អ្នកស្រឡាញ់ពីរភេទ

ការស្រឡាញ់ពីរភេទ គឺជាចំណង់ចំណួលចិត្តផ្លូវភេទ មួយ។ អ្នកដែលស្រឡាញ់ពីរភេទ គឺជាមនុស្សដែលមានចំណាប់អារម្មណ៍ទៅលើមនុស្សទាំងពីរភេទ ពោលគឺទាំងស្រី និងប្រុស។
អ្នកដែលស្រឡាញ់ពីរភេទខ្លះ ស្រឡាញ់ប្រុស និងស្រី ស្មើគ្នា រីឯខ្លះ ស្រឡាញ់ភេទមួយខ្លាំងជាងភេទមួយទៀត។ ចំណង់ចំណួលចិត្តផ្លូវភេទ របស់មនុស្សម្នាក់ អាចនៅចន្លោះពី អ្នកដែលស្រឡាញ់តែមនុស្សផ្ទុយភេទសុទ្ធ ទៅដល់ អ្នកដែលស្រឡាញ់មនុស្សភេទដូចគ្នាសុទ្ធ។
មនុស្សម្នាក់ក៏អាច ជាមនុស្សដែលស្រឡាញ់ភេទផ្ទុយគ្នា តែមានអារម្មណ៍ស្រឡាញ់ភេទដូចគ្នាខ្លះៗ។ ដូចគ្នានេះដែរ មនុស្សម្នាក់អាច ជាមនុស្សដែលស្រឡាញ់ភេទដូចគ្នា តែមានអារម្មណ៍ស្រឡាញ់អ្នកភេទផ្ទុយខ្លះៗ។ មនុស្សដែលស្រឡាញ់ពីរភេទ គឺជាមនុស្សដែលមានចំណង់ចំណូលចិត្តផ្លូវភេទ នៅចំពាក់កណ្តាល អ្នកដែលស្រឡាញ់តែមនុស្សផ្ទុយភេទសុទ្ធ និងអ្នកដែលស្រឡាញ់មនុស្សភេទដូចគ្នាសុទ្ធ។
នៅឆ្នាំ ១៩៤៨ លោក អាល់ហ្វ្រេត ឃីនស៊ី បានបង្កើតនិង បោះពុម្ពនូវ លំដាប់ឃីនស៊ី។ លំដាប់ឃីនស៊ី បានបង្ហាញថា ចំណង់ចំណូលចិត្តផ្លូវភេទគឺជា តំណសម្ព័ន្ធមួយដែលមិនអាចចែកដាច់គ្នាបាន។ វាធ្វើដំណើរបន្តិចម្តងៗ ពីមនុស្សដែលស្រឡាញ់ភេទផ្ទុយគ្នា ទៅ អ្នកដែលស្រឡាញ់មនុស្សភេទដូចគ្នាសុទ្ធ។ នៅលើ លំដាប់ឃីនស៊ី លេខ ០ តំណាងអោយមនុស្សម្នាក់ដែលស្រឡាញ់តែអ្នកដែលមានភេទផ្ទុយគ្នាសុទ្ធ។ លេខ ៦ តំណាងអោយមនុស្សម្នាក់ដែលស្រឡាញ់តែអ្នកដែលមានភេទដូចគ្នាសុទ្ធ។ មនុស្សម្នាក់ដែលស្រឡាញ់អ្នកដែលមានភេទផ្ទុយគ្នា និង អ្នកដែលមានភេទដូចគ្នា ស្មើគ្នា (ដែលហៅថាអ្នកស្រឡាញ់ពីរភេទ) គឺត្រូវបានតំណាងដោយលេខ ៣។
References
[កែប្រែ]- Sexual orientation and bisexuality FAQ's from the American Psychological Association
- James D. Weinrich, Sexual Landscapes: Why We Are What We Are, Why We Love Whom We Love, Charles Scribner's Sons, December 1987.