កម្ពុជាប្រជាធិបតេយ្យ
Coordinates: 12°15′N 105°36′E / 12.250°N 105.600°E
១៩៧៥–១៩៧៩ | |||||||||
Coat of arms
| |||||||||
ភ្លេងជាតិដប់ប្រាំពីរមេសាជោគជ័យ | |||||||||
![]() ទីតាំងនៃកម្ពុជាប្រជាធិបតេយ្យ | |||||||||
ធានី | ភ្នំពេញ | ||||||||
ភាសាទូទៅ | ខ្មែរ | ||||||||
សាសនា | អទេវនិយមរដ្ឋ | ||||||||
រដ្ឋាភិបាល | រដ្ឋបក្សតែមួយម៉ៅនិយម អំណាចផ្ដាច់ការសមស្តៈ | ||||||||
ប្រធានគណៈប្រធានរដ្ឋ | |||||||||
▪ ១៩៧៥–១៩៧៦ | នរោត្តម-សីហនុ (ជាព្រះអង្គម្ចាស់កម្ពុជា) | ||||||||
▪ ១៩៧៦–១៩៨២ | ខៀវ-សំផន | ||||||||
▪ ១៩៨២–១៩៩២ | នរោត្តម-សីហនុ | ||||||||
ប្រមុខរដ្ឋាភិបាល | |||||||||
▪ ១៩៧៥–១៩៧៦ | សម្ដេចប៉ែន-នុត | ||||||||
▪ ១៩៧៦ | ខៀវ-សំផន | ||||||||
▪ ១៩៧៦–១៩៨២ | ប៉ុល-ពត (ក៏ជាមេដឹកនាំបក្សដែរចាប់ពី ១៧មេសា ១៩៧៥ រហូតដល់ ៧មករា ១៩៧៩) | ||||||||
▪ ១៩៨២–១៩៩២ | ស៊ុន-សេន | ||||||||
នីតិបញ្ញត្តិ | សភាអ្នកតំណាង | ||||||||
សម័យកាលប្រវត្តិសាស្រ្ត | សង្គ្រាមត្រជាក់ | ||||||||
▪ សង្គ្រាមផ្ទៃក្នុង (សង្គ្រាមស៊ីវិល) | ១៩៦៧–១៩៧៥ | ||||||||
១៧មេសា ១៩៧៥ | |||||||||
៧មករា ១៩៧៩ | |||||||||
▪ រ.រ.ក.ប.បានបង្កើតឡើង | ២២មិថុនា ១៩៨២ | ||||||||
▪ កងទ័ពវៀតណាមដកចេញវិញ | ១៩៨៩ | ||||||||
▪ បានដាក់ឈ្មោះ កម្ពុជា វិញ | ១៩៩០ | ||||||||
▪ កិច្ចសម្រុះសម្រួលសន្តិភាពប៉ារីស | តុលា ១៩៩១ | ||||||||
▪ អ.អ.ស.ប.ក. (អ៊ុនតាក់) បានបង្កើតឡើង | កុម្ភៈ ១៩៧៩ | ||||||||
រូបិយវត្ថុ | គ្មាន ពេលនោះលុយត្រូវបានគេបំបាត់ចោល ។ | ||||||||
| |||||||||
ឥឡូវជាផ្នែកនៃ | ![]() |
កម្ពុជាប្រជាធិបតេយ្យគឺឈ្មោះនៃរដ្ឋដែលគ្រប់គ្រងដោយខ្មែរក្រហមនៅរវាងឆ្នាំ១៩៧៥ និង១៩៧៩ ដែលបានដឹកនាំប្រទេសអាស៊ីអាគ្នេយ៍ កម្ពុជា ។ វាត្រូវបានបង្កើតឡើងនៅពេលដែលកងកម្លាំងខ្មែរក្រហមបានកម្ចាត់សាធារណរដ្ឋខ្មែររបស់លន់-ណុលចេញ ។ បន្ទាប់ពីបាត់បង់ការគ្រប់គ្រងភាគច្រើននៃទឹកដីកម្ពុជាទៅក្រោមការកាន់កាប់របស់វៀតណាម រដ្ឋនេះបានរស់រានជារដ្ឋស្រមោលដែលគាំទ្រដោយចិន ។ នៅខែមិថុនា១៩៨២ ពួកខ្មែរក្រហមបានបង្កើតរដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យជាមួយក្រុមពួកទ័ពព្រៃមិនមែនកុម្មុយនិស្តពីរទៀត ដែលទទួលបានការទទួលស្គាល់ដោយអន្តរជាតិ ។[១] រដ្ឋនេះត្រូវបានដាក់ឈ្មោះឡើងវិញថា កម្ពុជា នៅឆ្នាំ១៩៩០ ក្នុងដំណើរការរហូតដល់សន្និសីទកិច្ចព្រមព្រៀងសន្តិភាពប៉ារីសដែលគាំទ្រដោយស.ប.ក្នុងឆ្នាំ១៩៩១ ។
