Jump to content

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

ពីវិគីភីឌា

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (IATA: PNH, ICAO: VDPP) ស្ថិតនៅចំងាយប្រហែល ១០ គ.ម ពី ក្រុង ភ្នំពេញ តាមផ្លូវជាតិលេខ ៤។ កាលពីមុនមានឈ្មោះជា អាកាសយានដ្ឋានអន្តរជាតិពោធិ៏ចិនតុង

អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ

ប្រវត្តិអាកាសយន្តដ្ឋានអន្តរជាតិភ្នំពេញ

អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ចាប់កសាងជាលើកដំបូងដោយបារាំងនៅឆ្នាំ ១៩៥៧ រួចធ្វើពិធីសម្ពោធនៅថ្ងៃទី ១៩ មករា ១៩៥៩ ដោយមានឈ្មោះថា អាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិនតុង។ នៅខែតុលា ១៩៩៤ ផ្លូវរត់ឡើងចំងាយ ៣០០០ម ត្រូវបានទទួលការរ៉ាប់រង​ជួសជុលជាថ្មីឡើងវិញដោយក្រុមហ៊ុន MEADA របស់ជប៉ុន។ បន្ទាប់មកផ្លូវរត់ឡើងត្រូវបានសាងសង់បន្ថែមប្រវែង ៣៥០ម ទៀតដោយក្រុមហ៊ុនបារាំង G.T.M (Grand Travaux de Marseille) សំរាប់លទ្ធភាពចុះចតនៃយន្តហោះធុនធំដូចជា ATR Boeing332 Boeing337 Boeing437 ជាដើម។ ដើម្បីឆ្លើយតបនឹងកំនើនចំនួនអ្នកធ្វើដំណើរ អាកាសយាន្តដ្ឋានត្រូវបានបើកការដ្ឋាន​រុះរើសាងសង់ជាថ្មីឡើងវិញ​នៅឆ្នាំ ១៩៩៥ ដោយក្រុមហ៊ុន SCA (Société de Concession de l'Aéroport)។ អាកាសយាន្តដ្ឋានដែលត្រូវបានសាងសង់រួចរាល់​ជាស្ថាពរនៅឆ្នាំ ២០០២ មានលទ្ធភាពទទួលអ្នកដំនើរបាន ៥លាននាក់ក្នុង១ឆ្នាំ។ អាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិនតុង ត្រូវបានប្តូរឈ្មោះទៅជាអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ​នៅថ្ងៃទី ១៥ មករា ២០០៣។

ក្រុមហ៊ុនអាកាសចរណ៏បំរើអោយអាកាសយានដ្ឋាន

ស្ថិតិ

ស្ថិតិអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
ឆ្នាំ អ្នកដំណើរសរុប យន្តហោះសរុប
១៩៩៨ 595,432 6,244
១៩៩៩ 738,115 7,239
២០០០ 860,614 8,625
២០០១ 917,367 17,364
២០០២ 948,614 18,082
២០០៣ 867,190 16,346
២០០៤ 1,022,203 17,543
២០០៥ 1,081,745 17,033
២០០៦ - -
២០០៧ - -

ទែរមីណាល់អន្តរជាតិ

  • ផ្ទៃក្រលា​១៦​០០០​ម២
  • បន្ទប់រង់ចាំ​១​៣០០​ម២
  • បន្ទប់VIP​២៥០​ម២
  • អាហារដ្ឋាននិងភេសជ្ជៈ​៣៥០​ម២
  • ហាងទំនេញរួចពន្ឋ​៧០០ម២
  • បរិមាណកៅអី​៣៦០
  • កន្លែងត្រួតពិនិត្យចូល(ឆែកអ៊ីន)​២២
  • កន្លែងគយ​អន្តោប្រវេសន៍​និងទិដ្ឋការ​៣០
  • ចំនូនច្រក​ច្រកមានស្ពានឆ្លងចូលយន្តហោះ៤​ច្រកទៅឡានក្រុងផ្ទេរទៅយន្តហោះ២
  • ចំណតរថយន្ត​៣៨០

ទែរមីណាល់ក្នុងស្រុក

ផ្នែក​ចេញដំណើរ

  • ផ្ទៃក្រលា​១​២០០​ម២
  • ច្រកឡើង​៣

ផ្នែក​មកដល់

  • ផ្ទៃក្រលា​២​៤៧០​ម២
  • សួនច្បារ​៩០០​ម២

ផ្លូវរត់ឡើង

  • ប្រវែង​៣​០០០ម
  • ទទឹង​៤៥​ម
  • ទំរង់​គ្រឹះបេតុងក្រាលបេទីម

មើលផងដែរ

ទំព័រភ្ជាប់

គេហទំព័រអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