ​ ​និង​ជា​កន្លែង​សាសនា​ ​សម្រាប់​ឧទ្ទិស​ដល់​ព្រះ​សិវៈ​។​ ​ប្រាសាទ​សំបូរ​ព្រៃ​គុប​ត្រូវ​បាន​សាងសង់​ទ្បើ​ង​ដោយ​ប្រភេទ​ថ្ម​ម្យ៉ាង​ ​និង​ថ្មបាយក្រៀម​ ​ហើយ​លម្អរដោយ​ ​ចំលាក់​យ៉ាង​ល្អ​ប្រណីត​។​ ​រចនា​បទ​ដ៏​ពិសិដ្ឋ​ ​ព្រមទាំង​សសរ​ពេជ្រ​ ​និង​គ្រោងទ្វា​ត្រូវ​បាន​គេ​ធ្វើ​ទ្បើ​ង​ពី​ថ្មភក់​។​ ​ប្រាសាទ​សំបូរ​ព្រៃ​គុប​ ​សាងសង់​ទ្បើ​ង​ក្នុង​រជ្ជកាល​ព្រះបាទ​ ​ឦ​សាន​វរ្ម័ន​ទី​១​ ​ក្នុង​សតវត្ស​ទី​៧​ ​ហើយ​ប្រាសាទ​នេះ​ត្រូវ​គេ​បោះបង់​ចោល​តាំងពី​ឆ្នាំ​១៩៧១​ ​តែ​ត្រូវ​បាន​គេ​យកចិត្តទុកដាក់​ ​និង​រៀបចំ​ទ្បើ​ង​វិញ​ក្នុង​ឆ្នាំ​១៩៨០​។​ ​មាន​ប្រាសាទ​ចំនួន​១៤០​ ​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ព្រៃ​ ​ហើយ​ប្រាសាទ​ពីរ​ទៀត​មិន​ទាន់​បាន​រក​ឃើញ​នៅ​ទ្បើ​យ​។​ ​ប្រាសាទ​សំបូរ​ព្រៃ​គុប​រួម​មាន​ប្រាសាទ​ចំនួន​៤​ក្រុម​ធំៗ​ដូច​ខាងក្រោមៈ​

- ក្រុម​ប្រាសាទ​ភាគ​ខាងជើង ៖ ​ត្រូវ​បាន​គេ​ហៅ​ថា​ប្រាសាទ​ ​សំបូរ​ ​ស្ថិត​នៅ​ចំ​កណ្តាល​ ​និង​ទ្បោ​ម​ព័ទ្ធ​ដោយ​ប្រាសាទតូចៗ​មួយ​ចំនួន​ ​ទៀត​។​ - ក្រុម​ប្រាសាទ​ភាគ​កណ្តាល ៖​ ​ត្រូវ​បាន​ហៅ​ថា​ប្រាសាទ​ ​ត​ ​គេ​អាច​ចូល​ទៅ​ក្នុង​ប្រាសាទ​បាន​តាម​រយៈ​ទ្វា​ភាគ​ខាងជើង​ ​ព្រោះ​ទ្វា​បី​ទៀត​ ​គ្រាន់តែ​ជា​គំនូរ​ប្លង់​ប៉ុណ្ណោះ​ ​មិន​អាច​ចូល​បាន​ទេ​។​ ​ពី​ទិស​ទាំង​៤​ ​មាន​ជណ្តើរ​ចំនួន​៤​ដែរ​ ​ដែល​ជណ្តើ​និ​មួយ​មាន​រូប​តោ​ពីរ​ ​នៅ​អម​សងខាង​ ​ដែល​គេ​ហៅ​ថា​ ​ទេវ​កថា​។​ ​នៅ​ភាគ​ខា​លិច​នៃ​ប្រាសាទ​ ​មាន​ក្រុម​ប្រាសាទតូចៗ​មួយ​ចំនួន​ផ្សេង​ទៀត​។​ - ក្រុម​ប្រាសាទ​ភាគ​ខាងត្បូង ៖​ ​ត្រូវ​បាន​ហៅ​ថា​ប្រាសាទ​ ​បាយ័ន​ ​ស្ថិត​នៅ​ចំ​កណ្តាល​ ​និង​ទ្បោ​ម​ព័ទ្ធ​ដោយ​ប្រាសាទ​ជា​ច្រើន​ទៀត​ដោយ​ ​មាន​កំពែង​ការពារ​ចំនួន​ពីរ​ថ្នាក់​។​ ​នៅ​ផ្នែក​ខាងក្នុង​កំពែង​មាន​តោ​ ​បា​រ៉ា​ក់​ ​ពី​ទិស​ទាំង​4​។​ ​ប្រាសាទបាយ័ន​គឺជា​អតីត​រាជធានី​។​ - ក្រុម​ប្រាសាទ​គ្រួ​សរ​មាស ៖ ​ស្ថិត​នៅ​ភាគ​ខាងជើង​ប្រាសាទ​សំបូរ​ព្រៃ​គុប​។​ ​មាន​ប្រាសាទតូច​ជា​ច្រើន​សាង​ទ្បើ​ង​ពី​ប្រភេទ​ឥដ្ឋ​ ​និង​​ ​ប្រាសាទ​មួយ​នៅ​ភាគ​ខាងលិច​សាង​ទ្បើ​ង​ពី​ថ្មបាយក្រៀម​។​


ប្រាសាទភ្នំជីសូរ​ ​

ភ្នំ​ជី​សូរ​ស្ថិត​នៅ​ក្នុង​ ​ភូមិ​ស្លា​ ​ឃុំ​រវាង​ ​ស្រុក​សំរោង​ ​មាន​ចំងាយ​ប្រហែល​៦២​ ​គី​ទ្បូ​មែ​ត្រ​ពី​ទីក្រុង​ ​ភ្នំពេញ​។​ ​គេ​អាច​ធ្វើ​ដំណើរ​ពី​ ​ទីក្រុង​ភ្នំពេញ​ទៅ​កាន់​ទីនោះ​បាន​តាម​ផ្លូវជាតិ​លេខ​២​ ​កាត់​តាម​ស្រុក​បាទី​ ​និង​ប្រាសាទនាងខ្មៅ​ ​ដោយ​ចំណាយពេល​១​ម៉ោង​ ​បន្ទាប់​មក​ ​បត់​ចូល​តាម​ផ្លូវលំ​ចំងាយ​៥​គី​ទ្បូ​មែ​ត្រ​ពី​ផ្លូវជាតិ​។​ ​ប្រសិនបើ​គេ​ធ្វើ​ដំណើរ​ពី​ទីរួមខេត្ត​តាកែវ​វិញ​ ​គេ​ចំណាយពេល​ត្រឹមតែ​១៥​នាទី​ ​ប៉ុណ្ណោះ​ក្នុង​ចំងាយ​ផ្លួ​វ​១៧​គី​ទ្បូ​មែ​ត្រ​។​

