អ្នកប្រើប្រាស់:សារឿន កូនពុក
[សេចក្ដីផ្ដើម]
ជាដំបូង!សូមជំរាប់សួរលោកពុកខ្ញុំបាទឈ្មោះ សាន សារឿន ភេទប្រុស សិក្សានៅសាលា បច្ចែកទេស ដុនបូស្កូកែប ផ្នែកព៏តមានវិទ្យា ជំនាន់ទី ៥ ៕ កូនមកេពីស្រុកដងទង់ ហើយកើតនៅឆ្នាំ ១៩៩៧។
ភូមិស្រូវក្រោម
ភូមិស្រូវក្រោមនេះដែរ គឺមានប្រជាជនប្រហែល៣៥០០នាក់ក្នុងឆ្នាំ១៩៩៨នឹងក្នុងឆ្នាំ២០០៨ភូមិនេះមានប្រជាជនចំនួន៣៨០០នាក់។នៅក្នុងស្រុកដងទង់ មានប្រជាជនប្រមាណ៥៥.០០០នាក់នៅក្នុងឆ្នាំ២០០៨។ប្រជាជនរស់នៅក្នុងភូមិនេះភាកច្រើនប្រកបមុខរបរកសិករ នឹង ប្រកបកសិកម្មផងដែរហើយនៅក្នុងភូមិស្រូវក្រោមនេះវិញពុំសូវមានប្រជាជនរៀនសូត្រច្រើននោះទេ ដោយសារតែមានរោងចក្រនៅក្បែរនោះ ហើយ ប្រជាជនមានភាពក្រីក្រចខ្វះខាតថវិការរៀនសូត្រ។ ទើបដាច់ចិត្តបង្ខំចិត្តទៅធ្វើការនៅរោងចក្រ ទិឆ្ងាយពីភូមិស្រុក ជូនកាលថែមទាំង ឆ្លងដែនទៅប្រទេសក្រៅទៀតផង។ហើយនិយាយខាងធ្ចើស្រែចម្ការវិញ ភូមិស្រូវក្រោម បាគឺមានការពិបាកវេទនាបន្ទិចដោយសារតែកត្តាអាកាសធាតុមិនអំណោយផល ហើយបច្ចុប្បន្នមានភាពរាំងស្ងូត ហើយ មានជំនន់:នៅដើមឆ្នាំអត់មានទឹកភ្លៀងទេរាំង រីឯនៅចុងឆ្នាំវិញមានទឹកជំនន់ពិបាកនិងប្រមូលផល។នៅពេលដែលមានភ្លៀងទឹកបានមកចាក់ក្នុងភូមិស្រូវក្រោមដោុយសារតែភូមិនេះមានលក្ខណះក្រោមគេ ហើយពិកនិងការបង្ហូចេញថែមទាំងមានលិចភូមិ លិចផ្ទះទៀតផង។ជាពិសេសទៀតគឺពិបាកចេញចូលមេភូមិសូវយកចិតទុកដាក់ប៉ុន្តែ កំពុងមានវិធានការទបស្កាត់កុំឧ្យកើតមាននឹងកែប្រែឡើង។ ==សេដ្ជកិច្ចភូមិស្រូវក្រោម== ក្រៅពីដំណាំស្រូវ មានដាំដំណាំបន្តប់បន្សំជាច្រើនទៀតដូចជា ស្វាយ ទាប ឆៃថាវ ដំឡូង ត្រាវ ពោត ស្ពី ម្រេច ...ល។ ជាពិសេសគឺដំណាំម្រេច ដែលជាដំណាំសនាំមុខគេបង្អស់នៅតំបន់នោះ ចំនែកដំណាំម្រេចវាមានតម្លៃខ្ពស់ ទាំងនៅទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ បច្ចុប្បន្ននេះវាកំពុងមានគុណភាពខ្ពស់ខ្លាំងណាស់ ដែលបាននាំចេញទៅក្រៅប្រទេស ជាពិសេសនាំចេញទៅប្រទេសសហរដ្ឋអាមេរិចដែលជាកិត្យានុភាពកសិកម្ម របស់ប្រទេសកម្ពុជា។ ហើយនៅក្នុងភូមិគឺកំពុងតែសាងសង់ប្រឡាយទឹក និង