ស្រុកបន្ទាយមាស
Banteay Meas ស្រុកបន្ទាយមាស | |
---|---|
District (srok) | |
Location in Cambodia | |
Country | ![]() |
Province | Kampot |
Communes | 15 |
Villages | 88 |
ប្រជាជន (1998)[១] | |
• សរុប | ៨១,៥៤២ |
ល្វែងម៉ោង | +7 |
Geocode | 0702 |

ស្រុកបន្ទាយមាស គឺជា ស្រុកមួយស្ថិតនៅខេត្តកំពត ស្រុកបន្ទាយមាសខេត្តកំពត[២]ដែលមានឈ្មោះដើមថា ស្រុកទូកមាស តែដោយនៅដើមសតវត្សទី១៧ស្រុកនោះមានទូកមាស១ដែលអណ្ដែតតាមដៃស្ទឹងមកដល់ក្បែរស្ពាននៃទីរូមស្រុកបន្ទាយមាស។ ពេលនោះប្រជាជនដែលរស់នៅជុំវិញទីនោះបានមើលឃើញទូកមាសនោះគ្រប់គ្នា ហើយដោយមានចិត្តចង់បានពេកក៏នាំគ្នាចុះទៅស្រង់ ប៉ុន្តែអ្នកទាំងអស់គ្នាមិនទាន់នឹងបានប៉ះទូកមាសនោះបន្តិចផងស្រាប់ តែទូកនោះក៏បានលិចចូលទៅក្រោមបាទស្ទឹងបាត់ទៅ ពេលនោះប្រជាជននាំគ្នារាវរកទូកមាសនោះ
ស្រុកបន្ទាយមាសថ្វីបើជាស្រុកតូចមែនពិត តែមើលទៅហាក់ដូចជាស្រុកសាមញ្ញបន្តិចប៉ុន្តែស្រុកនេះក៏ជាស្រុកអភិវឌ្ឍផងដែរ ជាក់ស្ដែងក៏មានរោងចក្រដែលដំណើរការ រួចមកហើយ សព្វថ្ងៃនេះគឺរោងចក្រផលិតស៊ីម៉ង់ខេស៊ីមែន (Kcement)ហៅកាត់ថា KC ហើយក៏មានរោងចក្រកំពុងសាងសង់បន្តបន្ទាប់ផងដែរ។[៣] ស្រុកទូកមាសគឺជា ស្រុកមួយស្ថិតនៅខេត្តកំពតដែលមានឈ្មោះដើមថាស្រុកបន្ទាយមាស តែដោយនៅដើមសតវត្សទី១៧ ស្រុកនោះមានទូកមាស១ដែលអណ្ដែតតាមដៃស្ទឹងមកដល់ក្បែរស្ពាននៃទីរូមស្រុកបន្ទាយមាស។ ពេលនោះប្រជាជនដែលរស់នៅជុំវិញទីនោះបានមើលឃើញទូកមាសនោះគ្រប់គ្នា ហើយដោយមានចិត្តចង់បានពេកក៏នាំគ្នាចុះទៅស្រង់ ប៉ុន្តែអ្នកទាំងអស់គ្នាមិនទាន់នឹងបានប៉ះទូកមាសនោះបន្តិចផងស្រាប់តែទូកនោះក៏បានលិចចូលទៅក្រោមបាទស្ទឹងបាត់ទៅ ពេលនោះប្រជាជននាំគ្នារាវរកទូកមាសនោះ តែទោះជានាំគ្នាខំប្រឹងរាវរកយ៉ាងណាក៏ដោយក៏មិនឃើញសោះឡើយ។ លុះដល់យប់មួយនាថ្ងៃសិល្ប៏ដែលព្រះចន្ទ័រះពេញបូណ៏មី ទូកមាសនោះក៏បានអណែ្ដតឡើងមកម្ដងទៀត ដែលប្រកបដោយពន្លឺពណ៏មាសភ្លឺយ៉ាងចិញ្ចាំង ចិញ្ចាច ហើយប្រជាជនគ្រប់គ្នាក៏នាំគ្នាគោរពនិងលែងហ៊ានប៉ះពាល់ទូកមាសនោះទៀតឡើយ។ ហើយទូកមាសនោះតែងតែបង្ហាញខ្លួនក្រោយៗមកនៅថ្ងៃព្រះចន្ទ័ពេញបូណ៏មី ពេលនោះប្រជាជននៅទីនោះក៏នាំគ្នាដាក់ឈ្មោះភូមិនោះថាភូមិទូកមាស។ រហូតមកដល់បច្ចុប្បន្នគេបានហៅស្រុកបន្ទាយមាសថា ស្រុកទូកមាស ក៏បានដែរ។
ប្រវត្តិសាស្រ្តស្រុកបន្ទាយមាស
តែទោះជានាំគ្នាខំប្រឹងរាវរកយ៉ាងណាក៏ដោយក៏មិនឃើញសោះឡើយ។ លុះដល់យប់មួយនាថ្ងៃសិល្ប៏ដែលព្រះចន្ទ័រះពេញបូណ៏មី ទូកមាសនោះក៏បានអណែ្ដតឡើងមកម្ដងទៀត ដែលប្រកបដោយពន្លឺពណ៏មាសភ្លឺយ៉ាងចិញ្ចាំង ចិញ្ចាច ហើយប្រជាជនគ្រប់គ្នាក៏នាំគ្នាគោរពនិងលែងហ៊ានប៉ះពាល់ទូកមាសនោះទៀតឡើយ។ ហើយទូកមាសនោះតែងតែបង្ហាញខ្លួនក្រោយៗមកនៅថ្ងៃព្រះចន្ទ័ពេញបូណ៏មី ពេលនោះប្រជាជននៅទីនោះក៏នាំគ្នាដាក់ឈ្មោះភូមិនោះថាភូមិទូកមាស។ រហូតមកដល់បច្ចុប្បន្នគេបានហៅស្រុកបន្ទាយមាសថា ស្រុកទូកមាស ក៏បានដែរ។
ស្រុកបន្ទាយមាសរួមមាន ១៥ ឃុំ ៖
- ត្នោតចុងស្រង់
- ត្រពាំងសាលាខាងកើត
- ត្រពាំងសាលាខាងលិច
- ទូកមាសខាងកើត
- ទូកមាសខាងលិច
- បន្ទាយមាសខាងកើត
- បន្ទាយមាសខាងលិច
- ព្រៃទន្លេ
- វត្តអង្គខាងជើង
- វត្តអង្គខាងត្បូង
- សំរោងក្រោម
- សំរោងលើ
- ស្ដេចគង់ខាងជើង
- ស្តេចគង់ខាងត្បូង
- ស្តេចគង់ខាងលិច
ឯកសារយោង
- ↑ General Population Census of Cambodia, 1998: Village Gazetteer. National Institute of Statistics. February 2000. pp. 214–215.
- ↑ ខេត្តកំពត
- ↑ តំបន់ទេសចរណ៍ក្នុងខេត្តកំពត