ប្រវត្តិសាស្ត្រនៃសាធារណរដ្ឋចិន
សាធារណរដ្ឋចិន (ភាសាអង់គ្លេស: Republic of China រឺ ROC) គឺជាប្រទេសអធិប្បតេយ្យពីឆ្នាំ១៩១២ ដល់ឆ្នាំ១៩៤៩, ដែលមានទីតាំងស្ថិតនៅលើចិនដីគោក(ចិនបច្ចុប្បន្ន), ដែលសព្វថ្ងៃឋិតនៅក្រោមការគ្រប់គ្រង់របស់សាធារណរដ្ឋប្រជាមានិតចិន។ រដ្ឋនេះបានបង្កើតឡើងនៅក្នុងខែមករា ឆ្នាំ១៩១២ បន្ទាប់ពីបដិវត្តស៊ីនហៃ, ដែលនាំឲដួលរលំនៃរាជវង្សឈិង, ដែលជារាជវង្សចុះក្រោយគេបង្អស់ក្នុងប្រវត្តិសាស្រ្តចិន។ ប្រធានាធិបតេយ្យដំបូងក្នុងរបបសាធារណរដ្ឋនេះគឺលោក ស៊ុន យ៉ាត់សិន, ដែលលោកបម្រើការបានតែមួយភ្លែតមុនពេលប្រគល់តំណែងជាប្រធានាធិបតេយ្យទៅឲលោក យន់ ស៊ីកៃ, ដែលជាមេដឹកនាំទាហានបីយ៉ាង់។ គណបក្សរបស់ស៊ុន, គឺ គណបក្សគួមីនតាង(KMT), ក្រោយមកដឹកនាំដោយលោក ស៊ុង ចាវរឺន ដែលជាអ្នកឈ្នះឆ្នោតសភាដែលប្រព្រឹត្តិឡើងនៅខែធ្នូ ឆ្នាំ១៩១២។ ប៉ុន្តែ, ស៊ុងត្រូវបានយន់បញ្ជាឲគេធ្វើឃាតភ្លាមៗក្រោយបន្តិចមក; ឯទាហានបីយ៉ាង់, ដឹកនាំដោយយន់, ត្រូវបានគ្រប់គ្រងយ៉ាងពេញលេញដោយលោកផ្ទាល់។ នៅចន្លោះឆ្នាំ១៩១៥ និងដើមឆ្នាំ១៩១៦, លោកយន់ ស៊ីកៃ បានប្រកាស់ខ្លួនឯងថាលោកគឺជាអធិរាជថ្មីនៃចិនហើយមិនយូរប៉ុន្មានក៏បានដាក់រាជដោយសារតែមានភាពចលាចលនៅពេញប្រទេស។