នៅ​លើ​ភ្នំ​ជី​សូរ​មាន​ប្រាសាទ​បាក់បែក​ចាស់​មួយ​ ​តែ​វា​នៅ​មាន​លក្ខណៈ​ប្រសើរ​បើ​ប្រៀប​ជាមួយ​ប្រាសាទ​ឯទៀតៗ​នៅ​ក្នុង​បរិវេណ​នោះ​ ​ហើយ​ពីលើ​ភ្នំ​ជី​សូរ​គេ​អាច​មើលឃើញ​នូវ​ទិដ្ឋភាព​វាលស្រែ​ក្នុង​ខេត្តតាកែវ​ដ៏​ស្រស់​ស្អាត​។​ ​ប្រាសាទ​នេះ​ត្រូវ​បាន​សាងសង់​ទ្បើ​ង​នៅ​ ​លើ​កំពូលភ្នំ​ដែល​មាន​រយៈកម្ពស់​៣៨០​មែ​ត្រ​ ​ដោយ​ព្រះបាទ​សូរយ​វរ្ម័ន​ទី​១​ក្នុង​ដើម​សតវត្ស​ទី​១១១០០២​-១០៥០) ដើម្បី​ឧទ្ទិស​ដល់​ ​លទ្ធិ​ព្រហ្មញ្ញ​សាសនា​។​ ​គេ​អាច​ទ្បើ​ង​ទៅ​លើ​ភ្នំ​បាន​តាម​រយៈ​ជណ្តើរ​ដែល​មាន​ចំនួន​១៨០​កាំ​នៅ​ភាគ​ខាងលិច​ហើយ​ចុះ​មក​វិញ​តាម​ ​ជណ្តើរ​នៅ​ភាគ​ខាងត្បូង​ដែល​មាន​ចំនួន​៤០៨​កាំ​ ​ដែល​នៅ​ជាប់​នោះ​មាន​ជណ្តើរ​ចាស់​មួយទៀត​ស្ថិត​នៅ​ចំ​ពីមុខ​ប្រាសាទ​។​ ​ជណ្តើរ​ចាស់​ ​នេះ​សាងសង់​ទ្បើ​ង​ក្នុង​ពេល​ដំណាលគ្នា​ជាមួយនឹង​ប្រាសាទ​ដែរ​ ​ហើយ​ភ្ជាប់​ទៅ​កាន់​ប្រាសាទ​ពីរ​ទៀត​ ​និង​បឹង​អូ​ម​ ​បឹង​នោះ​ត្រូវ​បាន​ ​គេ​ចាត់​ទុក​ថា​ជា​បឹង​ស័ក្តិសិទ្ធិ​ ​សម្រាប់​លាង​ជំ​រះ​អ្នក​ដែល​មាន​បាប​នៅ​ក្នុង​លិ​ទ្ធិ​ព្រា​ហ្ម​នា​សម័យ​នោះ​។​ ​នៅ​លើ​ផ្ទាំងសិលា​បណ្តោយ​ ​១០០មែត្រ ទទឹង​៨០​មែ​ត្រ​ ​មាន​ប្រាសាទ​ជា​ច្រើន​ដែល​ត្រូវ​បាន​សាងសង់​ទ្បើ​ង​ក្នុង​ពេល​ខុសៗ​គ្នា​។​ ​ប្រាសាទ​ទាំងនេះ​បែរមុខ​ទៅ​ទិស​ ​ខាងកើត​ ​និង​ទិសពាយ័ព្យ​ ​ហើយ​ភាគច្រើន​បាន​ទទួល​រង​នូវ​ការ​ខូចខាត​។​ ​នៅ​ភាគ​ខាងត្បូង​នៃ​ប្រាសាទ​មាន​វិហា​ថ្មី​មួយ​ ​រីឯ​នៅ​ ​ខាងក្រោយ​វិញ​មាន​សាល​សម្រាប់​ព្រះសង្ឃ​សំណាក់​ធម៌​។​ ​ប្រាសាទភ្នំជីសូរ​ទ្បោ​ម​ព័ទ្ធ​ដោយ​សំណង់​ដ៏​វែង​មួយ​ដែល​មាន​ប្រវែង​៦០​មែ​ត្រ​ ​និង​សំ​ណង់​តូច​មួយទៀត​ដែល​ស្ថិត​នៅ​ចំ​កណ្តាល​ ​ដែល​នៅ​ទីនោះ​មាន​ទីកន្លែង​សម្រាប់​ធ្វើ​សក្ការៈ​ ​និង​បដិមាករ​ធ្វើ​អំពី​ឈើ​។​

ជាង​នេះ​ទៅ​ទៀត​ ​យើង​អាច​មើលឃើញ​នូវ​រូបចំលាក់​ដ៏​ស្រស់​ស្អាត​ ​និង​សសរ​ពេជ្រ​នៅ​លើ​ប្រាសាទ​។​ ​ភ្នំ​ជី​សូរ​គឺជា​តំបន់​ប្រវត្តិសាស្ត្រ​ ​របស់​ខេត្តតាកែវ​ ​ដោយ​វា​បាន​បង្ហាញ​នូវ​ប្រាសាទ​ចាស់ៗ​តាំងពី​បុរាណ​ដែល​ជា​កេរ្តិ៍​មរតក​វប្បធម៌​ ​អារ្យធម៌​របស់​ប្រទេស​កម្ពុជា​ ​ជាមួយ​ទិដ្ឋភាព​ដ៏​ល្អ​ស្រស់បំព្រង​ ​និង​សមិទ្ធិ​ផល​សង្គម​ផ្សេងៗ​មួយ​ចំនួន​ទៀត​ដូច​ជា​វត្ត​ភ្នំ​ជី​សូរ​ជាដើម​។​ ​ភ្នំ​ជី​សូរ​អាច​ទាក់ទាញ​ភ្ញៀវ​ ​ទេសចរ​យ៉ាងច្រើន​ឲ្យមក​ទស្សនា​នៅ​ទី​នេះ​ ​ជា​ពិសេស​ក្នុង​អំ​ទ្បុ​ង​ពេល​បណ្តា​បុណ្យ​ជាតិ​ ​និង​អន្តរជាតិ​ផ្សេងៗ​។​

