Jump to content

សទ្ទានុក្រមព្រះពុទ្ធសាសនា

ពីវិគីភីឌា

កកុធានទី

(ន). ឈ្មោះទន្លេមួយ ដែលព្រះអានន្ទទូលអារាធនាព្រះមានព្រះភាគឱ្យទ្រង់សោយ និងជម្រះព្រះកាយ ក្នុងរវាងដំណើរផ្លូវទៅទីក្រុងកុសិនារា ក្នុងថ្ងៃបរិនិព្វាន។

កកុសន្ធ

(ន). ព្រះនាមព្រះសម្មាសម្ពុទ្ធមួយព្រះអង្គ ដែលបានឧប្បត្តិកឡើងមុនគេបង្អស់ នៅខាងដើមភទ្រកប្បនេះ ព្រះសម្មាសម្ពុទ្ធកកុសន្ធះ ឬ កកុសន្ធោ

កង្ខា

(ន). សេចក្តីសង្ស័យ, ដំណើរមិនអស់ចិត្ត, ធម្មជាតិជាគ្រឿងសង្ស័យ, Uncertainly, Doubt ។ (ម.ព. វិចិកិច្ឆា ផង)។ សេចក្តីសង្ស័យមាន៨​ប្រការគឺៈ

  • ពុទ្ធេ កង្ខតិ សេចក្តីសង្ស័យក្នុងព្រះពុទ្ធ។
  • ធម្មេ កង្ខតិ សេចក្តីសង្ស័យក្នុងព្រះធម៌។
  • សង្ឃេ កង្ខតិ សេចក្តីសង្ស័យក្នុងព្រះសង្ឃ។
  • សិក្ខាយ កង្ខតិ សេចក្តីសង្ស័យក្នុងការសិក្សា។
  • បុព្វន្តេ កង្ខតិ សេចក្តីសង្ស័យក្នុងខន្ធជាអតីត។
  • អបរន្តេ កង្ខតិ សេចក្តីសង្ស័យក្នុងខន្ធជាអនាគត។
  • បុព្វន្តាបរន្តេ កង្ខតិ សេចក្តីសង្ស័យក្នុងខន្ធជាអតីត និងអនាគត។
  • បដិច្ចសមុប្បាទេ កង្ខតិ សេចក្តីសង្ស័យក្នុងបដិច្ចសមុប្បាទធម៌។

កង្ខាឆេទន

(ន). កិរិយាកាត់នូវសេចក្តីសង្ស័យ។

កង្ខាវិតរណវិសុទ្ធិ

(ន). សេចក្តីបរិសុទ្ធិ ថ្នាក់ដែលធ្វើឲ្យកម្ចាត់សេចក្តីសង្ស័យបានគឺកំណត់ដឹងបច្ច័យនៃនាមរូបបានហើយ ទើបអស់សង្ស័យក្នុងកាលទាំងបី។

ខជ្ជភាជកៈ

(ន). ភិក្ខុអ្នកបានទទួលការតែងតាំងអំពីសង្ឃ ឱ្យមាននាទីចែកចង្ហាន់ (របស់បរិភោគដល់ភិក្ខុទាំងឡាយ)។

ខត្តិយ

(ន).

  • គរុ