Jump to content

អ្នកប្រើប្រាស់:ជីវ ចិត្រា១២

ពីវិគីភីឌា
Banteay Meas
ស្រុកបន្ទាយមាស
District (srok)
ជីវ ចិត្រា១២ is located in កម្ពុជា<div style="position: absolute; z-index: 2; top: Expression error: Missing operand for *.%; left: -1793%; height: 0; width: 0; margin: 0; padding: 0;">
Banteay Meas
Location in Cambodia
Country Cambodia
ProvinceKampot
Communes15
Villages88
ប្រជាជន (1998)[]
 • សរុប៨១,៥៤២
ល្វែងម៉ោង+7
Geocode0702
          សេចក្តីផ្តើម

Section 1: ការណែនាំខ្លួន

​​​​​

សូមជំរាបសួរ​ និងសូមស្វាគមន៍មកកាន់វិគីភីឌារបស់ខ្ញុំ ។

ខ្ញុំបាទឈ្មោះ ជីវ ចិត្រា ភេទ ប្រុស អាយុ ២១ឆ្នាំ កើតនៅភូមិស្រែត្រែង ឃុំវត្តអង្គខាងជើង ស្រុកបន្ទាយមាស[][] ខេត្តកំពត[] ។ ខ្ញុំជាសិស្សរៀននៅសាលាបច្ចេកទេសដុនបូស្កូខេត្តកែប នៃ​ ប្រទេសកម្ពុជា។​​ ផ្នែកទំនាក់ទំនងសង្គមនិងសារព័ត៌​មាន ជំនាន់ទី០៦ ឆ្នាំទី០១​​​ នៅថ្ងៃអនាគតខ្ញុំចង់ក្លាយជាអ្នកកាត់តវិដេអូ និង ជាអ្នកថតវីដេអូនិងរូបភាព។

Section 2: អំពីរូបភាពនៃខេត្តកំពត!

ទិដ្ឋភាពស្ពានចាស់ខេត្តកំពត
កំពត
ស្រុកបន្ទាយមាស



Section 3:ភូមិស្រែត្រែង

Sub-Section 1:ព័ត៌មានអំពីភូមិ

ភូមិស្រែត្រែង:​ សព្វថ្ងៃស្ថិតក្នុងឃុំវត្តអង្គខាងជើង ស្រុកបន្ទាយមាស នៃខេត្តកំពត មានចំងាយប្រមាណជា១០គម ភាគខាងជើងនៃទីរួមស្រុកបន្ទាយមាស ខេត្តកំពត[] ។ ហើយភូមិស្រែត្រែង[][]ស្ថិតនៅភាគខាងជើងគេបង្អស់នៃស្រុក ដែលមានព្រំប្រទល់ខាងកើតជាប់ជាមួយ ស្រុកអង្គរជ័យ ខាងជើងជាប់ ស្រុកឈូក និងខាងលិចជាប់ជាមួយ ស្រុកដងទង់[] ។ តាមរយៈលោក ហែម ប៊ុនណា ជាមេរភូមិបានអោយដឹងថា ក្នុងភូមិមាន ៤៣៣ គ្រួសារ និងមានប្រជាជន ចំនួន ២០១៦នាក់ ស្រី ១០៤៩នាក់ ក្នុងនោះអាយុ១៨ឆ្នាំឡើងមាន ១៤៦០ នាក់ ស្រី ៧៥៨នាក់ គិតត្រឹមឆ្នាំ ២០១៦ [] ។ ប្រជាជននៅទីនោះ ៩៧% ប្រកបរបរកសិកម្ម ហើយក្នុងភូមិនោះដែរមានសាលារៀនមួយ និង វត្តមួយផងដែរ ។ តាមរយៈលោក សឹង ផុក ជានាយកនៃសាលាបឋមសិក្សារព្រៃរោងបានអោយដឹងថា ក្នុងឆ្នាំសិក្សារ ២០១៦-២០១៧ នេះមានសិស្សចំនួន ៣០២នាក់ ស្រី ១៤០នាក់ និងគ្រូ ៩ នាក់ ស្រី ៥នាក់ ។ វត្តព្រៃរោងជាវត្តស្ថិតនៅក្នុងភូមិបច្ចុប្បន្ន មានព្រះសង្ឃចំនួន ១០ អង្គរគង់នៅទីនោះ តាមពុទ្ធដេការបស់ព្រះតេជគុណ ញ៉ែត ចាន់ដែន ជាព្រះចៅអធិការនៃវត្ត ព្រៃរោង ។ ​ប្រជាជនរស់នៅក្នុងភូមិស្រែត្រែង​ភាគច្រើន ប្រកបមុខរបរជា ​​កសិករ​​ ខ្លះ លក់ដូរ​ ធ្វើមុខជំនួញអង្ករ​​ ជួញមាន់ ជួញជ្រូក​ផងដែរ ហើយក៏មានអ្នកខ្លះផងដែរគឺ ធ្វើការរាជការ​ ដូចជា​ គ្រូបង្រៀនជាដើម។​ ប្រ​ជាជននៅទីនោះ មានជីវភាពធូធាច្រើន​ ពុំសូវមានជីវភាពទាល់ក្រប៉ុន្មានទេ ភាគច្រើន​ជា​គ្រួសារមានជីវភាពមធ្យម ចំណែកការធ្វើស្រែវិញ​ គឺដីនៅទីនោះមានជីជាតិ​ល្អ បើគ្រោះធម្មជាតិ​អំណោយផលល្អ កសិករអាចប្រមូលផលបានច្រើន ពីមួយឆ្នាំទៅមួយឆ្នាំ[១០] ហើយភូមិស្រែត្រែងជាភូមិមួយដែលអភិវឌ្ឍន៍ជាងគេក្នុងចំណោមភូមិនៅក្នុង ឃុំវត្តអង្គខាងជើង។