រម​នី​យ​ដ្ឋា​ន​ភ្នំ​គូលែន​ ​

រម​នី​យ​ដ្ឋា​ន​ភ្នំ​គូលែន​ស្ថិត​នៅ​ក្នុងស្រុក​ស្វាយ​លើ​ ​និង​ស្រុក​វ៉ា​រិ​ន​ ​មាន​ចំងាយ​៤៨​គី​ទ្បូ​ម៉ែត្រ​ពី​ ​ក្រុង​សៀមរាប​ ​បើ​ធ្វើ​ដំណើរ​តាម​ ​ផ្លូវ​កាត់​ ​តែបើ​ធ្វើ​ដំណើរ​តាម​វិ​ថី​ហ្សា​ល​ដឺ​ហ្គោ​ល​ ​ព្រែក​ដាក់​ ​និង​ ​ផ្លូវ​លេខ​ ​អា​៦៦៦​ ​រួច​បត់​តាម​វិ​ថី​អភិវឌ្ឍន៍​ម៉ា​ទ្បេ​ស៊ី​វិញ​មាន​ ​ចំងាយ​ ​៥០គីទ្បូម៉ែត្រ។ នៅ​ទីនោះ​អ្នកទេសចរ​អាច​ទស្សនា​បណ្តា​កន្លែង​មួយ​ចំនួន​ដូច​ជា ៖ - ជប់​ព្រះ ៖​ ​មានទឹក​ហូរ​ដ៏​ប្រណីត​នៅ​តាម​ចន្លោះ​នៃ​ជើ​ភ្នំ​ ​ហើយ​នៅ​ជាប់​នោះ​មាន​ដើម​ចំប៉ា​ដ៏​ធំ​មួយ​ដែល​គេ​កំរ​បានឃើញ​ដោយសារ​តែ​ ​ដើម​នោះ​មាន​អង្កត់ផ្ចិត​ ​០,៧មែត្រ និង​កម្ពស់​ ​១៥មែត្រ។ ជាង​នេះ​ទៅ​ទៀត​ ​ជប់​ព្រះ​មាន​រូប​ពុទ្ធបដិមា​ដ៏​ធំ​មួយ​ ​និង​ពុទ្ធរូប​តូចៗ​ ​ជា​ច្រើន​ទៀត​ដែល​សេសសល់​តាំងពី​សតវត្ស​ទី​១៦​។​ - លិង្គ​១០០០​ ៖ ​ស្ថិត​នៅ​លើ​ភ្នំ​ ​តាម​បណ្តោយ​ស្ទឹង​សៀមរាប​ហើយ​ដែល​មាន​លិ​ង្ធ​ព្រះ​ឥសូរ​ ​និង​យោនី​នាង​ឧ​ម៉ា​ជា​ច្រើន​ពាសពេញ​ផ្ទៃ​បាត​ស្ទឹង​។​ - ទីលាន​របស់​ស្តេច​ឃុំ​លាង ៖ ​គឺជា​ទីលាន​មួយ​ដែល​មាន​ប្រាសាទ​បាក់បែក​តូច​មួយ​ ​ដែល​ក្រាល​ដោយ​កំរាល​ឥដ្ឋតាន់​នៅ​កណ្តាល​។​ ​បើ​តាម​ការ​ស្រាវជ្រាវ​បានឲ្យ​ដឹង​ថា​ទីលាន​នេះ​ត្រូវ​បាន​គ្របដណ្តប​ដោយ​កំ​អែរ​ភ្នំភ្លើង​តាំងពី​រាប់រយ​ឆ្នាំ​មក​ហើយ​។​ - ព្រះ​អង្គ​ធំ ៖ ​ជា​កន្លែង​ដែល​មាន​រូប​ពុទ្ធបដិមា​ដ៏​ធំ​មួយ​ពេល​ដែល​ទ្រង់​ចូល​បរិនិព្វាន​។​ ​ព្រះ​ពុទ្ធរូប​នេះ​ត្រូវ​បាន​សាង​ទ្បើ​ង​តាំងពី​ ​សតវត្ស​ទី​១៦​ ​មាន​បណ្តោយ​៨​ម៉ែត្រ​នៅ​លើ​ផ្ទាំង​ថ្ម​ដ៏​ធំ​។​ ​ព្រះ​អង្គ​ធំ​គឺជា​កន្លែង​ស័ក្តិសិទ្ធិ​ ​និង​ជា​កន្លែង​សម្រាប់​បូជា​ទេវតា​រក្សា​ ​ភ្នំ​គូលែន​ ​និង​មាន​ដើម​ចំប៉ា​ធំ​ចំនួន​២​ដើម​នៅ​ទីនោះ​។​ - កន្លែង​ទឹកធ្លាក់ៈ​ ​មាន​ទឹកធ្លាក់​ដ៏​ប្រណីត​ពីរ​កន្លែង​នៅ​លើ​ភ្នំ​គូលែន​។​ ​នៅ​កន្លែង​ទឹកធ្លាក់​ទី​១​មានកំ​ពស់​ទឹកធ្លាក់​៤​ម៉ែត្រ​ ​ទំហំ​២០​ ​ម៉ែត្រ​ ​នៅ​រដូវប្រាំង​ ​និង​កម្ពស់​ទឹកធ្លាក់​៥​ម៉ែត្រ​ ​ទំហំ​២៥​ម៉ែត្រ​នៅ​រដូវវស្សា​។​​

ប្រាសាទបន្ទាយក្តី​ ​

ប្រាសាទ​នេះ​ត្រូវ​បាន​កសាង​ទ្បើ​ង​នៅ​ពាក់កណ្តាល​សតវត្ស​ទី​១២​នៃ​គ្រឹ​ស្ត​សករាជ​ ​ដោយ​ព្រះបាទ​ ​ជ័យ​វរ្ម័ន​ទី​៧​។​ ​ប្រាសាទ​នេះ​កសាង​ ​ទ្បើ​ង​សម្រាប់​ពួក​បុព្វ​ជិតខាង​ពុទ្ធសាសនា​ ​ហើយ​ត្រូវ​បាន​ស្គាល់​ថា​ជា​ប្រាសាទ​ដ៏​សំខាន់​មួយ​។​ ​ប៉ុន្តែ​គេ​មិនដឹង​ថា​ប្រាសាទ​នេះ​ធ្វើ​ទ្បើ​ង​ ​ដើម្បី​ឧទ្ទិស​ដល់​អ​ក្ន​ណា​ទ្បើ​យ​ ​ព្រោះ​គេ​ពុំដែល​បាន​ជួប​ប្រទះ​នឹង​សិលាចារឹក​ណាមួយ​ទ្បើ​យ​។​ ​នៅ​ក្នុង​សម័យ​ប៉ុ​ល​ពត​ ​ប្រាសាទ​នេះ​ ​ត្រូវ​បាន​ប្រើប្រាស់​ធ្វើ​ជា​មន្ទីរពេទ្យ​។​​

