Jump to content

ឃុំវត្តអង្គខាងជើង (ខេត្តកំពត)

ពីវិគីភីឌា

​​​​ សេចក្តីផ្តើម ឃុំវត្តអង្គខាងជើង​​​​​​​​ គឺជាឃុំមួយស្ថិតនៅក្នុងស្រុកបន្ទាយមាស​​ នៃខេត្តកំពតនៃប្រទេសកម្ពុជា ហើយនៅឃុំនោះមានបង្កើតជាសាលាបឋម ជាច្រើនសំរាប់ក្មេងៗដែលរស់នៅក្នុងនោះ ។បើនិយាយពីស្ថានភាពរស់នៅក្នុងឆ្នាំ ២០០២ ប្រជាជននៅទីនោះគឺ មានជីវភាពធូធាគួរសម ពីព្រោះមានអ្នកចេះដឹងតិច ហើមានអ្នកចេះដឹងច្រើនសព្ចថ្ងៃនេះបើប្រៀបធៀបទៅនឹងឆ្នាំ២០០២ គឺវាមានភាពផ្ទុយស្រលះពីមុន ព្រោះពេលនេះមាន អ្នកដឹកនាំជាច្រើនមានភាពវៃឆ្លាតបានធ្វើអោយ​ ឃុំវត្តអង្គខាងជើង មានលក្ខណះរីកចំរើនឡើងដោយសារមនុស្សគ្រប់ៗរូប ចេះរួមសាមគ្គី ជាធ្លុងមួយដូចជា នៅក្នុងភូមិ ដែលរៀបរាប់ ខាងលើបង្កើតជាកន្លែងជាច្រើនសំរាប់មនុស្សជំនាន់ក្រោយ។យ៉ាងណាមិញប្រទេសយើងទើបតែបានរួចផុត ពីសង្រ្គាម ដូចនេះ ហើយ នៅគ្រប់កន្លែងទាំងអស់ នៅប្រទេសកម្ពុជាសុទ្ធតែត្រូវការកែប្រែ បង្កើតជាសាលារៀន មន្ទីពេទ្យ ស្ពាន ថ្នល់ គ្រប់កន្លែង ដើម្បីអោយមនុស្សជំនាន់ក្រោយ និង មនុស្សរស់នៅបច្ចុប្បន្នមានភាព ងាយស្រួលក្នុងការប្រកបរបរចិញ្ចឹមជីវិត និងធ្វើអោយក្នុងឃុំវត្តអង្គខាងជើងកាន់តែមានភាពរីកចម្រើនឡើងៗ។

ការអប់រំ

ការអប់រំនៅឃុំវត្តអង្គខាងជើង[] គឺមានការអភិវន្ឍពីមួយឆ្នាំទៅមួយឆ្នាំដោយមានគ្រូថ្មីៗចេញមកបង្រៀនបន្ថែមជាងនេះទៅទៀតរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងវិសយ័នេះជាធំផងដែរ ។ ចំពោះលោកគ្រូអ្នកគ្រូបានចូលរួមវគ្គបណ្ដុះបណ្តាលផ្សេងៗ ដែលបានរៀបចំដោយក្រសួងអប់រំយុវជននិងកីឡាដើម្បីបនពិសោធន៍ថ្មីៗបន្ថែមយកមកបង្រៀនដល់សិស្សានុសិស្ស ។ ជាពិសេសអាណាព្យាបាលទាំងអស់មានការយល់ដឹងពីតម្លៃនៃការសិក្សាកាន់តែច្បាស់ពួកគាត់បានអោយកូនៗរបស់គាត់បានចូលរៀនគ្រប់ៗគ្នា ។

សាលារៀនក្នុងឃុំវត្តអង្គខាងជើងមាន៤គឺ៖

  1. សាលាបឋមសិក្សាព្រៃរោង
  2. សាលាបឋមសិក្សាក្ដីចាស់
  3. សាលាបឋមសិក្សាពញ៉ាអង្គរ
  4. អនុវិទ្យាល័យពញ៉ាអង្គរ

​​ភូមិក្នុងឃុំវត្តអង្គខាងជើង

រួមមាន​ភូមិចំនួន

  1. ​​ ភូមិ​ស្រែត្រែង
  2. ​​ ភូមិត្នោតរលើង
  3. ភូមិស្វាយផ្អែម
  4. ភូមិសូប៉េង
  5. ភូមិពញ៉ាអង្គរ

ឯកសារយោង