Jump to content

ស្រុកព្រៃកប្បាស

ពីវិគីភីឌា

សូមស្វាគមន៏មកកាន់ស្រុកព្រៃកប្បាស

Prey Kabbas
ព្រៃកប្បាស
District (srok)
ស្រុកព្រៃកប្បាស is located in កម្ពុជា<div style="position: absolute; z-index: 2; top: Expression error: Missing operand for *.%; left: -1793%; height: 0; width: 0; margin: 0; padding: 0;">
Prey Kabbas
Location in Cambodia
Country Cambodia
ProvinceTakéo
Communes6
Villages34
ល្វែងម៉ោង+7
Geocode2106
រូបភាពវាលស្រែនៅក្នុងស្រុកព្រៃកប្បាស
រូបភាពស្ថិតនៅភ្នុំដាក្នុងស្រុកព្រៃកប្បាស
រូបភាពស្ថិតនៅភ្នុំដាក្នុងស្រុកព្រៃកប្បាស

ស្រុកព្រៃកប្បាស ជាស្រុកមួយ ដែលស្ថិតនៅប៉ែកខាងកើតឆៀងខាងជើងនៃទីរួមខេត្តតាកែវ។ ប្រជាជនក្នុងស្រុកប្រកបមុខរបចឹញ្ចឹមជីវិតដូចជាកាត្បាញហូល ដាំបន្លែ ចឺញ្ចឹមសត្វ ធ្វើស្រែប្រាំង ធ្វើការរោងចក្រ ហើយខ្លះទៀតចំណាកស្រុកដើម្បីទៅធ្វើការងារនៅក្នុងខេត្តនានាជាពិសេសទៅធ្វើការនៅភ្នំពេញ។​​ ស្រុកព្រៃកប្បាសសំបូរទៅដោយផ្សារជាច្រើនសំរាប់អោយភ្ញៀវទេសចរណ៏ចូលមកទិញសម្ភារៈគ្រប់ប្រភេទបាន។ ហើយនៅស្រុកនេះមានបង្កើតជាសាលារៀន​ ជាច្រើនសំរាប់ក្មេងៗដែលរស់នៅទីនោះ ។ ដោយឡែកនៅក្នុងចំនោមឃុំទាំងនោះមានភូមិមួយគឺមានសាលាសំណាក់សំរាប់ធ្វើជាពិធីបុណ្យផ្សេងៗ និងមានការប្រជុំ ដោះស្រាយរាល់ចំណោទបញ្ហារ​បស់ប្រជាពលរដ្ធ និងមានការបង្រៀនអក្សរ ចំរៀងដល់កុមារនៅទីនោះទៀតផង។ ដោយសារមនុស្សគ្រប់ៗរូបចេះរួមសាមគ្គីជាធ្លុងមួយដូចជានៅក្នុងភូមិដែលរៀបរាប់ខាងលើបង្កើតជាកន្លែងជាច្រើនសំរាប់មនុស្សជំនាន់ក្រោយ។យ៉ាងណាមិញប្រទេសយើងទើបតែបានរួចផុតពីសង្រ្គាម ដូចនេះហើយនៅគ្រប់កន្លែងទាំងអស់នៅប្រទេសកម្ពុជាសុទ្ធតែត្រូវការកែប្រែ បង្កើតជាសាលារៀន មន្ទីពេទ្យ ស្ពាន ថ្នល់ គ្រប់កន្លែង ដើម្បីអោយមនុស្សជំនាន់ក្រោយ និង មនុស្សរស់នៅបច្ចុប្បន្នមានភាពងាយស្រួលក្នុងការប្រកបរបរចិញ្ចឹមជីវិត។

ទីតាំងភូមិសាស្រ្ត

ស្រុកព្រៃកប្បាសមានព្រំប្រទល់ជាប់នឹង៖ ​ខាងជើងមានព្រំប្រទល់ជាប់និងស្រុកបាទី ខាងត្បូងមានព្រំប្រទល់ជាប់និងស្រុកអង្គរបុរី​ ខាងលិចមានព្រំប្រទល់ជាប់និងស្រុកសំរោង ខាងកើតមានព្រំប្រទល់ជាប់និងស្រុកកោះធំខេត្តកណ្តាល។

