Jump to content

សមន្តប្បាសាទិកា អដ្ឋកថា វិនយបិដក មហាវិភង្គ ពាហិរនិទាន វេរញ្ជកណ្ឌ

ពីវិគីភីឌា
កំណែ​នៅ ម៉ោង០៧:១៦ ថ្ងៃអង្គារ ទី០៥ ខែមីនា ឆ្នាំ២០១៩ ដោយ ARIKOWIN (ការពិភាក្សា | ការរួមចំណែក) (បានបង្កើតទំព័រដែលផ្ដើមដោយ អដ្ឋកថា អធិប្បាយបាលីក្នុងគម្ពីព្រះត្រៃបិ...)

អដ្ឋកថា អធិប្បាយបាលីក្នុងគម្ពីព្រះត្រៃបិដកលេខ ១ ។

ហេតុដែលព្រះពុទ្ធទ្រង់បញ្ញត្តិសិក្ខាបទ

ព្រះសម្ពុទ្ធជាម្ចាស់ដ៏មានជោគ ទ្រង់គង់នៅក្បែរដើមស្តៅ ជាលំនៅរបស់នឡេរុយក្ស ជិតក្រុងវេរញ្ជា ជាមួយនឹងភិក្ខុសង្ឃមានប្រមាណច្រើនចំនួន ៥០០ រូប ។ វេរញ្ជព្រាហ្មណ៍បានចូលទៅលើកពាក្យចោទប្រកាន់ ចុះពោះព្រះដ៏មានព្រះភាគ មានពាក្យជាដើមថា "ព្រះគោតមមិនសំពះ មិនក្រោកទទួលព្រាហ្មណ៍ទាំងឡាយ ដែលចាស់គ្រាំគ្រា ជាព្រឹទ្ធាចារ្យ មានអាយុច្រើន រស់នៅបានយូរឆ្នាំមកហើយ មានអាយុក៏ជ្រុលចូលមក ក្នុងមជ្ឈិមវ័យហើយ