ប្រាសាទបាពួន​ ​

ប្រាសាទបាពួន​ត្រូវ​បាន​សាងសង់​ទ្បើ​ង​នៅ​ចុង​សតវត្ស​ទី​១២​ ​ដោយ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧​។​ ​ប្រាសាទ​នេះ​ ​សាងសង់​មាន​លក្ខណៈ​ដូច​ជា​ ​កោះ​មួយ​ដែល​មាន​ទំហំ​៣៥០​មែ​ត្រ​ការេ​ ​ស្ថិត​នៅ​ចំ​កណ្តាល​បារាយ៍​ព្រះ​ខ័​ណ្ឌ​។​ ​នៅ​ចំនុចកណ្តាល​មាន​អាង​ទឹក​មួយ​ដ៏​ធំ​ ​ដោយ​មាន​ផ្ចិត​ ​កណ្តាល​របស់​វា​រាង​ជា​រង្វង់​ ​ដែល​នៅ​រាល់​ជ្រុង​និ​មួយ​ភ្ចា​ប់​គ្នា​ដោយ​រូបចំលាក់​បាញ់​ទឹក​ចេញ​មក​ក្រៅ​ ​ដែល​មើលទៅ​វា​ហាក់ដូចជា​បឹង​ ​ស័ក្តិសិទ្ធិ​មួយ​នៅ​ហិមាល័យ​ដែរ​។​​

ប្រាសាទនាគព័ន្ធ​ ​

ប្រាសាទ​នេះ​ត្រូវ​បាន​កសាង​ទ្បើ​ង​ដោយ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧​ដើម្បី​ឧទ្ទិស​ដល់​វិញ្ញាណ​ក្ខ័​ន​បិតា​របស់​ ​ទ្រង់​។​ ​ប្រាសាទ​នេះ​គឺជា​រាជធានី​ ​ចាស់​មួយ​ដែល​មាន​រាង​ជា​ចតុកោណ​ដែង​ដែល​មាន​ទំហំ​ ​៧០០ និង​៨០០​ ​ម​២​ ​ហើយ​មាន​គូរ​ទឹក​ព័ទ្ធ​ជុំវិញ​ប្រាសាទ​មាន​លក្ខណៈ​ ​ស្រ​ដៀង​គ្នា​ទៅ​នឹង​ប្រាសាទតាព្រហ្ម​ដែរ​ ​ប៉ុន្តែ​មាន​កំផែង​ការពារ​តែ​៤​ប៉ុណ្ណោះ​។​ ​ដោយ​ផ្អែក​លើ​សិលាស្តម្ភ​ចារឹក​ដ៏​ធំ​មួយ​ដែល​បាន​ ​រក​ឃើញ​ក្នុង​ឆ្នាំ​១៩៣៩​បានឲ្យ​ដឹង​ថា​ ​ប្រាសាទ​នេះ​គឺ​ធ្វើ​ទ្បើ​ង​ដើម្បី​ឧទ្ទិស​ដល់​វិញ្ញាណ​ក្ខ័​ន​បិតា​របស់​ព្រះ​អង្គ​។​

ប្រាសាទតាព្រហ្ម​ ​

ប្រាសាទ​នេះ​ត្រូវ​បាន​សាងសង់​ទ្បើ​ង​នៅ​ដើម​សតវត្ស​ទី​១៣​ ​ដោយ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧​។​ ​ប្រាសាទ​នេះ​ ​ត្រូវ​បាន​រក្សា​ទុក​ដោយ​មិន​ ​ឲ្យ​មានការ​ប៉ះពាល់​ទ្បើ​យ​ដោយ​ក្រុម​អ្នក​បុរាណ​វិទូ​ ​លើកលែងតែ​ការ​សំអាត​តាម​ផ្លូវ​សម្រាប់​ភ្ញៀវ​ទេសចរ​ធ្វើ​ដំណើរ​តែ​ប៉ុណ្ណោះ​។​ ​ដោយសារ​តែ​ភាព​បុរាណ​ ​និង​លក្ខណៈ​​ធម្មជាតិ​របស់​ប្រាសាទ​នេះ​ ​វា​ពិតជា​អាច​ផ្តល់​នូវ​បទ​ពិសោធន៍​ខ្លះៗ​លើ​ការ​សង្ស័យ​របស់​ពួក​ ​អ្នករុករក​ ​ស្រាវជ្រាវ​នៅ​ពេល​ដែល​ពួក​គេ​ចូល​មក​កាន់​ប្រាសាទ​នេះ​ក្នុង​ពាក់កណ្តាល​សតវត្ស​ទី​១៩​។​ ​ភាព​ស្មុ​គ​ស្មាញ​ពាក់ព័ន្ធ​ទៅ​នឹង​ ​ប្រាសាទតាព្រហ្ម​គឺជា​ផ្នែក​មួយ​ដ៏​ធំ​នៅ​អង្គរ​ ​ហើយ​បើ​តាម​ផ្ទាំង​សិលាចារឹក​ជា​ភាសាបាលី​សំស្ក្រឹត​បានឲ្យ​ដឹង​ថា​ ​ប្រាសាទ​នេះ​ ​ដើម​ទ្បើ​យ​បាន​ប្រើប្រាស់​មនុស្ស​ចំនួន​៧៩៣៦៥​នាក់​ដើម្បី​ថែរក្សា​ ​ក្នុង​នោះ​មាន​បុព្វ​ជិត​១៨​អង្គ​ ​មន្ត្រី​២៧៤០​នាក់​ ​អ្នក​ជំនួយការ​ ​២២០២នាក់ និង​សិល្បៈករ​៦១៥​នាក់​។​​

