ការពិភាក្សា:ពិធីបុណ្យចូលឆ្នាំខ្មែរ
សូមកែប្រែពត៍មានមួយចំនួនដែលច្រលំ
ថ្ងៃទី ១ និង ថ្ងៃទី ២ គឺច្រលំពត៍មានគ្នាហើយ
ថ្ងៃទី ១៖ គេយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្ត ។ ពេលល្ងាចគេនាំគ្នាជញ្ជូនខ្សាច់សាង វាលុកចេតិយ នៅជុំវិញព្រះវិហារ ឬនៅជុំវិញដើមពោធិណាមួយនៅក្នុងវត្តនោះ ។ នៅពេលព្រលប់ គេប្រគេនភេសជ្ជៈដល់ព្រះសង្ឃ និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និង សំដែងធម្មទេសនា ។
ថ្ងៃទី ២ ៖ កូនចៅជូនសំលៀកបំពាក់ នំចំណី លុយកាក់ ដល់អ្នកមានគុណ មានឪពុកម្តាយ ជីដូនជីតា ជាដើម ។ ជួនកាលគេធ្វើទាន ដល់មនុស្សបម្រើ ឬអ្នកក្រីក្រទៀតផង ។ ពេលរសៀល គេនាំគ្នាទៅពូនភ្នំខ្សាច់ទៀត ហើយសូត្រធម៌អធិដ្ឋានភ្នំខ្សាច់ដែលគេសន្មត់ទុកដូចចូឡាមនីចេតិយ ហើយនិមន្តព្រះសង្ឃបង្សុកូលចេតិយបញ្ជូនមគ្គផលដល់វិញ្ញាណក្ខន្ធបងប្អូន ដែលបានស្លាប់ទៅ ។
សូមអរគុណ រ៉ាពល ម៉ោង០៨:៤០ ថ្ងៃអាទិត្យ ទី៧ ខែកក្កដា ឆ្នាំ២០១៩ (UTC) --124.248.184.115 ម៉ោង១៣:៤១ ថ្ងៃអាទិត្យ ទី០៧ ខែកក្កដា ឆ្នាំ២០១៩ (UTC)រ៉ាពល
សូមមេត្តាសរសេរឲ្យបានត្រឹមត្រូវតាមការប្រកប។
ខ្មែរ = ខ ្ម ែ រ មិនមែនសរសេរ ខ ែ ្ម រ នោះទ។
ឆ្នេរ = ឆ ្ន េ រ មិនមែនសរសេរ ឆ េ ្ន រ នោះទេ។
ថ្ងៃ = ថ ្ង ៃ មិនមែណសរសេរ ថ ៃ ្ង នោះទេ។
ក្រៅពីនេះនៅមានពាក្យផ្សេងៗទៀត សូមមេត្តាអ្នកជួយត្រួតពិនិត្យផង។
ចំណែកឯការសរសេរជើងពីរជាន់នោះ សូមមេត្តាសរសេរ ជើងខាងក្នុងមុនជើងខាងក្រៅ៖
ឥន្ទ្រី = ឥ ន ្ទ ្រ ី
សូមមេត្តាជួយកែតម្រូវ។ ខ្ញុំដឹងថាអ្នកប្រើ Windows ប្រាកដជាមើលឃើញត្រូវ។ តែចំពោះខ្ញុំអ្នកប្រើ Linux មុខជាឃើញតួអក្សររត់រប៉ាត់រប៉ាយជាមិនខាន។
សង្ឃឹមថាអ្នកយល់អំពីបញ្ហានេះ ហើយជួយកែសម្រួលបាន។
Sovichet ម៉ោង០៨:៣៦ ថ្ងៃពុធ ទី១៣ ខែមេសា ឆ្នាំ២០១១ (UTC)