ពួកខ្មែរក្រហមបានទទួលឥទ្ធិពលយ៉ាងខ្លាំងក្លាដោយលទ្ធិម៉ៅនិយម[២] បក្សកម្មុយនិស្តបារាំងនិងសំណេរនៃម៉ាក្សនិងលេនីន[៣] ដូចគ្នានឹងគំនិតនៃឧត្តមភាពដាច់ខាតខ្មែរដែរ ។[៤] នេះបានហុចលទ្ធផលក្នុងដំណើរដើម្បីបង្កើតទាំងបន្សុទ្ធកម្មជនជាតិនិងសង្គមខ្មែរគ្មានវណ្ណៈ[៥][៤] ដែលបានធ្វើឱ្យរបបខ្មែរក្រហមរលឹកដល់ទាំង លទ្ធិកុម្មុយនិស្ត និងសង្គមនិយមជាតិ រឺ កលាបនិយម (ផាស៊ីស) តាមរយៈពួកអ្នកប្រាជ្ញខ្លះ ។[៦][៥] ពួកអ្នកដទៃបានច្រានចោលការកត់សម្គាល់នេះថារបបនេះជាកលាបនិយមផ្អែកលើមូលដ្ឋានថាពួកខ្មែរក្រហមមិនបានការពារកម្មសិទ្ធិឯកជនទេ ។[៧] អង្គគ្រប់គ្រងគឺសំដៅលើអង្គការលើ ។[៨] ពួកមេដឹកនាំបក្សកុម្មុយនិស្តកម្ពុជា (ប.ក.ក.)បានចាត់ទុកខ្លួនឯងថាជាអង្គការបដិវត្តន៍កំឡុងសម័យនេះ ។[៩] រដ្ឋធម្មនុញ្ញនៃរបបនេះបានអោយចែងថាជា រដ្ឋរបស់ប្រជាជន ពួកកម្មករ កសិករ និងគ្រប់ពួកពលករកម្ពុជាដទៃទៀត[១០]
ក្រោមពួកមេដឹកនាំប៉ុល-ពត ទីក្រុងនានាត្រូវបានធ្វើអោយទទេរ សាសនាដែលមានស្រាប់ហើយត្រូវបានគេលុបបំបាត់ចោល និងកម្មសិទ្ធិឯកជន លុយ និងទីផ្សារនានាត្រូវបំបាត់ចោលដែរ ។[១១] យុទ្ធនាការប្រល័យពូជសាសន៍ដែលធ្លាប់មានពីមុនមកបានជាលទ្ធផលដែលនាំទៅដល់ការធ្វើអោយអស់ប្រជាជននៃប្រទេសនេះប្រហែល២០% រួមជាមួយការសម្លាប់ជាច្រើនដោយការជម្រុញតាមរយៈមនោគមវិជ្ជាខ្មែរក្រហមដែលពន្យុះអោយមានកំហឹងសងសឹកគ្នាមិនត្រឹមត្រូវប្រឆាំងនឹងពួកអ្នកជិះជាន់មានលុយ និងពោរពេញដោយអំណាច ។[១២][១៣] ពួកជនរងគ្រោះមានដូចជាសត្រូវវណ្ណៈ ពួកមូលធននិយមមានៗ ពួកអ្នកមានវិជ្ជាជីវៈ ពួកបញ្ញវន្ត នគរបាល និងនិយោជិករដ្ឋាភិបាល (រួមមានភាគច្រើននៃពួកមេដឹកនាំនៃរបបលន់-ណុល)[១៤] រួមជាមួយគ្នាជនជាតិភាគតិចដូចជា ចិន យួន ឡាវ និង ចាម ។[៥]
ការប្រល័យពូជសាសន៍នេះត្រូវបានបញ្ឈប់ជាសារវន្តត្រឹមតែក្នុងឆ្នាំ១៩៧៩ប៉ុណ្ណោះ ដោយការលុកលុយនៃកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងកងទ័ពប្រជាជនវៀតណាម បន្តបន្ទាប់មកដែលក្នុងនោះសាធារណរដ្ឋប្រជាមានិតកម្ពុជា (ស.ប.ក.) ក៏ត្រូវបានបង្កើតឡើង ។ ស.ប.ក.មានរដ្ឋាភិបាលនិយមសូវៀត ដែលបានចាប់ផ្ដើមបង្កើតឱ្យមានប្រទេសដែលហិនហោចទាំងស្រុងនេះឡើងវិញ ។ ដំណើរការនេះត្រូវរំខានយ៉ាងខ្លាំងដោយកងកម្លាំងខ្មែរក្រហមបរាជ័យ ដែលពួកគេបានប្រមូលជាក្រុមឡើងវិញតាមបណ្ដោយព្រំដែនថៃ និងទទួលបានរចនាសម្ព័ន្ធរដ្ឋកម្ពុជាប្រជាធិបតេយ្យនៅតំបន់ដែលពួកគេបានគ្រប់គ្រង ។ ស្ថានភាពនេះបានកាន់តែយ៉ាប់ឡើងដោយជាក់ស្ដែងទៅថាសាធារណរដ្ឋប្រជាមានិតចិន អ្នកគាំទ្រខ្លាំងបំផុតរបស់ខ្មែរក្រហម[១៥] និងប្រទេសជាតិលោកខាងលិចភាគច្រើនបំផុតបានបន្តទទួលស្គាល់កម្ពុជាប្រជាធិបតេយ្យជារដ្ឋាភិបាលស្របច្បាប់នៃប្រទេសនេះ ។
ប្រវត្តិសាស្ត្រ

នៅឆ្នាំ១៩៧០ រដ្ឋមន្ត្រីប្រមុខលន់-ណុល និងរដ្ឋសភាបានទម្លាក់ព្រះនរោត្តម-សីហនុពីតំណែងជាប្រមុខរដ្ឋ ។ ព្រះសីហនុ ប្រឆាំងនឹងរដ្ឋាភិបាលថ្មីនេះ ដោយបានចូលជាសម្ព័ន្ធមិត្តជាមួយពួកខ្មែរក្រហមប្រឆាំងនឹងរដ្ឋាភិបាលនេះ ។ ដោយទទួលប្រយោជន៍ពីការកាន់កាប់របស់វៀតណាមនៅកម្ពុជាភាគខាងកើត ការទម្លាក់គ្រាប់បែកក្រាលព្រំស.រ.ដ៏ច្រើនសន្ធឹកជាជួរឆ្លងកាត់ប្រទេសនេះ និងកិត្តិនាមរបស់ព្រះសីហនុ ពួកខ្មែរក្រហមអាចបង្ហាញអោយឃើញថាខ្លួនជាបក្សដែលមានទិសដៅសន្តិភាពក្នុងក្រុមចម្រុះមួយដែលតំណាងអោយភាគច្រើននៃប្រជាជន ។