ប្រាសាទបាយ័ន​ ​

សាងសង់​ទ្បើ​ង​នៅ​ចុង​សតវត្ស​ទី​១២​ ​ដោយ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧​។​ ​ប្រាសាទ​នេះ​ត្រូវ​បាន​សង់​ទ្បើ​ង​ ​ដើម្បី​ប្រជែង​ជាមួយនឹង​ប្រាសាទ​ ​អង្គរវត្ត​ ​ដែល​ជា​ប្រាសាទ​ដ៏​ល្បីល្បាញ​ក្នុង​ចំណោម​អ្នកទេសចរ​។​ ​ប្រាសាទ​នេះ​សាងសង់​ទ្បើ​ង​ក្រោយ​អង្គរ​ប្រហែលជា​រយៈពេល​ ​១០០ឆ្នាំ ក្នុង​ខណៈ​ដែល​សម្ព័ន្ធ​គ្រឹះ​ ​និង​លក្ខណៈ​ថ្មីៗ​ទៀត​នៃ​ប្រាសាទ​នេះ​មិន​ត្រូវ​បាន​គេ​ស្គាល់​។​ ​វា​ប្រាកដ​ណាស់​ដែល​ថា​ប្រាសាទ​បាយ័ន​ត្រូវ​បាន​គេ​កសាង​នៅ​លើ​កំពូល​របស់​វា​នា​ពេល​ថ្មីៗ​នេះ​ ​ដែល​មិន​ធ្លាប់​ឃើញ​ពី​មុន​មក​មាន​រចនា​បទ​ផ្លាស់​ប្តូរ​។​ ​កំពូល​ប្រាសាទ​ ​ដ៏ធំ​នៅ​ចំ​កណ្តាល​តាំងពី​សតវត្ស​ទី​១៣​ ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​គឺជា​ស្នា​ព្រះ​ហ​ស្ថ​ដ៏​កម្រនៃ​រចនា​បទ​សិល្បៈ​ក្នុង​ដំណាក់កាល​ទី​៣​។​

ក្លោ​ង​ទ្វា​ខាងត្បូង​របស់​អង្គរធំ​ ​

ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧​បាន​កសាង​ស្ពាន​ថ្មភក់​ឆ្លងកាត់​គូរ​ទឹក​ព័ទ្ធ​ជុំវិញ​ក្រុង​អង្គរធំ​ ​ដោយ​នាគ​មួយគូ​ ​កាន់​ដោយ​ពួក​ទេវតា​ចំនួន​៥៤​នាក់​ ​នៅ​ខាងឆ្វេង​ ​រីឯ​ខាងស្តាំ​កាន់​ដោយ​ពួក​យក្ស​សរុប​ទាំងអស់​១០៨​នាក់​ជា​ឆ្មាំ​យាម​នៅ​ក្លោ​ង​ទ្វា​ចូល​ទីក្រុង​នេះ​ ​ដែល​ជា​កន្លែង​មួយ​ដ៏​ ​សំខាន់​នៃ​កន្លែង​ទាំងអស់​នៅ​អង្គរ​។​

ប្រាសាទអង្គរវត្ត​ ​

នៅ​ពាក់កណ្តាល​សតវត្ស​ទី​១២​ ​ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​២​បាន​កសាង​អង្គរវត្ត​ ​ដែល​ជា​ស្នា​ព្រះ​ហ​ស្ថ​ដ៏​ធំ​ ​នៅ​ក្នុង​តំបន់​អង្គរ​ ​ហើយ​នៅ​ ​សេសសល់​ច្រើន​មិនសូវ​ខូចខាត​ ​និង​ជា​ស្ថាបត្យកម្ម​ដ៏​ល្អ​ឯក​។​ ​លក្ខណៈ​សម្បត្តិ​អង្គរវត្ត​គឺ​មានការ​តាក់តែង​ ​លំនឹង​ ​សមាមាត្រ​ ​រូបចំលាក់​ ​និង​ក្បាច់ចំលាក់​លៀន​ដែល​ធ្វើ​ឲ្យ​ក្លាយ​ទៅ​ជា​វិមាន​ក៏​ស្អាត​បំផុត​មួយ​នៅ​លើ​ពិភពលោក​។​ ​ប្រាសាទ​នេះ​បាន​បង្ហាញ​ ​សិល្បៈ​ភាព​ប៉ិន​ប្រសព្វ​របស់​ខ្មែរ​ក្នុង​កាលសម័យ​រីក​ចម្រើន​ដល់​កំពូល​របស់​ខ្លួន​។​ ​ មាន​អ្នកខ្លះ​ជឿ​ថា​អង្គរវត្ត​ត្រូវ​បាន​គូរ​ប្លង់​ទ្បើ​ង​ដោយ​ ​ឌិ​វា​កា​រា​ផា​នតា​ ​ដែល​ជា​ប្រធាន​ទីប្រឹក្សា​ ​និង​ជា​រដ្ឋមន្ត្រី​របស់​ព្រះ​អង្គ​ដែល​ ​មាន​ថា​នៈ​ជា​ព្រា​ហ្ម​ដ៏​ខ្ពង់ខ្ពស់​។​ ​ប្រជាជន​ខ្មែរ​កំណត់​ការ​សាងសង់​អង្គរវត្ត​គឺ​ដើម្បី​ឧទ្ទិស​ដល់​ស្ថាបត្យករ​ ​វិស្ណុការ​។​ ​ការ​ស្ថាបនា​នេះ​ ​ប្រហែលជា​ចាប់ផ្តើម​ដំបូង​ដំណាក់កាល​សោយរាជ្យ​របស់​ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​២​ ​ហើយដោយ​សារ ​បរម​នាម​ព្រះ​អង្គរ​បង្ហាញ​ក្នុង​សិលា​ ​ចារឹក​ ​និង​ការ​ជឿ​ថា​អង្គរវត្ត​បាន​កសាង​ចប់​បន្ទាប់​ពី​ទ្រង់​សុគត់​ ​ដែល​ចំណាយ​រយៈពេល​ប្រហែលជា​៣០​ឆ្នាំ​។​

ប្រាសាទតាកែវ​ ​

ដើម​សតវត្ស​ទី​១១​ ​ប្រាសាទតាកែវ​គឺជា​ប្រាសាទធំ​មួយ​ស្ថិត​លើ​ភ្នំ​នៅ​តំបន់​អង្គរ​ ​ដោយ​មិន​ទាន់​កសាង​ ​ចប់​សព្វគ្រប់​ទេ​ ​និង​មិនដឹង​ ​ហេតុផល​អ្វី​សូ​ម្បី​តែ​ការ​សោយ​ទីវ​ង្គ​ត់របស់​ស្តេច​ក៏​មិន​បាន​បញ្ជាក់​ច្បាស់​អំពី​មូលហេតុ​ដែរ​។​ ​បើ​តាម​ទ្រឹស្តី​មួយ​បាន​បង្ហាញ​ថា​ការ​ ​ស្ថាបនា​បាន​បញ្ឈប់​មូលហេតុ​មក​ពី​ឧបសគ្គ​ដោយ​រន្ទះបាញ់​។​ គេ​សង្ស័យ​ថា​ប្រាសាទ​នេះ​បាន​កសាង​ចប់​ ​ហើយ​ជា​ប្រាសាទ​ល្អ​មួយ​ដែរ​ក្នុង​តំបន់​អង្គរ​ ​និង​ជា​លើក​ដំបូង​មាន​វិចិត្រសាល​មួយ​នៅ​ក្បែរ​ ​នោះ​មាន​គ្រឹះ​ឥដ្ឋ​ ​បច្ចុប្បន្ន​ខូ​ត​ខាត​អស់ហើយ​)។ ដុំ​ថ្មភក់​ទាំង​ទ្បា​យ​ប្រាសាទ​បាន​បាក់បែក​ខូចខាត​ ​ហើយ​នៅ​ទីកន្លែង​ទីតាំង​ប្រាសាទ​ ​នេះ​គ្មាន​ការ​រៀបចំ​នៅ​រាយ​ប៉ាយ​ពី​កន្លែង​របស់​វា​។ ​

