Jump to content

ឃុំកំពែង(ស្រុកព្រៃកប្បាស)

ពីវិគីភីឌា

ឃុំកំពែង(ស្រុកព្រៃកប្បាស)មួយនៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ មាន៩ភូមិ []។ ៣.៣. ស្ថានភាពទូទៅនៃឃុំកំពែង ៣.៣.១. លក្ខណៈភូមិសាស្រ្ត ឃុំកំពែង ជាឃុំមួយស្ថិតនៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ និងមានចម្ងាយពីទីរួមស្រុក១៥គីឡូម៉ែត្រ និង៣១គីម៉ែត្រពីទីរួមខេត្ត។ ឃុំកំពែងមានភូមិចំនួន៩ គឺភូមិតាមូង ភូមិចង្កើប ភូមិតាឡូង ភូមិថ្មី ភូមិកំពែងធំ ភូមិកំពែងត្បូង ភូមិអង្គជ្រូក​​ ភូមិចំណោម និងភូមិត្រពាំងអង្គ។ ឃុំកំពែងមានព្រំប្រទល់ខាងជើងជាប់និងឃុំព្រៃផ្តៅនិងឃុំចំប៉ា ខាងលិចជាប់ឃុំជើងគួន ស្រុកសំរោង ខាងត្បូងជាប់ឃុំពន្លៃ ស្រុកអង្គរបុរី ខាងកើតជាប់ឃុំព្រៃកប្បាស និងឃុំពោធិ៍រំចាក។ ឃុំកំពែងមានផ្ទៃដីភាគច្រើនជាដីសម្រាប់កសិកម្ម ប្រជាពលរដ្ឋប្រមូលផ្តុំគ្នារស់នៅតាមដងផ្លូវ សងខាងនៃភូមិនីមួយៗសុទ្ធសឹងជាដីស្រែ ឃុំនេះពុំមានដីប្រភេទចម្ការឡើយ។ ក្នុងឃុំមានផ្លូវក្រាលកៅស៊ូ១ខ្សែ កាត់ភូមិចំណោម ភូមិថ្មី ភូមិតាឡូង ដែលផ្លូវនេះតភ្ជាប់ពីឃុំព្រៃផ្តៅកំពែង និងឃុំពន្លៃ។ ក្រៅពីនេះហេដ្ឋារចនាសម្ព័ន្ធផ្លូវតាមភូមិមានខ្លះក្រាលគ្រួស ក្រាលថ្ម ហើយខ្លះទៀតមិនទាន់បានធ្វើនៅឡើយ។ នៅរដូវវស្សាផ្ទៃដីភាគខាងកើតឃុំ គ្របដណ្តប់ដោយស្រូវវស្សាយ៉ាងខៀវស្រងាត់ ឯភាគខាងលិចឃុំគ្របដណ្តប់ដោយទឹកទន្លេ។ ក្រៅពីដីស្រែ និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ឃុំកំពែងមានព្រែក អូរ និងទួលតូចៗ។ រូបភាពទី២៖ ផែនទីរដ្ឋបាលឃុំកំពែង

ឯកសារ:Map of Kampeng copy
ផែនទីរដ្ឋបាលឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ

ប្រភព៖ ផែនទីរដ្ឋបាលឃុំកំពែង

៣.៣.២. ស្ថិតិប្រជាសាស្រ្ត តាម ទិន្នន័យប្រជាពលរដ្ឋឆ្នាំ២០១៥ របស់ឃុំកំពែងបានបង្ហាញថា ឃុំកំពែងមានភូមិសរុបចំនួន៩ភូមិរួមមាន ភូមិចំណោម ភូមិអង្គជ្រូក ភូមិថ្មី ភូមិត្រពាំងអង្គ ភូមិតាឡូង ភូមិតាមូង ភូមិចង្កើប ភូមិកំពែងធំ និងភូមិកំពែងត្បូង ។ ឃុំកំពែង មានប្រជាពលរដ្ឋចំនួន២០០២គ្រួសារ សរុបទាំងអស់មានចំនួន៩២៩៤នាក់ ស្រីចំនួន ៤៧៥៨នាក់។

