អ្នកប្រើប្រាស់:ជីវ ចិត្រា១២
Banteay Meas ស្រុកបន្ទាយមាស | |
---|---|
District (srok) | |
Location in Cambodia | |
Country | ![]() |
Province | Kampot |
Communes | 15 |
Villages | 88 |
ប្រជាជន (1998)[១] | |
• សរុប | ៨១,៥៤២ |
ល្វែងម៉ោង | +7 |
Geocode | 0702 |
សេចក្តីផ្តើម
Section 1: ការណែនាំខ្លួន
សូមជំរាបសួរ និងសូមស្វាគមន៍មកកាន់វិគីភីឌារបស់ខ្ញុំ ។
ខ្ញុំបាទឈ្មោះ ជីវ ចិត្រា ភេទ ប្រុស អាយុ ២១ឆ្នាំ កើតនៅភូមិស្រែត្រែង ឃុំវត្តអង្គខាងជើង ស្រុកបន្ទាយមាស[២][៣] ខេត្តកំពត[៤] ។ ខ្ញុំជាសិស្សរៀននៅសាលាបច្ចេកទេសដុនបូស្កូខេត្តកែប នៃ ប្រទេសកម្ពុជា។ ផ្នែកទំនាក់ទំនងសង្គមនិងសារព័ត៌មាន ជំនាន់ទី០៦ ឆ្នាំទី០១ នៅថ្ងៃអនាគតខ្ញុំចង់ក្លាយជាអ្នកកាត់តវិដេអូ និង ជាអ្នកថតវីដេអូនិងរូបភាព។
Section 2: អំពីរូបភាពនៃខេត្តកំពត!

Section 3:ភូមិស្រែត្រែង
Sub-Section 1:ព័ត៌មានអំពីភូមិ
ភូមិស្រែត្រែង: សព្វថ្ងៃស្ថិតក្នុងឃុំវត្តអង្គខាងជើង ស្រុកបន្ទាយមាស នៃខេត្តកំពត មានចំងាយប្រមាណជា១០គម ភាគខាងជើងនៃទីរួមស្រុកបន្ទាយមាស ខេត្តកំពត[៥] ។ ហើយភូមិស្រែត្រែង[៦][៧]ស្ថិតនៅភាគខាងជើងគេបង្អស់នៃស្រុក ដែលមានព្រំប្រទល់ខាងកើតជាប់ជាមួយ ស្រុកអង្គរជ័យ ខាងជើងជាប់ ស្រុកឈូក និងខាងលិចជាប់ជាមួយ ស្រុកដងទង់[៨] ។ តាមរយៈលោក ហែម ប៊ុនណា ជាមេរភូមិបានអោយដឹងថា ក្នុងភូមិមាន ៤៣៣ គ្រួសារ និងមានប្រជាជន ចំនួន ២០១៦នាក់ ស្រី ១០៤៩នាក់ ក្នុងនោះអាយុ១៨ឆ្នាំឡើងមាន ១៤៦០ នាក់ ស្រី ៧៥៨នាក់ គិតត្រឹមឆ្នាំ ២០១៦ [៩] ។ ប្រជាជននៅទីនោះ ៩៧% ប្រកបរបរកសិកម្ម ហើយក្នុងភូមិនោះដែរមានសាលារៀនមួយ និង វត្តមួយផងដែរ ។ តាមរយៈលោក សឹង ផុក ជានាយកនៃសាលាបឋមសិក្សារព្រៃរោងបានអោយដឹងថា ក្នុងឆ្នាំសិក្សារ ២០១៦-២០១៧ នេះមានសិស្សចំនួន ៣០២នាក់ ស្រី ១៤០នាក់ និងគ្រូ ៩ នាក់ ស្រី ៥នាក់ ។ វត្តព្រៃរោងជាវត្តស្ថិតនៅក្នុងភូមិបច្ចុប្បន្ន មានព្រះសង្ឃចំនួន ១០ អង្គរគង់នៅទីនោះ តាមពុទ្ធដេការបស់ព្រះតេជគុណ ញ៉ែត ចាន់ដែន ជាព្រះចៅអធិការនៃវត្ត ព្រៃរោង ។ ប្រជាជនរស់នៅក្នុងភូមិស្រែត្រែងភាគច្រើន ប្រកបមុខរបរជា កសិករ ខ្លះ លក់ដូរ ធ្វើមុខជំនួញអង្ករ ជួញមាន់ ជួញជ្រូកផងដែរ ហើយក៏មានអ្នកខ្លះផងដែរគឺ ធ្វើការរាជការ ដូចជា គ្រូបង្រៀនជាដើម។ ប្រជាជននៅទីនោះ មានជីវភាពធូធាច្រើន ពុំសូវមានជីវភាពទាល់ក្រប៉ុន្មានទេ ភាគច្រើនជាគ្រួសារមានជីវភាពមធ្យម ចំណែកការធ្វើស្រែវិញ គឺដីនៅទីនោះមានជីជាតិល្អ បើគ្រោះធម្មជាតិអំណោយផលល្អ កសិករអាចប្រមូលផលបានច្រើន ពីមួយឆ្នាំទៅមួយឆ្នាំ[១០] ហើយភូមិស្រែត្រែងជាភូមិមួយដែលអភិវឌ្ឍន៍ជាងគេក្នុងចំណោមភូមិនៅក្នុង ឃុំវត្តអង្គខាងជើង។
វប្បធម៍
