ឃុំកំពែង(ស្រុកព្រៃកប្បាស)
ឃុំកំពែង(ស្រុកព្រៃកប្បាស)មួយនៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ មាន៩ភូមិ [១]។ ៣.៣. ស្ថានភាពទូទៅនៃឃុំកំពែង ៣.៣.១. លក្ខណៈភូមិសាស្រ្ត
ឃុំកំពែង ជាឃុំមួយស្ថិតនៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ និងមានចម្ងាយពីទីរួមស្រុក១៥គីឡូម៉ែត្រ និង៣១គីម៉ែត្រពីទីរួមខេត្ត។ ឃុំកំពែងមានភូមិចំនួន៩ គឺភូមិតាមូង ភូមិចង្កើប ភូមិតាឡូង ភូមិថ្មី ភូមិកំពែងធំ ភូមិកំពែងត្បូង ភូមិអង្គជ្រូក ភូមិចំណោម និងភូមិត្រពាំងអង្គ។ ឃុំកំពែងមានព្រំប្រទល់ខាងជើងជាប់និងឃុំព្រៃផ្តៅនិងឃុំចំប៉ា ខាងលិចជាប់ឃុំជើងគួន ស្រុកសំរោង ខាងត្បូងជាប់ឃុំពន្លៃ ស្រុកអង្គរបុរី ខាងកើតជាប់ឃុំព្រៃកប្បាស និងឃុំពោធិ៍រំចាក។
ឃុំកំពែងមានផ្ទៃដីភាគច្រើនជាដីសម្រាប់កសិកម្ម ប្រជាពលរដ្ឋប្រមូលផ្តុំគ្នារស់នៅតាមដងផ្លូវ សងខាងនៃភូមិនីមួយៗសុទ្ធសឹងជាដីស្រែ ឃុំនេះពុំមានដីប្រភេទចម្ការឡើយ។ ក្នុងឃុំមានផ្លូវក្រាលកៅស៊ូ១ខ្សែ កាត់ភូមិចំណោម ភូមិថ្មី ភូមិតាឡូង ដែលផ្លូវនេះតភ្ជាប់ពីឃុំព្រៃផ្តៅកំពែង និងឃុំពន្លៃ។ ក្រៅពីនេះហេដ្ឋារចនាសម្ព័ន្ធផ្លូវតាមភូមិមានខ្លះក្រាលគ្រួស ក្រាលថ្ម ហើយខ្លះទៀតមិនទាន់បានធ្វើនៅឡើយ។ នៅរដូវវស្សាផ្ទៃដីភាគខាងកើតឃុំ គ្របដណ្តប់ដោយស្រូវវស្សាយ៉ាងខៀវស្រងាត់ ឯភាគខាងលិចឃុំគ្របដណ្តប់ដោយទឹកទន្លេ។ ក្រៅពីដីស្រែ និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ឃុំកំពែងមានព្រែក អូរ និងទួលតូចៗ។ រូបភាពទី២៖ ផែនទីរដ្ឋបាលឃុំកំពែង
ប្រភព៖ ផែនទីរដ្ឋបាលឃុំកំពែង
៣.៣.២ .== ស្ថិតិប្រជាសាស្រ្ត==
តាម ទិន្នន័យប្រជាពលរដ្ឋឆ្នាំ២០១៥ របស់ឃុំកំពែងបានបង្ហាញថា ឃុំកំពែងមានភូមិសរុបចំនួន៩ភូមិរួមមាន ភូមិចំណោម ភូមិអង្គជ្រូក ភូមិថ្មី ភូមិត្រពាំងអង្គ ភូមិតាឡូង ភូមិតាមូង ភូមិចង្កើប ភូមិកំពែងធំ និងភូមិកំពែងត្បូង ។