ជីកអណ្ដូងជាច្រើន ប្រព័ន្ធធារាសាស្រ្ត សំរាប់ធ្វើស្រែប្រាំង ដើម្បីធ្វើអោយប្រជាជនទទួលបានទិន្នផល់ខ្ពស់ និងមានជីវភាពធូរធារ។ចំនែកឯអាជីវករលក់ដូរវិញ ឃើញថាសេដ្ឋកិច្ចគ្រួសារមានសំទុះយ៉ាងខ្លាំង ព្រោះការប្រកបរបរនេះមានការរៀបចំសមល្មមងាយស្រួលរកស៊ីជាងរបរផ្សេងៗ និងមានអាជីវកម្មក្នុងផ្សារ[[ផ្សាដងទង់ចំនែកឯមន្រ្តីរាជការវិញ រយះពេលប៉ុន្មានឆ្នាំនេះមានសំទុះរីកចំរើនគួរអោយគាត់សំគាល់ ជាពិសេស គ្រូបង្រៀន ប៉ូលីស ទាហាន និង ធ្វើការនៅអង្គការផងដែរ ព្រោះយុវជន យុវនារីបានរៀនច្រើន និងមានចំនេះដឹងច្រើនផងដែរ។ ==វិស័យអប់រំភូមិស្រូមក្រោម== ចំពោះវិស័យអប់រំក្នុងភូមិដំណាក់កន្ទួតមានការរីនចម្រើនយ៉ាងរហ័សដោយសារក្នុងភូមិមានការសាកសង់សាលារៀន ជាច្រើនតាំងពីថ្នាក់មតេយ្យ រហូតដល់ ថ្នាក់វិទ្យាល័យ និងមានលោកគ្រូអ្នកគ្រូ ចាំបង្ហាត់បង្រៀនដល់សិស្សានុសិស្សា ដោយយកចិត្តទុកដាក់ ។ ហើយដោយសារតែប្រជាជន មានចំណេះដឺង ពួកគេបានបញ្ទូនកូនៗរបស់ពួកគេ មកសាលារៀន ដើម្បីក្រេបជញ្ជក់ចំណេះវិជ្ចា អោយបានខ្ពង់ខ្ពស់ ដើម្បីយកចំណេះដឺងទាំងនេះយកទៅអភិវឌ្ឃន៍ ប្រទេេសជាតិ និង គ្រូសារ អោយការរីនចម្រើន។ បើនិយាយពីវិស័យអប់រំវិញមានការឈានទៅមុខដោយមាន សាលារៀនជាច្រើនសំរាប់អោយ កុមារា កុមារី យុវជន យុវនារី ទៅសិក្សាដើម្បីក្រេបជញ្ជក់យកចំណេះ និងក្លាយជាពលរដ្ឋល្អនៅក្នុងសង្គម ហើយក្លាយជាសរសទ្រូងសំរាប់ប្រទេសជាតិផងដែរ ។ ==វិស័យសុខាភិបាលភូមិស្រូវក្រោម== ចំពេោះវិស័យសុខាភិបាល ក្នុងភូមិនេះឃើញមានការរីនចម្រើនដែរ ដែលគ្រូពេទ្យ មានចំណេះដឺងខ្ពស់ក្នុងការព្យាបាលជំអី និងចេះរាក់ទាក់ដល់ប្រជាជនក្នុងភូមិ នៅតំបន់នោះមានមន្ទីរពេទ្យបង្អែក មួយដែលជួយសំរួលដល់ប្រជាជននៅពេលមានជំងឹឈឺថ្កាត់ ហើយមានពេទ្យជំនាញដើម្បីពិនិត្យនិងពិគ្រោះជំងឺ និងមានភាពងាយស្រួលក្នុង សង្រ្គោះបន្ទាន់ ដូចជានៅពេលសំរាលបុត្រមានពេទ្យជំនាញសំរាប់ធ្វើការសំរាល និងមានបទពិសោធក្នុងការធ្វើការងារច្រើន។ ==ការអភិវឌ្ឍន៏== ចំពោះការអភិវឌ្ឈន៍ចំពោះភូមិស្រូវក្រោម វិញបើនិយាយពីផ្លូវមានភាពងាយស្រួលក្នុងការធ្វើដំណើរជាងមុន