ជាមួយនិងការគាំទ្រប្រកបដោយប្រជាប្រិយយ៉ាងច្រើនក្នុងទីជនបទ ពួកគេអាចដណ្ដើមយកបានរដ្ឋធានីភ្នំពេញនៅថ្ងៃ ១៧មេសា ១៩៧៥ ។ ពួកគេបានបន្តប្រើប្រាស់ព្រះបាទនរោត្តម-សីហនុជាមេដឹកនាំដែលមានតែឈ្មោះសម្រាប់រដ្ឋាភិបាលមួយនេះរហូតដល់ថ្ងៃ ២មេសា ១៩៧៦ នៅពេលនោះព្រះសីហនុបានលាលែងពីតំណែងជាប្រមុខរដ្ឋ ។ ព្រះសីហនុនៅតែមានផាសុខភាព ប៉ុន្តែគ្មានសន្តិសុខ ដែលត្រូវគេដាក់ឃុំក្នុងរាជដំណាក់នៅភ្នំពេញ រហូតដល់ពេលក្រោយ ក្នុងសង្គ្រាមជាមួយវៀតណាមទ្រង់ក៏បានចាកចេញទៅរកសហរដ្ឋដែលជាកន្លែងដែលទ្រង់បានធ្វើការចោទប្រកាន់ករណីរបស់កម្ពុជាប្រជាធិបតេយ្យចំពោះមុខក្រុមប្រឹក្សាសន្តិសុខ ។ ទ្រង់ជាចុងក្រោយក៏បានយាងទៅគង់នៅចិនវិញ ។
នៅខែ មករា ១៩៧៦ បក្សកម្មុយនិស្តកម្ពុជា (ប.ក.ក.) បានប្រកាសអោយប្រើ រដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យ ។ រដ្ឋធម្មនុញ្ញនេះបានផ្ដល់អោយសភាតំណាងប្រជាជនកម្ពុជា (ស.ត.ប.ក.) ដែលត្រូវបានបោះឆ្នោតដោយសន្លឹកឆ្នោតសម្ងាត់ក្នុងការបោះឆ្នោតសកលដោយផ្ទាល់ និងគណៈប្រធានរដ្ឋត្រូវបានជ្រើសរើសនិងតែងតាំងរាល់ប្រាំឆ្នាំម្ដងដោយស.ត.ប.ក.នេះ ។ ស.ត.ប.ក.បានប្រជុំតែម្ដងគត់នៅខែ មេសា ១៩៧៦ ។ ពួកសមាជិកនៃស.ត.ប.ក. យ៉ាងណាៗ មិនដែលត្រូវបានគេបោះឆ្នោតអោយឡើយ គណៈមជ្ឍិមប.ក.ក.បានតែងតាំងប្រធាននិងពួកមន្ត្រីជាន់ខ្ពស់ដទៃទៀតទាំងសភានិងទាំងគណៈប្រធានរដ្ឋ ។ ផែនការនានាសម្រាប់ការជ្រើសតាំងពួកសមាជិកត្រូវបានពិភាក្សា ក៏ប៉ុន្តែសមាជិក២៥០រូបនៃស.ត.ប.ក.ជាការពិតបានតែងតាំងដោយថ្នាក់លើនៃប.ក.ក. ។
ជាក់ស្ដែង អំណាចទាំងអស់ជារបស់គណៈអចិន្ត្រៃយ៍នៃប.ក.ក. សមាជិកភាពដែលក្នុងនោះត្រូវបានចងក្រងឡើងដោយលេខានិងនាយករដ្ឋមន្ត្រីប៉ុល-ពត លេខារងរបស់គាត់នួន-ជានិងពួកអ្នកដទៃប្រាំពីរនាក់ផ្សេងទៀត ។ ការងារប្រចាំថ្ងៃរបស់គណៈនេះត្រូវប្រព្រឹត្តឡើងចាប់ពីការិយាល័យ៨៧០នៅភ្នំពេញមក ។ ការិយាល័យ៨៧០ និងគណៈអចិន្ត្រៃយ៍ត្រូវគេស្គាល់ថាជា មជ្ឈមណ្ឌល រឺ អង្គការ ។
ពួកខ្មែរក្រហមបានកម្ទេចរចនាសម្ព័ន្ធនីត្យានុកូល និងតុលាការនៃសាធារណរដ្ឋ ។ គ្មានតុលាការ ចៅក្រម ច្បាប់ រឺ ការជំនុំជម្រះក្នុងកម្ពុជាប្រជាធិបតេយ្យឡើយ ។ តុលាការប្រជាជន បានចែងនៅក្នុងមាត្រា៩នៃរដ្ឋធម្មនុញ្ញមិនដែលឃើញបានបង្កើតឡើងឡើយ ។ រចនាសម្ព័ន្ធនីត្យានុកូលចាស់ៗត្រូវបានជំនួសមកវិញដោយការអប់រំឡើងវិញ ការសួរចម្លើយ និងមជ្ឈមណ្ឌលសន្តិសុខ ជាកន្លែងដែលពួកមន្ត្រីរដ្ឋការនិងអ្នកគាំទ្រអតីតសាធារណរដ្ឋខ្មែរ ក៏ដូចគ្នាដែរពួកអ្នកផ្សេងក៏ត្រូវបានឃុំឃាំង និងប្រហារជីវិតចោលដែរ ។[១៦]