ប្រាសាទវិមានអាកាស​ ​

នៅ​ដើម​សតវត្ស​ទី​១១​ ​ព្រះបាទ​រាជេន្ទ្រ​វរ្ម័ន​ទី​២​បាន​កសាង​ប្រាសាទវិមានអាកាស​ស្ថិត​ក្នុង​ទីធ្លា​ ​ព្រះ​បរមរាជវាំង​សម្រាប់​គោរព​បូរ​ជា​ ​របស់​ទ្រង់​។​ ​ប្រាសាទ​នេះ​ត្រូវ​បាន​អភិសេក​ដំបូង​ដោយ​មាន​ប្រាង្គ​មាស​តាម​សំដី​អ្នកដំណើរ​ចិន​ឈ្មោះ​ ​ជីវ​ ​តា​ក្វា​ន់​ ​ហើយ​វា​មាន​ ​ទំនាក់ទំនង​ដល់​រឿងព្រេង​ដំណាល​ថា​ប្រាង្គ​មាស​នៅ​ក្នុង​ព្រះ​បរមរាជវាំង​អង្គរ​ ​ដែល​ជា​កន្លែង​ព្រលឹង​នាគរាជ​ក្បាល​៩​បាន​រស់នៅ​ ​និង​បាន​ប្រែ​ក្រ​ទ្បា​ខ្លួន​ជា​ស្រី​ស្អាត​ម្នាក់​ចំពោះ​ព្រះ​អង្គ​ ​ដើម្បី​រួមដំណេក​ជាមួយ​ទ្រង់​រៀង​រាល់​យប់​នៅ​លើ​ប្រាង្គ​មាស​នេះ​មុន​ពេល​ ​ព្រះ​អង្គ​ចូល​បន្ទប់​អគ្គមហេសី​ ​និង​ស្រីស្នំ​ផ្សេងៗ​ទៀត​។​ ​​ប្រ​សិន​ព្រះ​អង្គ​បាត់​មួយ​យប់​ ​គេ​ជឿ​ថា​ទ្រង់​នឹង​ស្លាប់​។​ ​កន្លែង​ខាងជើង​ ​និង​ខាងត្បូង​បាន​កើត​ទ្បើ​ង​នៅ​សតវត្ស​ទី​១១​ ​គេ​ជឿជាក់​ថា​កន្លែង​ទាំង​ពីរ​នេះ​គឺជា​ឃ្លាំង​ ​ប៉ុន្តែ​ប្រភព​ផ្សេង​ទៀត​ ​និយាយ​ថា​កន្លែង​ពីរ​នេះ​បាន​ធ្វើ​ទ្បើ​ង​ដើម្បី​ទុក​ទទួលភ្ញៀវ​ ​បរទេស​ឋា​នៈ​ខ្ពង់ខ្ពស់​។​

ប្រាសាទបន្ទាយស្រី​ ​

ប្រាសាទ​នេះ​កសាង​ទ្បើ​ង​លើកកម្ពស់​ស្ត្រី​ ​ជា​កន្លែង​ល្បីល្បាញ​ដែល​គេ​ស្គាល់​ស្ទើរ​គ្រប់ៗ​គ្នា​ ​មាន​សម្រស់​ ​ពិសេស​ដោយ​ប្រាសាទ​នេះ​ ​មាន​ស្ថានភាព​ដ៏​អស្ចារ្យ​ ​រាង​តូច​ច្រលឹង​ ​និង​មានការ​ប៉ិន​ប្រសព្វ​តាក់តែង​ដែល​បាន​កសាង​ទ្បើ​ង​ដោយ​ព្រាហ្មណ៍​ម្នាក់​ជា​រាជវង្ស​ក្សត្រ​ ​ដែល​ជា​ព្រះរាជ​គ្រូ​របស់​ស្តេច​ជ័យ​វរ្ម័ន​ទី​៥​។​ ​លក្ខណៈ​ពិសេស​មួយទៀត​គឺ​ការ​តាក់តែង​ ​ដ៏​ល្អឆើត​ដោយ​បាន​ប្រើ​ថ្មភក់​ពណ៌​ផ្កាឈូក​។​​

ប្រាសាទប្រែរូប​ ​

ព្រះបាទ​រាជេន្ទ្រ​វរ្ម័ន​ទី​២​កសាង​ប្រាសាទប្រែរូប​ដែល​គេ​ហៅ​ថា​ទីក្រុង​ខាងកើត​ដោយ​លោក​ ​ហ្វី​លី​ព​ ​ស្ថឺ​ន​ ​ជា​ជំនួយការ​អភិរក្ស​នៃ​មូ​សេ​ ​ហ្គី​មេ​ ​នៅ​ទី​ក្រុងប៉ារីស​។​ ​ភាព​អង់អាច​នៃ​កំលាំង​ស្ថាបត្យកម្ម​មាន​សភាព​ល្អ​ ​និង​ផ្តល់​ឲ្យ​ប្រាសាទ​នេះ​នូវ​លំនឹង​ ​មាត្រដ្ឋាន​ ​និង​សមាមាត្រ​រឹង​មាំ​ស្រស់​ស្អាត​ ​ហើយ​ប្រាសាទ​នេះ​មាន​លំនាំ​រចនា​បទ​ដូច​ទៅ​នឹង​ប្រាសាទមេបុណ្យខាងកើត​ដែរ​ ​ទោះបីជា​វា​បាន​ ​កសាង​ច្រើន​ឆ្នាំ​ក្រោយ​។​ ​ប្រាសាទប្រែរូប​មាន​លក្ខណៈ​ជា​ប្រាសាទភ្នំ​តំណាង​ឲ្យ​ភ្នំ​ព្រះ​សុមេរុ​។​​

