Jump to content

ឃុំដំណាក់កន្ទួតខាងត្បូង

ពីវិគីភីឌា
ឯកសារ:Bosros.jpg
ទិដ្ឋិភាពនៅរដូវចម្រូតនៅឃុំដំណាក់កន្ទួតខាងត្បូង

ឃុំដំណាក់កន្ទួតខាងត្បូង​​​​​ គឹឃុំមួយដែលស្ថិតនៅក្នុងស្រុកកំពង់ត្រាចខេត្តកំពតដែលមានទីតាំងស្ថិតនៅប៉ែកខាងកើតនៃទីរួមខេត្តកំពត​​​​ ​​ ​​​ហើយប្រជាជនរស់នៅទីនោះភាគច្រើនជាកសិករពួកគាត់ប្រកបរបរ

កសិកម្ម ហើយខ្លះទៀតជាអ្នកជំនួញ ជាអ្នកលក់ដូរ។ ឃុំដំណាក់កន្ទួត ជាឃុំមួយដែលកំពុងអភិវឌ្ឍរាល់គ្រប់វិស័យដូចជាផ្លូវគមនាគមន៍ និង សាលារៀនជាដើម។ ហើយឃុំនេះរួមមានភូមិចំនួនប្រាំ ៖


ភូមិ

​* អង្គជ័​យទីមួយ


ឯកសារ:Maname.jpg
ប្រជាកសិករកំពុងច្រូតកាត់នៅក្នុងវាលស្រែ

ចំនែកឯជីវភាពរស់នៅរបស់ប្រជាជនវិញ ថ្វីបើឃុំនេះមានចំនួន ប្រជាជនច្រើនក៏ពិតមែន ប៉ុន្តែនៅក្នុងវិស័យកសិកម្មរបស់ពួកគាត់ មានការវិវឌ្ឍទៅមុខ ហើយប្រជាជននៅទីនោះភាគច្រើនពួកគាត់ជាកសិករ ពួកគាត់ប្រកបរបរកសិកម្ម ដូចជា ដាំដំណាំ​ ស្រូវ ពោត សណ្ដែក ចេក​ ដូង ស្វាយ​ ម្ទេស ជាពិសេសគឺដំណាំម្រេច ដែលជាដំណាំសនាំមុខគេបង្អស់នៅតំបន់នោះ ចំនែកដំណាំម្រេចវាមានតម្លៃខ្ពស់ ទាំងនៅទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ​ បច្ចុប្បន្ននេះវាកំពុងមានគុណភាពខ្ពស់ខ្លាំងណាស់ ដែលបាននាំចេញទៅក្រៅប្រទេស ជាពិសេសនាំចេញទៅប្រទេសសហរដ្ឋអាមេរិចដែលជាកិត្យានុភាពកសិកម្ម របស់ប្រទេសកម្ពុជា។ ហើយប្រជាជនប្រមាណ៥០%ជាកសិករ[ត្រូវការអំណះអំណាង] ហើយជាអ្នកជំនួញប្រមាណ២០% ឯចំនែកអ្នកបំរើការងាររដ្ឋវិញប្រហែល៣០% បើនិយាយពីវិស័យអប់រំវិញមានការឈានទៅមុខដោយមាន សាលារៀនជាច្រើនសំរាប់អោយ​ កុមារា កុមារី យុវជន យុវនារី ទៅសិក្សាដើម្បីក្រេបជញ្ជក់យកចំណេះ និងក្លាយជាពលរដ្ឋល្អនៅក្នុងសង្គម ហើយក្លាយជាសរសទ្រូងសំរាប់ប្រទេសជាតិផងដែរ ។ ចំនែកវិស័យសុខាភិបាលនៅតំបន់នោះមានមន្ទីរពេទ្យបង្អែក ជាច្រើនដែលជួយសំរួលដល់ប្រជាជននៅពេលមានជំងឹថ្កាត់​ ហើយមានពេទ្យជំនាញដើម្បីពិនិត្យនិងពិគ្រោះជំងឺ​ និងមានភាពងាយស្រួលក្នុង

សង្រ្គោះបន្ទាន់ ដូចជានៅពេលសំរាលបុត្រមានពេទ្យជំនាញសំរាប់ធ្វើការសំរាល និងមានបទពិសោធក្នុងការធ្វើការងារ។

