Jump to content

ពហុកីឡដ្ឋានជាតិអូឡាំពិក

ពីវិគីភីឌា
កំណែ​នៅ ម៉ោង១០:៥៣ ថ្ងៃអាទិត្យ ទី១៦ ខែមីនា ឆ្នាំ២០០៨ ដោយ 125.26.219.149 (ការពិភាក្សា) (Adding de)
ពហុកីឡាដ្ឋានជាតិអូឡាំពិច
ស្តាតអូឡាំពិច
A front view of the main gates
ឈ្មោះពេញ ពហុកីឡាដ្ឋានជាតិអូឡាំពិច
ទីតាំង ភ្នំពេញ,  កម្ពុជា
កូអរដោនេ កូអរដោនេ: 11°33′30.1″N 104°54′43.5″E / 11.558361°N 104.912083°E / 11.558361; 104.912083
សាងសង់ ១៩៦៣ ដល់ ១៩៦៤
សម្ភោធ ១៩៦៤
ជួសជុល ២០០០
ម្ចាស់ រដ្ឋ
ស្ថាបត្យករ វណ្ណ មូលីវណ្ណ
ម្ចាស់ផ្ទះក្រុម ក្រុមកីឡាករជំរើសជាតិកម្ពុជា
ចំនុះ ៥០០០០ កៅអី

ពហុកីឡាដ្ឋានជាតិអូឡាំពិច មានទីតាំងនៅចំកណ្ដាលទីក្រុងភ្នំពេញ។ ពហុកីឡាដ្ឋានមានលទ្ឋភាពទទួលទស្សនិកជនបានប្រមាណ៥ម៉ឺននាក់។ វាត្រូវបានគូរប្លង់ដោយស្ថាបត្យករ​ខ្មែរដ៏ល្បីគឺ​លោក វណ្ណ មូលីវណ្ណ

ការស្ថានាពហុកីឡាដ្ឋានចាប់ផ្ដើមនៅឆ្នាំ ១៩៦៣ និងបញ្ចប់នៅឆ្នាំ ១៩៦៤។ ពិធីសម្ភោធធ្វើឡើងនៅថ្ងៃទី ១២ ធ្នូ ១៩៦៤ ដំណាលគ្នានឹង បុរីកីឡា​ដែរ ពហុកីឡាដ្ឋាននេះត្រូវបានស្ថាបនាដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ កីឡាឧបទ្វីបអាស៊ីអាគ្នេយ៍ (បច្ចុប្បន្នបាន​ប្ដូរឈ្មោះជា​កីឡាអាស៊ីអាគ្នេយ៍ឬ ស៊ីហ្គេម (SEA GAME)) ឆ្នាំ ១៩៦៣ ប៉ុន្តែព្រឹត្តិការណ៍នេះត្រូវបានលុបចោលទៅវិញ​ដោយសារបញ្ហានយោបាយនៅកម្ពុជា។ ពហុកីឡាដ្ឋាន​ត្រូវបានប្រើប្រាស់​ជាកន្លែងទទួលស្វាគមន៍ប្រមុខរដ្ឋនៃបណ្ដាប្រទេសជាមិត្តមួយចំនួន ​ជាកន្លែងប្រារព្ឋពិធីផ្សេងៗរបស់រដ្ឋ និង​ជាកន្លែងហ្វឹកហ្វឺនក្រុមកីឡាករជំរើសជាតិកម្ពុជា។

