Jump to content

ស្រុកអូរជុំ

ពីវិគីភីឌា
កំណែ​នៅ ម៉ោង០៥:៥៨ ថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយ Sokna Choeun (ការពិភាក្សា | ការរួមចំណែក)
ស្រុកអូរជុំយើង
(Ou Chum)
ស្រុក
Primitive thatched houses on stilts lining a dusty red dirt road. Surrounding vegetation includes a variety of trees and some banana plants.
Map showing location of Ratanakiri in northeast Cambodia
Location of Ratanakiri in Cambodia
Location of Ratanakiri in Cambodia
កូអរដោនេ: 13°44′N 107°0′E / 13.733°N 107.000°E / 13.733; 107.000Coordinates: 13°44′N 107°0′E / 13.733°N 107.000°E / 13.733; 107.000
ប្រទេស កម្ពុជា
តែងតាំង១៩៥៩
ដាក់ឈ្មោះតាមKhmer: រតនៈ (gem) + គិរី (mountain)
ទីរួមស្រុកស្រុកអូរជុំ
រដ្ឋាភិបាល
 • អភិបាលស្រុកថ្វើន
ផ្ទៃក្រឡា
 • សរុប១០៧៨២ គម2 (៤១៦៣ ម៉ាយ ការ)
ប្រជាជន (2008)[]
 • សរុប១៤៩៩៩៧
 • សន្ទភាព១៤/km2 (៣៦/sq mi)
ល្វែងម៉ោងUTC+07
ស្រុក
ឃុំអតទានដឹង
ទិដ្ឋភាពថ្មកំអែភ្នំភ្លើងនៅជុំវិញវាល
អគ្គិសន្នី
ទឹកជ្រោះចាអ៊ុង
ភូមិវប្បធម៏របស់សហគមន៏
ផ្លូវលំនៅទីរួមស្រុក

ស្រុកអូរជុំ ស្រុកអូរជុំគឺជាស្រុកមួយដែលស្ថិត នៅប៉េកខាងត្យូង នៃទីរូមខេត្តរតនគិរី​ដែលមានចំងាយផ្លូវ៧គីឡូម៉ែតពីរួមខេត្ត នៅក្នុងស្រុកនេះមានជនជាតិ ចំរុះគ្នជាច្រើនដែលរស់នៅក្នុងទីរួមស្រុក រូមមាន​ជនជាតិទំពួន ជនជាតិគ្រឹងជនជាតិឡាវ​ និង ជនជាតិខ្មែរ​និងជនចំណាក់ស្រុកជាច្រើនភាសារទៀតដែលមិនបានរៀបរាប់អស់ ប្រជាជនភាគច្រើនប្រកមមុខរបរ ផ្សេងៗគ្នាដូចជា ធ្វើស្រែចំការ ជំនួញ និងធ្វើការរាជការនិង ស្ថាប័នអង្គការក្រុមហ៊ុនផ្សែងៗ ហើយការកាន់នូវសាសនា និង ទំនៀមទំលាប់ព្រពៃណីមានភាពខុស់ៗដែរ នៅតាមភូមិនិងតំបន់ផ្សេងៗ។

  • ​ ស្រុកអូរជុំមាន'ឃុំ (ក្នុងនោះមាន'ឃុំ)៖
លេខរៀង ឃុំ ឈ្មោះជាអក្សរឡាតាំង
០០១ ឃុំចាអ៊ុង Cha Ung
០០២ ឃុំប៉ូយ Pouy
០០៣ ឃុំឯកភាព Aekakpheap
០០៤ ឃុំកាឡៃ Kalai
០០៥ ឃុំអូរជុំ Ou Chum
០០៦ ឃុំសាមគ្គី Sameakki
០០៧ ឃុំល្អក់ La'ak

