Jump to content

ការពិភាក្សារបស់អ្នកប្រើប្រាស់:San makara

Page contents not supported in other languages.
ពីវិគីភីឌា
កំណែ​នៅ ម៉ោង០៨:១១ ថ្ងៃព្រហស្បតិ៍ ទី១២ ខែកក្កដា ឆ្នាំ២០១៨ ដោយ San makara (ការពិភាក្សា | ការរួមចំណែក)

ក្រុងកែប

អ្នកលក់ម្នាក់ រកក្តាមនៅសមុទ្រកែប


ខេត្តកែបគឺជាខេត្តដ៏តូចបំផុតរបស់កម្ពុជាដែលគ្របដណ្ដប់ផ្ទៃដី ៣៣៦ គ.ម២ (១៣០ ម៉ាយ ក.) មានប្រជាជន ៤០ ២៨០ នាក់។ វាគឺជាខេត្តមួយក្នុងចំណោមខេត្តថ្មីៗបំផុតនៃកម្ពុជា រួមជាមួយ ប៉ៃលិន ព្រះសីហនុ និង ត្បូងឃ្មុំ ដែលត្រូវបានបង្កើតឡើងតាមរាជក្រឹត្យថ្ងៃ ២២ ធ្នូ ២០០៨ ត្រូវបានបំបែកចេញពីខេត្តកំពត ស្របនឹងការសម្របសម្រួលព្រំសីមាខេត្តជាច្រើន។[ត្រូវការអំណះអំណាង] ទីរួមខេត្តគឺក្រុងកែប ហើយក៏មានឧទ្យានជាតិមួយដែរ ដែលគេហៅថាឧទ្យានជាតិកែប។ ហើយជាខេត្តមួយដែលមានព្រំប្រទល់ខាងលិចជាប់ទីរួមខេត្តកំពត ហើយខាងកើតជាប់ទឹកសមុទ្រ។ ហើយនៅទីនោះមានព្រៃឈើជាច្រើន នឹង សំបូរទៅដោយ កូនភ្នំ ជាច្រើន។​ ដែលមានព្រៃឈើ ខ្ពស់នៅដាច់ដោយឡែកពីគ្នាផងដែរ។ ខេត្តនេះដែរ បច្ចុប្បន្ន គឺ កំពង់អភិវឌ្ឍ ខាងវិស័យទេសចរណ៏ វិស័យសេដ្ឋកិច្ច វិស័យអប់រំ វិស័យសិល្បះ ហើយវិស័យសុខាភិបាលទៀតផង ។

ខេត្ត​កែបជាខេត្ត​មួយ​ក្នុង​ចំណោម​ខេត្ត​ទាំង​៤​ដែល​ស្ថិត​នៅតាមឆ្នេរសមុទ្រភាគនិរតីនៃប្រទេសកម្ពុជា។ ខេត្តកែបស្ថិតនៅមិនប៉ុន្មានសហាតិមាត្រ​ពីព្រំដែនកម្ពុជា-វៀតណាមឡើយ។ ក្រុងកែបធ្លាប់ជាទីក្រុងឆ្នេរសមុទ្រដ៏ពេញនិយមរបស់​កម្ពុជា។ ឆ្នេរសមុទ្រនៅក្រុងកែបជាឆ្នេរព្រៃកោងកាង និង គ្រួសខ្មៅៗ ។ក្រុងកែបសំបូរគ្រឿងសមុទ្រថោកៗតែឆ្ងាញ់ ជាពិសេសគឺ ក្ដាមសមុទ្រ។

ខេត្តកែបក៍មាននូវផលិតផលជាច្រើនផងដែរដូចជា ម្រេច អំបិល​​ ផ្លែ​ឈើ ធុរ៉េន ស្វាយ ដូង សាវម៉ាវ ហើយនិងមានតំបន់ទេសចរណ៏ ជាច្រើនដូចជា ឆ្នេរសមុទ្រ ភ្នំ កោះ រូងភ្នំ​ និង រមណីយដ្ឋាន ជាច្រើន ។

ខេត្តកែបមាន៣សង្កាត់ដូចជា

  • សង្កាត់កែប
  • សង្កាត់ព្រៃធំ
  • សង្កាត់អួរក្រសារ