ឃុំកំពែង មានប្រជាពលរដ្ឋចំនួន២០០២គ្រួសារ សរុបទាំងអស់មានចំនួន៩២៩៤នាក់ ស្រីចំនួន ៤៧៥៨នាក់។
ប្រភព៖ ស្ថិតិប្រជាពលរដ្ឋ ឆ្នាំ២០១៥ របស់ឃុំកំពែង ៣.៣.៣. ចំងាយមធ្យមពីភូមិទៅទីតាំងសេវាកម្មរដ្ឋបាល ផ្លូវថ្នល់ និងទីផ្សារ សម្រាប់ចម្ងាយផ្លូវពីភូមិដែលទៅទីតាំងផ្តល់សេវាកម្មរដ្ឋបាលរបស់ឃុំកំពែង មានចម្ងាយចន្លោះពី៣-១០គ.ម។ ក្នុងភូមិដែលស្ថិតនៅក្រោមដែនរដ្ឋបាលរបស់ឃុំគឺមានចម្ងាយជាមធ្យមគឺ ៥-៦គ.មប៉ុណ្ណោះ។ ៣.៣.៤. ស្ថានភាពបច្ចុប្បន្នឃុំកំពែង ៣.៣.៤.១
==ផ្នែកសេដ្ឋកិច្ច==
ឃុំកំពែង បានទទួលការអភិវឌ្ឍន៍គួរអោយកត់សម្គាល់ ដោយឃុំបានទទួលផ្លូវក្រាលកៅស៊ូ១ខ្សែ និងផ្លូវក្រាលគ្រួស លើកផ្លូវលំជាច្រើនខ្សែ និងការដាក់លូរំដោះទឹក ។ សេដ្ឋកិច្ចឃុំបានពឹងផ្អែកលើវិស័យកសិកម្មជាចម្បង ដែលមានផ្ទែទាំងស្រែប្រាំងទាំងស្រែវស្សាសរុបចំនួន២៥១០ ហិចតា ក្នុងនោះដីស្រែវស្សាមានចំនួន ១៥១២,១០ ហិចតា ដីស្រែប្រាំងមាន ៨២៦,១៣ ហិចតា ដីទួលប្រឡាយ បឹងមាន ១២,៧០ ហិចតា ដីសហគមន៍មាន ១៦,៥០ ហិចតា ដីធារាសាស្រ្ត មានចំនួន ក្រៅពីការធ្វើធ្វើស្រែចម្ការ ប្រជាកសិករបាននេសាទ ដាំបន្លែ ចិញ្ចឹមសត្វ ធ្វើកម្មករ និងមុខរបរតូចតាចនៅតាមទីប្រជុំជននានាក្នុងខេត្ត និងក្រៅខេត្ត។ វិស័យកសិកម្មដែលជាវិស័យចម្បងរបស់ប្រជាពលរដ្ឋ ការធ្វើស្រែ៩០% បានប្រើប្រាស់ជីគីមីជាប្រចាំពីមួយឆ្នាំទៅមួយឆ្នាំ ដែលធ្វើអោយដីកសិកម្មខូច និងរិចរិល បាត់បង់នូវគុណភាពដី និងធ្វើអោយទិន្នផលស្រូវមានការថយចុះ (ប្រសិនបើប្រជាកសិករមិនបានប្រើជីគីមី) នេះមានន័យថា ប្រជាពលរដ្ឋគឺត្រូវតែសម្រេចចិត្តទាំងបង្ខំប្រើប្រាស់នូវជីគីមីជំនួយ ដើម្បីបង្កើនទិន្នផលស្រូវរបស់ពួកគាត់។ ៣.២.៤.២.