ការអភិវឌ្ឍន៏

ចំពោះការអភិវឌ្ឈន៍វិញមានភាពរីកចំរើននិងងាយស្រួលជាងមុន ដោយមានផ្លូវជាតិ ផ្លូលំ​ សាលារៀន មន្ទីរពេទ្យ ​​ដើម្បីអោយមនុស្សជំនាន់ក្រោយ និង មនុស្សរស់នៅបច្ចុប្បន្នមានភាពងាយស្រួលក្នុងការប្រកបរបរចិញ្ចឹមជីវិត ។ ចំពោះផ្នែកសន្ដិសុខវិញមានសណ្ដាប់ធ្នាប់ល្អ​​ គ្មានអំពើលួចឆក់ប្លន់ ដែលប៉ះពាល់ដល់ការប្រកបរបររបស់ប្រជាជនឡើយ ​។ ​មិនត្រឹមតែប៉ុណ្ណោះប្រព័ន្ធអគ្គីសនីវិញមានស្ទើគ្រប់ផ្ទះ និង មានទឹកគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ។​ បើនិយាយពីស្ថានភាពរស់នៅក្នុងឆ្នាំ ២០០០ ប្រជាជននៅទីនោះគឺមិនសូវជាជឿនលឿនប៉ុន្មានទេ ពីព្រោះមានអ្នកចេះដឹងតិចតួច។ សព្វថ្ងៃនេះបើប្រៀបធៀបទៅនឹងឆ្នាំ ២០០០ គឺវាមានភាពផ្ទុយស្រលះពីមុន ព្រោះពេលនេះមាន អ្នកដឹកនាំជាច្រើនមានភាពវៃឆ្លាតដែលបានសាងសង់សាលារៀនគឺ សាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យជាច្រើនដែលអាចអោយកុមារចូលរៀនបានស្ទើរទូទាំងស្រុកដែលអាចកាត់បន្ថយអត្រាការមិនចេះអក្សរបានមួយភាគធំរបស់ប្រជាពលរដ្ឋក្នុងស្រុក​ព្រៃកប្បាសនឹងបានកាត់បន្ថយ​ការចំណាយផ្សេងៗក្នុងកាធ្វើដំណើរទៅរៀននៅសាលាឆ្ងាយពីផ្ទះ។ នេះគឺជាសមិទ្ធផលល្អសំរាប់ប្រទេសជាតិក្នុងការជួយអភិវត្តន៏ប្រទេសលើគ្រប់វិស័យ ។

ទេសចរណ៏

បើនិយាយពីទេសចរណ៏វិញស្រុកព្រៃកប្បាសក៏មានការអភិវឌ្ឍនមួយចំនួនដែរ ដែលភ្ញៀវទេសចរណ៍អាចទស្សនា វត្តអារាមនៅខែរដូវបុណ្យទានផ្សេងៗបានយ៉ាងសប្បាយរីករាយ ហើយភ្ញៀវក៏អាចទស្សនាភ្នំចំបាប់ដែលជាភ្នំមួយដែលមានវត្តអារាមដែលជាទីគោរពរបស់ប្រជាជននៃ កាលពី​ដើម រហូតមកដល់បច្ចប្បន្ន ​។

ប្រវត្តិសាស្រ្ត

ស្រុកព្រៃកប្បាសជាស្រុកមួយដែលមានវ័យចំណាស់មួយផងដែលនៅក្នុងខេត្តតាកែវដែលពីដំបូងឡើយស្រុកនេះមានប្រជាជនរស់នៅមិនច្រើនប៉ុន្មានទេពីព្រោះមិនទាន់មាន សាលារៀន ផ្លូវថ្នល់ ដែលងាយស្រួលសម្រាប់ប្រជាពលរដ្ឋក្នុងការបញ្ជូនកូនអោយទៅរៀន និង ផ្លូវថ្នល់ពិបាកក្នុងការធ្វើដំណើរទើបមិនសូវមានប្រជាជនរស់នៅច្រើន ។

សេដ្ឋកិច្ច

សេដ្ឋកិច្ចស្រុកព្រៃកប្បាសតាំងពីដើមប្រជាជនស្រុកនេះប្រកបរបរធ្វើស្រែចំការ និងត្បាញហូលជាដើម ។ល។ បច្ចុប្បន្ននេះប្រជាជនភូមិនេះមានការបង្កើនមុខរបរបន្ថែមដូចជាត្បាញហូល ធ្វើនំតាមរដូវនិងមានការលក់ដូរ ធ្វើការនៅរោងចក្រផ្សេងៗ ។ បើប្រៀបធៀបប្រជាជនតាំងពីមុនមកបច្ចុប្បន្ននេះមានជីវភាពធូរធារច្រើនណាស់ ​។ កាលពីឹឆ្នាំ ២០១៤ ។ ការប្រមូលផលដំណាំផ្សេងៗគឺមានការមានការកើនឡើងខ្ពស់ជាលំដាប់ រហូតដល់ឆ្នាំ ២០១៦​ មានការធ្លាក់ជាលំដាប់ពីព្រោះអាកាសធាតុមិនអំណោយផល ហើយកសិករធ្វើស្រែដោយពឹងផ្អែកលើទឹកភ្លៀង ហើយប្រជាជនមួយចំនួនធ្វើស្រែដោយការជីកអណ្ដូងដើម្បីយកទឹកមកធ្វើស្រែអោយបានគ្រប់គ្រាន់ ។