ប្រជាជននៅទីនេះភាគច្រើនគឺកាន់ព្រះពុទ្ធសាសនា តែពួកគាត់ចេះជួយគ្នាទៅវិញទៅមកពេលមានអាសន្នម្ដងៗ រឺបុណ្យទាន ពិធីរៀបអាពាពិពាហ៏ជាដើម ។ នៅពេលមានបុណ្យប្រចាំសាសនាម្តងៗប្រជាជនបានមកជុំគ្នាប្រារព្ធពិធីបុណ្យនៅវត្តគ្រប់ៗគ្នា ។ ប៉ុន្តែវប្បធម៌នៅទីនោះពុំសូវមានវប្បធម៌បុរាណទេព្រោះដោយសារការយកវប្បធម៌បរទេសមកអនុវត្តន៍ភាគច្រើនជាយុវជន ។
ការអប់រំ
ការអប់រំនៅឃុំវត្តអង្គខាងជើងគឺមានការអភិវន្ឍពីមួយឆ្នាំទៅមួយឆ្នាំដោយមានគ្រូថ្មីៗចេញមកបង្រៀនបន្ថែមជាងនេះទៅទៀតរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងវិសយ័នេះជាធំផងដែរ ។ ចំពោះលោកគ្រូអ្នកគ្រូបានចូលរួមវគ្គបណ្ដុះបណ្តាលផ្សេងៗ ដែលបានរៀបចំដោយក្រសួងអប់រំយុវជននិងកីឡាដើម្បីបនពិសោធន៍ថ្មីៗបន្ថែមយកមកបង្រៀនដល់សិស្សានុសិស្ស ។ ជាពិសេសអាណាព្យាបាលទាំងអស់មានការយល់ដឹងពីតម្លៃនៃការសិក្សាកាន់តែច្បាស់ពួកគាត់បានអោយកូនៗរបស់គាត់បានចូលរៀនគ្រប់ៗគ្នា ។ សាលាបឋមសិក្សាព្រៃរោង ក្នុងឆ្នាំសិក្សារ ២០១៦-២០១៧ នេះមានសិស្សចំនួន ៣០២នាក់ ស្រី ១៤០នាក់ និងគ្រូ ៩ នាក់ ស្រី ៥នាក់ តាមរយៈលោក សឹង ផុក ជានាយកនៃសាលាបឋមសិក្សារព្រៃរោងបានអោយដឹង ។
Sub-Section 3 អំពីតារាង
ឈ្មោះសាលា | ឈ្មោះមុខវិជ្ជា | ឆ្នាំសិក្សា |
---|---|---|
សាលាបច្ចេកទេសដុនបូស្គូកែប | Photography | ឆ្នាំ ២០១៦-២០១៨ |
សាលាបច្ចេកទេសដុនបូស្គូកែប | Socical communication | ឆ្នាំ ២០១៦-២០១៨ |
សាលាបច្ចេកទេសដុនបូស្គូកែប | Computer skill | ឆ្នាំ ២០១៦-២០១៨ |
សាលាបច្ចេកទេសដុនបូស្គូកែប | Basic Internet | ឆ្នាំ ២០១៦-២០១៨ |
សាលាបច្ចេកទេសដុនបូស្គូកែប | English level | ឆ្នាំ ២០១៦-២០១៨ |
សាលាបច្ចេកទេសដុនបូស្គូកែប | Jornaism | ឆ្នាំ ២០១៦-២០១៨ |
សាលាបច្ចេកទេសដុនបូស្គូកែប | Radio and sound | ឆ្នាំ ២០១៦-២០១៨ |
សាលាបច្ចេកទេសដុនបូស្គូកែប | Scrip writting | ឆ្នាំ ២០១៦-២០១៨ |
សាលាបច្ចេកទេសដុនបូស្គូកែប | Camera operator | ឆ្នាំ ២០១៦-២០១៨ |
សាលាបច្ចេកទេសដុនបូស្គូកែប | English reading | ឆ្នាំ ២០១៦-២០១៨ |
ឯកសារយោង
- ↑ General Population Census of Cambodia, 1998: Village Gazetteer. National Institute of Statistics. February 2000. pp. 214–215.
- ↑ Banteay Meas(District)https://www.citypopulation.de/php/cambodia-admin.php?adm1id=0702
- ↑ National Institute of Statistics, Ministry of Planning (2013)[http://www.stat.go.jp/info/meetings/cambodia/pdf/ec_pr07.pdf Table 2-1: Prime Results from the Census, Population as of 2008, and Number of Communes by District.Table 2-1: Prime Results from the Census, Population as of 2008, and Number of Communes by District.]
- ↑ តំបន់ទេសចរណ៍ក្នុងខេត្តកំពត
- ↑ ខេត្តកំពត
- ↑ Meas Population
- ↑ National Institute of Statistics
- ↑ Trapeang Thum Area ref
- ↑ Sre TrengPopulationទៅយកដំណភ្ជាប់នៅ 03 11 2017
- ↑ ចុចទីនេះដើម្បីចូលទៅកាន់ប្រភបឯកសារដើម