សេដ្ឋកិច្ច

ស្រុកអូជុំមានសេដ្ឋកិច្ចមិនសូវមានភាពរីកចំរើនប៉ុន្មានទេព្រោះប្រជាជនភាគច្រើនសុទ្ធតែជាកសិករ​ និងខ្វះអ្នកចេះដឹង ដូចនេះធ្វើអោយមានភាពការរីកចំរើនយឹត ដោយសារតែប្រជាជនមិនសូវយល់ដឹងពីរបៀបនៃការផ្លាស់ប្តូរនូវការរស់នៅ ហើយឯការរស់នៅប្រកប់មុខរបបវិញគឺកសិករ និយមដំា ដំណាំឧស្សហកម្មផងដែរដូចជា ចន្ទី កៅស៊ូ ល្ងរ ឯដំណាំកសិកម្មវិញនោះគឺ ស្រូវ សណ្តែក ពោត ដំឡូងគ្រប់ប្រភេទ សណ្តែកដី ត្រសក់ អំពៅ ខ្នុរ និងប្រភេទបន្លែផ្សេងៗ -ល-។ចំពោះអ្នកអាជិវករវិញប្រកបមុខរបរលក់ដូរ ដូចជាបើអាជិវកម្ម បើតូបលក់អីវ៉ាន់ផ្សេងៗដូចជា តូបកាហ្វេ ជាងម៉ូតូ ជាងទូរស័ព្ទ តូបអីវ៉ានចាបភួយ។ចំពោះអ្នកធ្វើការវិញគឺបានចូលបំរើការងារក្នុង ជួររាជរដ្ឋាភិបាលរាជការ និងអង្កការ ក្រុមហ៊ុនផ្សេងផងដែរ។

តំបន់ទាក់ទាញ និងកន្លែងប្រវត្តិសាស្រ្ត

ប្រភពទាក់ទាញទេសចរណ៍សំខាន់របស់ស្រុកអូរជុំ​ ដោយសារតែស្រុកមានសោភ័ណ្ឌភាព ប្រកបទៅដោយធម្មជាតិស្រស់បំព្រង ពីដើមមកទើបធ្វើអោយទាកទាញចំណាប់អារម្មណ៏ភ្លៀវជាតិនិងអន្តរជាតិ ជាច្រើនបានមកទស្សនាមកកាន់កន្លែងជាច្រើនដូចជា៖

  • វាលថ្មដាកំអែភ្នំភ្លើង : វាលថ្មដាកំអែភ្នំភ្លើងជាកន្លែង វាលថ្មកំអែភ្លើងដែលបានផ្ទុះឡើង កាលពីសម័យបុរាណកាលកន្លងមក ហើយក៏កា្លយជាវាលថ្មដ៏អស្ចារ្យកា្រលនៅលើដីដូចរាប់ការរោឥត ផ្ទះសំណងអញ្ចឹងដែលជាស្លាកស្នាមនៃមាត់ភ្នំភ្លើងប្រមាណ ៥០០០ ឆ្នាំមុន ស្ថិត​នៅ​ប៉ែក​ខាង​ត្បូង​ផ្លូវទៅស្រុកតាវែង​ ដែលមានប្រវែងពីទីរួមស្រុក​​ប្រហែល​ ៥,៤ គ.ម ។វាលមានរាងស្ទើរជារង្វង់ដែលមានអង្កត់ផ្ចិតប្រមាណ ៥២០ម។ នៅជុំវិញវាល សំបូរ​ដោយ​ដើម​ឈើធំៗ និងល្អាងផ្ទាំងថ្ម ដែលជាជំរកនៃ​សត្វព្រៃ និងសត្វកំរៗនានាជាច្រើន។
  • ទំនប់វារីអគ្គីសនី : ទំនប់វារីអគ្គីសនីស្ថិតនៅ ១ គីឡូម៉ែត្រខាងជើងឈៀងខាងលិចស្រុកអូរជុំ ។ទំនប់វារីអគ្គីសនីនេះត្រូវបានសាងសងនៅឆ្នាំ១៩៩៣ ដោយវៀតណាមដែលបានរំដោះជាតិបន្ទប់ពីទទួលបានសន្តិភាព ពីរបបប្រលៃពូជសាសន៏ប៉ូលពត់ ការកសាងក្នុងគោលបំណងចងអោយប្រជាជន​នៅក្នុងស្រុកនេះមានថាមពលប្រព័ន្ធភ្លើងអគ្គីសនីប្រើប្រាស់ដើម្បីបំភ្លើពេលយប់។ ការសាងសងនេះត្រូវបានលើជាទំនប់ ទឹកអូរ មួយដើម្បីទាញថាមពលទឹកធ្វើជាថាមពលអគ្គីសនី វាមានភាពស្រស់ស្អាតនៅជុំវិញដងផ្លូវទៅកានស្ថានីយ៏ប្រភព វារីអគ្គីសនី្ននេះ ព្រោះវាមានទឹកធ្លាក់នៅប៉ែកខាងលើនៃស្ថានីយ និងព្រៃឈើយ៉ាងស្រស់បំព្រងព្រៀបដូចជារម្មណីដា្ឋនមួយផងដែរសំរាប់អ្នកដែលចង់ទៅទស្សនាកំសាន្តទៅសន្ទូចត្រី នៅពេលអផ្សុកបាន ។
  • ទឹកធ្លាក់ជ្រោះចាអ៊ុង : ស្ថិត​នៅ 30 គីឡូម៉ែត្រ​ខាង​ត្បូង​បាន​លុង ។ ទឹក​ធ្លាក់​នេះ​មានរោងពីក្នុង មាន​កម្ពស់១៣ម៉ែត្រ ។ ទឹក​ធ្លាក់​នេះ​មាន​គ្រប់​រដូវ ទិដ្ឋភាព​នៅ​ជុំវិញ​ទឹក​ធ្លាក់​មាន​ទិដ្ឋភាព​ស្រស់​ស្អាត​យ៉ាង​ខ្លាំង ។
  • ភូមិវប្បធម៏ :ភូមិវប្បធម៏គឺជាភូមិមួយស្ថិតនៅក្នុងឃុំអូរជុំ ដែលហៅថាភូមិកាំ វាភូមិមួយដែលរក្សាបាននូវទំនៀមទំលាប់ប្រពៃណីវប្បធម៏ របស់សហគមន៏ មានដូចជារបាំប្រពៃណី សំភារប្រើបា្រស់ សំលៀកបំពាក់ និងភាសារ និងការរស់នៅ ។
  • ប្រាសាទអាថ៏កំបាំង និង​សរសរផ្ទះថ្មចំលាក់របស់លោកតាអធិរាជ(ចាវ៉ាន) : ស្ថិតនៅក្នុងឃុំប៉ូយ វាមានចំងាយ៣០ គីឡូម៉ែតពីទីរួមស្រុក វាជាតំបន់ប្រវតិ្តសាស្រ្តផងដែលលោកតាអធិរាជ ចាវ៉ានបំរុងនិងសាងសង់នគរមួយ តែដោយសាតែមានសង្រៀមរវាងទេវរាជ ម្នាក់ដែលចង់មកបំផ្លាញ ទើបការសាងសងមិនបានសំរេច ដូចនេះសព្វថ្ងៃនៅសល់តែសរសរនិង បាសាទភ្នំមួយដែលនៅក្បែរ សរសរប្រាសាទមួយនោះប៉ន្តែរាល់ថ្ងៃ អ្នកគ្មានបុណ្យកាលពីជាតិគ្មានសំណាងនិងបានឃើញប្រាសាទនេះឡើយ គឺយើងឃើញតែភ្នំនិងព្រៃតែប៉ុនោះ​ តែបើអ្នកបានស្នាក់នៅក្នុងព្រៃនេះតែម្នាកឯងរឺពីនាក់ ពេលយប់អ្នកនឹងឃើញពន្លឺភ្លឺពណ៏មាសចេញពីល្អាងភ្នំមួយនេះ វាជាពន្លឺផ្ទៃប្រាសាទទាំងមួលដែលទេវតារក្សាភ្នំនេះមិនបានបង្ហាញអោយយើងឃើញអស់ទេ មានអ្នកចំនួនមុនបានស្លាបដោយសារបានឃើញពន្លឺនេះហើយបានចូលក៏បានឃើញខ្លាសរ ហើយនិងមាសជាច្រើននៅក្នុងល្អាងនោះស្រាប់តែចេញមកវិញ​មកដល់ផ្ទះក៏បានស្លាប់តែម្តងទៅ។

អាកាសធាតុ

  • រដូវវស្សា : ពីខែមិថុនា ដល់ តុលា
  • រដូវត្រជាក់, ពីខែវិច្ឆិកា ដល់ កុម្ភៈ
  • រដូវក្តៅ : ពីខែមីនា ដល់ ឧសភា ដោយមានសីតុណ្ហភាពពី ២០ ដល់ ៣២ អង្សាសេ ។

ឯកសារយោង

  1. "General Population Census of Cambodia 2008 - Provisional population totals" (PDF). National Institute of Statistics, Ministry of Planning. 3 September 2008.

តំណភ្ជាប់ក្រៅ

អត្ថបទផ្សេងទៀត

ទំព័រគំរូ:ភូមិឃុំយើង

​​​​​ ស្រុកអូរជុំ គឺជាស្រុកមួយដែលស្ថិត នៅក្នុង ខេត្តរតនគិរី ​ នៅខាងភូមិភាគខាងត្យូងនៃទីរួមខេត្ត។ ដែលពីមុនគេហៅថា ឃុំអូរជុំ ស្ថិតក្នុងស្រុកវើនសៃ ឥឡូវនេះគេដូរទៅជាស្រុកអូរជុំវិញ។