ប្រាសាទមេបុណ្យខាងកើត​ ​

ប្រាសាទមេបុណ្យខាងកើត​នេះ​ក៏​បាន​កសាង​ទ្បើ​ង​ដោយ​ទ្រង់​រាជេន្ទ្រ​វរ្ម័ន​ទី​២​ដែរ​។​ ​វា​ស្ថិត​នៅ​ក្បែរ​នឹង​ ​ប្រាសាទប្រែរូប​ ​ដោយ​ជា​ផ្នែក​ ​នៃ​ការ​ជីក​ជា​ច្រើន​ឆ្នាំ​ហើយ​មាន​រចនាសម្ព័ន្ធ​ ​និង​ការ​តាក់តែង​ដូច​គ្នា​ទៅ​នឹង​ប្រាសាទប្រែរូប​ ​ប៉ុន្តែ​មាន​ផ្នែក​មួយ​ចំនួន​ធំ​ខុស​គ្នា​ ​ពោល​ ​គឺ​វា​តាំងនៅ​កណ្តាល​បារាយណ៍​ខាងកើត​ដែល​មាន​ទទឹង​២​គី​ទ្បូ​ម៉ែត្រ​ ​និង​បណ្តោយ​៧​គី​ទ្បូ​ម៉ែត្រ​ ​ផ្គត់ផ្គង់​ទឹក​ដោយ​ស្ទឹង​សៀមរាប​។​ ​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រាសាទ​នេះ​គឺ​មាន​តែ​តាម​មធ្យោបាយ​ទូក​ដើម្បី​ ​ចូល​ចត​នៅ​តាម​ជ្រុង​ទាំង​៤​របស់​ប្រាសាទ​។​ ​បច្ចុប្បន្ន​បារាយណ៍​ ​នេះ​បាន​ក្លាយជា​ប្រភព​ទឹក​ស្រោចស្រព​ ​និង​សម្រាប់​ការ​ដឹងគុណ​ដល់​ព្រះមហាក្សត្រ​។​ ​​

ប្រាសាទក្រវ៉ាន់​ ​

ប្រាសាទ​នេះ​បាន​កសាង​ទ្បើ​ង​នៅ​សម័យ​កោះ​កេរ្តិ៍​(៩២១-៩៤៤) មើលទៅ​មាន​លក្ខណៈ​តូច​ ​និង​ផ្នែក​ខាង​ ​ក្រៅ​មិនសូវ​មានគុណ​ភាព​ ​ល្អ​វា​នៅ​សេសសល់​រូបចំលាក់​នៅ​តាម​ជញ្ជាំង​ខាងក្នុង​គឺ​ឈរ​នៅ​តែឯង​បង្ហាញ​ពី​សិល្បៈ​ចំលាក់​បុរាណ​ខ្មែរ​។​ ​ប្រាង្គ​ចំណាស់​ពីរ​នៃ​ប្រាង្គ​ ​ទាំង​ប្រាំ​មាន​រូបចំលាក់​ពិពណ៌នា​ព្រះ​វិស្ណុ​ ​និង​ ​ព្រះ​នាង​លក្ម​ភ្សី​រិ​យា​ ​ហើយ​ទិដ្ឋភាព​នៅ​ប្រាង្គ​កណ្តាល​គឺ​មាន​លក្ខណៈ​ធ្វើ​ឲ្យ​ ​ចាប់អារម្មណ៍​ណាស់​លើកលែងតែ​កេរ្តិ៍ឈ្មោះ​ ​និង​ ​លក្ខណៈសម្បត្តិ​នៃ​មនុស្ស​ធ្វើការ​។​ ​ ប្រាសាទ​នេះ​បាន​ជួសជុល​ស្តារ​ជា​ថ្មី​ដោយ​បារាំង​និង​ដាក់​គ្រឹះ​ថ្មី​សម្រាប់​ជញ្ជាំង​ខាងក្នុង​ ​និង​បំពុង​ទឹក​ហូរ​រួម​ទាំង​ផ្លាស់​ប្តូរ​ ​នៅ​ខាងក្រៅ​ ​ដោយ​មានការ​ប្រុង​ប្រយ័ត្ន​ ​និង​សរសេរ​កត់ត្រា​ក្នុង​ឯកសារ​របស់​អភិរក្ស​អង្គរ​។​​


ទីក្រុង​ភ្នំពេញ​ ​

ទីក្រុង​ភ្នំពេញ​ជា​រាជធានី​នៃ​ប្រទេស​កម្ពុជា​ស្ថិត​នៅ​ចំ​ចំនុចប្រសព្វ​មុខ​គ្នារ​វា​ទន្លេមេគង្គ​ ​ទន្លេបាសាក់​ ​និង​ទន្លេសាប​ ​មាន​អត្រា​ប្រជាជន​ ​ប្រមា​ន​១​.៥លាននាក់។ ថ្វីបើ​វាទ​ទួល​រង​នូវ​ភាព​ខ្ទេចខ្ទាំ​ ​និង​ទ្រុ​ធ​ទ្រោម​ខ្លះ​ដោយសារ​សង្គ្រាម​ជាង​ប៉ុន្មាន​ទស្ស​វត្ស​នេះ​ក៏​ដោយ​ ​ក៏​ក្រុងភ្នំពេញ​រក្សា​បាន​នូវ​ភាព​ជា​ប្រជាជន​ខ្មែ​តាម​ប្រពៃណី​ ​និង​មាន​ជនជាតិ​ចាម​មួយ​ចំនួន​។​ ​ អាគារ​ដែល​សេសសល់​តាំងពី​សម័យ​បារាំង​តាម​បណ្តោយ​មហាវិថី​បាន​រំលឹក​ដល់​ភ្ញៀវ​ទេសចរណ៍​ ​ថា​ទីក្រុង​នេះ​ធ្លាប់​ជាទី​ក្រុង​ដ៏​ល្អ​មួយ​ ​នៅ​ក្នុង​តំបន់​អាស៊ី​អា​គ្នេ​យិ៍​នេះ​។​ បំ​លាស់​ប្តូរ​នយោបាយ​ជំរុញ​ឲ្យ​សេដ្ឋកិច្ចជាតិ​មានការ​រីក​ចំរើន​ជា​ច្រើន​ ​ជាមួយនឹង​សណ្ឋាគារ​ទាន់សម័យ ភោជនីយដ្ឋាន ក្លឹប​កំសាន្ត ដែល​កំពុង​រីក​យ៉ាង​ព្រោងព្រាត។​ ​


វិមាន​ឯករាជ្យ​ ​

វិមាន​ឯករាជ្យ​បាន​កសាង​ទ្បើ​ង​នៅ​ឆ្នាំ​១៩៥៨​ ​ដើម្បី​រំលឹក​ដល់​អនុស្សាវរីយ៍​ទទួល​ឯករាជ្យ​ពី​បារាំង​ឆ្នាំ​ ​១៩៥៣។

