Jump to content

សមន្តប្បាសាទិកា អដ្ឋកថា វិនយបិដក មហាវិភង្គ ពាហិរនិទាន វេរញ្ជកណ្ឌ

ពីវិគីភីឌា

អដ្ឋកថា អធិប្បាយបាលីក្នុងគម្ពីព្រះត្រៃបិដកលេខ ១ ។

ហេតុដែលព្រះពុទ្ធទ្រង់បញ្ញត្តិសិក្ខាបទ

ព្រះសម្ពុទ្ធជាម្ចាស់ដ៏មានជោគ ទ្រង់គង់នៅក្បែរដើមស្តៅ ជាលំនៅរបស់នឡេរុយក្ស ជិតក្រុងវេរញ្ជា ជាមួយនឹងភិក្ខុសង្ឃមានប្រមាណច្រើនចំនួន ៥០០ រូប ។ វេរញ្ជព្រាហ្មណ៍បានចូលទៅលើកពាក្យចោទប្រកាន់ ចុះពោះព្រះដ៏មានព្រះភាគ មានពាក្យជាដើមថា "ព្រះគោតមមិនសំពះ មិនក្រោកទទួលព្រាហ្មណ៍ទាំងឡាយ ដែលចាស់គ្រាំគ្រា ជាព្រឹទ្ធាចារ្យ មានអាយុច្រើន រស់នៅបានយូរឆ្នាំមកហើយ មានអាយុក៏ជ្រុលចូលមក ក្នុងមជ្ឈិមវ័យហើយ ទោះបីគ្រាន់តែអញ្ជើញហៅរកព្រាហ្មណ៍ទាំងនោះ ឲ្យអង្គុយលើអាសនៈ(ក៏ព្រះអង្គមិនធ្វើ)" ព្រះដ៏មានព្រះភាគទ្រង់ញ៉ាំងព្រាហ្មណ៍នោះ ឲ្យជ្រះថ្លាហើយ និងប្រកាសខ្លួនជាឧបាសក ដល់ព្រះត្រ័យសរណគមន៍ស្មើដោយជីវិត រួចក៏អារាធនាឲ្យទ្រង់ចាំវស្សាជិតស្រុកវេរញ្ជានោះមួយអន្លើដោយភិក្ខុសង្ឃ។

ក្នុងវស្សានោះ ស្រុកវេរញ្ជាកើតអំណត់អត់បាយ ព្រះដ៏មានព្រះភាគ និងព្រះភិក្ខុសង្ឃឆាន់បាយក្រៀមរបស់ឈ្មួញសេះ។ ព្រះមហាមោគ្គល្លានទូលសូមសម្តែងឫទ្ធិប្រែត្រឡប់ផែនដី ដើម្បី បានឱជារសដែលកើតឡើងអំពីស្រទាប់នៃផែនដី និងទូលសូមនាំភិក្ខុទៅ