បន្ទាប់ពីការធ្លាក់ភ្នំពេញភ្លាមៗ ពួកខ្មែរក្រហមបានចាកចេញពីទីក្រុងនេះ ដោយផ្សព្វផ្សាយពាក្យចចាមអារ៉ាមថាពួកទាហានអាមេរិកនឹងមានផែនការទម្លាក់គ្រាប់បែកដាក់ទីក្រុងនេះ ។ ផ្លូវនានាដែលនៅក្រៅក្រុងត្រូវបានស្ទះជាមួយពួកអ្នកជម្លៀស ។ ភ្នំពេញ —ដែលប្រជាជនក្នុងនោះមានចំនួន២,៥លាននាក់ រួមមានពួកជនភៀសខ្លួនពេលសង្គ្រាមជាច្រើនស្មើ១,៥លាននាក់ដែលកំពុងរស់នៅជាមួយសាច់ញាតិ រឺ នៅកណ្ដាលទីក្រុងដែលភ្លាមស្ទើរតែគ្មាន ។ ការជម្លៀសស្រដៀងៗគ្នានេះដែរ ក៏បានកើតឡើងនៅបាត់ដំបង កំពង់ចាម សៀមរាប កំពង់ធំ និងក្នុងទីប្រជុំជនដទៃទៀត ។
ពួកខ្មែរក្រហមបានដោះសារនូវការជម្លៀសនេះ ដោយយកលេសគ្មានលទ្ធភាពក្នុងការដឹកជញ្ជូនស្បៀងអាហារគ្រប់គ្រាន់ដើម្បីចិញ្ចឹមប្រជាជនក្រុងដែលមានរវាង២ និង ៣លាននាក់ ។ កង្វះនៃការដឹកជញ្ជូនគ្រប់គ្រាន់មានន័យថាជំនួសមកការនាំស្បៀងអាហារអោយប្រជាជន ប្រជាជនទាំងនេះត្រូវបានគេនាំទៅរកស្បៀងអាហារវិញ ។ ខ្មែរក្រហមបានសម្រេចចិត្តបង្វែរប្រទេសនេះទៅជាប្រទេសជាតិនៃពួកកសិករដែលក្នុងនោះអំពើពុករលួយ និង បញ្ញើប្រាណនិយម (បរាសិតនិយម) នៃជីវិតទីក្រុងនឹងត្រូវបានគេជីកដកឫសគល់ទាំងស្រុង ។ សហគមនីយកម្មត្រូវបានអនុវត្តដោយការដាក់បុរសៗ ស្ត្រីៗ និងកុមារអោយធ្វើការក្នុងវាលស្រែ ដែលរារាំងដល់ជីវិតគ្រួសារ ។ របបនេះបានពោលដើម្បីអោយស្ត្រីបានរំដោះ រឺ សេរីភាពតាមរយៈដំណើរការនេះ និងតាមរយៈហ្សាល់-កាការី បានផុសឡើងដើម្បីអនុវត្តលទ្ធិរបស់អេងង៉ឺល្ស៍ក្នុងទម្រង់បរិសុទ្ធបំផុតរបស់ខ្លួន: ស្ត្រីបានផលិត ដូច្នេះពួកគេមានសេរីភាពហើយ ។[១៥] នៅផ្ទៃលើ សង្គមក្នុងកម្ពុជាប្រជាធិបតេយ្យគឺមានសមភាពដាច់ខាត ។ នេះមិនមែនជាករណីក្នុងការអនុវត្ត យ៉ាងនេះក្ដីក៏ដោយ ។ ពួកសមាជិកនិងពួកសមាជិកបេក្ខជននៃប.ក.ក. គឺជាពួកមេដឹកនាំថ្នាក់មូលដ្ឋានដែលមានសាវតារជាកសិករក្រីក្រដែលបានធ្វើសហប្រតិបត្តិការជាមួយអង្គការ និងពួកសមាជិកនៃកងទ័ពដែលមានបទដ្ឋាននៃការរស់នៅខ្ពស់ជាងប្រជាជនទាំងអស់ ។[ត្រូវការអំណះអំណាង]
ជាការហួសចិត្ត ដោយពិចារណាមើលប្រពលភាពនៃមនោគមវិជ្ជាបដិវត្តន៍របស់ពួកគេ ពួកមេដឹកនាំខ្មែរក្រហមបានអនុវត្តញាតិមិត្តនិយមទៅដល់កម្រិតមួយដែលស្ទើរតែផ្គូរផ្គងដូចឥស្សរជនសម័យសីហនុដែរ ។ ចំណងគ្រួសារមានសារៈសំខាន់ ដោយព្រោះតែវប្បធម៌និងព្រោះតែភាពអាថ៌កំបាំងដ៏ច្រើនពួកមេដឹកនាំរបបនេះ និងមិនជឿជាក់ពួកអ្នកខាងក្រៅ ជាពិសេសពួកកុម្មុយនិស្តនិយមវៀតណាម ។ ភាពលោភលន់ក៏ជាការជម្រុញមួយដែរ ។ ពួករដ្ឋមន្ត្រីផ្សេងៗ ដូចជាក្រសួងការបរទេស និងក្រសួងឧស្សាហកម្ម គឺត្រូវបានគ្រប់គ្រងនិងទាញប្រយោជន៍បានដោយក្រុមគ្រួសារខ្មែរក្រហមដ៏មានអំណាច ។ ការត្រួតពិនិត្យអង្គទូតត្រូវបានគេចាត់ទុកថាជាការរកផលចំណេញជាពិសេសមួយដែរ ។