ដោយមានផ្លូវលំ មន្ទីរពេទ្យ សាលារៀន អណ្ដូង អណ្ដូងលូ ជាច្រើន មានប្រពន្ទ័ធារាសាស្រ្ត សំរាប់ផ្គត់ផ្គង់ ដល់ការធ្វើស្រែប្រាំង ចំការ និង ដំណាំផ្សេងៗជាច្រើនទៀតនៅក្នុងភុូមិ ។ ជាពិសេសជាងនេះទៅទៀត នៅក្នុងតំបន់នោះនិងមានគម្រោងអភិវឌ្ឍន៍នូវផ្លូវគមនាគមន៍សម្រាប់អោយប្រជាពលរដ្ឋនៅតំបន់នោះងាយស្រួលក្នុងការធ្វើដំណើរនិងប្រកបរបររកស៊ីផងដែរ។ ===សន្តិសុខភូមិស្រូវក្រោម==
ចំពោះផ្នែកសន្ដិសុខក្នុងភូមិវិញ មានសណ្ដាប់ធ្នាប់ល្អ គ្នានអំពើលួចឆក់ប្លន់ គ្នានការជួរដូរក្រឿងញៀន គ្នានក្នេងទំនើង ដែលមិនធ្វើអោយប៉ះពាល់ដល់ការប្រកបរបរប្រជាជនឡើយ ។
ស្រុកដងទង់
គឺជាស្រុកមួយដែលស្ថិតនៅខេត្តកំពត។ ស្រុកដងទង់គឺជាស្រុកមួយក្នុងចំណោមស្រុកទាំងប្រាំបីនៃខេត្ដកំពត ។ បើយើងធ្វើដំណើរទៅស្រុកដងទង់យើងធ្វើដំណើរតាមផ្លូវជាតិលេខ៣ដល់ស្រុកឈូកបត់ទៅទិសខាងត្បូងខាងលិចវិទ្យាល័យឈូកហើយប្រហែល២០km យើងនិងដល់ស្រុកដងទង់ ហើយធ្វើដំំណើរពីស្រុកកំពង់ត្រាច មកស្រុកដងទង់ក៏បានដែរ។
ស្រុកដងទង់មានផ្លូវបំបែកជាបួនគឺ ទៅទិសខាងកើតទៅឈុំ ទទុង ត្រពាំងត្រាំញ់ ទិសខាងលិចទៅវត្ដក្រាំលាវ ខាងត្បូងទៅស្រុកកំពង់ត្រាច និងខាងជើងទៅស្រុកឈូក ។ ស្រុកនេះមានវិទ្យាល័យមួយ ឈ្មោះថា វិទ្យាល័យប៉ុនរ៉ានីហ៊ុនសែនដងទង់ បឋមសិក្សាដងទង់ និងមានផ្សាមួយឈ្មោះថា ផ្សារដងទង់ ដែលមានប្រជាជនជាច្រើន ។ ស្រុកដងទង់គឹជាស្រុកមួយដែលស្ថិតនៅតំបន់ដាច់ស្រយាល ពីទីរួមខេត្ដកំពត។ ស្រុកដងទង់មានព្រំប្រទល់ខាងលិចជាប់ស្រុកទឺកឈូ ខាងត្បូងជាប់ស្រុកកំពង់ត្រាច ខាងកើតជាបស្រុកបន្ទាយមាស ខាងជើងជាប់ស្រុកឈូក។ [១]
ប្រវត្តិសាស្រ្ត
កាលពីដើមឡើយស្រុកដងទង់ គ្រានតែជាស្រុកមួយដែលមានភ្នំ ៣ ទៅ ៤កន្លែង តែផ្លូវនៅជុំវិញភូមិ ហើយទាំងស្រុកផងដែរគឹពុំមានផ្លូវដូចបច្ចប្បន្ននោះទេ គឹលំបាក់ណាស់ក្នងការធ្វើដំណើរហើយនៅក្នុងស្រុក ហើយជាស្រុកដែលនៅេះជាប់និងព្រំប្រទល់វៀតំណាម ហើយប្រជាជនទាំងអសស់នៅក្នងភូមិប្រកបរបរធ្វើស្រែចំការ និងធ្វើកសិកម្ម។ការប្រកបរបរធ្វើស្រែចំការ ក៏មិនមានវិធីសាស្រ្តនិងបច្ចេកទេសគ្រប់គ្រាន់ក្នុងការដាំដុះ ដំណាំ្រស្រូវ ។ ឯការចិញ្ចឹមសត្វវិញក៏មិនមានជំនាញក្នុងការចិញ្ចឹមបានដិតដល់ដូចសព្វថ្ងៃដែរ ចំនែកផ្លូវវិញគឺ ភ្លូវ ភ្លឺស្រែ គឺមិនទាន់មានការអភិវឌ្ឍន៏នៅឡើយ កាលពីមុនផ្លូវពិបាកធ្វើដំណើរប្រជាពលរដ្ធមានភាពលំបាកច្រើន។ មិនមានទឹកស្អាត និង អគ្គីសនី គ្រប់គ្រាន់សម្រាប់ប្រើនោះទេ។ប្រជាពលរដ្ខបានពឹងផ្អែកទៅលើទឹកអណ្តូងនិងនិងភ្លៀង ហើយរាល់ការធ្វើដំណើរគឺធ្វើតាម រទះគោ(តាមស្រែ) ឬ ថ្មើរជើង ព្រោះផ្លូវ តូចចង្អៀត ពិបាកក្នុងការធ្វើដំណើរ។
ឃុំនៅស្រុកដងទង់ កំពត
ស្រុកដងទង់មានឃុំចំនួនដប់ គឺៈ
- ឃុំដំណាក់សុក្រំ
- ឃុំដងទង់(កំពត)
- ឃុំខ្ជាយខាងជើង(កំពត)
- ឃុំខ្ជាយខាងត្បូង(កំពត)
- ឃុំមានរិទ្ធិ(កំពត)
- ឃុំស្រែជាខាងជើង(កំពត)
- ឃុំស្រែជាខាងត្បូង(កំពត)
- ឃុំទទុង(កំពត)
- អង្គរមាស(កំពត)
- ឃុំល្អាង(កំពត)
ប្រជាជន
ស្រុកដងទង់មានប្រជាជនភាគច្រើនប្រកបររបរជាកសិករ ។ ស្រូវសំខាន់ណាស់សម្រាប់ពួកគាត់ពីព្រោះស្រូវជាមុខរបរសំខាន់បំផុត គាត់ពឹងផ្អែកដំណាំស្រូវទាំស្រុង ។ ប៉ុន្ដែក្រៅពីដំណាំស្រូវ ពួកគេចូលចិត្ដដាំដំនាំជាច្រើនទៀតដូចជា ពោត សណ្ដែក ស្វាយចាន្ទី ដំលូង និងដំណាំរួមផ្សំជាច្រើនទៀត ដើម្បីបំពេញតំរូវការសម្រាប់គ្រួសារនិងដែលជូយសេដ្ធកិច្ចគ្រួសារមួយចំណែកទៀត
ស្រុកនេះផ្ទៃក្រលា៣៤៥០០ហិចតា ចំពោះដំណាំស្រូវវិញដោយសារអាកាសធាតុអំណោយផល(២៦,២៧c) ភ្លៀងធ្លាក់ជាមធ្យម២១៤៨ម.ម ក្នុងមួយឆ្នាំ និង មានការយកចិត្ដទុកដាក់រាជរដ្ជាភិបាលកម្ពុជា ស្រុកដងទង់មានសម្ថភាពអាចផលិតស្រូវបានគ្រប់គ្រន់ ដើម្បីបំពេញតំរូវការក្នុងស្រុកបាន។ ស្រុកដងទង់សំបូរស្រូវម៉ែនទែនសម្រាប់ប្រជាកសិករនៅក្នុងស្រុក។ ប្រជាជនម្នាក់ៗធ្វើស្រែចំការ និងអ្នកខ្លះមានដីចំការនៅតាមជើងភ្នំភាគច្រើនដាំដំនាំជាច្រើនដូចជា ពោត សណ្ដែក ស្រូវ ស្វាយ សង្គមមានការអភិវឌ្ឍន៍ជាលំដាប់។ នៅរដូវវស្សាមានស្រូវពេញវាលស្រែទាំងអស់ គ្មានចន្លោះឡើយ ។
អភិវឌ្ឈន៍
