Jump to content

សទ្ទានុក្រមព្រះពុទ្ធសាសនា

ពីវិគីភីឌា

កកុធានទី

(ន). ឈ្មោះទន្លេមួយ ដែលព្រះអានន្ទទូលអារាធនាព្រះមានព្រះភាគឱ្យទ្រង់សោយ និងជម្រះព្រះកាយ ក្នុងរវាងដំណើរផ្លូវទៅទីក្រុងកុសិនារា ក្នុងថ្ងៃបរិនិព្វាន។

កកុសន្ធ

(ន). ព្រះនាមព្រះសម្មាសម្ពុទ្ធមួយព្រះអង្គ ដែលបានឧប្បត្តិកឡើងមុនគេបង្អស់ នៅខាងដើមភទ្រកប្បនេះ ព្រះសម្មាសម្ពុទ្ធកកុសន្ធះ ឬ កកុសន្ធោ

កង្ខា

(ន). សេចក្តីសង្ស័យ, ដំណើរមិនអស់ចិត្ត, ធម្មជាតិជាគ្រឿងសង្ស័យ, Uncertainly, Doubt ។ (ម.ព. វិចិកិច្ឆា ផង)។ សេចក្តីសង្ស័យមាន៨​ប្រការគឺៈ

  • ពុទ្ធេ កង្ខតិ សេចក្តីសង្ស័យក្នុងព្រះពុទ្ធ។
  • ធម្មេ កង្ខតិ សេចក្តីសង្ស័យក្នុងព្រះធម៌។
  • សង្ឃេ កង្ខតិ សេចក្តីសង្ស័យក្នុងព្រះសង្ឃ។
  • សិក្ខាយ កង្ខតិ សេចក្តីសង្ស័យក្នុងការសិក្សា។
  • បុព្វន្តេ កង្ខតិ សេចក្តីសង្ស័យក្នុងខន្ធជាអតីត។
  • អបរន្តេ កង្ខតិ សេចក្តីសង្ស័យក្នុងខន្ធជាអនាគត។
  • បុព្វន្តាបរន្តេ កង្ខតិ សេចក្តីសង្ស័យក្នុងខន្ធជាអតីត និងអនាគត។
  • បដិច្ចសមុប្បាទេ កង្ខតិ សេចក្តីសង្ស័យក្នុងបដិច្ចសមុប្បាទធម៌។

កង្ខាឆេទន

(ន). កិរិយាកាត់នូវសេចក្តីសង្ស័យ។

កង្ខាវិតរណវិសុទ្ធិ

(ន). សេចក្តីបរិសុទ្ធិ ថ្នាក់ដែលធ្វើឲ្យកម្ចាត់សេចក្តីសង្ស័យបានគឺកំណត់ដឹងបច្ច័យនៃនាមរូបបានហើយ ទើបអស់សង្ស័យក្នុងកាលទាំងបី។

កច្ច

(គុ). ភ្លឺ, រុងរឿង, ល្អ។

កច្ចាន

(ន). ភិក្ខុជាពូជនៃកច្ចៈ (ភិក្ខុឈ្មោះកច្ចៈ)។ មនុស្សល្អជាឈ្មោះនៃបុព្វបុរស។

កច្ចាយន ១

(ន). ព្រះអរហន្តមួយរូបឈ្មោះថា កច្ចាយនៈ ហើយបានទទួលសេចក្តីសរសើរពីព្រះសម្មាសម្ពុទ្ធថាជា ឯតទគ្គៈ ក្នុងផ្លូវអធិប្បាយសេចក្តីសង្ខេបឲ្យពិស្តារបាន, កាលពីដើម លោកមានរូបរាងស្រស់បស់ស្អាតបាត, តែបណ្តាលមកពីបុរសម្នាក់បានឃើញរូបលោកស្អាត ហើយក៏គិត​ថាធ្វើម្តេចបានភរិយារូបស្អាតដូចលោកម្ចាស់អង្គនេះហ្អេះ! ភ្លាមន៎ុះ បុរសនោះក៏ក្លាយជាស្រី, ក្រោយមកទើបសូមខមាទោសលោក ហើយក៏ក្លាយជាបុរសវិញ, ព្រោះហេតុដូច្នេះហើយ ទើបព្រះមហាកច្ចាយនៈអធិដ្ឋានឲ្យមានរាងកាយធាតុទ្រលុកៗ ដូចដែលបានធ្លាប់ឃើញរូបសំណាក ដែលគេធ្វើជាតំណាងក្នុងសម័យបច្ចុប្បន្ននេះឯង, អ្នកខ្លះហៅលោកថា ព្រះកំចាយៗ

កច្ចាយន ២

(ន), នាមព្រះមហាថេរមួយព្រះអង្គ ដែលជាអ្នកតែងក្បួនវេយ្យាករណ៍បាលីជាដើម។ វេយ្យាករណ៍បាលីនោះក៏ហៅថា កច្ចាយនៈ ដែរ (ច្រើន​ហៅថា មូលកច្ចាយនៈ)។

កច្ចាយនូបត្ថម្ភក

(ន). ឈ្មោះក្បួនវេយ្យាករណ៍ ជាជំនួយដល់មូលកច្ចាយនៈ ដែលសម្តេចព្រះសុមេធាធិបតី ជួន ណាត ជោតញ្ញាណោ ព្រះសង្ឃរាជថ្នាក់ទី១ គណៈមហានិកាយ បានរៀបរៀងក្នុងកាលដែលសម្តេចបានសមណសក្តិជាព្រះគ្រូសង្ឃសត្ថា។

កច្ចប

(ន). អណ្តើក (Tortoise, Turtle)។

កដត្តាកម្ម

(ន). កម្មដែលកើតឡើងដោយមិនបានគិតទុកជាមុន ឬមានចេតនាមិនច្បាស់លាស់។ កម្មដែលធ្លាប់ធ្វើទុកក្នុងអតីតភព អង្គធម៌បានដល់​អកុសលកម្ម១២ មហាកុសលកម្ម៨ (ម.ព. កម្ម ផង)។

ខជ្ជភាជកៈ

(ន). ភិក្ខុអ្នកបានទទួលការតែងតាំងអំពីសង្ឃ ឱ្យមាននាទីចែកចង្ហាន់ (របស់បរិភោគដល់ភិក្ខុទាំងឡាយ)។

ខត្តិយ

(ន).