វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត
វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ដ (National Institute Of Business) ត្រូវបានស្គាល់ច្បាស់ថាជាសាលារដ្ឋដែលមានអាយុកាលចំណាស់ នៅក្នុងប្រទេសកម្ពុជា។ វិទ្យាស្ថាន(NIB) ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៧៩ និងបន្ដបណ្ដុះបណ្ដាលនូវមុខវិទ្យាជាច្រើនរហូតមកដល់សព្វថ្ងៃនេះ។ វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ដឈរលើទិសស្លោកៈ សមត្ថភាព ការងារ ប្រាក់ចំណូល។
វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត | |
---|---|
File:Oxford University Coat Of Arms.svg | |
បាវចនា | សមត្ថភាព ការងារ ប្រាក់ចំណូល |
បង្កើត | រ. 1096[១] |
Chancellor | The Lord Patten of Barnes |
បុគ្គលិកសិក្សាធិការ | 1,791[២] |
ទីតាំង | ភ្នំពេញ, កម្ពុជា |
Athletics | The Sporting Blue |
វិបសាយ | http://www.nib.edu.kh |
![]() |
ប្រវត្តិវិទ្យាស្ថាន
វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៧៩ បន្ទាប់ពីប្រទេសជាតិបានរំដោះចេញពីគំនរផេះនៃ របបប្រល័យពូជសាសន៍ ប៉ុល ពត។ កាលណោះទីតាំង វិទ្យាស្ថាននេះស្ថិតនៅប្លុកវិទ្យាល័យដេកាតរបស់បារាំងក្នុង ពេលដំណើរការធ្វើសកម្មភាពដំបូងវិទ្យាស្ថានមានឈ្មោះថា ”សាលាបច្ចេកទេសពាណិជ្ជកម្មមជ្ឈឹម” មានឋានៈស្មើរ នឹងនាយកដ្ឋាន ស្ថិតក្រោមការគ្រប់គ្រងផ្ទាល់របស់ក្រសួងពាណិជ្ជកម្ម។ ពេលនោះសាលាបាន បណ្តុះបណ្តាល កម្មាភិបាល បុគ្គលិកក្នុងវិស័យពាណិជ្ជកម្ម និងកម្មាភិបាល បុគ្គលិកនៅតាមស្ថាប័នអង្គភាពផ្សេងទៀតដែលមានការ ពាក់ពន្ឋ័ដល់វិស័យចរាចរ និងការបែងចែកទំនិញ។
លុះមកដល់ឆ្នាំ ១៩៨៥ ក្រុមប្រឹក្សារដ្ឋមន្រ្តីបានចេញសេចក្តីសម្រេចប្តូរឈ្មោះពីសាលាបច្ចេកទេសពាណិជ្ជកម្មមជ្ឈឹម មកជា សាលាមធ្យមសិក្សាឯកទេសពាណិជ្ជកម្ម មានឋានៈស្មើមន្ទីរពាណិជ្ជកម្មខេត្ត ក្រុង ហើយការបណ្តុះបណ្តាល ថ្នាក់មធ្យមឯកទេសពាណិជ្ជកម្មលើមុខសញ្ញាមន្រ្តីរាជការនិងសិស្សសាលាចំណេះទូទៅ ដែលមានកម្រិតវប្បធម៌ចាប់ពី សញ្ញាបត្រមធ្យមសិក្សាកម្រឹត ១ ឡើង ហើយការសិក្សាមានរយៈពេល ៣ឆ្នាំ ក្នុងនោះត្រូវបំពេញបន្ថែមនូវចំណេះ ដឹងមូលដ្ឋានមួយឆ្នាំនិងសិក្សាមុខជំនាញចំនួន ២ឆ្នាំ។ មុខជំនាញត្រូវបានបណ្តុះបណ្តាលមាន អាជីវកម្មពាណិជ្ជកម្ម គណនេយ្យផែនការស្ថិតិ ពាណិជ្ជកម្មក្រៅប្រទេស សម្ភារបរិក្ខារ។