ប្រភព៖ ស្ថិតិប្រជាពលរដ្ឋ ឆ្នាំ២០១៥ របស់ឃុំកំពែង ៣.៣.៣. ចំងាយមធ្យមពីភូមិទៅទីតាំងសេវាកម្មរដ្ឋបាល ផ្លូវថ្នល់ និងទីផ្សារ សម្រាប់ចម្ងាយផ្លូវពីភូមិដែលទៅទីតាំងផ្តល់សេវាកម្មរដ្ឋបាលរបស់ឃុំកំពែង មានចម្ងាយចន្លោះពី៣-១០គ.ម។ ក្នុងភូមិដែលស្ថិតនៅក្រោមដែនរដ្ឋបាលរបស់ឃុំគឺមានចម្ងាយជាមធ្យមគឺ ៥-៦គ.មប៉ុណ្ណោះ។ ៣.៣.៤. ស្ថានភាពបច្ចុប្បន្នឃុំកំពែង ៣.៣.៤.១. ផ្នែកសេដ្ឋកិច្ច ឃុំកំពែង បានទទួលការអភិវឌ្ឍន៍គួរអោយកត់សម្គាល់ ដោយឃុំបានទទួលផ្លូវក្រាលកៅស៊ូ១ខ្សែ និងផ្លូវក្រាលគ្រួស លើកផ្លូវលំជាច្រើនខ្សែ និងការដាក់លូរំដោះទឹក ។ សេដ្ឋកិច្ចឃុំបានពឹងផ្អែកលើវិស័យកសិកម្មជាចម្បង ដែលមានផ្ទែទាំងស្រែប្រាំងទាំងស្រែវស្សាសរុបចំនួន២៥១០ ហិចតា ក្នុងនោះដីស្រែវស្សាមានចំនួន ១៥១២,១០ ហិចតា ដីស្រែប្រាំងមាន ៨២៦,១៣ ហិចតា ដីទួលប្រឡាយ បឹងមាន ១២,៧០ ហិចតា ដីសហគមន៍មាន ១៦,៥០ ហិចតា ដីធារាសាស្រ្ត មានចំនួន ក្រៅពីការធ្វើធ្វើស្រែចម្ការ ប្រជាកសិករបាននេសាទ ដាំបន្លែ ចិញ្ចឹមសត្វ ធ្វើកម្មករ និងមុខរបរតូចតាចនៅតាមទីប្រជុំជននានាក្នុងខេត្ត និងក្រៅខេត្ត។ វិស័យកសិកម្មដែលជាវិស័យចម្បងរបស់ប្រជាពលរដ្ឋ ការធ្វើស្រែ៩០% បានប្រើប្រាស់ជីគីមីជាប្រចាំពីមួយឆ្នាំទៅមួយឆ្នាំ ដែលធ្វើអោយដីកសិកម្មខូច និងរិចរិល បាត់បង់នូវគុណភាពដី និងធ្វើអោយទិន្នផលស្រូវមានការថយចុះ (ប្រសិនបើប្រជាកសិករមិនបានប្រើជីគីមី) នេះមានន័យថា ប្រជាពលរដ្ឋគឺត្រូវតែសម្រេចចិត្តទាំងបង្ខំប្រើប្រាស់នូវជីគីមីជំនួយ ដើម្បីបង្កើនទិន្នផលស្រូវរបស់ពួកគាត់។ ៣.២.៤.២. ផ្នែកសង្កមកិច្ច ឃុំបានទទួលដូចជា ជំនាញបវិជ្ជាជីវៈ ការផ្តល់ថ្នាំបង្ការសុខភាពមាតា និងទារកស្រះទឹក អណ្តូងទឹក បង្គន់អនាម័យ ពីអង្គការជាច្រើនដូចជា អង្គការRACHA គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុAMKអង្គការJSC អង្គការCCJAB អង្គការកុមារមេគង្គ អង្គការគ្រួសារថ្មី អង្គការពន្លឺកុមារ អង្គការTPOK អង្គការPFD អង្គការហេឡូត្រា និងអង្គការមេត្តាករុណាជាដើម ដែលបានជូយដល់ជនពិការ កុមារកព្រារគ្មានទីពឹង ចាស់ជរាគ្មានទីពឹង និងសេវាសុខភាព ព្រមទាំងបណ្តុះបណ្តាលអក្ខរកម្មជាដើម។ ទោះបីជាមានអង្គការនានាចូលមកជួយដល់ឃុំកំពែងលើផ្នែកអប់រំនេះច្រើនក៏ដោយ ក៏ឃុំមានឧបសគ្គជាច្រើនដូចជា ការខ្វះការចេះដឹង ការហូបចុកខ្វះអនាម័យ ខ្វះបង្គន់អនាម័យ ខ្វះទឹកស្អាតប្រើប្រាស់ ក្មេងរៀនបានថ្នាក់ទាបដោយសារជីវភាពគ្រួសារក្រីក្រ ការអប់រំសុខភាពបន្តពូជ សុខភាពមាតា និងទារកនៅមានកម្រិត។

ប្រភព

[]

  1. http://www.stats.nis.gov.kh/areaname/vill_pro21.htm
  2. សៀវភៅផែនការណ៍អភិវឌ្ឍន៍ឃុំកំពែងឆ្នាំ២០១៥