ភ្លាមៗបន្តបន្ទាប់ពីជ័យជម្នះខ្មែរក្រហមនៅឆ្នាំ១៩៧៥ មានការប្រទាញប្រទង់គ្នាជាច្រើនរវាងកងទ័ពខ្លួននិងកងកម្លាំងវៀតណាម ។ ឧប្បត្តិហេតុមួយចំនួនបានកើតឡើងនៅខែ ឧសភា ១៩៧៥ ។ នៅខែបន្តបន្ទាប់ ប៉ុល-ពត និងអៀង-សារីបានទៅទស្សនកិច្ចហាណូយ ។ ពួកគាត់បានស្នើសុំអោយមានសន្ធិសញ្ញាមិត្តភាពរវាងប្រទេសទាំងពីរ ដោយគំនិតមួយថាបានជួបជាមួយបដិសណ្ឋារកិច្ចមិនកក់ក្ដៅពីពួកមេដឹកនាំវៀតណាម ។
ដោយបាយប្រឈមមុខជាមួយភាពល្មោភសង្គ្រាមរបស់ខ្មែរក្រហមដែលបានកើតឡើង ពួកមេដឹកនាំវៀតណាមបានសម្រេចចិត្តនៅដើមឆ្នាំ១៩៧៨ ដើម្បីគាំទ្រការតស៊ូនៅខាងក្នុងទល់នឹងរបបប៉ុល-ពត រួមជាមួយលទ្ធផលដែលភូមិភាគបូព៌ាបានក្លាយជាចំណុចប្រសព្វគ្នានៃបដិកម្បនា (ការបះបោរ) ។ ការរំជើបរំជួលនៃសង្គ្រាមបានឈានដល់កម្រិតដ៏ចម្លែកប្លែកនៅខាងក្នុងកម្ពុជាប្រជាធិបតេយ្យ ។ នៅខែ ឧសភា ១៩៧៨ នៅថ្ងៃមុនការបះឡើងនៅភូមិភាគបូព៌ារបស់សោ-ភឹម វិទ្យុភ្នំពេញបានប្រកាសថា បើសិនជាទាហានកម្ពុជាម្នាក់សម្លាប់បានយួនសាមសិបនាក់ ត្រឹមតែកងទ័ព២លាននាក់អាចនឹងត្រូវបានលុបបំបាត់ប្រជាជនវៀតណាម៥០លាននាក់ទាំងមូល ។ វាបង្ហាញអោយឃើញថាពួកមេដឹកនាំនៅភ្នំពេញបានឆ្លៀតជាមួយមហិច្ឆតាទឹកដីដ៏សំបើម ឧ. ដើម្បីយកតំបន់ដីសណ្ដមេគង្គ ដែលពួកគេបានចាត់ទុកថាជាទឹកដីរបស់ខ្មែរ ។
ការសម្លាប់រង្គាលជនជាតិយួន និងពួកអ្នកគាំទ្ររបស់ខ្លួនដោយពួកខ្មែរក្រហមបានកាន់តែខ្លាំងឡើងក្នុងភូមិភាគបូព៌ា បន្ទាប់ពីការបះបោរខែឧសភា ។ នៅខែវិច្ឆិកា វ៉ន-វេតបានដឹកនាំរដ្ឋប្រហារមួយមិនបានសម្រេច ។ អង្កាល់ណោះមានរាប់ម៉ឺននាក់នៃខ្មែរនិងយួនបាននិរទេសចូលទឹកដីវៀតណាម ។ ថ្ងៃ ៣ធ្នូ ១៩៧៨ វិទ្យុហាណូយបានប្រកាសការបង្កើតរណសិរ្សសាមគ្គីជាតិសង្គ្រោះជាតិកម្ពុជា (រ.ស.ជ.ស.ជ.ក.) ។ នេះគឺជាក្រុមដែលមានកំណើតផ្សេងគ្នានៃពួកអ្នកនិរទេសកុម្មុយនិស្តនិងមិនមែនកុម្មុយនិស្តដែលបានរំលែកវិសមានចិត្តទល់នឹងរបបប៉ុល-ពត និងការពឹងពាក់ស្ទើរតែទាំងស្រុងលើការគាំទ្រនិងការពាររបស់វៀតណាម ។ រ.ស.ជ.ស.ជ.ក.បានផ្ដល់ភាពដូចគ្នា បើសិនជាមិនមែនជាការពិត នៃភាពស្របច្បាប់សម្រាប់ការលុកលុយរបស់វៀតណាមក្នុងកម្ពុជាប្រជាធិបតេយ្យនិងសម្រាប់ការបង្កើតជាបន្តបន្ទាប់នូវរបបរណបនៅភ្នំពេញរបស់ខ្លួន ។
ក្នុងខណៈពេលនេះ នៅឆ្នាំ១៩៧៨បានបន្តឥតឈប់ឈរ ការចូលចិត្តតស៊ូរបស់កម្ពុជានៅតំបន់ព្រំដែនបានហួសកម្រិតនៃការត្រាប្រណីរបស់ហាណូយ ។ ពួកអ្នកបង្កើតគោលនយោបាយរបស់វៀតណាមបានរើសយកដំណោះស្រាយយោធា និងនៅថ្ងៃ ២២ធ្នូ វៀតណាមបានផ្ដើមការវាយលុករបស់ខ្លួនជាមួយនិងចេតនានៃការផ្ដួលរំលំ 'កម្ពុជាប្រជាធិបតេយ្យ' ។ កងកម្លាំងលុកលុយ១២០០០០នាក់ ដែលប្រកបដោយអង្គភាពពាសដែកផ្សំគ្នានិងថ្មើរជើងដែលមានការគាំទ្រកាំភ្លើងធំដ៏ខ្លាំងក្លា បានរំកិលខ្លួនទៅភាគខាងលិចចូលទីជនបទរាបស្មើនៃខេត្តភាគអាគ្នេយ៍របស់កម្ពុជា ។ បន្ទាប់ពីសង្គ្រាមផ្លេកបន្ទោរដប់ប្រាំពីរថ្ងៃ ភ្នំពេញបានធ្លាក់ទៅពួកវៀតណាមដែលរំកិលចូលមកនៅថ្ងៃ ៧មករា ១៩៧៩ ។[១៧] រដ្ឋការថ្មីនេះគឺត្រូវបានគាំទ្រដោយកងកម្លាំងយោធាដ៏រឹងមាំនិងការប្រឹងប្រែងប្រឹក្សាខាងអសេនិក (ស៊ីវិល) ។ តាមព្រឹត្តិការណ៍នានានៅទសវត្សឆ្នាំ១៩៨០បានវិវត្តមក មុនការកាន់កាប់ជាចំបងនៃរបបថ្មីដែលបានរស់រាន កំពុងតែស្ដារសេដ្ឋកិច្ច និងកំពុងតែប្រយុទ្ធនឹងកុបកម្មខ្មែរក្រហមដោយមធ្យោបាយយោធា និង នយោបាយ ។