វប្បធម៍

ប្រជាជននៅទីនេះភាគច្រើនគឺកាន់ព្រះពុទ្ធ​សាសនា តែពួកគាត់ចេះជួយគ្នាទៅវិញទៅមកពេលមានអាសន្នម្ដងៗ​​​ រឺបុណ្យទាន ពិធីរៀបអាពាពិពាហ៏ជាដើម ។ នៅពេលមានបុណ្យប្រចាំសាសនា​ម្តងៗប្រជាជនបានមកជុំគ្នាប្រារព្ធពិធីបុណ្យនៅវត្តគ្រប់ៗគ្នា ។ ប៉ុន្តែវប្បធម៌នៅទីនោះពុំសូវមានវប្បធម៌បុរាណទេព្រោះដោយសារការយកវប្បធម៌បរទេសមកអនុវត្តន៍ភាគច្រើនជាយុវជន ។


Sub-Section 3 អំពីតារាង

មុនវិជ្ជាឆ្នាំទី១!
ឈ្មោះសាលា ឈ្មោះមុខវិជ្ជា ឆ្នាំ​សិក្សា
សាលាបច្ចេកទេសដុនបូស្គូកែប Photography ឆ្នាំ ២០១៦​-២០១៨
សាលាបច្ចេកទេសដុនបូស្គូកែប Socical communication ឆ្នាំ ២០១៦​-២០១៨
សាលាបច្ចេកទេសដុនបូស្គូកែប Computer skill ​ ឆ្នាំ ២០១៦​-២០១៨
សាលាបច្ចេកទេសដុនបូស្គូកែប ​​Basic Internet ​ ឆ្នាំ ២០១៦​-២០១៨
សាលាបច្ចេកទេសដុនបូស្គូកែប English level ឆ្នាំ ២០១៦​-២០១៨
សាលាបច្ចេកទេសដុនបូស្គូកែប Jornaism ​ ឆ្នាំ ២០១៦​-២០១៨
សាលាបច្ចេកទេសដុនបូស្គូកែប Radio and sound ឆ្នាំ ២០១៦​-២០១៨
សាលាបច្ចេកទេសដុនបូស្គូកែប Scrip writting ឆ្នាំ ២០១៦​-២០១៨
សាលាបច្ចេកទេសដុនបូស្គូកែប Camera operator ឆ្នាំ ២០១៦​-២០១៨
សាលាបច្ចេកទេសដុនបូស្គូកែប English reading ឆ្នាំ ២០១៦​-២០១៨

ឯកសារយោង

  1. General Population Census of Cambodia, 1998: Village Gazetteer. National Institute of Statistics. February 2000. pp. 214–215. 
  2. Banteay Meas(District)on​ www.citypopulation.de 03,11,2017
  3. National Institute of Statistics, Ministry of Planning (2013)[http://www.stat.go.jp/info/meetings/cambodia/pdf/ec_pr07.pdf Table 2-1: Prime Results from the Census, Population as of 2008, and Number of Communes by District.Table 2-1: Prime Results from the Census, Population as of 2008, and Number of Communes by District.]
  4. តំបន់ទេសចរណ៍ក្នុង​ខេត្តកំពត
  5. ខេត្តកំពត
  6. Banteay Meas Population
  7. National Institute of Statistics
  8. Trapeang Thum Area ref
  9. Sre Treng​Populationទៅយកដំណភ្ជាប់នៅ 03 11 2017
  10. ចុចទីនេះដើម្បីចូលទៅកាន់ប្រភបឯកសារដើម