វត្ត​ភ្នំ​ ​

វត្ត​ភ្នំ​តាំងនៅ​លើ​ភ្នំ​ធ្វើ​ទ្បើ​ង​ដោយ​មនុស្ស​មាន​កម្ពស់​២៧​ម៉ែត្រ​នៅ​ចំនុចកណ្តាល​ទីក្រុង​ ​ដែល​ទីក្រុង​ ​សព្វថ្ងៃ​យកឈ្មោះ​ចេញពី​ភ្នំ​នេះ​។​ ​វត្ត​ភ្នំ​បាន​កសាង​ដោយ​លោកយាយ​ឈ្មោះ​ពេញ​ក្នុង​ឆ្នាំ​១៣៧២​ ​សម្រាប់​តម្កល់​ព្រះ​ពុទ្ធរូប​បួន​អង្គ​ ​ដែល​អណ្តែត​មក​តាម​ល្បាប់​ទន្លេ​ ​មេគង្គ​មក​ទី​ត្រង់​ចំនុច​នេះ​។​ ​វត្ត​នេះ​បាន​កសាង​នៅ​ឆ្នាំ​១៩២៦​។​​

ព្រះ​វិហារ​ព្រះ​កែវ​មរកត​ ​

ព្រះ​វិហារ​ព្រះ​កែវ​មរកត​កាលពីមុន​ធ្វើ​ទ្បើ​ង​អំពី​ឈើ​ដែល​បាន​កសាង​ដោយ​ព្រះបាទ​នរោត្តម​ ​សីហ​នុ​ ​ក្នុង​ឆ្នាំ​១៩៦២​។​ ​ជណ្តើរ​វិហា​រា​ ​នេះ​ធ្វើ​អំពី​ថ្ម​ម៉ា​ប​របស់​ប្រទេស​អ៊ី​តា​លី​ ​ហើយ​កំរាល​ឥដ្ឋ​ធ្វើ​អំពី​ប្រាក់សុទ្ធ​ច្រើន​ ​ជាង​៥០០០​ដុំ​ ​ដែល​មាន​ទម្ងន់​សរុប​ជិត​៦​តោន​។​ ​នៅ​ចំ​កណ្តាល​វិហារ​នេះ​មាន​រូប​បដិមា​ព្រះពុទ្ធ​មួយ​អង្គ​ធ្វើ​ពី​កែវ​មរកត​ទី​១៧​ ​ហើយ​នៅ​ខាង​មុខ​គេ​មាន​ពុទ្ធរូប​ធ្វើ​អំពី​មាស​ ​៩០ គី​ទ្បូ​ក្រាម​ ​ដោយ​តាក់តែង​លំអរ​ដោយ​ពេជ្រ​៩៥៨៤​គ្រាប់​តាំងពី​ឆ្នាំ​១៩០៦​។​ ​វា​ត្រូវ​បាន​ធ្វើ​ពី​គ្រឿងអលង្ការ​ ​និង​កសាង​ដោយ​ព្រះបាទ​នរោត្តម​សីហនុ​ដែរ​។​​

ព្រះ​បរមរាជវាំង​ ​

ការ​កសាង​ធំ​គឺ​នៅ​ក្នុង​ឆ្នាំ​១៨៦៦​ដោយ​បារាំង​នៅ​កន្លែង​ក្រុង​ចាស់​ ​ដែល​មាន​ផ្លូវ​ចូល​តាម​មហាវិថី​ ​ព្រះ​សុធារស​ ​ជាប់​នឹង​កន្លែង​ ​ច័ន្ទ​ឆាយា​ ​ហើយ​នៅ​ជុំវិញ​មាន​របង​ ​និង​រោង​ដំរី​។​ ​ការ​រចនា​ទីធ្លា​ព្រះ​វិហារ​នេះ​ធ្វើ​ទ្បើ​ង​ដោយ​បារាំង​ហើយ​ ​ចាប់តាំងពី​ខែវិច្ឆិកា​ ​ឆ្នាំ​១៩៩១​ព្រ​បាទ​នរោត្តម​ ​សីហ​នុ​បាន​យាង​ចូល​គង់​សារ​ទ្បើ​ង​វិញ​។​ ​ការ​ជួល​ជុល​សំខាន់​ដែរ​នៅ​បន្ទប់​សោយរាជ្យ​ដែល​បាន​កសាង​ក្នុង​ ​ឆ្នាំ​១៩១៧​ ​រួម​មាន​ដំបូល​ ​និង​កំពូល​ប្រាង្គ​៥៩​ម៉ែត្រ​ដែល​មាន​ឥទ្ធិពល​ពី​ប្រាសាទ​អង្គរ​ ​ប្រើ​សម្រាប់​ពិធី​អភិសេក​ ​ប្រជុំ​របស់​មន្ត្រី​ ​អ្នកមុខអ្នកការ​ ​និង​ទទួល​ឯកអគ្គរាជទូត​ ​រដ្ឋ​ទូត​នៅ​ពេល​ជូន​សាតាំង​ដល់​ទ្រង់​។​​

សារមន្ទីរ​ជាតិ​ ​

សារមន្ទីរ​ជាតិ​នេះ​ត្រូវ​បាន​កសាង​ក្នុង​ឆ្នាំ​១៩១៧​តាម​របៀប​ស្ថាបត្យកម្ម​ប្រពៃណី​ខ្មែរ​ ​ហើយ​ត្រូវ​បាន​ ​សម្ពោធ​ក្នុង​ឆ្នាំ​១៩២០​ ​ដោយ​ ​ព្រះបាទ​ស៊ី​សុវត្ថិ​។​ ​នៅ​ខាងក្នុង​សារមន្ទីរ​ជាតិ​មាន​តំកល់​វត្ថុ​បុរាណ​សល់​តាំងពី​សម័យ​មុន​អង្គរ​ ​និង​សម័យ​ ​អង្គរ​។​ ​វា​ជា​ការ​ប្រមូល​ ​ថែរក្សា​ទុក​ដ៏​ល្អ​សម្រាប់​ពិភពលោក​ធ្វើការ​ស្រាវជ្រាវ​អំពី​វត្ថុ​បុរាណ​ ​សិល្បៈ​ ​សាសនា​ ​បុរាណវិទ្យា​ ​ខ្មែរ​តាំងពី​សតវត្ស​ទី​៤​រហូត​ដល់​ ​សតវត្ស​ទី​១៣​។​​