ក្នុងឆ្នាំ១៩៩៤ សាលាមធ្យមសិក្សាឯកទេសពាណិជ្ជកម្ម ត្រូវបានផ្ទេរពីការគ្រប់គ្រងរបស់ក្រសួងពាណិជ្ជកម្ម មកស្ថិត នៅក្រោមការគ្រប់គ្រងផ្ទាល់របស់ក្រសួងអប់រំ យុវជន និងកីឡាវិញ។ ផ្អែកលើលក្ខណៈសម្បត្តិរបស់សាលានិងស្រប តាមគោលនយោបាយសកលភាវូបនីយកម្ម ក្នុងឆ្នាំ២០០១ ត្រូវបានរាជរដ្ឋាភិបាលតម្លើងឋានៈ និងប្រែក្លាយទៅជា គ្រឹះស្ថាន ឧត្តមសិក្សាតាមអនុក្រឹត្យលេខ ១០៨ អនក្រ.បក ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០០១ ដោយមាន ឈ្មោះថា វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត “NATIONAL INSTITUTE OF BUSINESS“។ ក្នុងឆ្នាំ២០០៤ វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត ត្រូវបានផ្ទេរមកស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈវិញតាមអនុក្រឹត្យលេខ ៣៧ អនក្រ.បក ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០០៤។
វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តត្រូវបានទទួលស្គាល់ពី គណៈកម្មាធិការទទួលគុណភាពអប់រំនៃកម្ពុជានិងអង្គការស្តង់ដា អន្តរជាតិ(ISO 9001:2008)ហើយសព្វថ្ងៃវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន យ៉ាងសកម្មក្នុងការអប់រំ និងបណ្តុះបណ្តាលលើជំនាញ គណនេយ្យនិងហិរញ្ញវត្ថុ ធនាគារនិងហិរញ្ញវត្ថុ គ្រប់គ្រងអាជីវកម្ម លក់និងទីផ្សារ ទំនាក់ទំនងអន្តរជាតិ គ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ ព័ត៌មានវិទ្យា ភាសាអង់គ្លេស។ល។ ទាំងថ្នាក់សញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។ ជាលទ្ធផលវិទ្យាស្ថានបានបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព និងមាន សមត្ថភាពឆ្លើយតបបានតាមតម្រូវការទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស។
កម្មវិធីបណ្ដុះបណ្ដាល
- ជំនាញវគ្គខ្លី៖
- ថ្នាក់កំុព្យូទ័រគ្រប់កំរិត
ល.រ | ជំនាញ | បរិញ្ញបត្ររង | បរិញ្ញបត្រ | បន្តបរិញ្ញបត្រ | បរិញ្ញបត្រជាន់ខ្ពស់ | ||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|
ឆ្នាំទី១ | ឆ្នាំទី២ | ឆ្នាំទី១ | ឆ្នាំទី២ និងឆ្នាំទី៤ | ឆ្នាំទី៣ និងឆ្នាំទី៤ | ឆ្នាំទី១ និងឆ្នាំទី២ | ||||||||
បង់១ឆមាស | បង់១ឆ្នាំ | បង់១ឆមាស | បង់១ឆ្នាំ | បង់១ឆមាស | បង់១ឆ្នាំ | បង់១ឆមាស | បង់១ឆ្នាំ | បង់១ឆមាស | បង់១ឆ្នាំ | បង់១ឆមាស | បង់១ឆ្នាំ | ||
១ | គណនេយ្យ និងហិរញ្ញវត្ថុ | $200 | $380 | $200 | $380 | $200 | $380 | $200 | $380 | $200 | $380 | $360 | $700 |
២ | លក់ និងម៉ាឃិតធីង | ||||||||||||
៣ | គ្រប់គ្រងអាជីវកម្ម | $360 | $700 | ||||||||||
៤ | ធនាគារ និងហិរញ្ញវត្ថុ | បញ្ចុះតម្លៃពិសេស
-៣០% សម្រាប់អតីតនិស្សិត មន្រ្តីរាជការ និងព្រះសង្ឃ - ២០% សម្រាប់២៥នាក់ដំបូង | |||||||||||
៥ | សេដ្ឋកិច្ច-ពាណិជ្ជកម្ម | ||||||||||||
៦ | ពត៌មានវិទ្យា | $210 | $400 | $210 | $400 | $210 | $400 | $210 | $400 | $210 | $400 | ||