កងប្រដាប់អាវុធកម្ពុជាប្រជាធិបតេយ្យ

ក.រ.ជ.ប.ក. (កងទ័ពរំដោះជាតិប្រជាជនកម្ពុជា) ដែលត្រួតត្រាដោយខ្មែរក្រហមមានសមាជិក៦៨០០០នាក់ ដែលបានបំពេញការសញ្ជ័យកម្ពុជារបស់ខ្លួននៅខែ មេសា ១៩៧៥[១៨], ដែលត្រូវបានដាក់ឈ្មោះឡើងវិញថាក.ប.ក. (កងទ័ពបដិវត្តន៍កម្ពុជា) ។ ឈ្មោះនេះបានចុះកាលបរិច្ឆេទត្រឡប់ទៅការបះឡើងរបស់កសិករដែលបានផ្ទុះឡើងនៅ ស្រុកសំឡូតខេត្តបាត់ដំបង ក្នុងឆ្នាំ១៩៦៧ ។
ក្រោមមេបញ្ជាការដ៏យូរយាររបស់ខ្លួននិងក្រោយមកទៀតរដ្ឋមន្ត្រីការពារជាតិស៊ុន-សេន ក.ប.ក.មានកងវរសេនាតូច២៣០កងក្នុងកងវរសេនាធំ៣៥ទៅ៤០កង និងក្នុងកងពលតូច១២ទៅ១៤កង ។ រចនាសម្ព័ន្ធបញ្ជាការក្នុងអង្គភាពត្រូវពឹងផ្អែកលើគណៈដែលមានមនុស្សបីនាក់ដែលក្នុងនោះស្នងការនយោបាយមានស័ក្ដិខ្ពស់ជាងមេបញ្ជាការយោធានិងឧបៈ របស់គាត់ទៀត ។
កម្ពុជាត្រូវបានចែកទៅជាភូមិភាគ និងភាគពិសេសៗដោយក.ប.ក. ព្រំសីមាក្នុងនោះបានប្រែប្រួលតិចតួចអស់រយៈពេលជាងច្រើនឆ្នាំ ។ ដែលក្នុងតំបន់ទាំងនេះ ដំបូងរបស់ក.ប.ក.មានកិច្ចការលើការរំដោះ តាមគោលនយោបាយដែលបានគន់គូររួចហើយ គឺការប្រហារជីវិតដាច់ខាតនូវអតីតពួកនាយទាហានកងទ័ពជាតិខ្មែរ (ក.ជ.ខ.) និងគ្រួសាររបស់ពួកគេ ដោយគ្មានការជំនុំជម្រះ រឺ ការប្រារព្ធពិធីអ្វីឡើយ ។
អាទិភាពបន្ទាប់គឺត្រូវបង្រួបបង្រួមទៅជាកងទ័ពជាតិមួយដែលកងកម្លាំងដែលបែកខ្ញែកគ្នានោះកំពុងតែប្រតិបត្តិការច្រើន រឺ តិចដោយស្វ័យត នៅក្នុងភូមិភាគផ្សេងៗ ។ អង្គភាពខ្មែរក្រហមត្រូវបានបញ្ជាការដោយពួកលេខាភូមិភាគ ដែលពួកគេគឺជាមន្ត្រីយោធានិងបក្សក្នុងពេលដំណាលគ្នា ពួកអ្នកខ្លះក្នុងចំណោមមន្ត្រីទាំងនោះត្រូវបានគេនិយាយថាបានស្ដែងអោយឃើញនូវ ចរិកលក្ខណៈស្ដេចត្រាញ់ ។ កងទ័ពជាច្រើនមកពីភូមិភាគមួយជាញឹកញាប់ត្រូវបានបញ្ជូនទៅកាន់ភូមិភាគមួយផ្សេងទៀតដើម្បីគោរពវិន័យ ។ កិច្ចប្រឹងប្រែងទាំងនេះដើម្បីបំពត់លេខាភូមិភាគនិង ពួកអ្នកប្រឆាំង រឺ ពួកកម្មាភិបាលគ្មានចិត្តស្មោះត្រង់តាមមនោគមវិជ្ជារបស់ខ្លួនដែលផ្ដល់អោយមានការលើកកម្ពស់បន្សុទ្ធកម្មដែលត្រូវសម្លាប់ដប់ដងជួរក.ប.ក. ដែលធ្វើឱ្យដល់ទឹកចិត្តកងទ័ពដែលមានជ័យជម្នះ និងដើម្បធ្វើអោយលែងមានគ្រាប់ពូជនៃឧទ្ទាមកម្ម ។[១៩]
ទំនាក់ទំនងបរទេស
ការតម្រង់ទិសនៃខ្មែរក្រហមគឺសម្អប់បរទេសដ៏ខ្លាំង គឺការសង្កត់ធ្ងន់លើកំណែមនោគមនីយកម្ម ឱ្យនៅដាច់អោយឆ្ងាយ និងគ្រប់គ្រាន់ខ្លួនឯងនៃសង្គមកម្ពុជា ។ កម្ពុជាប្រជាធិបតេយ្យបានថែរក្សាស្ថានទូតនានាអោយមានត្រឹមតែបីប្រទេសប៉ុណ្ណោះ: សាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) និងវៀតណាម ។ (ទំនាក់ទំនងជាមួយពេលក្រោយៗបានធ្វើអោយលែងទុកចិត្តនិងត្រូវបានបញ្ឈប់ជាបណ្ដោះអាសន្នក្នុងឆ្នាំ១៩៧៧ ។) [២០] ក្នុងចំណោមអាទិភាពដំបូងនៃគោលនយោបាយពីរបីរបស់របបនេះគឺមានការទទួលស្គាល់ដោយអង្គការសហប្រជាជាតិ ដែលបានជោគជ័យនៅទីបំផុត ។[២១]