==ផ្នែកសង្កមកិច្ច==
ឃុំបានទទួលដូចជា ជំនាញបវិជ្ជាជីវៈ ការផ្តល់ថ្នាំបង្ការសុខភាពមាតា និងទារកស្រះទឹក អណ្តូងទឹក បង្គន់អនាម័យ ពីអង្គការជាច្រើនដូចជា អង្គការRACHA គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុAMKអង្គការJSC អង្គការCCJAB អង្គការកុមារមេគង្គ អង្គការគ្រួសារថ្មី អង្គការពន្លឺកុមារ អង្គការTPOK អង្គការPFD អង្គការហេឡូត្រា និងអង្គការមេត្តាករុណាជាដើម ដែលបានជូយដល់ជនពិការ កុមារកព្រារគ្មានទីពឹង ចាស់ជរាគ្មានទីពឹង និងសេវាសុខភាព ព្រមទាំងបណ្តុះបណ្តាលអក្ខរកម្មជាដើម។ ទោះបីជាមានអង្គការនានាចូលមកជួយដល់ឃុំកំពែងលើផ្នែកអប់រំនេះច្រើនក៏ដោយ ក៏ឃុំមានឧបសគ្គជាច្រើនដូចជា ការខ្វះការចេះដឹង ការហូបចុកខ្វះអនាម័យ ខ្វះបង្គន់អនាម័យ ខ្វះទឹកស្អាតប្រើប្រាស់ ក្មេងរៀនបានថ្នាក់ទាបដោយសារជីវភាពគ្រួសារក្រីក្រ ការអប់រំសុខភាពបន្តពូជ សុខភាពមាតា និងទារកនៅមានកម្រិត។
វិស័យអប់រំ
ចំពោះវិស័យអប់រំវិញក្នុងភូមិនេះមានក៏មានការីកចម្រើនគួរអោយកត់សម្គាល់ ដោយសារតែមានសាលារៀនដែលមានចាប់ពីថ្នាក់មតេយ្យរហូតដល់ថ្នាក់ទី 6។ ហើយនៅក្នុងភូមិចំណោមនេះមានសាលារៀនចំនួនមួយកន្លែង ដែលសាលារៀននេះមានឈ្មោះថា" សាលាបឋមសិក្សាចំណោម" ។ នៅក្នុងសាលានេះមានសិស្សានុសិស្សជាច្រើនដែលកំពុងសិក្សានៅទីនោះហើយក្នុងភូមិចំណោមនេះមានវត្តចំនួន១ដែលវត្តនោះមានឈ្មោះថា វត្តចំំំណោម ។ហើយដោយសារតែប្រជាជនមានការយល់ដឹងពីអត្ថប្រយោជន៏នៃការសិក្សា ពួកគេបានបញ្ជូនកូនៗរបស់ពួកគេដែលគ្រប់អាយុអោយបានសិក្សាគ្រប់គ្នា ដើម្បីក្រេបជញ្ជូកយកចំណេះវិជ្ជា ហើយអភិវ័ឌ្ឍន៍ខ្លួនអោយក្លាយជាមនុស្សថ្លៃង្នូរក្នុងសង្គម ដើម្បីជួយអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើនរុងរឿង។
វិស័យសុខាភិបាល
ចំពោះវិស័យសុខាភិបាល ក៏មានការរីកចម្រើនដែរដោយគ្រូពេទ្យសុទ្ធតែបានទទួលការបណ្ដុះបណ្ដាលបានយ៉ាងស្ទាត់ជំនាញ ដូច្នេះធ្វើឧ្យមានភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការព្យាបាលជំងឺផ្សេងៗដែលកើតមានទៅលើពួកគាត់។
ការអភិវឌ្ឃន៍
ចំពោះការអភិវឌ្ឍន៍វិញ បើគិតតាំងពីឆ្នាំកន្លងទៅរហូតមកដល់បច្ចុប្បន្ននេះមានការរីកចម្រើនលើគ្រប់វិស័យ ដោយមាន ផ្លូវថ្នល់ មន្ទីពេទ្យ សាលារៀន ប្រឡាយទឹក និងអ្វីផ្សេងទៀតជាច្រើន ដែលជាហេតុធ្វើអោយប្រជាជនកានតែមានជីវភាពកាន់តែរីកចម្រើនឡើងជាលំដាប់។
ប្រភព
- ↑ http://www.stats.nis.gov.kh/areaname/vill_pro21.htm
- ↑ សៀវភៅផែនការណ៍អភិវឌ្ឍន៍ឃុំកំពែងឆ្នាំ២០១៥