ការអប់រំ

សព្ចថ្ងៃនេះបើប្រៀបធៀបទៅនឹងឆ្នាំ២០០០ គឺវាមានភាពផ្ទុយស្រលះពីមុន ព្រោះពេលនេះមាន អ្នកដឹកនាំជាច្រើនមានភាពវៃឆ្លាតបានធ្វើអោយអាចបង្កើតសាលារៀនគឺសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យជាច្រើនដែលអាចអោយកុមារចូលរៀនបានស្ទើរទូទាំងស្រុកដែលអាចកាត់បន្ថយអត្រាការមិនចេះអក្សរបានមួយភាគធំរបស់ប្រជាពលរដ្ឋក្នុងស្រុក​ព្រៃកប្បាសនឹងបានកាត់បន្ថយ​ការចំណាយផ្សេងៗក្នុងកាធ្វើដំណើរទៅរៀននៅសាលាឆ្ងាយពីផ្ទះនេះគឺជាសមិទ្ធផលល្អសម្រាប់ស្រុកព្រៃកប្បាស ។នៅស្រុកព្រៃកប្បាសនេះពុំមានការអប់រំព្រោះគ្រួសារខ្លះមានជីវភាពរីកចម្រើនិងគ្រួសារខ្លះខ្វះខាត់ពុំសូវអោយកូនទៅរៀននោះទេ ខ្លះបានរៀនត្រឹមថ្នាក់ទី៩ ទី១០ប៉ុនោះហើយត្រូវទៅជួយរកប្រាក់ឪពុកម្ដាយដោយធ្វើការងារផ្សេងៗ[៣] ។​ ខ្លះទៀតគ្រួសារមានជីវភាពមធ្យមអាចឲ្យកូនរបស់គាត់ទៅរៀននៅវិទ្យាល័យខ្លះទៀតបន្តនៅកលកវិទ្យាល័យ។

អាកាសធាតុ

អាកាសធាតុប្រែប្រួលទទួលខ្យល់មូសុង[២] ។ ក្ដៅហើយសើមពេលខ្លះក្ដៅខ្លាំងពេលខ្លះក្ដៅល្មម ។ ចាប់ពី វិច្ឆិការដល់ខែកុម្ភះ និង មានរដូវលំហែរមានប្រាំង និង វស្សា ចាប់ ខែមិនា ដល់ខែឧសភា រដូវភ្លៀង មានចាប់ពី ខែមិថុនា ដល់ខែតុលា។ ​នៅ​ថ្ងៃដែលក្តៅ មានកំដៅរហូតទៅដល់ ៣៧អង្សា ហើយបើត្រជាក់ជាងគេវិញមានរហូត ២១អង្សា ។

ទីផ្សារ

នៅស្រុកព្រៃកប្បាសមានផ្សារជាច្រើនដែលនៅពេលដែលមនុស្សសំរាក់ពីរការងារពួកគេនាំក្រុមគ្រួសារទៅដើរទិញអីវ៉ាន់នៅផ្សារ ហើយក៏េការលំហែរកាយផងដែរ។ នៅក្នុងស្រុកព្រៃកប្បាសមានផ្សារជាច្រើនគួរសមដែរដែលប្រជាពលរដ្ខអាច ធ្វើការទិញអីវ៉ាន់តាមតម្រូវការ ។ ហើយនៅក្នុងស្រុកព្រៃកប្បាសមានផ្សារចំនួន ៥ ដែលមានដូចាជា ៖

  1. ផ្សារអំពិល
  2. ផ្សារចារ
  3. ផ្សារព្រៃល្វា
  4. ផ្សារសៃវា
  5. ផ្សារជ្រេរ

រដ្ឋបាល

ស្រុកព្រៃកប្បាសមានឃុំចំនួន ១៣ឃុំ[]

ក្រមនៃឃុំ ឃុំ ឃុំជាឡាតាំង
២១០៦០១ ឃុំអង្កាញ់ Angkanh
២១០៦០២ ឃុំបានកាម Ban Kam
២១០៦០៣ ឃុំចំប៉ា Champa
២១០៦០៤ ឃុំចារ Char
២១០៦០៥ ឃុំកំពែង Kampeaeng
២១០៦០៦ ឃុំកំពង់រាប Kampong Reab
២១០៦០៧ ឃុំក្តាញ់ Kdanh
២១០៦០៨ ឃុំពោធិរំចាក Pou Rumchak
២១០៦០៩ ឃុំព្រៃកប្បាស Prey Kabbas
២១០៦០១០ ឃុំព្រៃល្វា Prey Lvea
២១០៦០១១ ឃុំព្រៃផ្តៅ Prey Phdau
២១០៦០១២ ឃុំស្នោ Snao
២១០៦០១៣ ឃុំតាំងយ៉ាប Tang Yab

ឯកសារយោង