តំបន់ទេសចរណ៍

ទិដ្ឋភាពភ្នំកំពង់ត្រាចថតពីចំហៀង


រមណីយដ្ឋាន​ប្រ​វ​ត្ដិ​សាស្ដ្រ ភ្នំ​កំពង់ត្រាច ឫុ ភ្នំ​បាក់​” ស្ថិតនៅក្នុង ទឹកដី​ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង ស្រុក​កំពង់ត្រាច ដោយ​បរិវេណ​ភ្នំ​នេះ​មាន​បរិមាត្រ​ប្រមាណ​ប្រហែល​៤.​គីឡូម៉ែត្រ និង កម្ពស់​ប្រ ហែល ២០០​ម៉ែត្រ ។ ភូមិសាស្ដ្រ​នៃ​តំបន់ភ្នំ​នេះ​មាន​អំណោយផល​ល្អ​សម្រាប់​ការថត​ខ្សែភាពយន្ដ​ ផ្សេងៗ​ជាមួយនឹង​ទេសភាព​ល្អ ប្រណីត ស្រស់ត្រកាល ពោរពេញ​ដោយ​សោភ័ណភាព​យ៉ាង​វិចិត្រ ។ នៅខាងមុខ​ផ្លូវ​ចូលទៅក្នុង​ល្អាង​ភ្នំ​នេះ​មាន​វត្ដ​មួយ​ឈ្មោះថា “​វត្ដ​គិរី​សិលា ” ដែល​យាយជី តាអាចារ្យ​និង ព្រះសង្ឃ​គង់នៅ​ជាច្រើន​អង្គ​។ តាម​សងខាង​ផ្លូវ​ក្នុង​រូងភ្នំ​មាន​ល្អាង​ជាច្រើន​ព័ទ្ធជុំវិញ ទីវាល​មួយ​ដែល​ទទួល​ពន្លឺព្រះអាទិត្យ​ភ្លឺ​ចិញ្ចាច​ហើយ​ពេល​ភ្ញៀវ​សម្លឹងមើល ​ទៅលើ​នឹង​ឃើញ​មេឃ​ហាក់​នៅ​កៀក​បង្កើយ​រាង​ជា រង្វង់​មូល​ដូច​បាតខ្ទះ​ដែល​ធ្វើឱ្យ​អារម្មណ៍​ស្ថិតក្នុង​ទី​ស្ថាន​មួយ​ ប្រកបដោយ​ភាពសុខដុមរមនា ។ នៅតាម​ល្អាង​និ​មួយៗ មាន​រូប​សំ ណាក​សត្វ ឫុ រូប​ប​សំណាក​ឧបករណ៍ប្រើប្រាស់​ផ្សេងៗ ដែល​រូប​ទាំងនោះ​មាន​មគ្គុទេសក៍​នឹង​ពន្យល់​ណែនាំ​ឱ្យបាន​ដឹង​ជា​លំដាប់​លំ ដោយ​តាម​ការ​ប៉ិនប្រសប់​របស់​ពួកគេ​។​ ​

មគ្គុទេសក៍​ម្នាក់​បាន​អត្ថាធិប្បាយ​ជា​ហូរហែ​ថា ចម្ងាយ​ពី​មាត់​ផ្លូវ​ចូលទៅ​កណ្ដាល​ភ្នំ​ជា​កន្លែង​វាល​ល្វឹងល្វើយ​ដែល​គេ​ ហៅ ថា “ ក្រពះ​នាគ ” មាន​ចម្ងាយ​ប្រហែល ៣០ ម៉ែត្រ ដោយនៅ​តាមផ្លូវ​នេះ​មាន​រូបសំណាក​សត្វ​អណ្ដើក​,​រូបសំណាក​សត្វ​ឥន្ទ្រី​យ៍​. រូបសំណាក​ព្រះ​ម៉ែ​គង់​ស៊ី​អ៊ី​ម និង រូប​ទូក​។ លុះដល់​ខាងក្នុង​ផ្នែក​ស្ដាំ​នៃ​ទីវាល​ល្ហល្ហេវ​នោះ​មាន​រូប​ព្រះអង្គ​ចូល​ និ​ព្វា​ន្ដ​មួយអង្គ​យ៉ាង ធំ​សម្រាប់​ភ្ញៀវ​ជា​ពុទ្ធបរិស័ទ​គោរពបូជា ។ ចំណែក​នៅតាម​រូង​ផ្សេងទៀត​មាន​រូបសំណាក​ក្បាល​អន្ទង​,​់ រូប​ត្រី​បា​ឡែ​ន​, រូប​ខ្លាត្រី​, ក្រពើ​ឆា​រ៉ា​វ៉ាន់​, ពស់​ស្រកា​ចាស់​,​ក្បាលក្រពើ​,​កំភួនជើង​លោក​មេទ័ព​,​ថ្នាក់​សម្គាល់​កម្រិត ​ទឹក​, ដំរី​លោកតា​សក្កទេវរាជ​, ស្គរ​ហ​នុ មាន និង ឋាន​តុសិត​ជាដើម​។ ឯ​ល្អាង​ខាងលិច​ទល់មុខ​នឹង​ព្រះអង្គ​ចូល​និ​ព្វា​ន្ដ​មាន​កន្លែង​ទឹក​ស្រក់​ ជាប្រចាំ​មិន​ថា​រដូវ ប្រាំង ឫុ​វស្សា ឡើយ ដោយ​ទឹក​នោះ​ត្រជាក់​ប្រៀប​ដូច​ទឹកអម្រឹត ។ហើយដោយសារតែតំបន់នោះប៉ែកខាងត្បូងមានព្រំប្រទល់ជាប់ និង ប្រទេសវៀតណាម ធ្វើអោយប្រជាជននៅទីនោះមាន ការងាយស្រួល ក្នុងការធ្វើជំនួញជួញ ដូរចេញចូល ទៅប្រទេស វៀតណាម។ ឯផ្លូវគមនាគមន៍សំរាប់ធ្វើដំណើរទៅប្រទេសវិញ បច្ចុប្បន្នកំពុងអភិវឌ្ឍន៍ផ្លាស់់ពីផ្លូវ ក្រាលគ្រួសក្រហមមកជាផ្លូវបេតុងក្រាលកៅស៊ូវិញ ដែលជាការងាយស្រួលក្នុង ការធ្វើដំណើរទៅមក ពីប្រទេសកម្ពុជាទៅប្រទេសវៀតណាម។សេដ្ឋកិច្ចក្នុងតំបន់នេះពឹងផ្អែកទៅលើ វិស័យកសិកម្មរបស់ប្រជាជន ប៉ុន្តែពាណិជ្ជកម្មវិញ មានភាពខ្លាំងក្លាដោយសារ មានព្រំប្រទល់ជាប់ប្រទេសវៀតណាម។គំរោងកសាងសងជាច្រើន កំពុងតែចាប់ផ្ដើមបន្ដិចម្ដងៗនៅក្នុងសហគមន៍ ដែលជាផ្នែកមួយដែលធ្វើ ឲ្យប្រជាជនមានជីវភាពធូរធាជាងមុន។ ដោយសារតែប្រទេសរបស់យើងជាប្រទេសមួយធម្មជាតិអំណោយផល អាចអោយប្រជាកសិកររបស់យើងធ្វើកសិកម្មបាន យ៉ាងងាយស្រួល។ជាពិសេសជាងនេះទៅទៀត នៅក្នុងតំបន់នោះកំពុងតែអភិវឌ្ឍន៍នូវផ្លូវគមនាគមន៍សម្រាប់អោយប្រជាពលរដ្ឋនៅតំបន់នោះងាយស្រួលក្នុងការធ្វើដំណើរនិងប្រកបរបររកស៊ីផងដែរ។