ស្រុកដងទង់ ចំពោះការអភិវឌ្ឈន៍វិញបើនិយាយពីផ្លូវថ្នល់វិញ មានផ្លូវខ្វាត់ខ្វែងមន្ទីរពេទ្យ សាលារៀនមានប្រព័ន្ធធារាសាស្រ្តដួជា ផ្លូវទឹក អណ្ដូង អណ្ដូងលូ និង មានអ្វីជាច្រើនទៀត សំរាប់អោយប្រជាកសិករងាយស្រួលក្នុងការប្រើប្រាស់ទឹក ។ ចំពោះផ្នែកអសន្ដិសុខវិញមានសណ្ដាប់ធ្នាប់ល្អ គ្នានអំពើលួចឆក់ផ្លន់ ដែលប៉ះពាល់ដល់ការប្រកបរបរប្រជាជនឡើយ ។ ម្យ៉ាងទៀតរាជរដ្ឋាភិបាលយកចិត្ដទុកដាក់យ៉ាងខ្លាំចំពោះទុក្ខវេទនារបស់ប្រជាជន ។ ហេតុនេះហើយទើបប្រជាជនមានជីវភាពធូធារឡើងជានិរន័្ដ ៕

សេដ្ឌកិច្ច
សេដ្ធកិច្ចនៅក្នុងស្រុកដងទង់ប្រជាជនប្រកបររបរជាកសិករ និង ធ្វើចំការមួយចំនួនតូច ពុំបានទទួលប្រាក់កំរៃច្រើននោះទេ។ ប៉ុន្តែបច្ចុប្បន្ននេះមានការរីចម្រើនច្រើន គឺ មានអគ្គីសនី និង ទឹកស្អាត ប្រើគ្រប់គ្រាន់។ ប្រជាជនមិនសូវជាមានជីវភាពគ្រប់គ្រាន់ទេ ព្រោះពួកគាត់ភាគច្រើនពុំសូវបានរៀនសូត្រគ្រប់គ្រាន់ដូចគេ។ហើយពួកគាត់ប្រកបរបរជាកម្មករ ធ្វើការអោយគេ ដូចជា ប្រកបរបរអាជីកម្មផ្សេងៗ កម្មករច្រូតកាត់ សំណង់ កម្មករ រោងចក្រ ដើម្បើចិញ្ចិមជីវិត ក៏ដូចជាកូនៗរបស់ពួកគេផងដែរ។
វប្បធម៍
ប្រជាជននៅទីនេះមានចំរុះជាតិសាសន៏ ហើយកាន់សាសនាក៏ផ្សេងៗគ្នាដែរ តែភាគច្រើនគឺកាន់សាសនាព្រះពុទ្ធ តែពួកគាត់ចេះជួយគ្នាទៅវិញទៅមកពេលមានអាសន្នម្ដងៗ រឺបុណ្យទាន ពិធីរៀបអាពាពិពាហ៏ជាដើម ។
[នេះគឺទន្លេមួយនៅ
ក្រុងកំពត] ដែលមានប្រជាជនរស់នៅយ៉ាងកុះក៏មានរមណីយដ្ឋានស្រស់ស្អាត ទន្លេនេះជាទីកន្លែងដ៏ស្រស់ស្អាតថែមទៀត ហើយជាតំបន់ទេសចរមកទស្សនាថែមទៀតផង។បើមើលទៅខាងក្នុងវិញសត្វត្រីគ្រប់់ប្រភេទ រីឯខាងលើគោកវិញមានក្បូក្បាច់រចនាយ៉ាងល្អប្រណិតសម្រាប់ភ្ញៀវជាតិ នឹង អន្តរជាតិទៀតផង មានសន្តិសុខ សន្តាប់ធ្នាប់ ហើយមានសេវាកម្មល្អថែមទៀតផង។



ឈ្មោះសាលា | ឈ្មោះសិស្ស | ភេទ | ឆ្នាំ |
---|---|---|---|
សាលាបច្ចេកទេសដុនបូស្គូកែប | សន សារឿន | ប្រុស | ឆ្នាំទី១ |
សាលាបច្ចេកទេសដុនបូស្គូកែប | ម៉ា រ៉ាទី | ប្រុស | ឆ្នាំទី១ |
សាលាបច្ចេកទេសដុនបូស្គូកែប | ម៉ឺ សិទ្ធិ | ប្រុស | ឆ្នាំទី១ |
សាលាបច្ចេកទេសដុនបូស្គូកែប | កែត ឡាយ | ប្រុស | ឆ្នាំទី១ |
សាលាបច្ចេកទេសដុនបូស្គូកែប | ធៀន ហុង | ប្រុស | ឆ្នាំទី១ |