អ្នកប្រើប្រាស់:ធៀន ហុង
សូមស្វាគមន៍មកកាន់វិគីភីឌារបស់ខ្ញុំ។ ខ្ញំុបាទឈ្មោះធៀន ហុង ភេទ ប្រុស អាយុ ១៩ ឆ្នាំ ទីកន្លែងកំណើត ភូមិព្រៃជើង ឃុំគោគព្រេច ស្រុកគីរីវង់ ខេត្តតាកែវ ។ ខ្ញុំជាសិស្សរៀននៅសាលាបច្ចេកទេសដុនបូស្កូខេត្តកែប ។ ជានិសិត្សផ្នែកពត៏មានវិទ្យា និង ភាសា ឆ្នាំទី១ ជំនាន់ទី៥ ។
ភូមិព្រៃជើង
ភូមិព្រៃជើង គឺជាភូមិមួយដែលមានចំងាយ១១០គីឡូម៉ែត ពីទីរួមខេត្តកំពត ដែលស្ថិតនៅក្នុងស្រុកគិរីវង់ ហើយបច្ចុប្បន្ននេះឃើញថា ភូមិនេះមានប្រជាជនប្រហែលជាង ៤០០០ គ្រួសារ ហើយភូមិនេះ កំពុងមានការអភិវឌ្ឍន៍ ផ្នែកហេត្ថារចនាសម្ព័ន ដូចជា៖ ផ្លូវលំ ស្ពាន សាលារៀន មន្ទីពេទ្យ មណ្ឌលសុខភាព ជាពិសេសសំណង់ផ្ទះប្រជាជន គឺមានការកែប្រែពីផ្ទះចាស់មកផ្ទះថ្មីដែលមានទីធ្លារយ៉ាងស្រស់ស្អាត ហើយឃើញថាប្រជាជនមានជីវភាពធូរធាជាងមុន គឺដោយសារតែវិស័យកសិកម្មដែលពួកគេខិតខំប្រឹងប្រែង ទាំងគំនិតច្នៃប្រឌិតនិងការកែប្រែ ពីការធ្វើស្រែប្រវាសមេឃ មកធ្វើស្រែបែបប្រពលវប្បកម្មវិញ ដូចនេះពួកគេលែងខ្វាយខ្វល់ពីបញ្ហាទឹកភ្លៀង គឺគេមានប្រព័ន្ធប្រលឡាយទឹកគ្រប់គ្រាន់ ហើយផលស្រូវដែលទទួលបាន ពីមួយឆ្នាំទៅមួយឆ្នាំ គឺកាន់តែប្រសើរឡើងៗ ដូចនេះដំណាំស្រូវគឺមានសារៈសំខាន់ណាស់ ចំពោះប្រជាជនទាំងអស់។
សេដ្ឋកិច្ផភូមិព្រៃជើង
ភូមិនេះប្រជាជនមានជីវភាពមធ្យម មានប្រជាជន៨០%ប្រកបរបរជាកសិករ ២០%ជាអាជីវករលក់ដូរ ២៥%ជាមន្រី្តរាជការ។ការប្រកបរបរកសិករគឺដាំដុះទៅលើផ្ទៃដី៨០០ហិចតា ក្នុងឆ្នាំនេះប្រជាជនបានទទូល ទិន្នផលកើនជាងឆ្នាំកន្លងទៅ៤០%។ ក្រៅពីដំណាំស្រូវ មានដាំដំណាំបន្តប់បន្សំជាច្រើនទៀតដូចជា ស្វាយ ទាប សណ្ដែកដី ដំឡូង ម្ទេស ពោត ស្ពី ម្រេច ...ល។ ជាពិសេសគឺដំណាំម្រេច ដែលជាដំណាំនាំមុខគេបង្អស់នៅតំបន់នោះ ចំនែកដំណាំម្រេចវាមានតម្លៃខ្ពស់ ទាំងនៅទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ បច្ចុប្បន្ននេះវាកំពុងមានគុណភាពខ្ពស់ខ្លាំងណាស់ ដែលបាននាំចេញទៅក្រៅប្រទេស ជាពិសេសនាំចេញទៅប្រទេសសហរដ្ឋអាមេរិចដែលជាកិត្យានុភាពកសិកម្ម របស់ប្រទេសកម្ពុជា។ ហើយនៅក្នុងភូមិគឺកំពុងតែសាងសង់ប្រឡាយទឹក និង ជីកអណ្ដូងជាច្រើន ប្រព័ន្ធធារាសាស្រ្ត សំរាប់ធ្វើ ស្រែប្រាំង ដើម្បីធ្វើអោយប្រជាជនទទួលបានទិន្នផល់ខ្ពស់ និងមានជីវភាពធូរធារ។ចំនែកឯអាជីវករលក់ដូរវិញ ឃើញថាសេដ្ឋកិច្ចគ្រួសារមានសំទុះយ៉ាងខ្លាំង ព្រោះការប្រកបរបរនេះមានការរៀបចំសមល្មមងាយស្រួលរកស៊ីជាងរបរផ្សេងៗ និងមានអាជីវកម្មក្នុងផ្សារទន្លាប់ ចំនែកឯមន្រ្តីរាជការវិញ រយះពេលប៉ុន្មានឆ្នាំនេះមានសំទុះរីកចំរើនគួរអោយគាត់សំគាល់ ជាពិសេស គ្រូបង្រៀន ប៉ូលីស ទាហាន និង ធ្វើការនៅអង្គការផងដែរ ព្រោះយុវជន យុវនារីបានរៀនច្រើន និងមានចំនេះដឹងច្រើនផងដែរ។
