ភូមិស្រែត្រែង (ឃុំវត្តអង្គខាងជើង ខេត្តកំពត)
ភូមិស្រែត្រែង: សព្វថ្ងៃស្ថិតក្នុងឃុំវត្តអង្គខាងជើង ស្រុកបន្ទាយមាស នៃខេត្តកំពត មានចំងាយប្រមាណជា១០គម ភាគខាងជើងនៃទីរួមស្រុកបន្ទាយមាស ខេត្តកំពត ។ ហើយភូមិស្រែត្រែងស្ថិតនៅភាគខាងជើងគេបង្អស់នៃស្រុក ដែលមានព្រំប្រទល់ខាងកើតជាប់ជាមួយ ស្រុកអង្គរជ័យ ខាងជើងជាប់ ស្រុកឈូក និងខាងលិចជាប់ជាមួយ ស្រុកដងទង់ ។ តាមរយៈលោក ហែម ប៊ុនណា ជាមេរភូមិបានអោយដឹងថា ក្នុងភូមិមាន ៤៣៣ គ្រួសារ និងមានប្រជាជន ចំនួន ២០១៦នាក់ ស្រី ១០៤៩នាក់ ក្នុងនោះអាយុ១៨ឆ្នាំឡើងមាន ១៤៦០ នាក់ ស្រី ៧៥៨នាក់ គិតត្រឹមឆ្នាំ ២០១៦ ។ ប្រជាជននៅទីនោះ ៩៧% ប្រកបរបរកសិកម្ម ក្នុងភូមិនោះដែរមានសាលារៀនមួយ និង វត្តមួយ ។ តាមរយៈលោក សឹង ផុក ជានាយកនៃសាលាបឋមសិក្សារព្រៃរោងបានអោយដឹងថា ក្នុងឆ្នាំសិក្សារ ២០១៦-២០១៧ នេះមានសិស្សចំនួន ៣០២នាក់ ស្រី ១៤០នាក់ និងគ្រូ ៩ នាក់ ស្រី ៥នាក់ ។ វត្តព្រៃរោងជាវត្តស្ថិតនៅក្នុងភូមិបច្ចុប្បន្ន មានព្រះសង្ឃ ១០ អង្គរគង់នៅទីនោះ តាមពុទ្ធដេការបស់ព្រះតេជគុណ ញ៉ែត ចាន់ដែន ជាព្រះចៅអធិការនៃវត្ត ព្រៃរោង ។ ប្រជាជនរស់នៅក្នុងភូមិស្រែត្រែង មានជីវភាពភាគច្រើន ប្រកបមុខរបរជា កសិករ ខ្លះ លក់ដូរ ធ្វើមុខជំនួញអង្អរ ជួញមាន់ ជួញជ្រូកផងដែរ ហើយក៏មានអ្នកខ្លះផងដែរគឺ ធ្វើការរាជការ ដូចជា គ្រូបង្រៀនជាដើម។ ប្រជាជននៅទីនោះ មានជីវភាពធូធាច្រើន ពុំសូវមានជីវភាពទាល់ក្រប៉ុន្មានទេ ភាគច្រើន ជាគ្រួសារមានជីវភាពល្អ ប្រសើរ ចំណែកការធ្វើស្រែវិញ គឺ ដីនៅទីនោះមានជីជាតិល្អ បើគ្រោះធម្មជាតិអំណោយផលល្អ កសិករអាចប្រមូលផលបានច្រើន ពីមួយឆ្នាំទៅមួយឆ្នាំ ហើយភូមិស្រែត្រែងជាភូមិមួយដែលអភិវឌ្ឍន៍ជាងគេក្នុងចំណោមភូមិនៅក្នុង ឃុំវត្តអង្គខាងជើង។
វប្បធម៍
ប្រជាជននៅទីនេះភាគច្រើនគឺកាន់ព្រះពុទ្ធសាសនា តែពួកគាត់ចេះជួយគ្នាទៅវិញទៅមកពេលមានអាសន្នម្ដងៗ រឺបុណ្យទាន ពិធីរៀបអាពាពិពាហ៏ជាដើម ។ នៅពេលមានបុណ្យប្រចាំសាសនាម្តងៗប្រជាជនបានមកជុំគ្នាប្រារព្ធពិធីបុណ្យនៅវត្តគ្រប់ៗគ្នា ។ ប៉ុន្តែវប្បធម៌នៅទីនោះពុំសូវមានវប្បធម៌បុរាណទេព្រោះដោយសារការយកវប្បធម៌បរទេសមកអនុវត្តន៍ភាគច្រើនជាយុវជន ។
ការអប់រំ
ការអប់រំនៅឃុំវត្តអង្គខាងជើង គឺមានការអភិវន្ឍពីមួយឆ្នាំទៅមួយឆ្នាំដោយមានគ្រូថ្មីៗចេញមកបង្រៀនបន្ថែមជាងនេះទៅទៀតរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងវិសយ័នេះជាធំផងដែរ ។ ចំពោះលោកគ្រូអ្នកគ្រូបានចូលរួមវគ្គបណ្ដុះបណ្តាលផ្សេងៗ ដែលបានរៀបចំដោយក្រសួងអប់រំយុវជននិងកីឡាដើម្បីបនពិសោធន៍ថ្មីៗបន្ថែមយកមកបង្រៀនដល់សិស្សានុសិស្ស ។ ជាពិសេសអាណាព្យាបាលទាំងអស់មានការយល់ដឹងពីតម្លៃនៃការសិក្សាកាន់តែច្បាស់ពួកគាត់បានអោយកូនៗរបស់គាត់បានចូលរៀនគ្រប់ៗគ្នា ។ សាលាបឋមសិក្សាព្រៃរោង ក្នុងឆ្នាំសិក្សារ ២០១៦-២០១៧ នេះមានសិស្សចំនួន ៣០២នាក់ ស្រី ១៤០នាក់ និងគ្រូ ៩ នាក់ ស្រី ៥នាក់ តាមរយៈលោក សឹង ផុក ជានាយកនៃសាលាបឋមសិក្សារព្រៃរោងបានអោយដឹង ។