ភូមិដំណាក់កន្ទួតខាងត្បូង (ខេត្តកំពត)
Appearance
ភូមិដំណាក់កន្ទួត គឺជាភូមិមួយដែលមានចំងាយ៣៨គីឡូម៉ែត ពីទីរួមខេត្តកំពត ដែលស្ថិតនៅក្នុងស្រុកកំពង់ត្រាច ហើយបច្ចុប្បន្ននេះឃើញថា ភូមិនេះមានប្រជាជនប្រហែលជាង ២០០០ គ្រួសារ ហើយភូមិនេះ កំពុងមានការអភិវឌ្ឍន៍ ផ្នែកហេត្ថារចនាសម្ព័ន ដូចជា៖ ផ្លូវលំ ស្ពាន សាលារៀន មន្ទីពេទ្យ មណ្ឌលសុខភាព ជាពិសេសសំណង់ផ្ទះប្រជាជន គឺមានការកែប្រែពីផ្ទះចាស់មកផ្ទះថ្មីដែលមានទីធ្លារយ៉ាងស្រស់ស្អាត ហើយឃើញថាប្រជាជនមានជីវភាពធូរធាជាងមុន គឺដោយសារតែ វិស័យកសិកម្ម ពាណិជ្ជកម្ម ដែលពួកគេខិតខំប្រឹងប្រែង ទាំងគំនិតច្នៃប្រឌិតនិងការកែប្រែ ពីការធ្វើស្រែប្រវាសមេឃ មកធ្វើស្រែបែបប្រពលវប្បកម្មវិញ ដូចនេះពួកគេលែងខ្វាយខ្វល់ពីបញ្ហាទឹកភ្លៀង គឺគេមានប្រព័ន្ធប្រលឡាយទឹកគ្រប់គ្រាន់ ហើយផលស្រូវដែលទទួលបាន ពីមួយឆ្នាំទៅមួយឆ្នាំ គឺកាន់តែប្រសើរឡើងៗ ដូចនេះដំណាំស្រូវគឺមានសារៈសំខាន់ណាស់ ចំពោះប្រជាជនទាំងអស់។