ពហុកីឡាដ្ឋានបានរួមចំនែកតូចមួយក្នុងការប្រកួតបាល់ទាត់ពានរង្វាន់ពិភពលោកឆ្នាំ ១៩៦៦ (1966 FIFA World Cup) នៅក្នុងការប្រកួតជំរុះ​រវាង​កូរ៉េខាងជើងនិងអូស្ត្រាលី។ នៅពេលនោះ​ទំនាក់ទំនងអន្តរជាតិរបស់កូរ៉េខាងជើង​ជាមួយប្រទេសភាគច្រើនមិនសូវល្អ គេមានការលំបាកយ៉ាងខ្លាំង​ក្នុងការរកទីកន្លែងប្រកួតអោយបានសមស្រប។ ពេលនោះ ប្រមុខរដ្ឋសម្ដេចនរោត្តមសីហនុដែលជាមិត្តជាមួយមេដឹកនាំកូរ៉េខាងជើងគីម អ៊ីលស៊ុង បានស្នើថា ការប្រកួតនេះអាចធ្វើនៅភ្នំពេញបាន។ ការប្រកួត​ទាក់ទាញទស្សនិកជនបាន៤ម៉ឺននាក់ ដែលក្នុងនោះ ពាក់កណ្ដាលគាំទ្រអូស្ត្រាលី ហើយពាក់កណ្ដាលទៀតគាំទ្រកូរ៉េខាងជើង។ ការប្រកួតប្រព្រឹត្តទៅ២ថ្ងៃ គឺនៅថ្ងៃទី ២១ វិច្ឆិកា ១៩៦៥ ដែលលទ្ឋផលអូស្ត្រាលីឈ្នះ៦ទល់១ និង នៅថ្ងៃទី ២៤ វិច្ឆិកា ១៩៦៥ ដែលកូរ៉េខាងជើងឈ្នះ៣ទល់១។ កូរ៉េខាងជើងបានជាប់ឡើងទៅប្រកួតជាមួយអ៊ីតាលីនៅវគ្គប្រកួតវិលជុំ។ កូរ៉េខាងជើង​បានឈ្នះអ៊ីតាលីទៀត ហើយឡើងទៅប្រកួតជាមួយព័រទុយហ្គាល់នៅវគ្គមួយភាគបួនផ្ដាច់ព្រាត់ តែចាញ់ព័រទុយហ្គាល់នៅពេលនោះទៅ។

នៅសម័យខ្មែរក្រហម ពហុកីឡាដ្ឋានបានក្លាយជាគុកសំរាប់មន្ត្រីរដ្ឋបាលនៅសម័យលន់ នល់។

ពហុកីឡាដ្ឋានបានស្ថិតនៅក្នុងសភាពទ្រុឌទ្រោមរាប់ទសវត្សរ៍ក្រោយមក។ នៅឆ្នាំ២០០០ ពហុកីឡាដ្ឋានត្រូវបានអភិវឌ្ឍជួសជុលឡើងវិញ​ដោយក្រុមហ៊ុន Yuanta Group របស់តៃវ៉ាន់។ ក្រុមហ៊ុនបានជួសជុលពហុកីឡាដ្ឋាន តែបានសាងសង់ផ្ទះល្វែងនិងស្តង់លក់ទំនិញនៅជុំវិញ ដែលការណ៍នេះបានទទួលការរិះគន់យ៉ាងខ្លាំងពីសាធារណជនទូទៅ។

ចាប់ពីឆ្នាំ២០០៧ ពហុកីឡាដ្ឋានជាទីចាប់អារម្មណ៍របស់ប្រជាពលរដ្ឋ​​ក្រុងភ្នំពេញ ដែលតែងតែមកហាត់ប្រាណ ក៏ដូចជាមកលេងកីឡាបាល់ទាត់​និង​សកម្មភាពកីឡាផ្សេងៗទៀត​ជារៀងរាល់ថ្ងៃ។

នៅខែវិច្ឆិកា-ធ្នូ ២០០៧ អង្គការកីឡាបាល់ទះជនពិការពិភពលោក​បានប្រារព្ឋការប្រកួតពានរង្វា់ពិភពលោករបស់ខ្លួននៅពហុកីឡាដ្ឋាននេះ។ នេះជាលើកទីមួយហើយដែល​ប្រទេសកម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិដ៏ធំ ក្នុងរយៈពេលជាង៤០ឆ្នាំចុងក្រោយនេះ។