វិស័យអប់រំ
ចំពោះវិស័យអប់រំក្នុងភូមិព្រៃជើងមានការរីនចម្រើនយ៉ាងរហ័សដោយសារក្នុងភូមិមានការសាកសង់សាលារៀន ជាច្រើនតាំងពីថ្នាក់មតេយ្យ រហូតដល់ ថ្នាក់វិទ្យាល័យ និងមានលោកគ្រូអ្នកគ្រូ ចាំបង្ហាត់បង្រៀនដល់សិស្សានុសិស្សា ដោយយកចិត្តទុកដាក់ ។ ហើយដោយសារតែប្រជាជន មានចំណេះដឺង ពួកគេបានបញ្ទូនកូនៗរបស់ពួកគេ មកសាលារៀន ដើម្បីក្រេបជញ្ជក់ចំណេះវិជ្ចា អោយបានខ្ពង់ខ្ពស់ ដើម្បីយកចំណេះដឺងទាំងនេះយកទៅអភិវឌ្ឃន៍ ប្រទេេសជាតិ និង គ្រូសារ អោយការរីនចម្រើន។ បើនិយាយពីវិស័យអប់រំវិញមានការឈានទៅមុខដោយមាន សាលារៀនជាច្រើនសំរាប់អោយ កុមារា កុមារី យុវជន យុវនារី ទៅសិក្សាដើម្បីក្រេបជញ្ជក់យកចំណេះ និងក្លាយជាពលរដ្ឋល្អនៅក្នុងសង្គម ហើយក្លាយជាសរសទ្រូងសំរាប់ប្រទេសជាតិផងដែរ ។
វិស័យសុខាភិបាល
ចំពេោះវិស័យសុខាភិបាល ក្នុងភូមិនេះឃើញមានការរីនចម្រើនដែរ ដែលគ្រូពេទ្យ មានចំណេះដឺងខ្ពស់ក្នុងការព្យាបាលជំអី និងចេះរាក់ទាក់ដល់ប្រជាជនក្នុងភូមិ នៅតំបន់នោះមានមន្ទីរពេទ្យបង្អែក មួយដែលជួយសំរួលដល់ប្រជាជននៅពេលមានជំងឹឈឺថ្កាត់ ហើយមានពេទ្យជំនាញដើម្បីពិនិត្យនិងពិគ្រោះជំងឺ និងមានភាពងាយស្រួលក្នុង សង្រ្គោះបន្ទាន់ ដូចជានៅពេលសំរាលបុត្រមានពេទ្យជំនាញសំរាប់ធ្វើការសំរាល និងមានបទពិសោធក្នុងការធ្វើការងារច្រើន។
ការអភិវឌ្ឃន៍
ចំពោះការអភិវឌ្ឈន៍ចំពោះភូមិព្រៃជើងវិញបើនិយាយពីផ្លូវមានភាពងាយស្រួលក្នុងការធ្វើដំណើរជាងមុន ដោយមានផ្លូវលំ មន្ទីរពេទ្យ សាលារៀន អណ្ដូង អណ្ដូងលូ ជាច្រើន មានប្រពន្ទ័ធារាសាស្រ្ត សំរាប់ផ្គត់ផ្គង់ ដល់ការធ្វើស្រែប្រាំង ចំការ និង ដំណាំផ្សេងៗជាច្រើនទៀតនៅក្នុងភុូមិ ។ ជាពិសេសជាងនេះទៅទៀត នៅក្នុងតំបន់នោះនិងមានគម្រោងអភិវឌ្ឍន៍នូវផ្លូវគមនាគមន៍សម្រាប់អោយប្រជាពលរដ្ឋនៅតំបន់នោះងាយស្រួលក្នុងការធ្វើដំណើរនិងប្រកបរបររកស៊ីផងដែរ។
សន្តិសុខ
ចំពោះផ្នែកសន្ដិសុខក្នុងភូមិវិញ មានសណ្ដាប់ធ្នាប់ល្អ គ្នានអំពើលួចឆក់ប្លន់ គ្នានការជួរដូរក្រឿងញៀន គ្នានក្នេងទំនើង ដែលមិនធ្វើអោយប៉ះពាល់ដល់ការប្រកបរបរប្រជាជនឡើយ ។


ឈ្មោះសិស្សអាយធី | មកពី | អាយុ | ភេទ |
---|---|---|---|
សុខ ចាន់វត្តី | កំពង់ត្រាច | ១៨ | ស្រី |
ម៉ា រ៉ាទី | កំពង់ត្រាច | ១៩ | ប្រុស |
មាស សុប៉ិ | កំពត | ២១ | ប្រុស |
វ៉ឹង ស្រីលក្ខ | កំពត | ១៨ | ស្រី |
ឈឹម សុជាតិ | តាកែវ | ១៨ | ប្រុស |
ជីម រតនា | ស្រុកកំពង់ត្រាច | ១៨ | ស្រី |
ជឿន ពិសិដ្ឋ | កំពង់ត្រាច | ១៩ | ប្រុស |