៧ | ភាសាអង់គ្លេស | ||||||||||||
៨ | ទំនាក់ទំនងអន្តរជាតិ | រៀនជាភាសាអង់គ្លេសជាមួយគ្រូបរទេស | $280 | $550 | $280 | $550 | |||||||
៩ | គ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ |
- រៀនពី Computer Repair (៤០$) - រៀនតម្លើងកុំព្យូទ័រ - ផ្លាស់ប្ដូរគ្រៀងដែលខូច - ចេះតម្លើង និងលុបកម្មវិធី - តម្លើងកម្មវិធីច្រើនម៉ាស៊ុនប្រើប្រាស់
- រៀន Word,Excel,PowerPoint (៣០$) - ធ្វើលិខិតរដ្ឋបាល សៀវភៅ - គ្រប់គ្រងបុគ្គលិក ប្រាក់ខែ - គ្រប់គ្រងការលក់ ការគណនាផ្សេងៗ - ធ្វើបទបង្ហាញ ការផ្សាយពាណិជ្ជក
- សិក្សាកម្មវិធី Quick Book (៤០$) - គ្រប់គ្រងការលក់ ការទិញ - ធ្វើរបាយការណ៍ហិរញ្ញវត្ថុ - ការទូទាត់លុយ និងរបាយការណ៍ ចំណូល ចំណាយប្រចាំខែផ្សេងទៀត
- សិក្សាពី Advance Excel (២៥$) - គ្រប់គ្រងការលក់ចេញ ទិញចូល - ការបើកប្រាក់ខែបុគ្គលិក - គ្រប់គ្រងស្ដុក - ការគណនាផ្សេងៗ
- សិក្សាកម្មវិធី Analysis Spss (៤០$) - វិភាគទិន្ន័យទីផ្សា ទំនិញ អង្គភាព - វិភាគការគ្រប់គ្រង ស្ដុកទំនិញ - វិភាគទិន្ន័យសេដ្ឋកិច្ច - រៀនធ្វើ Analysis លើអាជីវកម្ម
- រៀនកម្មវិធី Microsoft Access (៥០$) - រៀនធ្វើ និងស្រង់របាយការណ៍ - រៀនបង្កើតកម្មវិធី សំរាប់គ្រប់គ្រង ក្រុមហ៊ុន អង្គការ សាលារៀន ភោជនីដ្ឋាន ផ្ទះសំណាក់
- រៀនឌីសាញជាមួយ Photoshop (៣០$) - គ្រឹសំខាន់ការប្រើប្រាស់ Tool - របៀបប្រើប្រាស់ពណ៍ - ឌីសាញរូបផ្សាយពាណិជ្ជកម្ម - ធ្វើ Animation
- រៀនបង្កើតវេបសាយ (៤០$) - រៀន HTML,CSS,JAVASCRIPT - Photoshop Template - Apply Style Code - Full Of Website Project
- PHP and Mysql (៥០$) - មួលដ្ឋានគ្រឹ - កូចស្ដាយ និងឌីសាញ - Mysql Database and PHP - Apply Code and Design
- ថ្នាក់ភាសាអង់គ្លេសគ្រប់កំរិត
- ថ្នាក់បរិញ្ញាប័ត្ររង៖
- គ្រប់គ្រងអាជីវកម្ម
- គណនេយ្យ និងហិរញ្ញវត្ថុ
- ធនាគារ និងហិរញ្ញវត្ថុ
- លក់ និងម៉ាឃិតធីង
- ពត៌មានវិទ្យា
- ថ្នាក់បរិញ្ញាប័ត្រ៖
- គ្រប់គ្រងអាជីវកម្ម
- គណនេយ្យ និងហិរញ្ញវត្ថុ
- ធនាគារ និងហិរញ្ញវត្ថុ
- លក់ និងម៉ាឃិតធីង
- ពត៌មានវិទ្យា
- ភាសាអង់គ្លេស
- ទំនាក់ទំនងអន្តរជាតិ
- គ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ
- ថ្នាក់អនុបណ្ឌិត៖
- គ្រប់គ្រងអាជីវកម្ម
- ជំនាញហរិញ្ញវត្ថុ
- ↑ "Introduction and History". University of Oxford. Retrieved 21 October 2014.
- ↑ "Headcount by staff group". Data for 2015 booklet. 2015. http://www.admin.ox.ac.uk/media/global/wwwadminoxacuk/localsites/personnel/documents/factsandfigures/staffingfigures2015/Data_for_2015_booklet.pdf.