ជយវម៌្ម (វ្យាធបុរ-ធ្យានបុរ)
Appearance
ជយវម៌្ម | |
---|---|
វ្រះបាទ | |
រជ្ជកាល | គ.ស ៧៦៣-៧៧០ |
រាជ្យមុន | ? |
រាជ្យបន្ត | ? |
ប្រសូត | ឝម្ភុបុរ |
សុគត | គ.ស ៧៨១ ឝម្ភុបុរ |
នេះជាសិលាចារឹកកំពូលតានន់ Ka.63/K.1236 ជាភាសាសំស្ក្រឹត និងជាភាសាខ្មែរ។ វាមានកាលបរិច្ឆេទឆ្នាំ៧៦៣គ.ស. របស់ព្រះបាទជយវម្ម៌ទេវ ដែលខ្ញុំហៅថា ជយវម៌្មទី១ស្ទួនទី៣។ សិលាចារឹកនេះខ្ញុំបានប្រទះដំបូងនៅឆ្នាំ១៩៩៧ដែរ បន្ទាប់ពីថតសិលាចារឹកនៅវត្តពោធិវង្សលេីរួច។ ក្រោយមកខ្ញុំបាននាំនិស្សិតទៅទស្សនាពីរលេីកទៀតព្រមទាំងផ្តិតផងនៅលេីកំពូលភ្នំនោះ។ ខ្ញុំបានឲ្យចារឹកនេះទៅលោកមីសែលត្រាណេ ចុះលេខដំបូងតាំងពីឆ្នាំ១៩៩៩ បន្ទាប់ពីខ្ញុំប្រទះឃេីញសិលាចារឹកទួលប្រាសាទនៅមេលប់Ka.64/K.1247 នៅថ្ងៃទី៩/០៩/១៩៩៩។ ហេីយខ្ញុំក៏បានប្រាប់មិត្តបារាំងនៅសាលាបារាំងចុងបូព៌ាប្រទេស ទេីបគេនាំសហការីខ្មែរទៅផ្តិតនិងចុះលេខខាងលេី។ កាលបរិច្ឆេទជាតួលេខនៅខាងដេីមផ្នែកភាសាខ្មែរបានបែកបាត់ពីរតួខាងចុង នៅសល់តែផ្នែកភាសាសំស្ក្រឹតថា «វាណាឞ្ដឞដាឝាកេ» (វាណ=ព្រួញ=៥ + អឞ្ដ = ៨ + ឝដា =៦ > 685 śāke = 763 AD)។