បំណែងចែករដ្ឋបាល
ក្នុងឆ្នាំ១៩៧៥ រដ្ឋាភិបាលខ្មែរក្រហមបានបំបាត់នូវបំណែងចែករដ្ឋបាលតាមប្រពៃណីកម្ពុជាពីមុនៗទាំងអស់ ។ ជំនួសឱ្យខេត្ត កម្ពុជាប្រជាធិបតេយ្យត្រូវបានចែកទៅជាភូមិភាគ បានមកពីការបែងចែកដោយខ្មែរក្រហមនៅពេលដែលពួកខ្លួនបានប្រយុទ្ធទល់នឹងសាធារណរដ្ឋខ្មែរដែលមានវាសនាអាក្រក់ដឹកនាំដោយឧត្តមសេនីយ៍លន់-ណុល ។[២២] ធ្លាប់មានភូមិភាគប្រាំពីរ: ពាយព្យ ឧត្តរ ឦសាន បូព៌ា និរតី បស្ចឹម និង កណ្ដាល បូករួម តំបន់ពិសេស ពីរទៀត: តំបន់ពិសេសក្រចេះលេខ៥០៥ និង (មុនពាក់កណ្ដាលឆ្នាំ១៩៧៧) តំបន់ពិសេសសៀមរាបលេខ១០៦ ។[២៣] តំបន់ទាំងនេះត្រូវបានចែកបន្តទៅជា តំបន់តូចៗ ។ ទាំងនេះត្រូវបានគេស្គាល់តាមរយៈលេខ ដែលត្រូវបានគេកំណត់ដោយគ្មានគំរូហាក់បីដូចជាជាប់ទាក់ទងគ្នាឡើយ ។
ភូមិនានាក៏ត្រូវបានបែងចែកបន្តទៅជាក្រុមដែលមាន១៥-២០គ្រួដែលត្រូវបានដឹកនាំដោយ មេក្រុម ។ ការអនុវត្តដូចនេះបានបន្តបន្ទាប់ពីការលុកលុយរបស់វៀតណាមនៅកម្ពុជា ។ វាលែងជាផ្នែកនៃប្រព័ន្ធរដ្ឋបាលផ្លូវការនិងឥឡូវមិនត្រូវបានគេអនុវត្តជាសំខាន់ឡើយ ។
សូមមើលផងដែរ
- សង្គមនិយមកសិកម្ម
- ប្រវត្តិសាស្ត្រខ្មែរ
- ឥណ្ឌូចិននៃបារាំង
- សង្គ្រាមឥណ្ឌូចិនលើកទីមួយ
- សង្គ្រាមវៀតណាម (សង្គ្រាមឥណ្ឌូចិនលើកទីពីរ)
- សាធារណរដ្ឋខ្មែរ
- ការគ្រប់គ្រងរបស់ខ្មែរក្រហមនៅកម្ពុជា (១៩៧៥–១៩៧៩)
- ភូមិសាស្ត្ររដ្ឋបាលនៃកម្ពុជាប្រជាធិបតេយ្យ
- សាធារណរដ្ឋប្រជាមានិតកម្ពុជា (ការកាន់កាប់របស់វៀតណាម ១៩៧៩–១៩៨៩)
- វាលពិឃាត (ភាពយន្ត)
ឯកសារយោង
- ↑ "COALITION GOVERNMENT OF DEMOCRATIC KAMPUCHEA". countrystudies.us. Retrieved 2007-11-16.
- ↑ Jackson, Karl D. Cambodia, 1975–1978: Rendezvous with Death. Princeton University Press. p. 219. ល.ស.ប.អ. 0-691-02541-X.
- ↑ អឺរវ៉ិន-ស្តប ។ ឫសគល់នៃអំពើអាក្រក់: ដើមកំណើតនៃការប្រល័យពូជសាសន៍ និង អំពើហិង្សាក្រុមដទៃទៀត ។ សារព័ត៌មានសាកលវិទ្យាល័យឃែមប៊្រីច ១៩៨៩ ។ p. 202
- ↑ ៤,០ ៤,១ David Chandler & Ben Kiernan, រៀ. (1983). Revolution and its Aftermath. New Haven.
- ↑ ៥,០ ៥,១ ៥,២ Helen Fein. Revolutionary and Antirevolutionary Genocides: A Comparison of State Murders in Democratic Kampuchea, 1975 to 1979, and in Indonesia, 1965 to 1966. Comparative Studies in Society and History, Vol. 35, No. 4 (Oct., 1993), pp. 796–823
- ↑ Becker, Elizabeth. 1986. When the War Was Over. New York: Simon and Schuster, 1986, p.136.