សេដ្ឋកិច្ផភូមិដំណាក់កន្ទួត

ភូមិនេះប្រជាជនមានជីវភាពមធ្យម មានប្រជាជន៧៥%ប្រកបរបរជាកសិករ ៣០%ជាអាជីវករលក់ដូរ ២៥%ជាមន្រី្ត​រាជការ។ការប្រកបរបរកសិករគឺដាំដុះទៅលើផ្ទៃដី៨០០ហិចតា ក្នុងឆ្នាំនេះប្រជាជនបានទទូល ទិន្នផលកើនជាងឆ្នាំកន្លងទៅ៤០%។ ក្រៅពីដំណាំស្រូវ មានដាំដំណាំបន្តប់បន្សំជាច្រើនទៀតដូចជា​​​ ស្វាយ ទាប ឆៃថាវ ដំឡូង ត្រាវ ពោត​ ស្ពី​ ម្រេច ...ល។ ជាពិសេសគឺដំណាំម្រេច ដែលជាដំណាំសនាំមុខគេបង្អស់នៅតំបន់នោះ ចំនែកដំណាំម្រេចវាមានតម្លៃខ្ពស់ ទាំងនៅទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ​ បច្ចុប្បន្ននេះវាកំពុងមានគុណភាពខ្ពស់ខ្លាំងណាស់ ដែលបាននាំចេញទៅក្រៅប្រទេស ជាពិសេសនាំចេញទៅប្រទេសសហរដ្ឋអាមេរិចដែលជាកិត្យានុភាពកសិកម្ម របស់ប្រទេសកម្ពុជា។ ហើយនៅក្នុងភូមិគឺកំពុងតែសាងសង់ប្រឡាយទឹក និង​ ជីកអណ្ដូងជាច្រើន ប្រព័ន្ធធារាសាស្រ្ត​ សំរាប់ធ្វើ ស្រែប្រាំង ដើម្បីធ្វើអោយប្រជាជនទទួលបានទិន្នផល់ខ្ពស់ និងមានជីវភាពធូរធារ។ចំនែកឯអាជីវករលក់ដូរវិញ ឃើញថាសេដ្ឋកិច្ចគ្រួសារមានសំទុះយ៉ាងខ្លាំង​​ ព្រោះការប្រកបរបរនេះមានការរៀបចំសមល្មមងាយស្រួលរកស៊ីជាងរបរផ្សេងៗ​ និងមានអាជីវកម្មក្នុងផ្សារកំពង់ត្រាច

ចំនែកឯមន្រ្តីរាជការវិញ រយះពេលប៉ុន្មានឆ្នាំនេះមានសំទុះរីកចំរើនគួរអោយគាត់សំគាល់ ជាពិសេស គ្រូបង្រៀន ប៉ូលីស ទាហាន និង ធ្វើការនៅអង្គការផងដែរ ព្រោះយុវជន យុវនារីបានរៀនច្រើន និងមានចំនេះដឹងច្រើនផងដែរ។

​​​