ការពិភាក្សា:ពហុកីឡដ្ឋានជាតិអូឡាំពិក
ខ្ញុំគិតថាអត្ថបទនេះមិនត្រឹមត្រូវត្រង់ពហុកីឡដ្ឋាននេះសាងឡើងដើម្បីប្រកួតកីឡាកាណេហ្វូ មិនមែនស៊ីហ្កេមស៍ទេ ហើយកីឡដ្ឋាននេះធ្លាប់បានទទួលជោគជ័យក្នុងការរៀបចំកីឡាកាណេហ្វូនោះទៀតផង។ បើអាចកែចំណងជើងបានសូមកែ ពាក្យកីឡា + ដ្ឋាន = កីឡដ្ឋាន (មិនមែនកីឡាដ្ឋានទេ)
សូមជួយពន្យល់ផងថាហេតុអ្វីក៏ពាក្យ កីឡាដ្ឋាន មិនត្រឹមត្រូវ? មួយវិញទៀតអត្ថបទនេះជាការបកប្រែពី Wikipedia English។ វាអាចមានការខុសឆ្គងមួយចំនួន។ អំពីកីឡាកាណេហ្វូវិញ ខ្ញុំមិនបានដឹងពីវាទេ។ តើលោកអាចផ្ដល់ឯកសារយោងបានទេ ដើម្បីអោយខ្ញុំមានលទ្ឋភាពក្នុងការកែប្រែ និងសរសេរបន្ថែម។ មួយវិញទៀត កីឡាស៊ីហ្គេមពិតជាត្រូវបានគេអនុញ្ញាតអោយកម្ពុជាធ្វើជាម្ចាស់ផ្ទះមែន។ តែព្រឹត្តិការណ៍នោះត្រូវលុបចោលវិញដោយវិបត្តិនយោបាយនៅកម្ពុជា ហើយពហុកីឡាដ្ឋាននេះក៏នៅបែបនេះទៅ។
--គីមស៊្រុន ១០:០០, ២៨ មិនា ២០០៨ (UTC)
នៅពេលពាក្យមួយផ្សំនិងពាក្យមួយទៀតដើម្បីក្លាយជាបទសមាសនោះត្រូវលុបស្រៈ "អា" ខាងក្រោយនោះចោល តួយ៉ាង៖ រុក្ខា + ជាតិ ក្លាយជា រុក្ខជាតិ មិនមែន រុក្ខាជាតិ ទេ, មច្ឆា + ជាតិ ក្លាយជា មច្ឆជាតិ (មិនមែនមច្ឆាជាតិទេ) ត្រង់កីឡដ្ឋាន ក៏ដូច្នោះដែរ។ សូមយោងវចនានុក្រមខ្មែរ។