- ↑ Cyprian Blamires, Paul Jackson. World fascism: a historical encyclopedia, Volume 1 ABC-CLIO, 2006. ISBN 1-57607-940-6 p. 363: "In the final analysis, several typical features of fascist regimes - such as qualified protection of private property, state toleration of a national religion, and an express rejection of Marxism-Leninism in all its variants - were not in evidence during Democratic Kampuchea, and the regime cannot, as such, be considered fascist."
- ↑ "Cambodia Since April 1975". Center for Southeast Asian Studies, Northern Illinois University. Retrieved 2007-11-26.
- ↑ "A History of Democratic Kampuchea (1975–1979)". monument-books.com. Archived from the original on 2007-10-18. Retrieved 2007-11-26.
- ↑ "Constitution of Democratic Kampuchea". Dccam.org. Retrieved 2010-07-27.
- ↑ ដំណោះស្រាយចុងក្រោយ: ការសម្លាប់និងការប្រល័យពូជសាសន៍ដ៏ច្រើនក្នុងសតវត្សទីម្ភៃ សារព័ត៌មានសាកលវិទ្យាល័យខននេល ២០០៤ ។ ISBN 0-8014-3965-5 p. 127.
- ↑ Nicholas A. Robins, Adam Jones. Genocides by the oppressed: subaltern genocide in theory and practice. Indiana University Press, 2009. p. 98
- ↑ Alexander Laban Hinton. A Head for an Eye: Revenge in the Cambodian Genocide. American Ethnologist, Vol. 25, No. 3 (Aug., 1998), pp. 352–377
- ↑ Nicholas A. Robins, Adam Jones. Genocides by the oppressed: subaltern genocide in theory and practice. Indiana University Press, 2009. p. 97
- ↑ ១៥,០ ១៥,១ ១៥,២ Zal Karkaria. Failure Through Neglect: The Women’s Policies of the Khmer Rouge in Comparative Perspective. Concordia University Department of History.
- ↑ Judgement of the Trial Chamber of the Extraordinary Chambers in the Courts of Cambodia
- ↑ “”. "A video on Vietnamese invasion". Youtube.com. Retrieved 2010-07-27.
{{cite web}}
: CS1 maint: numeric names: authors list (link) - ↑ a video of a 1975 Khmer Rouge parade is available here [១]
- ↑ Becker, Elizabeth (1986). When the War Was over: Cambodia and the Khmer Rouge Revolution. New York: Simon and Schuster. ល.ស.ប.អ. 0-671-41787-8.
- ↑ Martin, M.A. Cambodia: A Shattered Society. University of California, 1994. p 204.
- ↑ Martin 1994, p. 204.
- ↑ Tyner, James A. (2008). The Killing of Cambodia: Geopolitics, Genocide, and the Unmaking of Space. Burlington, VT: Ashgate. ល.ស.ប.អ. 978-0-7546-7096-4.
- ↑ Vickery, Michael (1984). Cambodia : 1975–1982. Boston: South End Press. ល.ស.ប.អ. 0-89608-189-3.
អំណានបន្ថែម
- Beang, Pivoine, and Wynne Cougill. Vanished Stories from Cambodia's New People Under Democratic Kampuchea. Phnom Penh: Documentation Center of Cambodia, 2006. ISBN 99950-60-07-8
- Dy, Khamboly. A History of Democratic Kampuchea (1975–1979). Phnom Penh, Cambodia: Documentation Center of Cambodia, 2007. ISBN 99950-60-04-3 Foreword
- Etcheson, Craig. The Rise and Demise of Democratic Kampuchea. Westview special studies on South and Southeast Asia. Boulder, Colo: Westview, 1984. ISBN 0-86531-650-3
- Pescali, Piergiorgio. Indocina. Emil, Bologna, 2010. ISBN 978-88-96026-42-7
- Daniel Bultmann: Irrigating a Socialist Utopia: Disciplinary Space and Population Control under the Khmer Rouge, 1975-1979, Transcience, Volume 3, Issue 1 (2012), pp. 40-52 (Text-Link)
តំណភ្ជាប់ក្រៅ
- Democratic Kampuchea is moving forward
- Democratic Kampuchea, a workers' and peasants' state in South-East Asia.
មេឌាដែលទាក់ទងនឹងកម្ពុជាប្រជាធិបតេយ្យនៅក្នុងវិគីមេឌា Commons
- Constitution of Democratic Kampuchea
- Dark memories of Cambodia's killing spree BBC News commemorating the 30th anniversary of the Khmer Rouge's demise
|
- CS1 maint: numeric names: authors list
- Pages using ISBN magic links
- Pages using duplicate arguments in template calls
- Coordinates on Wikidata
- ទំព័រទាំងឡាយដែលដាច់តំណភ្ជាប់
- Pages using infobox country with unknown parameters
- Articles with hatnote templates targeting a nonexistent page
- អត្ថបទទាំងអស់ជាមួយការថ្លែងគ្មានប្រភព
- អត្ថបទជាមួយការថ្លែងគ្មានប្រភពពីមីនា២០០៩
- អត្ថបទដែលមានបរាមាត្រកាលបរិច្ឆេទអសុពលភាពក្នុងទំព័រគំរូ
- ការដួលរំលំ១៩៧៩
- អតីតប្រទេសនៅអាស៊ីអាគ្នេយ៍
- រដ្ឋនិងទឹកដីបង្កើតនៅឆ្នាំ១៩៧៥
- កុម្មុយនិស្តនៅកម្ពុជា
- រដ្ឋកុម្មុយនិស្ត
- រដ្ឋបក្សតែមួយ
- កម្ពុជាប្រជាធិបតេយ្យ